ដំណឹងរីករាយ! កម្ពុជានិង​បណ្តា​ប្រទេសអាស៊ាន​ជាប់ដងទន្លេរ​មេគង្គនឹង​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ចិនមុន​គេ
Connect with us

ថ្មីៗ

ដំណឹងរីករាយ! កម្ពុជានិង​បណ្តា​ប្រទេសអាស៊ាន​ជាប់ដងទន្លេរ​មេគង្គនឹង​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ចិនមុន​គេ

កម្ពុជានិង​បណ្តា​ប្រទេស​ជាប់ដងទន្លេរ​មេគង្គនឹង​មាន​អាទិភាព​​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំងវីរុស​កូវីដ ១៩ របស់​ចិន​មុន​គេ នៅ​ពេល​វា​អនុញ្ញាត​ដាក់​ឲ្យ​ប្រើ​ផ្លូវ​ការ​ជាសាធារណៈ ដោយ​មានតម្លៃ ៨៨ ដុល្លារ​សម្រាប់ចំនួន ២ ដូស (ខ្នាតវ៉ាក់សាំង)។ នេះបើតាម​ការ​ចុះផ្សាយ​ដោយកាសែត SCMP របស់ចិន។

ក្រៅពីបណ្តា​ប្រទេស​ជាប់ដងទន្លេរ​មេគង្គ ចិន​ក៏​បាន​សន្យា​ថានឹង​ជួយ​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ នេះ​ដល់ហ្វីលីពីន​ឲ្យ​បាន​ឆាប់​បំផុតខណៈ​ចំនួន​អ្នក​ឆ្លងច្រើន​ដល់ទៅជាង ៣០ ម៉ឺន​ករណី​ទៅហើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទនេះ។ ចិន​រំពឹង​ថា នឹង​អាច​ដាក់​ឲ្យ​ប្រើវ៉ាក់សាំង​នេះ​នៅចុង​ឆ្នាំ​ ២០២០ ខាង​មុខ​នេះ ពោលគឺ​អាច​ខែធ្នូ។

បច្ចុប្បន្ន​វ៉ាក់សាំង​របស់​ចិន កំពុង​តែ​ធ្វើ​តេស្ត​សាកល្បង​លើអ្នកជំងឺ​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​ដូចជា អា​រ៉ាប់​រួម អេ​មី​រ៉េ​ត ប្រទេស​បា​រ៉ែ​ន ប៉េ​រូ ម៉ា​រ៉ុ​ក តួ​ក​គី បង់​ក្លា​ដែ​ស ប្រេ​ស៊ី​ល និង​ឥណ្ឌូ​ណេ​ស៊ី ដែល​សុទ្ធ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​អាទិភាព​ទទួល​វ៉ាក់សាំងចិន។ កាសែត​ដដែល​បញ្ជាក់ថា ការ​ផ្តល់វ៉ាក់សាំង​ជួយ​ដល់បណ្តាប្រទេស​ជាមិត្តរាប់តាំងពីអាស៊ី​ដល់អាហ្វ្រិក​ដូច្នេះ ដោយ​សារ​ចិន​ចង់រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​ស្អិតល្មួត​ខ្លាំងឡើង៕

ផ្តល់សិទ្ធិដោយ៖ angkorpost

Trending

Copyright © 2019 ANARCHAK