បញ្ហាសំរាមនៅគរចោលតាមដងផ្លូវ និង នៅតាមកន្លែងចាក់សំរាមនានាក្នុងរាជធានីភ្នំពេញបានក្លាយជាបញ្ហាប្រឈមមួយក្រោយកម្មករប្រមូលសំរាមរស់ក្រុមហ៊ុនស៊ីនទ្រី ធ្វើបាតុកម្មមិនប្រមូលនោះ។ សំរាមត្រូវបានកកស្ទះមិនថានៅតាមដងផ្លូវ ឬតាមផ្ទះរបស់ប្រជាពលរដ្ឋនោះទេ ដែលនេះធ្វើឱ្យជះក្លិនមិនល្អ និងពិសេសនោះធ្វើឱ្យប៉ះពាល់ខ្លាំងដល់បរិស្ថាន ។ ដោយមិនមើលនឹងភ្នែកលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានដឹកនាំក្រុមការងារ ព្រមទាំងលោកផ្ទាល់ បានធ្វើចុះប្រមូលសំរាមដោយផ្ទាល់នៅតាមដងផ្លូវនានាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទង្វើដ៏ប្រពៃរបស់លោកអភិបាលខណ្ឌទួលគោក បានធ្វើឱ្យប្រជាពលរដ្ឋមានការកោតសរសើរជាខ្លាំង ដោយមិនមែនឈរតែបញ្ជាទេគឺលោកចុះសហការ ដឹកនាំ ភ្នាក់ងារបរិស្ថាន និង ប្រជាការពារខណ្ឌ ចុះប្រមូលសំរាមដែលកកស្ទះជាប្រចាំដើម្បីកុំឱ្យមានការកកស្ទះក្នុងការបង្ហូរទឹកភ្លៀងចូលក្នុងប្រព័ន្ធលូ ក្នុងកំឡុងពេលដែលកម្មករស៊ិនទ្រីធ្វើការបាតុកម្មមិនប្រមូលសំរាមនេះ។ យ៉ាងណាក្ដីក្នុងកំឡុងពេលដែលកំពុងជួបនឹងបញ្ហាសំរាមនេះ...
មហាជនទូទៅ ក៏ដូចជា អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាមិនខាន ពិធិការិនីពូកែវោហាស័ព្ទ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដ៏ដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ កញ្ញា សុភ័ក្រ្ត កុសុម៉ា មិនត្រឹមតែពូកែនិយាយ ចាក់ទឹកមិនលេចទេ ថែមទាំងពូកែសម្តែងលេងទឹកមុខទៀតផង តាមរយៈការបង្ហោះវីដេអូលេងសើចខ្លីៗនៅក្នុងហ្វេសប៊ុករបស់ខ្លួនកាលពីពេលកន្លងទៅ ហើយក៏ទទួលបានការពេញចិត្ត និងស្ងើចសរសើរគ្រប់ៗគ្នា ហើយមានវីដេអូខ្លះ មើលហើយ មើលទៀត នៅតែមិនធុញទ្រាន់...
ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមខ្លះប្រហែលជាជ្រាបរួចមកហើយករណីប្អូនប្រុសដែលមានជើងធំដោយសារតែជំងឺ។ ជាក់ស្តែងនេះបើយោងតាមប្រភពគណនីហ្វេសបុ៊កលោកស្រី ទ្រី ដាណា បានបង្ហោះសារថា ៖“មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើងកាន់តែធំៗទៅ លឺឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។ គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា 2000$ សម្រាប់ព្យាបាល ហើយស្អែកនេះ...
(ភ្នំពេញ)៖ លោក ណុប បាយ៉ារិទ្ធ ដែលគេដឹងគ្រប់គ្នាថា ជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស បានបង្ហាញមុខរួមនិងភាពល្បីល្បាញដំណាលគ្នានឹងលោក ព្រាប សុវត្ថិ ហើយក៏ជាតារាចម្រៀង កើតក្នុងត្រកូលអ្នកសិល្បៈផងនោះ។ តែប្រហែលជាមិនគ្រប់គ្នាទេ ដែលបានដឹងពីប្រវត្តិពិស្តារនៃខ្សែជីវិតរបស់លោក។ ពេលនេះយើងមកដឹងពីចំណុចខ្លះៗនៃប្រវត្តិខ្សែជីវិតរបស់លោក ណុប បាយ៉ារិទ្ធ – អំពីប្រវត្តិសង្ខេប ជីវិតគ្រួសារ និងការសិក្សា៖ លោក ណុប បាយ៉ារិទ្ធ កើតថ្ងៃទី១៦ ខែសីហា...
ទីភ្នាក់ងារសារព័ត៌មាន Interfax ដែលបានដកស្រង់សម្តីមន្ត្រីក្រសួងសុខាភិបាលរុស្ស៉ី នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ឥឡូវនេះរុស្សុីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ជើងដំបូងរបស់ខ្លួនរួចរាល់ហើយ (first batch) ពោលគឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីរុស្ស៉ីទើបតែប្រកាសថាបានចាប់ផ្ដើមផលិតវាឡើង។ ការសម្រេចបានជាផ្លែផ្ការបស់រុស្ស៊ី បានបង្កើនការព្រួយបារម្ភសាធារណៈពីអ្នកវិទ្យាសាស្ត្រមួយចំនួន ដោយសារពួកគេគិតថា រុស្ស៉ីចង់បង្ហាញកិត្យានុភាពខ្លួនឯង ច្រើនជាងសុវត្ថិភាពរបស់វ៉ាក់សាំងផ្ទាល់។ ប្រទេសរុស្ស៊ីក៏បាននិយាយដែរថា វ៉ាក់សាំងដំបូងបង្អស់សម្រាប់ប្រឆាំងជំងឺ COVID-19 នឹងត្រូវផលិត ហើយនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ។ គួរឱ្យដឹងផងដែរថា...
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី មានករណីជាសះស្បើយ០៩នាក់ នៃអ្នកជំងឺកូវីដ១៩ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ។ ករណីជាសះស្បើយចំនួន០៩នាក់រួមមាន៖ ស្ត្រីជនជាតិកាណាដា អាយុ៤១ឆ្នាំ បានធ្វើដំណើរមកពីប្រទេសអ៊ូបេគីស្ថាន (Ubekiztan) ឆ្លងកាត់តាមឌូបៃ និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ស្ត្រីជនជាតិអាម៉េរិកកាំងអាយុ២៥ឆ្នាំ ជាអ្នកធ្វើដំណើរពីប្រទេសអាមេរិក...
ខេត្តមណ្ឌលគិរី ៖ តារាចម្រៀងលំដាប់កំពូលរបស់កម្ពុជាលោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពរួមភរិយាដ៏ស្រស់ក្នុងដំណើរកម្សាន្តដ៏រីករាយដែនដីសុវណ្ណភូមិនាភាគឦសានប្រទេសគឺខេត្តមណ្ឌលគិរីប្រកបដោយសុភមង្គល និងសេចក្ដីសុខពេញលេញស្រស់បំព្រង បំបាត់រាល់ទុក្ខសោក និងការហត់នឿយឲ្យរសាយបាត់តាមខ្យល់អាកាសដ៏បរិសុទ្ធ និងធម្មជាតិ។ ក្នុងទេសភាពព្រៃភ្នំខៀវស្រងាត់ តែមិនស្ងាត់ដ្បិតមានសម្លេងសត្វយំយ៉ាងពីរោះរណ្តំ អមជាមួយទឹកជ្រោះហូរធ្លាក់ប្រាវៗ បង្កបរិយាកាសឲ្យកាន់តែត្រជាក់ត្រជុំ រណ្ដំទាញចិត្តកំពូលតារាចម្រៀងកូនបីរូបនេះ ឲ្យពន្លយនូវពាក្យពេចន៍យ៉ាងមានអត្ថន័យហាក់ពេញចិត្តជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលដោយរៀបរាប់ទាំងស្នាមញញឹមថា៖ « ទេសភាពធម្មជាតិដ៏ស្រស់ស្អាតបំព្រងគឺជារបស់ខ្ញុំ បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង(មណ្ឌលគិរី )»។ក្រៅអំពីភាពលង់ជាមួយសម្រស់ធម្មជាតិដកចិត្តមិនរួចក្នុងដំណើររួមភរិយាជាម្ចាស់ជីវិត ក៏ត្រូវបានអ្នកគាំទ្រផ្ទុះនូវការគាំទ្រ និងកោតសរសើរពិសេសទៅលើភាពផ្អែមល្ហែមរបស់គ្រួសារលោក ព្រាប សុវត្ថិ ផងដែរ។...
ភ្នំពេញ៖ តារាចម្រៀង មាស សាលី កាន់តែមានជីវិតស្រស់ស្រាយ ក្រោយបានបង្ហាញមុខគូស្នេហ៍រស់នៅជាមួយគ្នា យ៉ាងពោរពេញដោយក្តីសុខខ្លាំង ខណៈពេលដែលហ្វេនៗជាច្រើនមានការអបអរដល់លោកយ៉ាងខ្លាំងតែម្តង។ យ៉ាងណាមិញបង្ហាញមុខមាត់គូស្នេហ៍ យ៉ាងស្រស់ស្អាតមិនបានប៉ុន្មានផង ពេលនេះតារារូបនេះបានបង្ហាញរូបប៉ុន្មានសន្លឹកដែលធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរនោះទេ ស្របពេលដែលលោកបានបញ្ចេញនូវរូបជុំគ្នា ដែលអមជាមួយកូនតូចមួយដែលមានមុខមាត់យ៉ាងគួរឲ្យក្នាញ់ខ្លាំងតែម្តង។ ដោយក្នុងនោះមហាជនមួយចំនួន នាំគ្នាគិតថាកូនតូចនេះជាកូនលោក ព្រោះតារារូបនេះបានភ្ជាប់ជាមួយនឹងសារដ៏ខ្លីថា៖ មិនដឹងកាត់ទៅអ្នកណាទេកូនអើយ ម៉ែមិនដូចឪក៏មិនដូច។ ក្រោយពីបានឃើញបែបនេះ ហ្វេនមួយចំនួននាំគ្នាងឿងឆ្ងល់ថាកូនតូចដ៏មានមុខមាត់ដូចតុក្កតានេះ ជាកូនអ្នកទាំង២ឬក៏យ៉ាងណា ដោយសារតែរាល់ពេលហ្វេនសួរ លោកបានបញ្ចេញសកម្មភាពបែបលេងសើច មិនទាន់បញ្ជាក់ច្បាស់នៅឡើយនោះទេ ដូច្នោះមានការចាំការបញ្ជាក់ឲ្យច្បាស់ៗប៉ុណ្ណោះ៕ ប្រភព៖...
ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីល្បីឈ្មោះ អ្នកនាង ពេជ្រ សោភា ពេលនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសរូបសមង្ហា លោក ឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំមកហើយ បើទោះបីមួយរយៈចុងក្រោយនេះ អ្នកទាំងពីរ មិនសូវបង្ហាញសកម្មភាពច្រើនដូចពេលមុនៗក្ដី តែក៏គូស្នេហ៍មួយគូនេះ នៅតែផ្ដល់ស្នាមញញឹម និងភាពរឹងមាំដល់ចំណងស្នេហាអ្នកទាំងពីរផងដែរ។ ជាការពិតណាស់ បើទោះបីទាក់ទងគ្នាមកអស់រយៈពេលជាច្រើនឆ្នាំក៏ពិតមែន តែអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានសម្រេចចិត្តចិត្តរស់នៅផ្ទះផ្សេងពីគ្នា...
ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ទឹម រដ្ឋា បានជួបទុក្ខក្រៀមក្រំ បន្ទាប់ពីបានបាត់បង់សមាជិកដ៏ធំធេង ក្នុងក្រុមគ្រួសារ ដោយដំណឹងអាក្រក់មួយនេះ អ្នកម្តាយជាទីស្រលាញ់របស់នាង បានទទួលមរណភាពដែលធ្វើឲ្យមហាជនជាច្រើន បង្ហាញអារម្មណ៍ដ៏សោកសៅ និងបានចូលរួមរំលែកទុក្ខទៅកាន់ក្រុមគ្រួសារនាងផងដែរ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក្រោយពេលអ្នកម្តាយ បានទទួលមរណភាព មិនបានប៉ុន្មានផង តារាសម្តែងស្រីរូបនេះ បានចែកចាយ ដូចជារូបភាព និងវីដេអូចាស់ ដែលជាអនុស្សាវរីយនាពេលកន្លងមក ដែលធ្លាប់បានសាងរួមគ្នាជាមួយម្តាយកាលពីឆ្នាំមុន ប៉ុន្តែអ្វីដែលគួរឲ្យខ្លោចចិត្តនោះ...