ស្របពេលដែលទំនិញ និងឥវ៉ាន់ជាច្រើនទៀតពិបាកលក់ចេញ អ្នកលក់ស្រែកថាខ្វះទីផ្សារ អ្នកទិញថាឥវ៉ាន់ប្រើប្រាស់មិនកើត បានក្លាយទៅជាបញ្ហា និងមានអតិថិជនជាច្រើនក៏ពិបាកស្វែងរកហាង ក៏ដូចជាកន្លែងលក់ទំនិញមួយដែលទុកចិត្តផងដែរ ។ តួយ៉ាង ថ្ងៃនេះដែរក្រុមការងារ Business Cambodia នឹងលើកយក App ដែលបង្កើតឡើងដោយកូនខ្មែរយើង កំពុងដាក់ចរាចរឲ្យដោនឡូតទាំង App Store និង Play Store ដែលអាចទាញយកដោយឥតគិតថ្លៃ មិនត្រឹមតែប៉ុណ្ណោះ មានមុខងារសំខាន់ៗ ដល់ ៤ធំៗ...
ពោធិ៍សាត់៖ ដូចជាបងប្អូន បានឃើញស្រាប់ទៅហើយ ក្នុងមួយរយៈពេលនេះ គ្រោះធម្មជាតិទឹកជំនន់ កំពុងតែបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នីមួយៗ មិនថានៅក្នុងភ្នំពេញ ឬបណ្តាខេត្តមួយចំនួន ដែលលិចទឹក រហូតពួកគាត់ ត្រូវសម្រេចចិត្តចាកចេញពីទីលំនៅ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ ជាមួយគ្នានោះដែរ កងកម្លាំងជាច្រើន ដែលត្រូវបានបែកចែក ឲ្យការពារ និងជួយបងប្អូនដែលរងគ្រោះ ព្រោះទឹកជំនន់ ក៏ពួកគាត់ មិនឲ្យបងប្អូនអស់សង្ឃឹម លើពួកគាត់នោះដែរ ដោយខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះ...
ភ្នំពេញ៖ ក្រពើទម្ងន់ជាង៣០គីឡូក្រាមមួយក្បាល ដែលបានរួចចេញពីអាងនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នាអំឡុងពេលទឹកជំនន់ខ្លាំង កាលថ្ងៃទី១៤ តុលា ត្រូវបានរកឃើញវិញហើយ។ នេះជាការអះអាងរបស់លោក កាំង សារិន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើក្នុងសង្កាត់ព្រែកកំពឹស ។ លោក កាំង សារិន បានបញ្ជាក់ថា សត្វក្រពើនោះ ដ្បិតតែរួចចេញពីអាងក៏ពិតមែន ប៉ុន្ដែវាមិនបានទីណាឆ្ងាយឡើយ។ ពោលក្រពើនោះគឺស្ថិតនៅក្នុងបរិវេណសំណាញ់ការពារខាងក្រៅអាងក្នុងកសិដ្ឋានដដែលទេ។ បើតាមលោកកាំង សារិន អាងចិញ្ចឹមនេះគឺហ៊ុំព័ទ្ធដោយសំណាញ់ជុំវិញដែលមានកម្ពស់រហូតទៅ៣,៥ម៉ែត្រ ដើម្បីបង្ការក្រពើទាំងនោះរួចចេញពីអាង ដោយជាយថាហេតុ។ ...
ថ្លែងនៅក្នុងជំនួបសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “នៅទីនេះខ្ញុំគួរតែបញ្ជាក់បន្តិច បញ្ហាជំនន់លើកនេះមិនមែនជំនន់តែនៅក្នុងប្រទេសកម្ពុជាទេ ប្រទេសថៃ ជូនដំណឹងមកយើងថាអាចនឹងបើកទឹកទម្លាក់មក ក៏ប៉ុន្តែមកដល់ពេលនេះប្រហែលជាមិនទាន់ទម្លាក់មកទេ”។ ថ្លែងបន្ថែមសម្តេចក៏បានបញ្ជាក់ថា “ប្រសិនបើប្រទេសថៃ ទម្លាក់ទឹក ខេត្តបន្ទាយមានជ័យ អាចនឹងទទួលរងបន្ថែម”។ គួរបញ្ជាក់ផងដែរថា ទោះជាយ៉ាងណារដ្ឋាភិបាលអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលកងកំលាំងទាំង៣ បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា៕ ប្រភព៖ Khmernote ដកស្រង់ដោយ៖ www.khmer-press.com
រាជធានីភ្នំពេញ÷ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានអំពាវនាវដល់ពលរដ្ឋនៅតំបន់ទឹកជំនន់ ប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមដែលអាចរសាត់តាមទឹកហូរ។ តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកលោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា “សូមអំពាវនាវប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ! ករណីប្រទះឃេីញឬវត្ថុអី្វមួយសង្ស័យថាជា គ្រាប់មីនឬជាសំណល់គ្រាប់មិនទាន់ផ្ទុះ. សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬកំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ដេីម្បីដោះស្រាយបញ្ហាជូន”៕ ប្រភព៖ kbn.news
ខេត្តកំពង់ស្ពឺ ដែលតំបន់មួយចំនួនតែងតែមានភាពរាំងស្ងួតនោះ ពេលនេះត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង ដែលបានធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដោយឥទ្ធិពលព្យុះជាបន្តបន្ទាប់មានប្រភពមកពីសមុទ្រចិនខាងត្បូង។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ឥទ្ធិពលព្យុះធ្វើឲ្យទឹកភ្លៀងធ្លាក់ច្រើនសន្ធឹកសន្ធាប់ បណ្តាលឲ្យហូរហៀរក្នុងអាងស្តុបទឹក ដែលចាំបាច់ត្រូវតែបង្ហូរចុះទៅតាមស្ទឹងព្រែកត្នោត ចៀសវាងការបាក់ទំនប់អាង។ លោក វ៉ី សំណាង បន្ថែមថាការបង្ហូរទឹកចុះទៅផ្នែកខាងក្រោម បណ្តាលឲ្យប៉ះពាល់ដល់ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។ ប្រភព៖ www.rfi.fr
ក្រសួងធនធានទឹក អំពាវនាវឲ្យ សាធារណជន ពិសេស បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារ ប្រទេសកម្ពុជា ទទួល ឥទ្ធិពល សម្ពាធទាប ពី ព្យុះទី ១៧ ឈ្មោះ សូឌែល (SAUDEL) ។ យោងតាម សេចក្តីជូនដំណឹង...
រាជធានីភ្នំពេញ÷ អគ្គិសនីកម្ពុជា(EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ អគ្គិសនីកម្ពុជាបន្តថា ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលស្នើសុំអភ័យទោសទុកជាមុន៕ ជ្រាបឲ្យកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងលម្អិតនៅខាងក្រោម: ប្រភព៖ kbn.news
ផ្លូវរត់សម្រាប់ហោះហើរដំបូងបង្អស់ ដែលវែងជាងគេ នៅក្នុងខេត្តព្រះសីហនុ ត្រៀមនឹងសម្ពោធជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះ។ នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់ (Runway) នៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថា ផ្លូវរត់ សម្រាប់ការហោះឡើងនិងចុះចតរបស់យន្តហោះ នៃអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងសម្ពោធជាផ្លូវការនៅរង្វង់ ខែតុលា ឆ្នាំ២០២២...
មុននេះបន្តិចក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា, និងផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន។ អាស្រ័យសូមប្រិយមិត្តមេត្តាជ្រាបជាព័ត៌មាន ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន