បើនិយាយពីរឿងការផលិតយានយន្ត ជប៉ុន ត្រូវបានគេស្គាល់ថាជាប្រទេសដែលមានភាពល្បីល្បាញខាងការផលិតយានយន្តដ៏មានគុណភាព។ ក្រុមហ៊ុនដ៏ល្បីល្បាញមួយ គឺក្រុមហ៊ុនYAMAHA ដែលកាលពីដើមឡើយ គឺជាក្រុមហ៊ុនឧបករណ៍តន្ត្រីតែប៉ុណ្ណោះ។ តើក្រុមហ៊ុននេះអាចប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនផលិតយានយន្តបានយ៉ាងដូចម្តេច? ត្រង់ចំណុចនេះ មិនសូវមាននរណាម្នាក់បានដឹងលឺនោះឡើយ។ ការពិតទៅ ក្រុមហ៊ុនYAMAHA ត្រូវបានបង្កើតឡើងដោយការចូលរួមគ្នារវាងក្រុមហ៊ុន Nippon Gakki និងលោក Torakusu Yamaha នៅឆ្នាំ១៩៧៧។ ដោយសារតែការទទួលបានជោគជ័យក្នុងមុខរបររកស៊ីលើឧបករណ៍តន្ត្រី ក្រុមហ៊ុន YAMAHA បានព្យាយាមស្វែងរកឳកាសប្រឡូកចូលវិស័យឧស្សាហកម្ម រហូតដល់សង្គ្រាមលោកលើកទី២ ដែលក្រុមហ៊ុនYAMAHA បានផលិតយន្តហោះ។...
គំនិតចាប់ផ្តើមអាជីវកម្ម (Startup) ទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវជនខ្លាំងណាស់ ដោយសារតែយុវជនមិនចង់ចំណាយជីវិតរបស់គេ ធ្វើការឲ្យអ្នកដទៃអស់មួយជីវិត។ ការណ៍ដែលយុវជននៅក្នុងប្រទេសមួយមានគំនិតបង្កើតមុខរបរខ្លួនឯងយ៉ាងដូច្នេះ អាចជួយដល់វិស័យ សហគ្រាសធនតូច និងមធ្យម ដែលជាកម្លាំងចលករសំខាន់មួយដែរ ក្នុងការកសាងសេដ្ឋកិច្ចជាតិ។ ទាំងបីជាយ៉ាងណាក៏ដោយ ប្រសិនបើយើងមានតែគំនិតក្នុងការបង្កើតអាជីវកម្ម យើងនៅតែមិនអាចទទួលបានជោគជ័យដដែល ដោយមិនមានវិធីខាងក្រោមទាំងនេះ៖ ១. ទម្រង់ និងប្រភេទអាជីវកម្ម សម្រាប់ការបង្កើតអាជីវកម្មមួយៗ យុវជន ត្រូវតែយល់ឲ្យបានច្បាស់អំពីវិធីសាស្រ្តក្នុងការបង្កើតអាជីវកម្ម។ អ្វីដែលពួកគេត្រូវគិតដំបូងបំផុតនោះគឺ តើមានបញ្ហាអ្វីនៅក្នុងសង្គម? ប្រសិនបើយុវជនបង្កើតអាជីវកម្មមួយ ដោយមិនមានការឆ្លើយតបទៅនឹងបញ្ហានៅក្នុងសង្គម នោះអាជីវកម្មក៏មិនសូវទទួលបានការគាំទ្រដែរ។...
មនុស្សជាច្រើន បង្កើតមុខរបរទៅតាមតម្រូវការទីផ្សារ ដោយសារតែគេមើលឃើញថាផលចំណេញពីតម្រូវការទីផ្សារ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត គេព្យាយាមបង្កើតមុខរបរទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយសារតែគេគិតថា នៅពេលដែលគេស្រលាញ់អ្វីដែលខ្លួនឯងធ្វើ គេនឹងអាចទទួលបានជោគជ័យ។ តើការបង្កើតមុខរបរទៅតាមចំណូលចិត្ត និងការបង្កើតមុខរបរទៅតាមតម្រូវការទីផ្សារ មួយណាល្អជាង? នៅក្នុងពិភពជំនួញ មនុស្សភាគច្រើន តែងតម្រូវតាមតម្រូវការរបស់ទីផ្សារ។ ជាការពិត បើអ្នកមិនធ្វើតាមតម្រូវការទីផ្សារ ហើយដើរផ្ទុយទៅនឹងតម្រូវការរបស់ទីផ្សារ អ្នកមានហានិភ័យខ្ពស់ក្នុងការទទួលបានបរាជ័យ។ ឧទាហរណ៍ មិនសូវមានមនុស្សច្រើនប៉ុន្មានទេ ដែលចូលចិត្តអានសៀវភៅ នៅក្នុងសហគមន៍របស់អ្នក ប៉ុន្តែពួកគេភាគច្រើនសម្លៀកបំពាក់ថ្មីៗ។ ប្រសិនបើអ្នកមិនតម្រូវតាមការចូលចិត្តរបស់អតិថិជន ហើយបែរជានាំចូលសៀវភៅថ្មីៗមកលក់នៅក្នុងសហគមន៍របស់អ្នក អ្នកប្រាកដជាបរាជ័យជាក់ជាពុំខាន។...
វិស័យអចលនទ្រព្យកម្ពុជា ត្រូវបានគេសម្គាល់ថាមានកំណើនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែវិនិយោគិនជនជាតិចិន។ ដូចគ្នានេះដែរ វិស័យសំណង់ក៏មានការវិវឌ្ឍខ្លាំងដូចគ្នា។ ជាក់ស្តែងសំណង់ខុនដូ អាផាតមិន និងសំណង់ការិយាល័យជាដើម។ គម្រោងអភិវឌ្ឍន៍ទាំងនោះ គឺជាកត្តាដែលជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនរហូតដល់ពេលបច្ចុប្បន្ន។ ខាងក្រោមនេះ គឺជាកត្តាដែលធ្វើឲ្យវិស័យអចលនទ្រព្យ និងសំណង់កម្ពុជាឲ្យមានស្ថេរភាព៖ ១. ការវិនិយោគបរទេស ការវិនិយោគពីបរទេស នៅតែបន្តមាន បើទោះបីជាប្រទេសកម្ពុជា ជួបប្រទះការព្រមានផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធមួយភាគក៏ដោយ។ វិនិយោគិនពីបរទេស បានមើលឃើញថាកម្ពុជា មានស្ថេរភាពនយោបាយ និងជាចំណុចកណ្តាលនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ដូច្នេះ ការវិនិយោគនៅក្នុងប្រទេសកម្ពុជា អាចទាញយកផលចំណេញច្រើនសម្រាប់វិស័យអចលនទ្រព្យ...
តាមបរិបទកម្ពុជាបច្ចុប្បន្ន ផ្ទះមិនគ្រាន់តែជាទីកន្លែងសម្រាប់ការស្នាក់អាស្រ័យប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានប្រជាពលរដ្ឋខ្មែរភាគច្រើន ប្រើប្រាស់ដើម្បីទាញប្រាក់ចំណូលផងដែរ។ ជាការពិតណាស់ ការទិញផ្ទះដោយគ្រាន់ដើម្បីស្នាក់អាស្រ័យជាមួយគ្រួសារ មិនទាមទារឲ្យពិនិត្យពិច័យច្រើន ដូចការទិញផ្ទះដើម្បីបង្កើតមុខរបរអ្វីមួយ ចិញ្ចឹមជីវិតនោះទេ។ បើទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទិញផ្ទះដើម្បីបង្កើតមុខរបរមួយ អ្នកត្រូវចាំនូវចំណុចទាំង៥នេះ ហើយគិតពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តទិញផ្ទះនោះ។ ខាងក្រោមនេះ គឺជាចំណុចដែលអ្នកគួរតែគិតពិចារណា៖ ១. ទីកន្លែង សម្រាប់មុខជំនួញប្រភេទណាក៏ដោយ ទីកន្លែងគឺជាចំណុចដំបូងគេបំផុត ដែលអ្នកត្រូវតែពិចារណា។ ចំណុចដំបូងដែលអ្នកត្រូវពិចារណាទាក់ទងនឹងទីតាំងនេះ គឺភាពងាយស្រួលរបស់អតិថិជនក្នុងការស្វែងរក។ គេត្រូវរកកន្លែងណា ដែលងាយស្រួលក្នុងការមើលឃើញ។ ចំណុចទីពីរនោះ គឺស្ថានភាពជុំវិញផ្ទះនោះ។...
ស្របពេលដែលជំងឺកូរ៉ូណាវីរុសនេះ បានក្លាយជាជំងឺមួយ ដែលអង្គសុខភាពពិភពលោក បានប្រកាសអាសន្នរួចហើយនោះ លោកវីប័រ រ៉ូស (Wilbur Ross) ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិច បានលើកឡើងថា ការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុសនេះ អាចជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ចអាមេរិច។ នៅក្នុងការសម្ភាសន៍មួយ លោករ៉ូសបានសង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថាវាអាចនឹងជួយដល់ការជម្រុញឲ្យមានការវិលត្រឡប់មកវិញនៃការងារ មកកាន់ទឹកដីអាមេរិចខាងជើង។” ដោយសារតែការឆ្លងយ៉ាងលឿននៃជំងឺនេះ បង្កឲ្យមានសេចក្តីភ័យខ្លាចក្នុងចំណោមមនុស្ស ដែលនាំឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិន និងការលូតលាស់ពិភពលោក។ ប៉ុន្តែការលើកឡើងបែបនេះ បានធ្វើឲ្យអ្នកដែលប្រឆាំងនឹងរដ្ឋបាលត្រាំ រិះគន់យ៉ាងខ្លាំងផងដែរ។ លោករ៉ូស ជាការឆ្លើយតប បានលើកឡើងបន្តទៀតថា៖...
ស្របពេលដែលជំងឺរលាកសួតប្រភេទថ្មី កំពុងផ្ទុះខ្លាំងនៅប្រទេសចិន ជាពិសេសនៅទីក្រុង វូហាន រដ្ឋាភិបាលចិនកំពុងរិះរកវិធីព្យាបាល និងបង្កើនការការពារដល់ប្រជាជនខ្លួន ព្រមទាំងបានឃុំខ្លួនប្រជាជនដែលមានផ្ទុកមេរោគឲ្យនៅដោយឡែកសិន។ ក្នុងនោះផងដែរ គេក៏ឃើញមានគ្រួសារមួយចំនួន ត្រូវបែកបាក់សមាជិក ជាបណ្ដោះអាសន្នសិនផងដែរ ដោយសារតែពួកគេមានផ្ទុកមេរោគប្រភេទថ្មីនេះ។ជាក់ស្ដែង នៅក្នុងចំណោមប្រជាជនជាង ៩ លាននាក់ដែលត្រូវបានរារាំងមិនឲ្យចាកចេញពីទីក្រុង ក្នុងនោះរួមមាន កុមារតូចដ៏កំសត់ម្នាក់ ដែលត្រូវគេបានបញ្ជូនទៅដាក់នៅកន្លែងដាច់ដោយឡែកពីគេផងដែរ។ យោងតាមឃ្លីបវីដេអូខ្លីមួយ ដែលបានបង្ហោះចែកចាយលើអុីនធឺណេត បានបង្ហាញពីភាពសោកសៅ និងសេចក្ដីអាណិតអាសូរ របស់លោកឪពុកម្នាក់ជាខ្លាំង ខណៈពេលដែលលោក កំពុងសម្លឹងមើលកូន តាមរយៈបង្អួចកញ្ជក់ ហើយពេលនោះទារកតូច ហាក់លាដៃចង់ឱបឪពុក...
ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបហើយថា មួយរយៈពេលនេះវីរុសកូរ៉ូណា បានធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលប្រទេសមួយចំនួន បានឆ្លងជំងឺនេះជាបន្តបន្ទាប់ រីឯចំនួនអ្នកឆ្លងនៅប្រទេសចិនក៏កើនឡើង។ ដោយឡែក ប្រិយមិត្តដែលធ្លាប់ធ្វើការតាមដាននូវការទស្សន៍ទាយ Master Naly Fengshui ដែលតែងតែលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ បានធ្វើការទាយទុកមុនឆ្នាំ២០២០ ដោយធ្វើឲ្យអ្នកទស្សនាវីដេអូនេះឡើងវិញសឹងតែព្រឺសម្បុរល សឹងតែមិនចង់ជឿនោះទេថាឆុតខ្លាំងបែបនេះ។ ដោយក្នុងនោះអ្នកគ្រូរូបនេះ បានធ្វើការទាយថានៅក្នុងឆ្នាំ២០២០ខាងមុខនេះ ប្រទេសមួយចំនួននឹងជួបជាមួយនឹងជំងឺមួយដែលជាប្រភេទជំងឺផ្តាសាយ ជាជំងឺមួយដែលមិនមែនផ្តាសាយធម្មតានោះទេ គឺជាជំងឺដែលពិបាកនៅក្នុងការព្យាបាលខ្លាំង ហើយផ្តាសាយនេះអាចនឹងបំលែងទៅជាមេរោគមួយរាតត្បាត។ តាមរយៈការទាយនេះ ធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះមិននឹកស្មានថាអ្នកគ្រូ ពិតជាទាយឆុតខ្លាំងពាក់ព័ន្ធពីរឿងនេះ ស្របពេលដែលការទាយនេះគឺមុនពេលកើតជំងឺ...
ក្បួនដង្ហែអង្គកឋិនទានមហាសាមគ្គីចំណុះជើងវត្តមួយ នៅវត្តមេ.សប្រចណ្ឌ ឃុំមេ.សប្រចណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង បានធ្វើឱ្យគ្រប់គ្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីប្រើសំលៀកបំពាក់បុរាណមកដង្ហែជាក្បួន មើលទៅគួរឱ្យទាក់ភ្នែក។ ក្បួនដង្ហែនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ៕ ផ្តល់សិទ្ធិដោយ៖ angkorpost