(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះថា នៅល្ងាចថ្ងៃទី១៣ ខែតុលានេះ ទំនប់ចំការតែនៅលើខ្នងភ្នំគិរីរម្យ បានបាក់ហើយដោយសារទឹកហូរ ពេលមេឃកំពុងភ្លៀង។ ក្នុងន័យនេះលោកអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតជាពិសេសប្រជាពលរដ្ឋក្នុងឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងខ្យា និងមហាសាង នៅក្នុងស្រុកភ្នំស្រួច។ លោកអភិបាលក៏បានត្រៀមរួចជាស្រេច ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានទឹកជំនន់កាន់តែខ្លាំងឡេីង៕ ប្រភព៖ freshnewsasia.com
នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា ព្រមទាំងបុត្រ បានចូលរួមបរិច្ចាគថិវិកាផ្ទាល់ខ្លួនរហូតដល់ ១០ ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ ជាពិសេសប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ដែលកំពុងរងគ្រោះដោយទឹកជំនន់...
ភ្នំពេញ៖ នារយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាខេត្តក្រុងមួយចំនួនកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារគ្រោះធម្មជាតិ និងអាកាសធាតុប្រែប្រួល បណ្តាលឲ្យបងប្អូនប្រជាជនកម្ពុជានៅតាមតំបន់មួយចំនួនកំពុងជួបផលលំបាកព្រោះគ្រោះទឹកជំនន់ឡើងខ្ពស់ជន់លិចអស់ផ្ទះសំបែង សត្វពាហនៈ និងដំណាំផ្សេងៗ។ ក្នុងនោះផងដែរពិតជាសរសើរ និងអរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់ ជួយជ្រំជ្រែងពីកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់នេះផងដែរ។ ស្រាប់តែម្សិលមិញនេះកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ខេមរៈ សិរីមន្ត បានបញ្ចេញនូវវីដេអូចម្រៀងមួយបទដែលមានចំណងជើងថា «ឱ! ទឹកជំនន់អើយ» ដែលមានការចូលរួមសម្តែងដោយអ្នកនាង សារ៉ាយ សក្កណា ផងដែរ៕ ចង់ដឹងថា តើបទចម្រៀងមួយនេះមានអត្ថន័យ និងពិរោះយ៉ាងណា? សូមទស្សនាវីដេអូបទចម្រៀង...
កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ លោក ហេង ឡុង ដែលជាប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោកថា លោកនឹងដឹកនាំអ្នកសិល្បករសិល្បការិនី ដើម្បីដើរប្រមូលសំរាម ដើម្បីជួយសម្អាតទីក្រុង ខណៈដែលកម្មករក្រុមហ៊ុនស៊ិនទ្រីមិនទាន់ចូលធ្វើការឡើងវិញ និង បណ្តោយឱ្យសំរាមគរពាសពេញផ្លូវ។ យ៉ាងណាមិញ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ លោក និង...
នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ នេះក្រសួងធនធានទឹកនិងឧតុនិយមបានចេញផ្សាយអំពីការព្យាករណ៍អាកាសធាតុចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០។ តាមការព្យាករណ៍ឱ្យដឹងថាប្រព័ន្ធសម្ពាធទាបនឹងបន្តលាតសន្ធឹងលើកម្ពុជា។ នៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី ១៦ ឈ្មោះ ណាងកា។ តាមការព្យាករព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំមុននឹងចូលដល់ភាគខាងជើងវៀតណាមថ្ងៃទី ១៥ ខែតុលា។ បន្ទាប់ពីនោះក្នុងរង្វង់ថ្ងៃទី១៦ និងទី១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើងដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូ ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុកព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុច គីញើន...
ដូចដែលប្រិយមិត្តបានដឹងហើយថាបច្ចុប្បន្ននេះប្រទេសកម្ពុជាយើងកំពុងជួបគ្រោះធម្មជាតិ ទឹកជំនន់ ដោយសារតែស្ថានភាពប្រទេសយើង កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលរងនូវឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ITCZ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាច្រើនថ្ងៃក្នុងកម្រិតពីមធ្យមទៅច្រើន ដែលបណ្ដាលឲ្យខេត្តភាគពាយព្យ និងភាគខាងជើងស្ថិតក្នុងភូមិសាស្ត្រជាប់ជួរភ្នំដងរែក ជួរភ្នំក្រវាញ បន្តទទួលរងនូវទឹកជំនន់ដោយសារទឹកភ្លៀងជាបន្តបន្ទាប់។ ដោយសារហេតុនេះបានធ្វើឲ្យបណ្ដាខេត្តមួយចំននួនកំពុងតែមានការជន់លិច ក្នុងនោះខេត្តតពោធិ៍សាត់ ខេត្តបាត់ដំបងកំពុងរងគ្រោះខ្លាំងជាងគេ ដែលលិចទាំងផ្ទះសម្បែង លិចផ្លូវធ្វើដំណើរស្ទើរគ្រប់កន្លែង ចំណែកឯនៅរាជធានីភ្នំពេញវិញក៏កំពុងជួបផលពិបាកដែរ ដោយសារផ្លូវមួយចំនួនត្រូវបានជន់លិចគ្មានសល់។ ដោយមិនមើលនិងភ្នែក កំពុលតារាចម្រៀងលោក ព្រាប សុវត្ថិ បានឧបត្ថមអង្ករចំននួន ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់...
រយៈពេលប៉ុន្មានថ្ងៃនេះ មិនថានៅទីក្រុង ឬ តាមបណ្តាខេត្ត គឺមានភ្លៀងធ្លាក់ជាប់គ្នា បណ្តាលឲ្យខេត្តមួយចំនួនត្រូវ ជន់លិច ដោយសារទឹកភ្លៀង ហើយក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ កំពុងតែស្វែងរកទីទួលមានសុវត្ថិភាពរៀងៗខ្លួន ដោយមានការជួយពីកងកម្លាំងអន្តរាគមន៍នានា នៅតាមបណ្តាខេត្ត ។ ដោយក្តីព្រួយបារម្ភ ពីសុខសុវត្ថិភាពរបស់បងប្អូន ដែលរងគ្រោះ ក៏មានបងប្អូនជាច្រើន សូមឲ្យបងប្អូនខ្មែរយើង ប្រុងប្រយ័ត្នខ្លួន ឲ្យបានខ្ពស់ ស្វែងរកទីទួលមានសុវត្ថិភាព និងកុំភ្លេចថែរក្សាសុខភាពផងដែរ។ ដោយឡែក នៅក្នុងគណនីហ្វេសប៊ុករបស់តារាចម្រៀងសំលេងផ្អែម មាស សុខសោភា...
សៀមរាប៖ ដូចដែលយើងបានដឹងរួចមកហើយថា ខេត្តសៀមរាប គឺជាទឹកដីដែលសម្បូរទៅដោយ សម្បត្តិវប្បធម៌ និងប្រាង្គប្រាសាទបុរាណដ៏ល្អវិចិត្រជាច្រើនអនេក។ ហើយក្រៅពីប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន រួមទាំងប្រាសាទរាប់រយ ភ្នំគូលេន និងទីកន្លែងសម្បត្តិវប្បធម៌ជាច្រើនកន្លែងទៀត ភូមិវប្បធម៌ក៏ជាទិសដៅកម្សាន្តមួយដែរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកទស្សនាដោយមិនអាចរំលងបាន។ តែ ចាប់ពីថ្ងៃទី ០៧ ខែវិច្ចិកា ឆ្នាំ ២០២០ក្រុមហ៊ុន «វប្បធម៌កម្ពុជា » បានប្រកាសបិទអាជីវកម្មរបស់ខ្លួនទាំងស្រុងក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថាការបិទនេះដោយសារតែការរីករាលដាល ជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ...
ភ្នំពេញ)៖ សាលារាជធានីភ្នំពេញនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។ រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ ៣៧១ សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ។ បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន៕...
ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើន បានសម្តែងក្តីត្រេកអរ និងសប្បាយរីករាយយ៉ាងខ្លាំង កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ក្រោយឃើញ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រី របស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) ពិតជាគួរគ្រឺតខ្លាំងណាស់ ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ សមាជិកថ្មីនៃក្រុមគ្រួសារ សួស...