ស៊ែរចែកគ្នាដឹង! ចំណេះដឹងជាមូលដ្ឋានស្តីអំពី“ជំងឺស្វាយ”
Connect with us

គួរដឹង

ស៊ែរចែកគ្នាដឹង! ចំណេះដឹងជាមូលដ្ឋានស្តីអំពី“ជំងឺស្វាយ”

ជំងឺស្វាយដំណាក់កាលទី១

ដំបៅ (chancre)

 • ៩-៩០ថ្ងៃ បន្ទាប់ពីឆ្លងរោគ ជាមធ្យមគឺ ៣សប្តាហ៍
 • ជាទូទៅការពិនិត្យដោយមីក្រូទស្សន៍ក្នុងទីងងឹត (dark field) វិជ្ជមាន
 • ៧៤-៨៧ ភាគរយប្រតិកម្មជាមួយតេស្ត VDRL/RPR និង FTA-ABS ឬ¤ TP-PA ឬ តេស្តស្វាយរហ័ស
 • ដំបៅអាចស្ថិតនៅរយៈពេល ២-៣សប្តាហ៍
 • តំបន់កូនកណ្តុរក្រលៀន៖ ទន់, មិនឈឺ, លេចចេញទាំងសងខាង

ដំបៅជំងឺស្វាយដំណាក់កាលទី១លេចញេចញនៅលើសន្លាក់ក្បាលលឹង្គ (corona)

ជំងឺស្វាយដំណាក់កាលទី២

 • លេចចេញរយៈពី ៣-៦សប្តាហ៍បន្ទាប់ពីស្វាយដំណាក់កាលទី១។ ជំងឺមានលក្ខណៈបាចសាច (disseminated disease) និងមានរោគសញ្ញាជាច្រើន ស្នាមកន្ទួល (macular, papular, squarmous) ពី៧៥-៩០ភាគរយ
 • ជាទូទៅអត់រមាស់ (៦០ភាគរយ នៅបាតដៃ និងបាតជើង)
 • កូនកណ្តុរកើតពាសពេញ ៧០-៩០ភាគរយ (generalized adenopathy)
 • រោគសញ្ញា៖ ល្ហិតល្ហៃដៃជើង, ក្តៅខ្លួន, និងឈឺចាប់តាមសាច់ដុំ។
 • រោគសញ្ញាជំងឺស្វាយដំណាក់កាលទី២លេចចេញជាសណ្ឋានសាច់ដុះ (condylomata lata of Secondary Syphilis)
 • មានពី ៥-២៥ ភាគរយ
 • មានលក្ខណៈសើម, គរលើគ្នាដូចជំងឺសិរមាន់; (warts) ដែលកើតមាន នៅលើតំបន់ផ្នត់កំប៉េះគូទ (warm intertriginous) តំបន់ប្រដាប់ភេទ និងជុំវិញរន្ធគូទ (perineum, perianal) ដែលជាកន្លែងត្រប៉ូណែមបង្ករោគ
 • ធ្វើតេស្តឈាមនឹងរកឃើញ វិជ្ជមាន។

រោគសញ្ញាជំងឺស្វាយដំណាក់កាលទី២លេចចេញជាការសក់ំទំពែក (alopecia)

 • កើតមានពី ១០-១៥ភាគរយ
 • នៅកន្លែងកណ្តាលក្បាល និងលើសៀតផ្កា ទាំសងខាង ជ្រុះរោមចិញ្ចើមខាងៗ
 • ធ្វើតេស្តឈាមនឹងរកឃើញ វិជ្ជមាន។

រោគសញ្ញាជំងឺស្វាយដំណាក់កាលទី២ លេចចេញជាស្នាមបន្ទះ (Mucous Patches)

 • ៥-៣០ ភាគរយ
 • មិនឈឺ (painless),
 • ជាស្នាមបន្ទះសំប៉ែត ពណ៌ស ឬក្រហម (flat, white or red patches)
 • លេចចេញស្រទាប់ភ្នាសមុយកឺនៅក្នុងប្រហោងមាត់; (oral cavity) បំពង់ក (pharynx) ដើមបំពងៈខ្យល់; (larynx) និងប្រដាប់បន្តពូជ (genital)
 • សំបូរទៅដោយពពួកមេរោគស្វាយដែលមានការចម្លងខ្លាំង។

ជំងឺស្វាយដំណាក់កាលសម្ងំ (Latent Syphilis)

បែងចែកជាពីរដំណាក់កាល៖

 • ដំណាក់កាលសម្ងំថ្មី (early latent) អានរយៈពេលតិចជាងមួយឆ្នាំ
 • ដំណាក់កាលសម្ងំយូរ (late latent) មានរយៈពេលលើសពី១ឆ្នាំ ឬមិនដឹងរយៈពេល
 • គ្មានរោគសញ្ញាគ្លីនីក៖ ធ្វើតេស្តឈាមនឹងរកឃើញ វិជ្ជមាន តែមួយគត់។

ជំងឺស្វាយដំណាក់កាលទី៣ (Tertiary Syphilis)

អ្នកជំងឺដែលមិនបានព្យាបាល ៣០ភាគរយ និងវិវិត្តន៍ទៅរកជំងឺ៖

 • ប្រព័ន្ធសសៃរប្រសាទកណ្តាល (ច្រើនខែ-ច្រើនឆ្នាំ)
 • ការប៉ោងសរសៃឈាមអាអកនៅបេះដូង ( aortic aneverysm) ជាមធ្យមរយៈពេល ១៥ – ៣០ឆ្នាំបន្ទាប់ពីឆ្លង
 • ឆ្អឹង និងជាលិកា៖ ដំបៅរលួយ (gummatous lesion) ជាមធ្យមរយៈពេល ១០-៤០ឆ្នាំបន្ទាប់ពីឆ្លង។

ជំងឺស្វាយពីកំណើត (Congenital Syphilis)

 • ជំងឺស្វាយភាគច្រើនឆ្លងពីម្តាយទៅកូន ប្រសិនបើម្តាយស្ថិតនៅក្នុងដំណាក់កាលទី១ ឬ ទី២ ជាជាងនៅដំណាក់ចុងក្រោយនៃជំងឺស្វាយ
 • ប្រសិនបើម្តាយពុំមានការព្យាបាលជំងឺស្វាយទេ ជំងឺស្វាយនឹងឆ្លងទៅកូនក្នុងកំរិត លើសពី ៧៥%នៃការចម្លង។

កុមារទើបនឹងកើត

– ពុំមានការរីកលូតលាត់

– ឆាប់ខឹង-ឆេវឆាវ

– ហូរសំបោរ(ហឹត)

– ស្នាមកន្ទួល និងដំបៅ

– ជំងឺសួតស្រួចស្រាវ

– រីកថ្លើម និងរលាកថ្លើម

កុមារធំ

– ធ្មេញមិនធម្មតា (រឆេញរឆុញ)

– ឈឺឆ្អឹង និងជើងផ្នែកខាងក្រោមមិនធម្មតា

– បញ្ហាសសៃវិញ្ញាណ

– ងងឹតភ្នែក

– ថ្លង់

ការវិវិត្តន៍នៃជំងឺស្វាយ

សញ្ញាដែលលេចជាញឹកញាប់នៅចន្លោះពេល ១ទៅ ២ ឆ្នាំ ដំបូង គឺជំងឺថ្លើមរីក(hepatosplenomegaly 70%), ស្នាមកន្ទួលនៅបាតដៃនិងបាតជើង (rash 70%), គ្រុនក្តៅ (fever 40%), សញ្ញាសរសៃវិញ្ញាណ (neurosyphilis 20%), និង រលាកសួត (pneumonitis 20%).

ប្រសិនបើពុំមានការព្យាបាលទេ ប្រហែលជា 40% នឹងវិវត្តន៍ទៅរកដំណាក់កាលចុងក្រោយ (late congenital syphilis) ដោយមានទាំងការច្រមុះដុះប៉ោងមិនធម្មតា (saddle nose), Higoumenakis sign, saber shin, ឬ Clutton’s joints ក្នុងចំណោមសញ្ញមួយចំនួនទៀត។

ការវិវិត្តន៍នៃជំងឺស្វាយលើកុមារ

ភាគច្រើននៃកុមារកើតមកមានជំងឺស្វាយ មិនបង្ហាញជារោគសញ្ញានៅលើរាងកាយ រហូតដល់អាយុច្រើន សប្តាហ៍ ឬ ខែបន្ទាប់ពីសម្រាល។ 2/3នៃកុមារកើតមកមិនមានរោគសញ្ញា។

ប្រសិនបើមិនផ្តល់ការព្យាបាល, ជំងឺស្វាយនឹងវិត្តន៍ទៅរកភាពធ្ង់ធ្ងរ និងរ៉ាំរ៉ៃ ដែលនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធសសៃប្រាសាទ និងបេះដូង។

ប្រសិនបើមិនព្យាបាល ៤០% នៃជំងឺនឹងវិវត្តន៍ទៅជាស្វាយដំណាក់កាលចុងក្រោយ។ កុមារនឹងទទួលរងការប៉ះពាល់ដល់ច្រមុះ, ធ្មេញ, ឆ្អឹង, សន្លាក់ ក្នុងចំណោមរោគសញ្ញាជាច្រើនទៀត។

* Hutchinson’s triad: ថ្លង់, ធ្មេញពុក (ខូងកណ្តាល, រីកធំ, ពក), រលាកប្រស្រីភ្នែក ដែលបណ្តាលខ្វាក់

ជំងឺស្វាយពីកំណើត

ជំងឺស្វាយនៅលើស្រ្តីមានផ្ទៃពោះ

អត្រានៃការចម្លងទីទារកតាមដំណាក់កាលជំងឺរបស់ម្តាយ

 • ដំណាក់កាលទី១៖ ៧០-១០០ភាគរយ
 • ដំណាក់កាលទី២៖ ៩០ភាគរយ
 • ដំណាក់កាលទី៣៖ ១០-៣០ភាគរយ

លទ្ធផលនៃជំងឺស្វាយដំណាក់កាលកាលថ្មីៗដែមមិនបានព្យាបាល

 • ២៥ភាគរយស្លាប់នៅក្នុងស្បូន
 • ២៥ភាគរយស្លាប់មុន និងក្រោយសម្រាល

៥០ភាគរយស្វាយពីកំណើត (៥០ភាគរយគ្មានរោគសញ្ញា)

ផលវិបាកនៃជំងឺស្វាយក្នុងពេលមានផ្ទៃពោះ

 • រលូតកូន ឬទារកក្រោយពេលសម្រាល
 • ជំងឺស្វាយពីកំណើតនៅលើទារក៖
 • ឆ្អឹង៖ រលាកឆ្អឹងខ្ចី, រលាកស្រទាប់ឆ្អឹង, ប៉ះពាល់ទៅលើធ្មេញ
 • ភ្នែក៖ ប៉ះពាល់ទៅលើ retina និង cornea
 • អាការៈខាងក្នុង៖ ថ្លើម និងអណ្តើក
 • ស្បែក៖ ស្នាមកន្ទួល
 • ប្រព័ន្ធសរសៃប្រសាទកណ្តាល៖ ស្ពឹកទូទៅ, ថ្លង់, ការដើរដំណើរមិនត្រូវចង្វាក់ ហើយមានការឈឺចាប់ នោមមិនដឹងខ្លួន ( tabes) ៕

ប្រភព៖ វេជ្ជបណ្ឌិត កម្ពុជា

Trending

Copyright © 2019 ANARCHAK