៨ វិធីងាយៗព្យាបាលអាការៈពុលអាហារដោយខ្លួនឯង
Connect with us

គួរដឹង

៨ វិធីងាយៗព្យាបាលអាការៈពុលអាហារដោយខ្លួនឯង

ផលប៉ះពាល់នៃការពុលអាហារ គឺខុសគ្នាចំពោះមនុស្សម្នាក់ៗ។ អ្នកខ្លះជួបប្រទះអាការៈរមួលក្នុងពោះធ្ងន់ធ្ងរឈឺចាប់ខ្លាំង ខណៈដែលអ្នកមួយចំនួនទៀតរាគ និងក្អួត។ អាការៈវិលមុខ និងខ្សោះជាតិទឹកក្នុងរាងកាយក៏អាចកើតមានផងដែរ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិមួយចំនួនដោះស្រាយបញ្ហាពុលអាហារកម្រិតស្រាល ៖

១. តែជីអង្កាម ៖ ជីអង្កាម មានប្រសិទ្ធិភាពជួយបំបាត់ការឈឺចាប់រមួលក្នុងពោះតាមរយៈជាតិប្រេងរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមជីអង្កាមមួយចំនួនក្នុងពែងតែជាការស្រេច។

២. ទឹកខ្មេះផ្លែប៉ោម ៖ វត្តមាននៃទឹកខ្មេះផ្លែប៉ោមក្នុងក្រពះជួយសម្រួលស្រទាប់នៃបំពង់រំលាយអាហារក្នុងពោះវៀន។ វាជាអាល់កាឡាំងធម្មជាតិជួយរារាំងកម្ចាត់បាក់តេរីមិនល្អក្នុងក្រពះ។ ហើយទឹកខ្មេះផ្លែប៉ោម គឺប្រសើរណាស់សម្រាប់ទប់ស្កាត់ការរាលដាលលូតលាស់នៃពពួកមេរោគបាក់តេរីដែលបង្កបញ្ហាពុលអាហារ។

៣. ទឹក ៖ រាគ ជាអាការៈទូទៅបំផុតមួយកើតឡើងកំឡុងពេលពុលអាហារ។ ខណៈពេលនេះរាងកាយបាត់បង់ជាតិទឹកច្រើន ហើយនឹងជួបប្រទះបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយជាក់ជាមិនខាន។ ដូច្នេះការទទួលទានទឹក​បានច្រើនគ្រប់គ្រាន់ជួយរាងកាយឲ្យជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ វាក៏ជួយកម្ចាត់ជាតិពុល និងបាក់តេរីមិនល្អ ហើយជួយឲ្យអ្នកធូរស្បើយពីអាការៈពុលបានលឿនផងដែរ។

៤. ក្រូចឆ្មារ ៖ ជាតិអាស៊ីតដែលក្រូចឆ្មារមានផ្ទុកជួយកម្ចាត់ពពួកបាក់តេរី ហើយធ្វើឲ្យអ្នកធូរស្បើយពីអាការៈពុលអាហារបានលឿន។ អ្នកអាចធ្វើទឹកក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ ឬស្ករ ហើយកាន់តែងាយនោះ គឺបន្ថែមក្រូចឆ្មារក្នុងទឹកតែ។

៥. ផ្លែប៉ោម ៖ ផ្លែឈើនេះមានផ្ទុកសារធាតុកម្ចាត់បាក់តេរីដែលបង្កឲ្យរាគ និងពពួកមីក្រូសារពាង្គកាយដែលបណ្ដាលឲ្យឈឺពោះ។ ការទទួលទានផ្លែប៉ោម ក៏ជួយបំបាត់អាការៈក្រហាយទ្រូង និងទប់ស្កាត់ការច្រាលទឹកអាស៊ីតក្រពះផងដែរ។

៦. ផ្លែចេក ៖ មានផ្ទុកជាតិប៉ូតាស្យូម ជួយកាត់បន្ថយបំបាត់ផលប៉ះពាល់នៃអាការៈពុលអាហារដែលធ្វើឲ្យអ្នកឆាប់ជាធូរស្បើយ។

៧. ម្រះព្រៅ ៖ ស្លឹកម្រះព្រៅ លាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ ជាឱសថបែបធម្មជាតិដែលមានប្រសិទ្ធិភាពបំផុតព្យាបាលការឆ្លងមេរោគក្នុងបំពង់ក និងក្រពះ។ រូបមន្តធម្មជាតិនេះជួយបំបាត់អាការៈពុលអាហារភ្លាមក្នុងរយៈពេលត្រឹមតែពី ២ ទៅ ៣ ម៉ោង ប៉ុណ្ណោះ។

៨. ខ្ញី ៖ គ្រាន់តែបន្ថែមខ្ញីប៉ុន្មានចំណិតក្នុងទឹកឃ្មុំ ១ ស្លាបព្រាបាយ ហើយទទួលទានអាចបំបាត់អាការៈឈឺចាប់, កាត់បន្ថយការរលាក និងព្យាបាលជំងឺប្រព័ន្ធរំលាយអាហារបានយ៉ាងមានប្រសិទ្ធិភាព៕

ប្រភព៖ www.health.com.kh

Trending

Copyright © 2019 ANARCHAK