(ភ្នំពេញ)៖ ជាគំរូដ៏ល្អ និងក្នុងនាមជាអ្នកជំនួញមួយរូប ស្រឡាញ់រាជធានីភ្នំពេញ ចង់រួមចំណែកចូលរួមដោះស្រាយបញ្ហាសំរាម លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញឡានបែនដឹកដីជាង ១០០គ្រឿង ដើម្បីដោះស្រាយបញ្ហា ចំពោះមុខជាមួយសាលារាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ លោកឧកញ៉ាបានចុះផ្ទាល់ជាមួយកម្មករ ពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសំរាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។ នេះបើតាមការបង្ហោះ ផ្លូវការលើផេក របស់លោកឧកញ៉ាផ្ទាល់។ រថយន្តបែនដឹកដីជាង ១០០គ្រឿងនោះ ត្រូវបានគេដឹងថា បានធ្វើប្រតិបត្តិការបានចំនួន ២ថ្ងៃ ហើយដែលបច្ចុប្បន្ន...
ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃកំណើតតារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ បើទោះបីជាតារាប្រចាំប្រទេស តែតារារូបនេះ មិនបានធ្វើពិធីអ្វីដើម្បីអបអរខួបកំណើតខ្លួនឡើយ។ ក្នុងនោះដែរ គេសង្កេតឃើញ មានមិត្តភក្ដិ និងបងប្អូនតារាប្រុសរូបនេះ បាននាំគ្នាទិញនៅនំខេក សម្រាប់អបអរថ្ងៃពិសេសរបស់លោកផ្ទាល់ផងដែរ។ ម្យ៉ាងវិញទៀត ក្រៅពីទិញនំខេក Surprise ក៏នៅមានកាដូធំជូនតារាចម្រៀងរូបនេះផងដែរ ដោយកាដូនោះមានដូចជា ជញ្ចៀនពេជ្រ លុយសុទ្ធចំនួន ១ម៉ឺនដុល្លារ ដែលធ្វើឲ្យលោក ឆន សុវណ្ណរាជ ភ្ញាក់ផ្អើល...
កំពង់ធំ៖ កាលពីថ្ងៃទី ១០ ខែតុលា ម្សិលមិញនេះ មានព័ត៌មានដ៏គួរឲ្យសោកសៅមួយ ដែលមានហេតុការណ៍គ្រោះធម្មជាតិខ្យល់បោកបក់ខ្លាំង ជាហេតុធ្វើឲ្យមានការដួលរលំផ្ទះសម្បែងអ្នកនៅតំបន់នោះ និងបានបណ្ដាលឲ្យផ្ទះរលំសង្កត់លើនារីស្រស់ស្អាតម្នាក់ រហូតបា ត់ប ង់ ជី វិ ត ថែមទៀតផង។ ក្នុងនោះផងដែរ ជាមួយហេតុការណ៍មួយនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបញ្ជាក់ថា មានមនុស្សផ្សេងទៀតរងគ្រោះដែរឬអត់នោះទេ ប៉ុន្តែបើយោងតាមប្រភពពី គណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ ដែលជាអ្នកជិតស្និទ្ធជាមួយ បានឲ្យដឹងតាមរយៈរូបភាពនឹងសេចក្ដីរៀបរាប់យ៉ាងសង្វេគទៅកាន់នារីរងគ្រោះនោះថា៖...
ភ្នំពេញ៖ នៅក្នុងថ្ងៃខួបកំណើត តារាចម្រៀង សុខ ស្រីនាង បានរៀបចំពិធីសាមញ្ញ យ៉ាងមានក្តីសុខ ជាមួយក្រុមគ្រួសារ សាច់ញាតិ បងប្អូននៅក្នុងរង្វង់គ្រួសារប៉ុណ្ណោះ ដោយម្នាក់ពិតជាស្រស់ស្អាត និងមានសប្បាយរីករាយ ពេលបានរៀបចំខួបកំណើត ជូនមនុស្សនៅក្នុងគ្រួសារ ទោះបីជាមិនមែនជាលក្ខណៈធំដុំ តែពោលពេញទៅដោយក្តីស្រលាញ់ មិនអាចកាត់ថ្លៃបាន។ ជាក់ស្តែង នៅក្នុងថ្ងៃខួបកំណើតដ៏រីករាយ និងជាថ្ងៃដែលលោកមានគុណបានផ្តល់កំណើតដល់កូនស្រីម្នាក់ សុខ ស្រីនាង បានទទួលពាក្យជូនពរជាច្រើនពីសំណាក់ក្រុមគ្រួសារ ក៏ដូចជាហ្វេនៗផងដែរ។ ទន្ទឹមនឹងនេះ តារាស្រីរូបនេះ...
ដូចប្រិយមិត្តបានជ្រាបហើយថា បន្ទាប់ពីទទួលបានសេរីភាពពេញលេញវិញ លោក សុវណ្ណ រិទ្ធី ដែលជាអតីតអគ្គនាយកសារព័ត៌មាន TVFB បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីមហាជនក្នងប្រទេស ជាពិសេសលោកក៏បានចំណាយពេលវេលាយ៉ាងច្រើនដើរលំហែរខួរក្បាលជាមួយសមាជិកគ្រួសាររបស់លោកឡើងវិញផងដែរ។ គួររំលឹកថា លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថ-កិច្ច-ចា-ប់-ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើគិតពីថ្ងៃចា-ប់-ខ្លួននិងឃុំ-ក្នុង-ពន្ធ-នា-គារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក...
(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះថា ជំនន់ទឹកភ្លៀងកំពុងបន្តវាយប្រហារមកលើខេត្តពោធិ៍សាត់ ដោយអាជ្ញាធរបានត្រៀមជម្លៀសប្រជាពលរដ្ឋ ដែលប្រឈមនឹងការលិចលង់ខ្លាំងទាំង ក្នុងក្រុងពោធិ៍សាត់ និងតំបន់ផ្សេងៗទៀតទៅ រកទីទួលសុវត្ថិភាព។ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ ខេត្តពោធិ៍សាត់បាននឹងកំពុងទទួលរងពីជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចលង់តំបន់មួយចំនួនក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន និងបន្តហូរធ្លាក់ទៅវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមខ្នងប្រឡាយ មាត់ស្ទឹង...
ដូចប្រិយមិត្តបានជ្រាបហើយថា បើតាមការឲ្យដឹងពីហ្វេសបុកផេចរបស់លោក ផែន វណ្ណៈ បានបញ្ជាក់ថា: ផ្លូវ ៦០ ម៉ែត្រ អោយបេីកតែ ៤០ គ.ម ក្នុង ១ម៉ោង ដឹងតែមានគេជេរទៀតហេីយ! ផ្លូវចេញពីរាជធានី មិនមែនក្នុងរាជធានីទេ តេីអស់លោកណាជាអ្នកផ្ដួចផ្ដើមគំនិតដាក់ស្លាកកំណត់ល្បឿននេះ? មានដែលបេីកភ្នែក បេីកត្រចៀក ស្ដាប់មហាជនខ្លះទេ? ក្នុងនោះ លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ក៏បានចេញមកប្រតិកម្មផងដែរចំពោះបញ្ហាខាងលើនេះ...
កូរ៉េខាងត្បូង៖ ជាដំណឹងដែលគួរឲ្យត្រេកអរមួយដែល កាលពីពេលថ្មីៗនេះ និស្សិតស្រីខ្មែរមួយរូប កំពុងបន្តការសិក្សានៅ ក្នុងប្រទេសកូរ៉េខាងត្បូង ដណ្តើមបានជ័យលាភីលេខ១ពី ក្នុងកម្មវិធី២០២០ Quiz On Korea ជាកម្មវិធីប្រលងប្រាជ្ញា លើកញ្ចក់ទូរទស្សន៍KBS TV ដែលការប្រកួតនោះមាន ការចូលរួមពីយុវជន ប្រមាណជា១៨ប្រទេសផ្សេងទៀត។ និស្សិតស្រីខាងលើមាន ឈ្មោះថា ធន់រិទ្ធិ ស៊ីវយី ជាអ្នកខេត្តបាត់ដំបងបច្ចុប្បន្នកំពុងសិក្សានៅ សាកលវិទ្យាល័យ Yonsei លើមុខជំនាញ Material...
ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ ជាតារាចម្រៀង តារាម៉ូដែល និងជាតារាសម្តែង ដែលតែងតែធ្វើឲ្យទស្សនិកជន សើចសប្បាយរីករាយ ជាមួយនឹងពាក្យសម្តី និងកាយវិការដ៏ក្រម៉ិចក្រមើមគួរឲ្យស្រលាញ់។ ប៉ុន្តែមួយរយៈក្រោយនេះសង្កេតឃើញថា តារាស្រីរូបនេះ តែងតែបង្ហាញពីអារម្មណ៍សោកសៅ និងអារម្មណ៍មិនសប្បាយចិត្តជាច្រើនលើបណ្ដាញសង្គមស្ទើរតែរាល់ថ្ងៃតែម្តង។ ជាក់ស្តែងកាលពីមួយខែមុននេះ អ្នកនាងក៏បានធ្វើការបង្ហោះរឿងក្តីមួយ ជាការឆ្លើយឆ្លងគ្នាជាមួយនឹងអតីតស្វាមីរបស់នាង។ តួយ៉ាង ស្រាប់តែប៉ុន្មានម៉ោងនេះ អ្នកនាង ទូច ស្រីល័ក្ខ បានធ្វើការបង្ហោះរូបចំនួន ២ សន្លឹកនៅមុខសាលាដំបូងរាជធានី...
តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ពេលនេះ ក្លាយជាតារាចម្រៀងវ័យក្មេង ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់មហាជន។ បើទោះបី តារាចម្រៀងរូបនេះ មានវ័យក្មេង តែរូបគេពិតជាមានសមត្ថភាព និងសម្លេងពីរោះ មិនចាញ់មនុស្សធំពេញវ័យឡើយ។ បច្ចុប្បន្ន ឡុង លីគ័ង្គ ក៏កាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈជាបន្តបន្ទាប់ផងដែរ ហើយកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងវិញទៀត ពេលនេះ រូបគេកាន់តែវិវត្តន៍ខ្លួនជាងមុន...