នរវិទូ លោកសាស្ត្រាចារ្យ អាំង ជូលាន យល់ឃើញថា មនុស្សម្នាក់ៗត្រូវតែធ្វើកិច្ចការល្អៗ ដើម្បីតបស្នងសងគុណដល់ប្រទេសជាតិវិញ ដ្បិតមនុស្សម្នាក់ៗ សម្រាប់លោក សុទ្ធតែជំពាក់ប្រទេសកំណើតរបស់ខ្លួន។ លោកសាស្ត្រាចារ្យនិយាយសង្កត់ធ្ងន់ថា «អ្នកណាៗអាចស្លាប់បាន តែប្រទេសជាតិមិនអាចស្លាប់បានទេ»។ ខាងក្រោមនេះ គឺជាប្រសាសន៍របស់នរវិទូ អាំង ជូលាន ដែលធ្លាប់ផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ ហើយយើងសូមផ្សាយប្រសាសន៍របស់លោកសាស្ត្រាចារ្យឡើងវិញ។ លោក អាំង ជូលាន សាស្ត្រាចារ្យនរវិទ្យាមិនជឿលើការស្លាប់ហើយ កើតមកវិញនោះទេ។ ដូច្នេះនៅពេលមានជីវិតក្នុងពេលបច្ចុប្បន្ននេះ លោកសាស្ត្រាចារ្យយល់ឃើញថា...
(ពិភពលោក)៖ មហាត្មៈគន្ធី (Mahatma Gandhi) គឺជាអតីតមេដឹកនាំ និងជាអ្នកនយោបាយ ដែលមានឈ្មោះបោះសម្លេងជនជាតិឥណ្ឌាមួយរូប កាន់សាសនាហិណ្ឌូ។ លោកត្រូវបានប្រជាជនឥណ្ឌា ចាត់ទុកថាជាបុរសរដ្ឋ ក៏ព្រោះតែលោកបានរំដោះប្រជាជនឥណ្ឌាជាង ៣០០លាននាក់ ពីអាណានិគមអង់គ្លេស ដែលធ្លាប់គ្រប់គ្រងប្រទេសគាត់ អស់រយៈពេលជិត ២សតវត្ស នៅសម័យអតីតកាល។ តើមហាត្មៈគន្ធី បានធ្វើសកម្មភាពអ្វីខ្លះ ដើម្បីស្វែងរកយុត្តិធម៌ជូនជាតិ ពីពួកជនជាតិស្បែកសនេះ? ថ្ងៃនេះ Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងមហាត្មៈគន្ធី...
លោកស្រី Ny Sou Okon ចាប់កំណើតនៅក្រុងភ្នំពេញ មុនផ្លាស់ទីលំនៅមករស់នៅសហរដ្ឋអាមេរិកជាមួយក្រុមគ្រួសារ បានតស៊ូរព្យាយាមសិក្សារហូតបានក្លាយជាវិស្វករម្នាក់ប្រចាំអង្គការ NASA ។ លោកស្រី Okon និងស្វាមី ទាំង ២ នាក់សុទ្ធតែជាវិស្វករនៅមន្ទីរពិសោធបង្ហោះយានអវកាសប្រចាំអង្គការ NASA ។ ពួកគាត់ទាំង ២ បានចំណាយពេលរាប់ឆ្នាំក្នុងការជួយបង្កើតយានរុករកមួយដែលមានឈ្មោះថា «Perseverance» ដែលទើបតែធ្វើការបង្ហោះឆ្ពោះទៅកាន់ភពអង្គារ កាលពីថ្ងៃទី ៣០ ខែកក្កដា...
ភ្នំពេញ៖ មរតកមនុស្សរស់នៃព្រះរាជាណាចក្រកម្ពុជាទាំង១៧អង្គ/នាក់ ដែលទទួលបានការប្រោសព្រះរាជទានគោរមងារពីករុណា ព្រះមហាក្សត្រ កាលពីឆ្នាំ២០១២ ពេលនេះនៅមានជន្មាយុតែ៩រូបប៉ុណ្ណោះ ដោយ៨អង្គ/រូបបានទទួលមរណភាពជាបន្តបន្ទាប់។ បច្ចុប្បន្ន មរតកមនុស្សរស់ដែលនៅមានអាយុ សុទ្ធសឹងតែមានវ័យកាន់តែចាស់ជរា រួមទាំងមានជំងឺប្រចាំកាយខ្លះផងដែរ។ ខាងក្រោមនេះគឺជាឈ្មោះរបស់មរតកមនុស្សរស់ ដែលនៅមានជន្មាយុ៖ ១- ព្រឹទ្ធាចារ្យ ចាន់ ស៊ីម គោរមងារជាវឌ្ឍកីទេពនិម្មិត លោកគឺជាសាស្ត្រាចារ្យក្បាច់ និងចម្លាក់ដ៏ចំណាន តាំងពីសម័យសង្គមរាស្ត្រនិយម។ មានស្រុកកំណើតនៅរាជធានីភ្នំពេញ ព្រឹទ្ធាចារ្យ ចាន់ ស៊ីម បច្ចុប្បន្នមានជន្មាយុ៨២ឆ្នាំ។...
លោក ផាម ញ៉ាត់ វង់ (Pham Nhat Voung) បច្ចុប្បន្ន គឺជាមហាសេដ្ឋីលំដាប់ទី១ នៅក្នុងប្រទេសវៀតណាម ដែលត្រូវបានទស្សនាវដ្ដី Forbes ប៉ាន់ប្រមាណទ្រព្យសម្បត្តិសុទ្ធរបស់លោកថា មានប្រមាណ ៧,៨ ពាន់លានដុល្លារអាមេរិក និងបានជាប់ចំណាត់ថ្នាក់ ជាអ្នកមានជាងគេបំផុតលើពិភពលោកក្នុងចំណោមកំពូលមហាសេដ្ឋី ២០០ នាក់ ហើយវាក៏ជាលើកទី១ ដែរ ដែលមហាសេដ្ឋីជនជាតិវៀតណាមបានជាប់ក្នុងតារាងកំពូលនេះ។ តាមសារព័ត៌មានក្នុងស្រុកវៀតណាម ដែលបានកត់ត្រាពីប្រវត្តិរបស់លោក លោក...
ភ្នំពេញ៖ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នាមដើម ប៉ូល ម៉ូនិក អ៊ីស៊ី ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ។ មាតានាមលោកយាយ ប៉ុម ពាង ។ ចំណែកម្តាយរបស់លោកយាយ ប៉ុម ពាង ឈ្មោះអ៊ុក រស់នៅទីក្រុងភ្នំពេញ បានរៀបអាពាហ៍ពិពាហ៍ជាមួយព្រះអង្គម្ចាស់នរោត្តម ដួងច័ក្រ ជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រនរោត្តម និងមានបុត្រាមួយអង្គព្រះនាមនរោត្តម រដ្ឋារ៉ាស៊ី។...
ការស្រាវជ្រាវខាងបុរាណវិទ្យា ធ្វើឲ្យគេបានដឹងនូវរឿងរ៉ាវអតីតកាលជាច្រើនដែលកើតមាននៅលើពិភពលោក។ ក្រៅពីប្រវត្តិសាស្រ្ត ការស្រាវជ្រាវនេះក៏បានលាតត្រដាងនូវអាថ៌កំបាំងជាច្រើនរបស់ផែនដី ដែលមនុស្សមិនបានដឹងផងដែរ។ ជាក់ស្តែងរូបភាពពីការកំណាយបូរាណវិទ្យានេះ ធ្វើឲ្យអ្នកដឹងថាពិភពលោកមានអាថ៌កំបាំងជាច្រើនដែលលាក់ទុក។ ចង់ដឹងថា ជាអាថ៌កំបាំងអ្វីខ្លះ អាចមើលបានខាងក្រោមទាំងអស់គ្នា៖ ១. រូបភាពអ្នកបុរាណវិទ្យាសិក្សាពីក្បាល Olmecs ធ្វើពីថ្ម ឆ្នាំ 1947 Olmecs គឺជាសហគមន៍មួយដែលរស់នៅពីឆ្នាំ 1,500 ដល់ 400 មុនគ្រិស្តសករាជ នៅអាមេរិកកណ្តាល ដែលមនុស្សក្នុងសង្គមនេះបានសាងសង់ក្បាលបដិមាធ្វើពីថ្មទម្ងន់ចាប់ពី 6 ទៅ50តោន...
ស្អែកនេះ គឺជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ។ ឆ្លៀតក្នុងឱកាសនេះ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ សូមរំលឹករឿងរ៉ាវខ្លះនៃការជួញដូរទាសករដ៏រន្ធត់ នាសម័យបុរាណ ដែលយើងគួរតែយល់ដឹង។ កាលពីសម័យបុរាណ តាមបណ្តាប្រទេសនីមួយៗ មានការបែកចែកវណ្ណៈមិនខុសគ្នាទេ។ ការបែងចែកវណ្ណៈនេះ បាននាំឱ្យមានគំនុំរវាងវណ្ណៈនិងវណ្ណៈ។ ដោយសារតែការបែងចែកវណ្ណៈទើបមានការបម្រើបម្រាស់ បះបោល ធ្វើរដ្ឋប្រហារជាដើម។ កាលពីដើម អ្នកដែលក្លាយជាទាសករត្រូវម្ចាស់លក់ដូចទំនិញ។ ទោះវណ្ណៈទាសករត្រូវបានលុបបំបាត់ចោល ប៉ុន្តែមានរឿងរ៉ាវជាច្រើនទាក់ទងនឹងការជួញដូរទាសករនៅជុំវិញពិភពលោក ដែលជាប្រវត្តិដ៏គួរឱ្យតក់ស្លុតបំផុត។ គេនៅចាំបានថា...
ការសិក្សា ការរៀនសូត្រ ការស្រាវជ្រាវ ស្មើនឹងការបើកចំហរជើងមេឃ ដែលអាចឱ្យយើងឃើញរឿងជាច្រើនពីអតីតកាលផង បច្ចុប្បន្ន និងអាចទាញទុកនៅពេលអនាគតបានខ្លះផងដែរ។ ដោយហេតុនេះ ទើបបានជាទាក់ទាញអារម្មណ៍ និងដួងវិញ្ញាណរបស់ខ្ញុំចេញឆ្ងាយមិនរួចពីពួកគាត់ទាំងនេះ គិតមមៃចង់ដឹងថាកាលពីសម័យមុនមានរឿងអស្ចារ្យអ្វីកើតឡើងខ្លះ? មានព្រឹត្ដិការណ៍អ្វីខ្លះ? ដូច្នេះថ្ងៃនេះដែរ ខ្ញុំនឹងសង្ខេបនូវជីវិប្រវត្តិ និងខ្សែជីវិតរបស់បុគ្គលដែលខ្ញុំបានស្គាល់ និងចង់ចែករំលែកទៅអ្នកដែលចង់ដឹងដូចខ្ញុំដែរ ដើម្បីអាចទទួលបានចំណេះដឹងថ្មី ឬក៏ស្គាល់បុគ្គលល្បីបានបន្ថែមទៀត៖ ១. លេនីន លោក លេនីន មានឈ្មោះដើម វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ (ជាVladimir Ilyich Ulyanov) ដែលត្រូវគេស្គាល់ឈ្មោះក្រៅថា...
ព្រះបាទអង្គឌួង ប្រសូតនៅឆ្នាំ១៧៩៦។ ព្រះអង្គជាបុត្រពៅរបស់ ស្តេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះកាយទៅគង់នៅប្រទេសសៀម ជាង១ទសវត្ស។ ព្រះបាទអង្គឌួង ត្រឡប់មកស្រុកខ្មែរវិញនៅឆ្នាំ ១៨៤១ ដែលយើងអាចទុកថា ព្រអង្គសោយរាជសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ ដោយសន្ធិសញ្ញារវាង សៀម និង យួននៅខែធ្នូ ឆ្នាំ១៨៤៥ បានសុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមកព្រះបាទអង្គឌួងវិញ។ ព្រះបាទអង្គឌួង បានទទួលពិធីរាជាភិសេក នៅឧដុង្គ នាថ្ងៃទី៧ មីនា ១៨៤៨...