យើងរាប់អានមនុស្សលើ ” អំពើល្អ ” ឬលើអ្វីដែលជារបស់ក្រៅខ្លួន យើងវិនិច្ឆ័យមនុស្សដោយ” សំបកក្រៅ ” ឬ មើលទៅជ្រៅនៅខាងក្នុង យើងសេពគប់មនុស្សពី ” ផលប្រយោជន៍” ឬមើលលើភាពស្មោះត្រង់ យើងកោតសរសើរចំពោះមនុស្សដែលមាន ” គុណធម៌ ” ឬកោតសរសើរមនុស្សដែលមានអំណាច យើងសរសើរមនុស្សដែល” ស្មោះត្រង់ ” ឬ សរសើរមនុស្សបោកប្រាស់ យើងជឿលើមនុស្ស ”...
មនុស្សគ្រប់គ្នាសុទ្ធតែទទួលស្គាល់អំពីតម្លៃនៃចំណេះដឹង ប៉ុន្តែក៏មានមនុស្សមិនតិចឡើយ ដែលបណ្តែតបណ្តោយឱ្យខ្លួនឯងល្ងង់ទៅវិញ។ គេយល់ច្បាស់ថា ចំណេះដឹងល្អ ប៉ុន្តែគេបែរជាយកលេសពីកត្តាផ្សេងៗ ដើម្បីបញ្ជាក់ថា គេគ្មានឱកាសទទួលបានចំណេះដឹង ដោយសារហេតុផលដ៏កម្សត់ណាមួយទៅវិញ។ ហេតុអ្វីត្រូវប្រើប្រាស់លេសដ៏កម្សត់ ដើម្បីបណ្តោយឱ្យជីវិតរបស់ខ្លួនកម្សត់ទៅវិញ? ជាទូទៅ មនុស្សកើតមកដើម្បីទទួលបានចំណេះដឹង មិនមែនដេកចាំចំណេះដឹងកើតឡើងចំពោះខ្លួននោះទេ។ មនុស្សមានមធ្យោបាយជាច្រើន និងសម្បូរបែបដើម្បីទទួលបានចំណេះដឹង ពិសេសក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ។ សៀវភៅរាប់សិបក្បាលដែលមានលក់នៅទីផ្សារ ដែលត្រូវតាមចំណង់ចំណូលចិត្ត ជំនាញឬការងារ ពិសេសចំណុចខ្សោយរបស់ខ្លួន។ ក្រៅពីសៀវភៅ ក្នុងវីដេអូ YouTube ដែលមានមេរៀនរាប់មិនអស់និងយ៉ាងសម្បូរបែប ហើយយើងអាចរៀនដោយឥតគិតថ្លៃ...
អាមេរិក៖ ជាការពិត ប្រវត្តិជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានលក្ខណៈ ខុសពីគ្នា ហើយ មនុស្សដែល តស៊ូ ពីជីវិតសាមញ្ញាធម្មតា រហូតក្លាយ ជាមហាសេដ្ឋីម្នាក់ ប្រាកដជាមាន បទពិសោធន៍ដ៏ល្អ ណាមួយ ដែលយើងគួរតែ ស្វែងយល់ ។យ៉ាងណាមិញ សម្រាប់ថ្ងៃនេះ ប្រិយមិត្តអាច មកស្គាល់ ពីប្រវត្តិពិត របស់ មហាសេដ្ឋី មួយរូប ដែលចាប់ផ្តើម ធ្វើការងារ...
តើហេតុអ្វីបានជាអ្នកគិតច្រើន? អ្នកគិតច្រើនទៅលើបញ្ហាអ្វីខ្លះ? ពេលដែលអ្នកគិតច្រើនតើវាមានផលប៉ះពាល់អ្វីខ្លះដល់អ្នក និងសុខភាពរបស់អ្នក? ការគិតច្រើនពេកគឺបណ្ដាលមកពី ការព្រួយបារម្ភពីបញ្ហាអនាគតពេក ការគិតតែពីភាពអវិជ្ជមាន ពិបាកក្នុងការជ្រើសរើសនិងការសម្រេចចិត្តជាដើម។ ចំពោះមនុស្សដែលគិតពីបញ្ហាស្មុគស្មាញច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រាកលង់លក់របស់ពួកគេ ពេលខ្លះធ្វើឲ្យពួកគេភ្ញាក់ទាំងកណ្ដាលអាធ្រាត្រ ដើម្បីមកអង្គុយគិតពីវាព្រោះតែនៅមានអារម្មណ៍រសាប់រសល់ជាមួយនឹងបញ្ហាទាំងនោះ។ ១១ចំណុចខាងក្រោមនេះនឹងបង្ហាញប្រាប់ពីមូលហេតុនិងផលប៉ះពាល់នៃអ្នកគិតច្រើនពេក៖ ១ ការគិតពិចារណាហួសហេតុពេកគឺជាសម្លេងនៃការរិះគន់ដែលតែងតែព្យាយាមបំផ្លាញអ្នក ពីព្រោះវាធ្វើឲ្យមនុស្សគ្រប់គ្នានិងអ្វីៗជុំវិញអ្នកសង្ស័យ។ ហើយវាក៏ជាអ្នកធ្វើឲ្យអ្នកមានភាពស្រពិចស្រពិលមិនឈប់ដែរ ដែលជាហេតុធ្វើឲ្យយើងត្រូវតែគិតពីវាមិនចេះចប់មិនចេះហើយសោះ។ ចំពោះសម្លេងនៃការរិះគន់នេះដែរ វានឹងរារាំងអ្នកមិនឲ្យធ្វើតាមនូវអ្វីដែលជាសភាវគតិរបស់អ្នកឡើយ។ ២ ការគិតច្រើនពេកនឹងធ្វើឲ្យអ្នកបង្កើតនូវបញ្ហាជាច្រើន ហើយវានឹងនាំឲ្យអ្នកកាន់តែស្មុគស្មាញឡើងៗ។ ភាគច្រើនសំណួរដែលតែងតែចោទសួរនោះគឺ “ចុះបើសិនជា…” “ហេតុអ្វីបានជា…”។ល។ នេះគឺជាសំណួរដែលអ្នកតែងតែសួរខ្លួនឯង នៅពេលដែលអ្នកមានភាពសង្ស័យ ភាពមិនច្បាស់លាស់ទៅលើអ្វីមួយឬក៏ទៅលើនរណាម្នាក់។...
នរវិទូ លោកសាស្ត្រាចារ្យ អាំង ជូលាន យល់ឃើញថា មនុស្សម្នាក់ៗត្រូវតែធ្វើកិច្ចការល្អៗ ដើម្បីតបស្នងសងគុណដល់ប្រទេសជាតិវិញ ដ្បិតមនុស្សម្នាក់ៗ សម្រាប់លោក សុទ្ធតែជំពាក់ប្រទេសកំណើតរបស់ខ្លួន។ លោកសាស្ត្រាចារ្យនិយាយសង្កត់ធ្ងន់ថា «អ្នកណាៗអាចស្លាប់បាន តែប្រទេសជាតិមិនអាចស្លាប់បានទេ»។ ខាងក្រោមនេះ គឺជាប្រសាសន៍របស់នរវិទូ អាំង ជូលាន ដែលធ្លាប់ផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ ហើយយើងសូមផ្សាយប្រសាសន៍របស់លោកសាស្ត្រាចារ្យឡើងវិញ។ លោក អាំង ជូលាន សាស្ត្រាចារ្យនរវិទ្យាមិនជឿលើការស្លាប់ហើយ កើតមកវិញនោះទេ។ ដូច្នេះនៅពេលមានជីវិតក្នុងពេលបច្ចុប្បន្ននេះ លោកសាស្ត្រាចារ្យយល់ឃើញថា...
តើនរណាថា កង្កែបបាតអណ្តូង ស្គាល់មេឃប៉ុនគម្របឆ្នាំង? កង្កែបចុះបាតអណ្តូង ព្រោះចង់ពួនស៊ីមូស ផឹកទឹកត្រជាក់ បំប៉នខ្លួនប្រាណអោយធំធាត់។ តើទៅឆោតអីហ្ន៎ ដែលកង្កែបត្រូវតតាំងនឹងមេឃខែប្រាំង ដ៏សែនរីងរាំង មានដីបែកក្រហែង នៅខាងក្រៅទៅវិញ? នៅនារដូវប្រាំង ពេលណាគេខ្វារ បានកង្កែបពីបាតអណ្តូង បាតត្រពាំង ដែលមានទឹកត្រជាក់ ម្តងៗ គេ ច្រើនប្រទះ តែកង្កែបដែលធាត់ មានសាច់ទ្រលុកៗបំផុត មិនខុសអីឡើយ ពីសិស្ស និស្សិត អ្នកស្រាវជ្រាវ ឬ...
#កុំស្លាប់ដូចពស់កុំរស់ដូចកង្កែប តាំងពីយូរយារមកហើយ គឺមានសុភាសិតមួយពោលបានថា ”កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប“ តើលោកចង់មានន័យដូចម្តេច? មនុស្សគ្រប់រូប មិនអាចជៀសផុតពីសេចក្តីស្លាប់បានឡើយ តែមុននឹងយើងស្លាប់ មនុស្សគប្បីបន្សល់ទុកនូវស្នាដៃល្អៗ និងពោរពេញ ដោយកេរិ៍្ត ឈ្មោះ បោះសំលេង បើនៅរស់វិញ មនុស្សគប្បីកែខៃជីវិតឲ្យប្រសើថ្លៃថ្លា និងអភិវឌ្ឍន៍រីកចម្រើន។ អាស្រ័យហេតុនេះហើយ ទើបមានសុភាសិតមួយពោល ថា «កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប» ។ តើសុភាសិតខាងលើេនះ មានអត្ថន័យខ្លឹមសារយ៉ាងដូចមេ្តច? ចូរស្ដាប់ការបកស្រាយខាងក្រោមនេះជាការត្រិះរិះពិចារណាទាំងអស់គ្នា។...
យុវជនសព្វថ្ងៃ ជាពិសេសគឺមនុស្សមានអាយុចាប់ពី ១៣ឆ្នាំ ឡើងទៅដល់អាយុ១៩ឆ្នាំ កំពុងតែជួបប្រទះបញ្ហាជាច្រើន។ ក្នុងរយៈពេលនេះ យុវវ័យមានការផ្លាស់ប្តូរអរម៉ូន បណ្តាលឲ្យមានបម្រែបម្រួលអារម្មណ៍ មានការលំបាកខ្លាំងចំពោះបរិយាកាសថ្មីពោលគឺ ការប្រឈមមុខជាមួយសង្គម សម្ពាធពីការសិក្សា ស្នេហា ការងារ ការបរាជ័យ និងបញ្ហាផ្សេងទៀត។ កាលពីក្មេង មនុស្សមិនសូវខ្វល់ខ្វាយពីអ្វីទេ តែងធ្វើអ្វីដែលខ្លួនចង់ធ្វើ ហើយក៏មិនសូវគិតច្រើនដែរ។ តែដល់ពេលពេញវ័យ បញ្ហាចេះតែកើតឡើងមិនឈប់ ដែលបង្កើតបានជាបញ្ហាផ្ទាល់ខ្លួនម្នាក់ៗ។ បញ្ហាដែលយុវវ័យកំពុងជួបប្រទះគឺ៖ ១៖ ជំនឿលើខ្លួនឯង (Self-Esteem)...
#នេះជាច្បាប់នៃធម្មជាតិ -ចង់រកប្រភពទឹកស្អាតបរិសុទ្ធ ចូរផឹកទឹក ពីស្រះ ទន្លេ បឹង ដែលសេះផឹក ព្រោះសត្វសេះមិនដែលផឹកទឹកកខ្វក់ឡេីយ -ចង់គេងលក់ស្រួល ចូររៀបចំដំណេក និងរក្សាឥរិយាបថលេីគ្រែគេង ឱ្យដូចសត្វឆ្មា អ្នកនឹងគេងលក់ស្កប់ស្កល់ដូចឆ្មា -ចង់រកផ្លែឈើល្អ ចូរបរិភោគផ្លែឈេី ដែលត្រូវបានដង្កូវចោះ ព្រោះជាផ្លែឈេីធម្មជាតិគ្មានជាតិពុល ឬជាតិគីមីឡេីយ -ភ័យមិនស្គាល់ប្រភេទផ្សិត? អ្នកអាចបេះយកផ្សិត ដែលមានសត្វល្អិតយកមកទទួលទានបាន ព្រោះវាបញ្ជាក់ថានេះជាប្រភេទផ្សិតដែលគ្មានជាតិពុលនោះទេ -ចង់ធ្វេីដំណាំ និងចម្ការ តែមិនដឹងប្រភេទដី? ចូលដាំដំណាំទាំងនោះ...
យាន ហ៊ុយ សួរ ខុង ជឺ ថា៖ «វាចាមនុស្សគម្រក់មានលក្ខណៈរួមអ្វីខ្លះ»? ខុង ជឺ ឆ្លើយថា៖ «វិញ្ញូជននិយាយស្តីស្របតាមការប្រព្រឹត្ត និងការងារជាក់ស្តែងរបស់ខ្លួន ចំណែកឯមនុស្សគម្រក់ ចេះតែគ្រលាស់អណ្តាតមួយមុខប៉ុណ្ណោះ។ វិញ្ញូជនវិភាគរិះគន់ក្នុងន័យស្ថាបនា ផ្តល់កម្លាំងចិត្តចំពោះគ្នាទៅតាមភាពត្រឹមត្រូវ ពោរពេញដោយបំណងល្អដល់គ្នា ចំណែកមនុស្សគម្រក់ បែរជាណែនាំគ្នាទៅបង្កកម្មអកុសលដោយក្នុងចិត្តគ្មានបំណងល្អបរិសុទ្ធចំពោះគ្នាអ្វីឡើយ»៕ ដកស្រង់ចេញពីសៀវភៅ ខុង ជឺ ដែលប្រែសម្រួលដោយលោក គឹម ចាន់ណា និងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយ...