ប្រយ័ត្នទាំងអស់គ្នា ធូលីជាឃាតករដែលអាចបង្កឲ្យមានការផ្លាស់ប្តូរហ្សែន និងកើតជំងឺមហារីកស្បែក
Connect with us

គួរដឹង

ប្រយ័ត្នទាំងអស់គ្នា ធូលីជាឃាតករដែលអាចបង្កឲ្យមានការផ្លាស់ប្តូរហ្សែន និងកើតជំងឺមហារីកស្បែក

ធូលីមិនត្រូវបានមើលឃើញដោយភ្នែកទទេបាននោះទេ ព្រោះវាមានទំហំ1/50 អង្កត់ផ្ចិតនៃសរសៃសក់។ អ្នកឯកទេសផ្នែកជំងឺសើរស្បែកបានព្រមានថា ធូលីដែលមានផ្ទុកមីក្រូទស្សន៍លោហធាតុច្រើន អាចបណ្តោលឲ្យមានការផ្លាស់ប្តូរហ្សែន និងកើតជំងឺមហារីកស្បែក។ លើពីនេះទៅទៀត អាចបណ្តោលឲ្យរាងកាយមានបញ្ហាអាឡែស៊ី កើតជំងឺស្បែករ៉ាំរ៉ៃ ដូចជារមាស់ ក្រទាលត្អាក រលាកស្បែក…។

ដូច្នេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយធូលីដី អ្នកត្រូវពាក់ម៉ាស ពាក់ស្រោមដៃស្រោមជើង និងខោអាវឲ្យបានជិតៗមុននឹងធ្វើដំណើរទៅណាមកណា ជាតំបន់កំពុងអភិវឌ្ឍ។ 

ត្រូវលាងសម្អាតដៃរបស់អ្នកជាមួយនឹងសាប៊ូឲ្យបានត្រឹមត្រូវ មុនពេលញ៉ាំអាហារ និងសម្អាតរាងកាយមុនពេលចូលគេង។ 

កុំទិញអាហារគ្មានអនាម័យ ជាពិសេសអាហារដែលលក់នៅតាមដងផ្លូវគ្មានការគ្រប់ឲ្យបានត្រឹមត្រូវ។ 

ក្រៅពីនេះអ្នកគួរទៅជួបគ្រូពេទ្យជំនាញផ្នែកសើរស្បែក ដើម្បីទទួលបានការណែនាំដែរត្រឹមត្រូវ៕

ប្រភព៖ babyandmom.asia  

Trending

Copyright © 2019 ANARCHAK