បែបផែនជីវិត
នរវិទូ លោកសាស្ត្រាចារ្យ អាំង ជូលាន៖«យើងស្លាប់បាន តែជាតិយើងមិនអាចស្លាប់ទេ»

នរវិទូ លោកសាស្ត្រាចារ្យ អាំង ជូលាន យល់ឃើញថា មនុស្សម្នាក់ៗត្រូវតែធ្វើកិច្ចការល្អៗ ដើម្បីតបស្នងសងគុណដល់ប្រទេសជាតិវិញ ដ្បិតមនុស្សម្នាក់ៗ សម្រាប់លោក សុទ្ធតែជំពាក់ប្រទេសកំណើតរបស់ខ្លួន។ លោកសាស្ត្រាចារ្យនិយាយសង្កត់ធ្ងន់ថា «អ្នកណាៗអាចស្លាប់បាន តែប្រទេសជាតិមិនអាចស្លាប់បានទេ»។ ខាងក្រោមនេះ គឺជាប្រសាសន៍របស់នរវិទូ អាំង ជូលាន ដែលធ្លាប់ផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ ហើយយើងសូមផ្សាយប្រសាសន៍របស់លោកសាស្ត្រាចារ្យឡើងវិញ។
លោក អាំង ជូលាន សាស្ត្រាចារ្យនរវិទ្យាមិនជឿលើការស្លាប់ហើយ កើតមកវិញនោះទេ។ ដូច្នេះនៅពេលមានជីវិតក្នុងពេលបច្ចុប្បន្ននេះ លោកសាស្ត្រាចារ្យយល់ឃើញថា មនុស្សទាំងអស់មិនត្រូវរស់នៅ គ្រាន់តែរង់ចាំតែស្លាប់ដែលចៀសមិនផុតនោះឡើយ។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗក្នុងពេលកន្លងមកទាក់ទងនឹងបញ្ហាសង្គម លោកនរវិទូបានពន្យល់អំពីសារសំខាន់នៃប្រទេសជាតិ ដែលមនុស្សគ្រប់គ្នាត្រូវគិតគូរជាអាទិភាព ហើយលោកចង់ឲ្យពលរដ្ឋខ្មែរធ្វើអំពើជាប្រយោជន៍សម្រាប់ប្រទេសជាតិ។ លោក អាំង ជូលាន បានអធិប្បាយយ៉ាងដូច្នេះ៖«បើប្រៀបធៀបជាមួយប្រវត្តិនៃប្រទេសកម្ពុជា ជីវិតយើងកើតមកគ្រាន់តែជាដំណើរឆ្លងកាត់ដ៏តូចមួយប៉ុណ្ណោះ។ ជីវិតយើងប៉ុនអាចម៍សុច។ ម្លោះហើយ បើប៉ុនអាចម៍សុចហើយ អត់ប្រយោជន៍ទៀត ម៉េចហ្នឹងកើត?»
លោកសាស្ត្រាចារ្យចង់ឃើញពលរដ្ឋខ្មែរទាំងអស់គ្នាយល់ថា ពួកគេជំពាក់គុណប្រទេសជាតិ។ «ខ្ញុំមិននិយាយអួតអាងដល់ថា ខ្ញុំជាអ្នកស្នេហាជាតិអ្វីនោះទេ។ ប៉ុន្តែខ្ញុំយល់ថា មនុស្សគ្រប់គ្នាត្រូវធ្វើអ៊ីចឹង។ ហួសតែពីខ្លួនយើង ហួសពីគ្រួសារយើង គឺជាតិយើង។ យើងអាចមានអ្នកនេះស្លាប់ អ្នកនោះស្លាប់ តែជាតិយើងមិនត្រូវស្លាប់ទេ»។
នរវិទូ អាំង ជូលាន បានបញ្ជាក់ ជីវិតគឺជាការចែករំលែក៕
ប្រភពអត្ថបទ៖ thmeythmey.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង