គ្មានអ្វីធ្វើឲ្យស្រីៗពិបាកចិត្តជាងពេលឡើងទម្ងន់នោះទេព្រោះវាធ្វើឲ្យរាងមិនស្អាត ស្លៀកអ្វីក៏មិនសម។ ដោយសារតែបែបនេះ អ្នកតែងចង់ចម្រកទម្ងន់ និងរក្សារាងមែនទេ? អ្វីដែលអ្នកត្រូវធ្វើនោះគឺផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃទាំងនេះ៖ ១. ភេសជ្ជៈ៖ ជំនួសឲ្យការញ៉ាំភេសជ្ជៈដែលមានជាតិស្ករច្រើន អ្នកមិនគួរងាកមកញ៉ាំទឹកផ្លែឈើស្រស់វិញ។ ២. កំណត់ការញ៉ាំអាហារ៖ មិនត្រូវញ៉ាំរហូតដល់ឆ្អែតជ្រុលនោះទេ។ គួរកំណត់ញ៉ាំត្រឹម ៨០ % បានហើយ។ ៣. ញ៉ាំអាហារពេលព្រឹក៖ គឺញ៉ាំឲ្យបានទៀងទាត់ និងរាល់ថ្ងៃទើបល្អសម្រាប់សុខភាព និងការរក្សាទម្ងន់របស់អ្នក។ ៤. កំណត់អាហារដែលត្រូវញ៉ាំ៖ បើចង់ញ៉ាំច្រើន អ្នកអាចញ៉ាំនៅពេលព្រឹក និងថ្ងៃត្រង់ តែត្រូវជៀសវាងញ៉ាំច្រើននៅពេលល្ងាចព្រោះវាធ្វើឲ្យឡើងទម្ងន់លឿន។ ៥.ដើរឲ្យបាន ៣០...
នៅពេលអ្នកប្រើថ្នាំ ចំណុចសំខាន់ដែលអ្នកត្រូវចងចាំនោះគឺកុំប្រើហួសកម្រិតដែលគ្រូពេទ្យណែនាំ ពីព្រោះវាអាច នឹងនាំអោយមានគ្រោះថ្នាក់បាន។ រោគសញ្ញាមួយចំនួនអាចនឹងលេចឡើងនៅពេលដែលអ្នកប្រើថ្នាំហួសកម្រិត។ រោគសញ្ញា នៃការពុលថ្នាំ ឬ ប្រើថ្នាំលើសកម្រិត រួមមានដូចជា៖ – ក្អួតចង្អោរ – ក្អួត – ឈឺក្នុងពោះ – រាគ – វិលមុខ – បាត់បង់លំនឹងរាងកាយ – ប្រកាច់ – វង្វេងវង្វាន់...
ផលប៉ះពាល់នៃការពុលអាហារ គឺខុសគ្នាចំពោះមនុស្សម្នាក់ៗ។ អ្នកខ្លះជួបប្រទះអាការៈរមួលក្នុងពោះធ្ងន់ធ្ងរឈឺចាប់ខ្លាំង ខណៈដែលអ្នកមួយចំនួនទៀតរាគ និងក្អួត។ អាការៈវិលមុខ និងខ្សោះជាតិទឹកក្នុងរាងកាយក៏អាចកើតមានផងដែរ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិមួយចំនួនដោះស្រាយបញ្ហាពុលអាហារកម្រិតស្រាល ៖ ១. តែជីអង្កាម ៖ ជីអង្កាម មានប្រសិទ្ធិភាពជួយបំបាត់ការឈឺចាប់រមួលក្នុងពោះតាមរយៈជាតិប្រេងរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមជីអង្កាមមួយចំនួនក្នុងពែងតែជាការស្រេច។ ២. ទឹកខ្មេះផ្លែប៉ោម ៖ វត្តមាននៃទឹកខ្មេះផ្លែប៉ោមក្នុងក្រពះជួយសម្រួលស្រទាប់នៃបំពង់រំលាយអាហារក្នុងពោះវៀន។ វាជាអាល់កាឡាំងធម្មជាតិជួយរារាំងកម្ចាត់បាក់តេរីមិនល្អក្នុងក្រពះ។ ហើយទឹកខ្មេះផ្លែប៉ោម គឺប្រសើរណាស់សម្រាប់ទប់ស្កាត់ការរាលដាលលូតលាស់នៃពពួកមេរោគបាក់តេរីដែលបង្កបញ្ហាពុលអាហារ។ ៣. ទឹក ៖ រាគ ជាអាការៈទូទៅបំផុតមួយកើតឡើងកំឡុងពេលពុលអាហារ។...
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានផ្ញើសារអប់រំ សំខាន់ៗ ដើម្បីបង្ការការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុក្នុងពេលជួបគ្រោះទឹកជំនន់៖ ១-ប្រជាជនត្រូវតាមដានស្ថានភាពទឹកជំនន់, ទៅទួលសុវត្ថិភាព, កុំបើកបរលើទឹកជំនន់, ចៀសវាងការលង់ទឹក(កុំហែលទឹកជំនន់), ចៀសវាងពស់ចឹក(ចៀសវាងប្រើដៃទៅកាយកន្លែងទួល ឬពុំនូកនានា), គ្រោះថ្នាក់ធ្វើឲ្យរបួស ផ្សេងៗ, ផ្តាច់ចរន្តអគ្គិសនី និងរបៀបការពារកុំឲ្យឆក់, ជាតិពុលនានា ត្រូវដាក់ឲ្យខ្ពស់ពីទឹកលិច ដើម្បីចៀសវាងពុលដល់មនុស្សនិងសត្វ, ប្រើប្រាស់ទឹកស្អាតនិងផឹកទឹកឆ្អិនជានិច្ច, ចំណីអាហារត្រូវតែឆ្អិនជានិច្ចនិងគ្របកុំឲ្យរុយរោម ។ ២-បង្ការជំងឺឆ្លងផ្សេងៗ, ជំងឺស្អូច ,ស្រឡទែន, ជំងឺរាក ជំងឺរាកមួល...
ប្រសិនបើអញ្ចាញអ្នកកំពុងខើចនោះវាអាចជាសញ្ញាមួយនៃជំងឺអញ្ចាញធ្មេញហើយ! បញ្ហានេះអាចកើតឡើងកំឡុងវ័យកុមារ ឬពេលវ័យជំទង់ ហើយស្ថានភាពនឹងប្រែជាអាក្រក់ឡើងៗ។ ប៉ុន្តែជាធម្មតាអ្នកដែលជួបប្រទះបញ្ហាខើចអញ្ចាញច្រើនតែមានវ័យលើស ៤០ ឆ្នាំ។ អាការៈខើចអញ្ចាញក៏អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងផ្សេងទៀតដូចជាអតុល្យភាពនៃអ័រម៉ូន តំណពូជ ជំងឺអញ្ចាញធ្មេញ ការរក្សាអនាម័យមាត់ធ្មេញមិនបានល្អ និងការដុសសម្អាតធ្មេញខ្លាំងៗ។ ទោះជាយ៉ាងណាកុំបារម្ភ! បញ្ហាអញ្ចាញធ្មេញខើចមិនចាំបាច់ត្រូវតែឱ្យអ្នកជួបព្យាបាលជាមួយពេទ្យធ្មេញឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលដោះស្រាយបញ្ហាខើចអញ្ចាញធ្មេញ ៖ ១. ប្រេងល្ង កម្ដៅប្រេងល្ង ប៉ុន្តែត្រូវប្រុងប្រយ័ត្នកុំឱ្យក្ដៅពេក។ ក្រោយពេលដុសសម្អាតធ្មេញរួច ចូរប្រើប្រាស់ប្រេងល្ងដែលបានកម្ដៅនោះខ្ពុរពេញក្នុងមាត់សម្រាប់រយៈពេលប៉ុន្មាននាទី។ បង្កើនរយៈពេលខ្ពុរឱ្យបាន...
១. កូនដែលមានអាយុ៧ខែ អ្នកម្តាយអាចឲ្យកូនញ៉ាំផ្លែប៉ោមបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមាន ការចងចាំល្អ ថែមទាំងជួយបង្កើនប្រាជ្ញាកូនផងដែរ។ ជាពិសេស ផ្លែប៉ោមនេះ អាចជួយកូនមិនឲ្យជួបនឹងអាការៈខ្វះឈាមនោះទេ ដោយក្នុងនោះមានផ្ទុកសារធាតុដែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើមួយនេះក៏ជួយឆ្អឹងកូនឲ្យលូតលាស់បានល្អដែរ ព្រោះក្នុងនោះមានផ្ទុកកាលស្យូម។ ជាងនេះទៅទៀត ក្រពះកូនក៏រំលាយអាហារបានល្អដែរក្រោយពេលដែលញ៉ាំផ្លែប៉ោមរួច។ ២. ផ្លែស្រកានាគ មានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានសម្រស់ស្អាត។ ជាពិសេស ក្រោយពេលដែលកូនបរិភោគរួច កូននឹងមិនប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ។ ជាងនេះទៅទៀត ផ្លែឈើមួយនេះ នឹងជួយបណ្តេញជាតិពុលពីរាងកាយកូនផងដែរ។ ដូចនេះ ពេលដែលកូនបាន៧ខែ...
សាច់ត្រី នៅក្នុងសាច់ត្រីមានប្រូតេអ៊ីនជាច្រើនដែលអាចជួយធ្វើឲ្យអ្នកនៅក្មេងជានិច្ច។ ផ្កាខាត់ណា នៅក្នុងផ្កាខាត់ណានេះមានសារធាតុដែលអាចជួយអ្នកទប់ទល់នឹងភាពចាស់បានដែលអ្នកវិទ្យាសាស្ត្រទើបតែរកឃើញ។ ត្រឡាច នៅក្នុងត្រឡាចមានវីតាមីនខ្ពស់ដែលអាចជួយការពារ និងប្រឆាំងនឹងការជ្រួញដំណាក់កាលដំបូងដែលអាចកើតលើស្បែកអ្នក ម្យ៉ាងទៀតវាក៏អាចធ្វើឲ្យស្បែកអ្នកមានលក្ខណៈទន់ និងម៉ត់រលោង។ ខ្ទឹមក្រហម នៅក្នុងខ្ទឹមក្រហមនេះមានប្រូតេអ៊ីនខ្ពស់ណាស់ ថែមទាំងមានសារធាតុជាច្រើនទៀតដែលអាចជួយជម្រះជាតិពុលពីឈាមអ្នក បញ្ចុះកាឡូរី និងជួយការពារមិនឲ្យអ្នកឆាប់ចាស់ទៀតផង។ តៅហ៊ូ ក្រៅពីពពួកត្រី និងបង្គារ តៅហ៊ូគឺជាអាហារដែលមានប្រូតេអ៊ីនខ្ពស់ដូចគ្នា ដូចនេះអ្នកគួរតែពិសារច្រើនដើម្បីសុខភាព និងសម្រសអ្នក។ ស្ពៃក្តោប នៅក្នុងបន្លែប្រភេទនេះមានវីតាមីនខ្ពស់ដែលអាចជួយឲ្យក្រពះនិងពោះវៀនដំណើរការល្អ នោះប្រព័ន្ធរំលាយអាហារអ្នកនឹងនៅក្មេង ម្យ៉ាងទៀតវាក៏ជួយអ្នកបញ្ចេញជាតិពុលមកក្រៅដែរ។ ផ្លែប៉ោម ក្រោយពេលដែលអ្នកពិសារផ្លែប៉ោមនេះរួច...
មជ្ឈដ្ឋានជុំវិញខ្លួន និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការលូតលាស់របស់កូនអ្នក។ បើអ្នកមានទម្លាប់ល្អ កូនអ្នកនឹងឆ្លាតវាងវៃ។ តើមានទម្លាប់ខុសឆ្គងអ្វីខ្លះ ដែលធ្វើឲ្យកូនអ្នកល្ងង់នោះ? ១. ឲ្យញ៉ាំអាហារផ្អែមច្រើនពេក ការញ៉ាំរបស់ផ្អែមច្រើន ធ្វើឲ្យកូនអ្នកមិនចង់ញុំអាហារផ្សេងទេ ជាហេតុធ្វើឲ្យខួរក្បាលមិនអាចទទួលយកជាតិប្រូតេអ៊ីន និងវីតាមីនពីអាហារដទៃ ព្រោះនៅដំណាក់កាលលូតលាស់របស់ក្មេង សារធាតុទាំងពីរប្រភេទនេះ គឺត្រូវការចាំបាច់បំផុត។ ២. ឲ្យញ៉ាំឆ្អែតជ្រុលពេក ការបរិភោគបាយឆ្អែតពេក ធ្វើឲ្យខួរធំផ្គត់ផ្គង់ឈាមបានតិច ជាហេតុធ្វើឲ្យវា ដំណើរការមិនល្អ។ ដូចនេះ បញ្ញាកូនអ្នក នឹងធ្លាក់ចុះជាលំដាប់។...
ប្រសិនជាអ្នកចង់គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងខ្លួនអ្នកមិនឲ្យឡើង អ្នកអាចជ្រើសរើសបន្លែទាំង៣ប្រភេទនេះដើម្បីពិសារបាន។ តើមានអ្វីខ្លះទៅ? ១. អ្នកអាចពិសារត្រឡាចបាន ព្រោះវាជាបន្លែដែលអាចជួយទប់មិនឲ្យសម្ពាធឈាម និងជាតិស្ករក្នុងខ្លួនអ្នកឡើងខ្ពស់ឡើយ។ ជាពិសេស វាថែមទាំងអាចជួយការពារអ្នកមិនឲ្យងាយចាស់ ស្បែកនឹងភ្លឺ ហើយម៉ត់រលោងជាមិនខាន។ ២. ការ៉ុតក៏ជាបន្លែដែលអាចជួយការពារអ្នកពីជំងឺទាំង២ប្រភេទខាងលើដែរ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឲ្យភ្នែកអ្នកភ្លឺ ថែមទាំងជួយឲ្យថ្លើម និងពោះវៀនមានសុខភាពល្អទៀតផង។ ជាពិសេស វាក៏អាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នកឲ្យរឹងមាំផងដែរ។ ៣. ផ្កាខាត់ណា ជាបន្លែដែលសម្បូរវីតាមីនសេ ដែលអាចជួយថ្លើមអ្នកឲ្យបញ្ចេញជាតិពុលចេញមកក្រៅអស់។ វាមិនត្រឹមតែអាចការពារអ្នកពីជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមទេ...
រាប់ចាប់ពីការប្រើកុំព្យូទ័រនិងទូរស័ព្ទដៃរហូតដល់ការទស្សនាភាពយន្តអនឡាញនិងលេងហ្គេមអនឡាញ បច្ចេកវិជ្ជាឥតខ្សែបានវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង និងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ទោះយ៉ាងណា WiFi មានផលប៉ះពាល់គ្រោះថ្នាក់ដែលអាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺបាន។សញ្ញារបស់ WiFi ខុសគ្នាពីរលកសញ្ញារបស់វិទ្យុ និងទូរទស្សន៍ ព្រោះរលកសញ្ញា WiFi មានកម្លាំងគ្រប់គ្រាន់ដើម្បីទម្លុះជញ្ជាំងបេតុងរឹងមាំមួយបាន។ នេះហើយជាហេតុផលដែលអ្នកជំនាញសុខភាពជឿថា ចំហាយវិទ្យុសកម្មរបស់ WiFi មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពរបស់មនុស្ស និងបង្កឱ្យមានបញ្ហាសុខភាពរយៈពេលយូរអង្វែង។ ដំណើរការប៉ះពាល់របស់ WiFi គឺមានសភាពយឺតប៉ុន្តែគ្រោះថ្នាក់ ហើយអ្នកជំនាញសុខភាពសាធារណៈជាច្រើនជឿជាក់យ៉ាងមុតមាំថា យើងនឹងប្រឈមនឹងការកើតជំងឺមហារីកក្នុងអនាគតដ៏ខ្លី ដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃ និងការប៉ះពាល់ WiFi...