ភ្នំពេញ៖ ក្រោយពេលពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយស្វាមីជាទីស្រលាញ់ ជាច្រើនខែកន្លងមក ទីបំផុត នៅវេលាមុននេះបន្តិច តារាចម្រៀងស្រី សួស វីហ្សា អាចបានឃើញមុខកូនហើយ ដោយអ្នកនាងទើបតែបានសម្រាលបានកូនស្រីមួយរូប ដោយជោគជ័យនិងសុវត្ថិភាពបំផុត។ ក្នុងនោះផងដែរ បន្ទាប់ពីបានឃើញមុខកូនស្រីដែលទើបនឹងកើតហើយ យើងឃើញថា ស្វាមីរបស់តារាស្រីរូបនេះ លោក ថមមី ពិតជាមានក្ដីត្រេកអរ ញញឹមបិតមាត់មិនជិតនោះឡើយ ព្រោះថាទារិកាតូចនេះ គេទើបតែនឹងកើតពិតមែន ប៉ុន្តែទម្រង់មុខមាត់ កាត់បានទៅរកប៉ាម៉ាក់និងថែមទាំងគួរឲ្យក្នាញ់ខ្លាំងថែមទៀតផង។ យ៉ាងណាមិញ តាមរយៈដំណឹងដ៏សែនរីករាយមួយនេះ ពេលដែលអ្នកគាំទ្របានទទួលដឹងឮហើយ...
(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតរបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកប្រធានាធិបតីអាមេរិករូបនេះ បានជាសះស្បើយទាំងស្រុងពីជំងឺ COVID-19 ហើយ ដោយសុខភាពរបស់លោកមានភាពនឹងនរ និងអាចត្រឡប់ទៅចូលរួមក្នុងវេទិកាសាធារណៈនានាឡើងវិញ ចាប់ពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០។ នៅក្នុងសារមួយចេញផ្សាយដោយសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកវេជ្ជបណ្ឌិត សន ខុនលី (Sean...
ភ្នំពេញ៖ អាចនិយាយបានថា គ្រប់តារាប្រុសស្រី នៅក្នុងរង្វង់សិល្បៈខ្មែររបស់យើងទាំងអស់ នៅពេលដែលមានប្រជាប្រិយភាពកាន់តែល្បី គឺអ្នកគាំទ្រកាន់តែចង់តាមដានពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ កាន់តែខ្លាំង ពិសេសនៅពេលដែលឃើញតារាស្រីប្រុសទាំងនោះ មានដៃគូសម្ដែងជាមួយនរណាម្នាក់ មើលទៅសាកសម និងគួរជាទីពេញចិត្ត គេតែងតែចង់ឲ្យ Idol របស់ខ្លួន ស្រលាញ់គ្នាមែនទែន ដូចទៅនឹងក្នុងសិល្បៈយ៉ាងដូច្នោះ។ ប៉ុន្តែយ៉ាងណាមិញ ជីវិតស្នេហា ពិតជាមិនអាចបង្ខំបានឡើយ ព្រោះថាមនុស្សម្នាក់ៗ សុទ្ធសឹងតែមានការគិតខុសៗគ្នា ហើយម្យ៉ាងទៀត តារាមួយចំនួនខ្លះ ក៏មានម្ចាស់ចិត្តរួចអស់ទៅហើយដែរ ទើបធ្វើឲ្យការផ្គូរផ្គងរបស់អ្នកគាំទ្រ មិនអាចក្លាយជាការពិតបាន។...
តារាចម្រៀង និង តារាសម្តែង សូដា នីតា បានបង្ហាញការមិនពេញចិត្ត និង ខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីសារព័ត៌មានមួយបានចុះផ្សាយរឿងរ៉ាវរបស់នាង ដោយលើកឡើងថា សូនីតា ភ្ជាប់ពាក្យលើកទី ២ ជាមួយនឹងប្រុសក្មេង។ ព័ត៌មាននោះដែរ បានធ្វើឲ្យតារាស្រីស្រស់សោភារូបនេះ បានចែករំលែក និង បង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនជាច្រើនពីការមិនពេញចិត្តទៅលើចំណងជើងដូចខាងលើ ដោយលើកឡើងថា «បើសរសេរចំណងជើងអោយល្អតិច វាប្រកាច់លោកឯងងាប់មែនលោក ? ខ្ញុំសូមអោយអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ រឺសូមប្តូរចំណងជើងចេញជាបន្ទាន់ រឿងដែលអ្នកឯងសរសេរចេញភ្លេច...
កន្លងទៅនេះ មហាជនបានកត់សម្គាល់ឃើញមានតារាមួយចំនួនធំក្នុងពិភពសិល្បៈខ្មែរដែលកំពុងពពោះ នៅពេលពួកគេកៀកថ្ងៃសម្រាលកូននោះ តែងតែមានរៀបចំកម្មវិធីធំតូចជួបជុំជប់លៀងជាមួយគ្រួសារ ឬ មិត្តភក្តិខ្លួនក្នុងន័យដើម្បីបំបាត់ភាពភ័យផង និង មួយវិញទៀតដើម្បីត្រៀមទទួលសមាជិកថ្មីផង ។ ដោយឡែកបើងាកមកមើលតារាចម្រៀង សួស វីសា ដែលកំពុងត្រៀមសម្រាលកូនដែរនោះ ហាក់ផ្ទុយស្រឡះពីតារាក្នុងសិល្បៈមួយចំនួនដោយនាង និង ស្វាមីមិនបានរៀបចំកម្មវិធីជប់លៀងបែបហាយសូរអ្វីឡើយ ប៉ុន្តែគឺជាការរៀបចំពិធីសាមញ្ញៗនិមន្តព្រះសង្ឃមកសូត្រមន្តលើករាសីនៅផ្ទះដែលជាពិធីបែបខ្មែរដើម្បីត្រៀមទទួលសមាជិកថ្មីរបស់ខ្លួនទៅវិញ ដោយពិធីនោះនាងបានរៀបចំឡើងកាលពីថ្ងៃ ទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ។ តារាចម្រៀង...
ពីមួយថ្ងៃទៅមួយថ្ងៃ គេកត់សម្គាល់ឃើញចំណងស្នេហ៍របស់ពិធីការិនីរូបរាងតូចស្រឡូន ជីមមី កាន់តែផ្អែមល្ហែម និង កាន់តែបើកចំហជាសាធារណៈខ្លាំងឡើង ដោយជារឿយៗពិធីការិនីរូបនេះតែងតែបង្ហាញដល់អ្នកគាំទ្របានឃើញតាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុក រហូតមានការលើកសរសើរពីក្តីស្នេហ៍របស់នាងយ៉ាងខ្លាំង ។ ខណៈចំណងស្នេហ៍របស់ខ្លួនកាន់តែរលូន ផ្អែមល្ហែម និង មានការចេះយល់ចិត្តថ្លើមពីដៃគូស្នេហានោះ ពិធីការិនី ជីមមី ត្រូវបានគេមើលឃើញថាកាន់តែសប្បាយចិត្ត និង មានសុភមង្គលខ្លាំងឡើង ។ ហាក់កំពុងតែមានសេចក្តីសុខខ្លាំង និង ទទួលបានការយកចិត្តទុកដាក់ពីគូស្នេហ៍នេះ ពិធីករិនី ជីមមី បានបង្ហាញ ១០...
កំពូលតារាចម្រៀង ដ៏មានឈ្មោះល្បី អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ខេមរៈ សិរីមន្ត បានចាប់ដៃគ្នាច្រៀងបទចម្រៀងថ្មីមួយបទទៀតហើយ ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះក ដែលទើបនឹងត្រូវបាន ផលិតកម្មរស្មីហង្សមាស ចេញក្តៅៗនាថ្ងៃនេះមានចំណងជើងថា «បុណ្យកឋិនទាន» ដែលត្រូវទៅតាមរដូវកាលនៃបុណ្យកឋិន កំពុងមកដល់ផ្ទាល់តែម្តង។ រូបភាពបែបនេះហើយ ដែលអ្នកគាំទ្រចង់បានពីតារាចម្រៀងលំដាប់ប្រទេស ដូចជាអ្នកទាំងពីរ ទោះសម័យកាលផ្លាស់ប្តូរជឿនលឿនយ៉ាងណា ក៏មិនចោលបទបុរាណដែលជាវប្បធម៌សិល្បៈ តំណាង ជាតិខ្មែរទាំងមូល។ ពិតជាសមសួនល្អឥតខ្ចោះត្រូវចំទំរង់ប្រពៃណីខ្មែរ អមជាមួយសំឡេងដ៏ពីរោះស្រទន់ របស់កំពូល...
នៅក្នុងពិធីសម្ពោធបើកដំណើរការមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ៧ ខែតុលា ២០២០ បានថ្លែងសុំធ្វើការយោគយល់ទុកជាមុន ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ។ រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូននោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់ក្រោយរងវិបត្តិពីជំងឺកូវីដ ១៩។ ដូច្នេះមានន័យថានៅក្នុងឆ្នាំ ២០២១ ខាងមុខនេះប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺនៅរក្សាចំនួនដដែល ។ សម្តេចតេជោ ហ៊ុន សែន...
អ្នកគាំទ្រមានជាច្រើនការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីបានឃើញវត្តមានតារាចម្រៀងជើងចាស់លោក ណូយ វ៉ាន់ណេត បានបង្ហាញវត្តមានជាថ្មី នៅក្នុងផលិតកម្មហង្សមាស។ នៅក្នុងបទចម្រៀងដែលមានចំណងជើងថា«អានិសង្សកឋិនទាន» បានលេចមុខ លោក ណូយ វ៉ាន់ណេត ក្នុងនោះផងដែរក៏មានការចូលរួម ច្រៀងពីសំណាក់តារាជាច្រើនដួងដែលមានដូចជា អ្នកនាងខាត់ សុឃីម អ្នកនាង សុគន្ធ និសា កញ្ញាផន ស្រីខួច លោក ណុប បាយ៉ារិទ្ធ និង លោក ឆន...
តារាចម្រៀងប្រុសវ័យក្មេង លោក វណ្ណដា ពីមួយថ្ងៃទៅមួយថ្ងៃ តែងតែកើនប្រជាប្រិយភាពបានតាមរយៈបទចម្រៀងថ្មីៗបែបញាក់កន្ដ្រាក់អារម្មណ៍របស់លោក ព្រមទាំងបានក្លាយជាអាយដលក្នុងដួងចិត្តហ្វេនៗជាច្រើនផងដែរ។ មិនត្រឹមតែមានសមត្ថភាពសិល្បៈសម្បូរបែប វណ្ណដា ក៏មានចិត្តសប្បុរសធ្វើសកម្មភាពមនុស្សធម៌ជាច្រើនលើកច្រើនសាមកហើយ មានដូចជា ជួយនិងចុះសួរសុខទុក្ខ កុមារកំព្រា និងជនចាស់ជរាជាដើម ជាក់ស្ដែងថ្មីៗនេះរូបគេបានធ្វើសកម្មភាពមនុស្សធម៌មួយក្នុងអំឡុងពេល កូវីដ១៩ ដែលកំពុងកើតឡើងនេះផងដែរ។ ក្នុងអំឡុងពេលនេះ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន កំពុងតែជួបនូវបញ្ហា ជីវភាព ពិសេសគឺស្បៀងអាហារ ហូបចុក ដោយសារតែពុំមានការធ្វើ។ ដោយសារតែឃើញពីភាពលំបាក របស់លោកយាយ...