ទាក់ទាញ
រីសតកប់ពពកនៅថៃមួយនេះ ឃើញហើយចង់តែបោកកូនជ្រូកទៅលេងទេ!

ភូមិសាស្ត្រជាប់ភ្នំ ជាប់សមុទ្ររបស់ប្រទេសថៃបានបង្កលក្ខណះងាយស្រួលយ៉ាងខ្លាំងក្នុងការដែលប្រទេសនេះអាចអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខ្លួន។ ជានិច្ចជាកាល គណនីនៅតាមបណ្តាញសង្គមឯប្រទេសថៃ តែងតែផ្សព្វផ្សាយពីរមនីយដ្ឋានទេសចរណ៍ប្លែកៗ ជាទីគួរចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត ពិសេសតាមតំបន់ធម្មជាតិ។
តួយ៉ាងដូចជារីសតដ៏សម្បូរបែបមួយនៅលើខ្នងភ្នំមួយ ឯខេត្តពេជ្ជបុន។ អ្វីដែលជាការទាក់ទាញបំផុតសម្រាប់រីសតមួយនេះគឺថា អ្នកដែលទៅស្នាក់នៅទីនោះនឹងទទួលបានបទពិសោធន៍ថ្មីបំផុត ពោលគឺហាក់បីដូចជាគេងនៅលើមេឃអញ្ចឹង។
វីឡានីមួយៗនៅក្នុងរីសតនេះគឺសុទ្ធសឹងតែព័ទ្ធជុំវិញទៅដោយវេរ៉ង់ដាដើម្បីអោយអ្នកស្នាក់នៅអាចដើរចេញពីដំណេកទៅស្រូបយកបរិយាកាសស្រស់ស្រាយនាពេលព្រឹកព្រហាមបាន។ កាន់តែពិសេសជាងនេះទៅទៀត ដោយសារតែរីសតនេះស្ថិតនៅលើភ្នំខ្ពស់ សូម្បីតែពពកក៏នៅក្រោមវាផងដែរ ដូច្នេះគ្រាន់តែបើកបង្អួចចេញមក គឺនឹងឃើញទិដ្ឋភាពសក្បោស ដូចនៅលើឋានសួគ៌អញ្ចឹងដែរ។
ចំនែកតម្លៃវិញគឺរឹតតែអស្ចារ្យទៅទៀត គឺថាមួយបន្ទប់គឺចាប់ផ្តើមពីប្រមា៧០$ឡើងទៅដល់១៨០$អីប៉ុណ្ណោះ ហើយតម្លៃនេះក៏បូករួមបញ្ចូលទាំងអាហារពេលព្រឹកផងដែរ។ តោះ! ចាំអង្កាលទៀត បោកកូនជ្រូកមួយហើយទៅលេងទីនោះទាំងអស់គ្នា៕
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង