ថ្មីៗ
ឈប់ព្រួយបារម្ហ!!! ពេលនេះ ក្រពើមួយក្បាលដែលរួចចេញពីអាងនៅព្រែកកំពឹស បានរកឃើញវិញហើយ

ភ្នំពេញ៖ ក្រពើទម្ងន់ជាង៣០គីឡូក្រាមមួយក្បាល ដែលបានរួចចេញពីអាងនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ នាអំឡុងពេលទឹកជំនន់ខ្លាំង កាលថ្ងៃទី១៤ តុលា ត្រូវបានរកឃើញវិញហើយ។ នេះជាការអះអាងរបស់លោក កាំង សារិន ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើក្នុងសង្កាត់ព្រែកកំពឹស ។
លោក កាំង សារិន បានបញ្ជាក់ថា សត្វក្រពើនោះ ដ្បិតតែរួចចេញពីអាងក៏ពិតមែន ប៉ុន្ដែវាមិនបានទីណាឆ្ងាយឡើយ។ ពោលក្រពើនោះគឺស្ថិតនៅក្នុងបរិវេណសំណាញ់ការពារខាងក្រៅអាងក្នុងកសិដ្ឋានដដែលទេ។
បើតាមលោកកាំង សារិន អាងចិញ្ចឹមនេះគឺហ៊ុំព័ទ្ធដោយសំណាញ់ជុំវិញដែលមានកម្ពស់រហូតទៅ៣,៥ម៉ែត្រ ដើម្បីបង្ការក្រពើទាំងនោះរួចចេញពីអាង ដោយជាយថាហេតុ។ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើរូបនេះបានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី១៦តុលា ថា មូលហេតុដែលបណ្តាលឱ្យក្រពើមួយក្បាលនោះរួចចេញពីអាង គឺដោយសារតែទឹកជំនន់ដែលមានប្រភពមកពីស្ទឹងព្រែកត្នោតនោះ មានទំហំធំឬកម្រិតខ្ពស់ជាងរាល់ឆ្នាំ ដែលហូរចាក់លិចភូមិសង្កាត់ ខណ្ឌដង្កោ ជាពិសេសស្ទឹងព្រែកកំពឹស។
«អាងក្រពើនេះ កន្លងមកក៏ធ្លាប់លិចដោយទឹកជំនន់ដែរ។ ប៉ុន្ដែ ការជន់លិចខ្លាំងបែបនេះដែលធ្វើឱ្យក្រពើមួយក្បាលនេះ រួចចេញពីអាង គឺជាលើកទី១ហើយ។ ប្រសិនបើស្ថានភាពទឹកជំនន់ ក្នុងសង្កាត់នេះ[សង្កាត់ព្រែកកំពឹស] នៅតែបន្តឡើងខ្ពស់ ខ្ញុំនឹងធ្វើសំណាញ់ហ៊ុំព័ទ្ធអាងក្រពើនេះឱ្យបានកម្ពស់១ម៉ែត្រ ឬលើសពីនេះទៀត។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋយើងកុំមានការព្រួយអី»។ នេះជាការលើកឡើងរបស់ លោកកាំង សារិន។
បើតាមលោក សារិន បច្ចុប្បន្ន កសិដ្ឋានចិញ្ចឹមក្រពើក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះ មានក្រពើជាង១,០០០ក្បាល៕
ប្រភព៖ thmeythmey.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង