គួរដឹង
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!

ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាអោយអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្សគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។
តើធ្វើយ៉ាងណាដើម្បីអោយអ្នកដឹកនាំល្អម្នាក់គ្រប់គ្រងមនុស្សអោយបានប្រសិទ្ធិភាព? ខាងក្រោមនេះជាវិធីទាំង៦យ៉ាងដែលអ្នកអាចអនុវត្តបាន៖
១. កុំធ្វើអោយគេខ្លាចក្នុងការនិយាយ រឺបញ្ចេញមតិ
ប្រសិនជាអ្នកចង់អោយការងារបានរីកចម្រើនទៅមុខ ខណះដែលអ្នកដែលនៅក្រោមបង្គាប់ខ្លួនពោរពេញទៅដោយគំនិតល្អ និងសមត្ថភាពខ្ពស់ អ្នកត្រូវធ្វើអោយយ៉ាងណាអោយពួកគេមានអារម្មណ៍មួយដែលមិនភ័យខ្លាចនៅក្នុងការបញ្ចេញរបស់ពួកគេ។ ការធ្វើបែបនេះធ្វើអោយពួកគេមានគំនិតច្នៃប្រឌិត ហើយហ៊ានបង្ហាញមកកាន់អ្នក ដូច្នេះអ្នកនឹងអាចបានប្រយោជន៍ពីពួកគេផង។
២. ប្រើប្រាស់មនុស្សតាមជំនាញ
ការប្រើប្រាស់មនុស្សតាមជំនាញគឺជារឿងដែលសំខាន់បំផុតមួយ ព្រោះថាបើកាលណាអ្នកមិនដឹងពីសមត្ថភាពរបស់គេត្រូវជាមួយផ្នែកអ្វីនោះទេ មិនថាអ្នកមានការងារច្រើនល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចប្រើប្រាស់ទេពកោសល្យបានតាមសមត្ថភាពពិតប្រាកដរបស់ពួកគេដែរ។
៣. ធ្វើអោយគេស្រលាញ់ការងារច្រើនជាងប្រាក់ខែ
ប្រាក់បៀរវត្សអាចជាហេតុផលចម្បងមួយដែលធ្វើអោយមនុស្សជ្រើសរើសធ្វើការងារមួយ ប៉ុន្តែការគ្រប់គ្រងមនុស្សអោយជោគជ័យគឺនៅពេលដែលអ្នកអាចធ្វើអោយគេយល់ថាការងារមានតម្លៃជាងប្រាក់ដែលអ្នកផ្តល់អោយគេទៅទៀត។ អ្នកត្រូវតែបង្ហាញអោយគេឃើញថាអ្នកកំពុងតែជួយគេ ជៀសជាងអោយគេយល់អ្នកកំពុងតែជួលគេ។
៤. ផ្តល់អារម្មណ៍ទុកចិត្តអោយអ្នកក្រោមបង្គាប់
នៅក្នុងនាមជាមេដឹកនាំដ៏ល្អម្នាក់ អ្នកគួរតែធ្វើអោយអ្នកដទៃមានអារម្មណ៍សុវត្ថិភាពមួយ ពោលគឺពួកគេអាចទុកចិត្តលើអ្នកបាន។ កាលណាដែលអ្នកបង្ហាញអ្នកជាមនុស្សដែលគួរអោយគោរពទុកចិត្ត ពួកគេនឹងធ្វើអោយអ្នកលើសពីអ្វីដែលអ្នករំពឹងទុកពីពួកគេទៀតផង។
៥. សរសើរ និងពេញចិត្តការងាររបស់អ្នកក្រោមបង្គាប់
ការអោយតម្លៃទៅលើស្នាដៃរបស់បុគ្គលិកនីមួយៗ ថ្វីត្បិតតែពួកគេមិនបានសម្រេចអ្វីធំណាស់ណាក៏ដោយ គឺសុទ្ធតែជារឿងដ៏ចាំបាច់មួយប្រសិនជាអ្នកចង់អោយមនុស្សដែលនៅក្រោមបង្គាប់នោះគោរព និងស្រលាញ់អ្នក។ ជៀសវាងស្តីបន្ទោសនៅពេលដែលពួកគេធ្វើខុស អ្នកគួរតែព្យាយាមប្រាប់ពីកំហុស និងលើកទឹកចិត្តអោយពួកគេរៀនសូត្រពីកំហុសនោះវិញ។
៦. យកចិត្តទុកដាក់លើយោបល់ពួកគេ
មិនថាអ្នកពូកែខ្លាំងប៉ុណ្ណានោះទេ ពេលខ្លះអ្នកក៏ត្រូវការការជួយជ្រោមជ្រែងពីអ្នកដទៃដែរ ដោយការជ្រោមជ្រែងនោះអាចតាមរយះការបញ្ចេញមតិជាដើម។ ដូច្នេះប្រសិនអ្នកមនុស្សដែលនៅក្រោមបង្គាប់របស់អ្នកមានបានបញ្ចេញគំនិតអ្វីមួយនោះ អ្នកគួរព្យាយាមចំនាយពេលយកវាទៅគិត ក្រែងលោហ៍វាអាចមានប្រយោជន៍សម្រាប់អ្នក។ លើសពីនេះទៅទៀត វាក៏អាចធ្វើអោយពួកគេមានអារម្មណ៍ថាអ្នកអោយតម្លៃទៅពួកគេផងដែរ៕
អត្ថបទល្អផ្សេងទៀត៖ ខុងជឺ៖ អ្នកដឹកនាំប្រទេស និងរដ្ឋ ត្រូវជ្រើសរើសយកគោលការណ៍គុណធម៌មកដឹកនាំ!
តាមការសិក្សាទស្សនវិជ្ជាបូព៌ាប្រទេស គេបានចាត់ទុក ខុង ជឺ ជាបិតាសីលធម៌ ដែលមានលក្ខណៈជាសាសនា ការអប់រំ និងជាច្បាប់សីលធម៌។ អ្នកប្រាជ្ញ ខុង ជឺ មានលក្ខណៈជាលទ្ធិមួយ ដែលសង្កត់ធ្ងន់ទៅលើបញ្ហា សីលធម៌ គុណធម៌ មនុស្សធម៌ ជាពិសេសចំពោះជនជាតិចិននាសម័យនោះ។
ទស្សនៈ ខុង ជឺ ស្ដីពីមនុស្សគ្រប់រូបដែលល្អជាងគេ គឺជាអ្នកដែលរស់នៅប្រកបដោយភាពត្រឹមត្រូវមានគុណធម៌ និងមេត្តាករុណា។ ការរស់នៅល្អ គឺអាចសម្រេចបានតែនៅក្នុងទំនាក់ទំនង ៥យ៉ាង របស់មនុស្ស ដែលស្គាល់ខ្លួនឯង ដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ កត្តញ្ញទៅតាមកាតព្វកិច្ចរបស់ខ្លួន។
ទំនាក់ទំនងទាំងនោះមានដូចជា “អ្នកដឹកនាំ” ចំពោះមន្រ្តីរបស់រដ្ឋ, “ឪពុកម្ដាយ” ចំពោះកូន, “ប្ដី” ចំពោះប្រពន្ធ, “មនុស្សចាស់” ចំពោះក្មេង ហើយនិងមិត្តភក្ដិចំពោះមិត្តភក្ដិ។ ខុង ជឺ យល់ថា ដើម្បីឲ្យសង្គមមានសណ្ដាប់ធ្នាប់ល្អ លុះត្រាតែក្នុងសង្គមនោះមានការប្រតិបត្តិត្រឹមត្រូវ តាមឈ្មោះជាមុនសិន។
បានន័យថា មនុស្សម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះ និងមុខងារតួនាទីរបស់ខ្លួនឲ្យច្បាស់។ គ្រប់ឈ្មោះទាំងអស់សុទ្ធតែមានមុខងារខុសៗគ្នា។បើឈ្មោះណាមួយបំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវ អ្នកតំណាងឲ្យឈ្មោះនោះ ក៏មិនចាត់ទុកថាជាបុគ្គលល្អបានដែរ។
ខុង ជឺ បានជំរុញសាវ័កឲ្យរិះគន់អ្នកគ្រប់គ្រងប្រសិនបើពួកគេឃើញអ្នកគ្រប់គ្រងអសីលធម៌។ គាត់បានចាប់អារម្មណ៍ក្នុងសិទ្ធិអំណាចនយោបាយ ហើយបង្កើតគុណធម៌ មិនប្រែប្រួល ៥យ៉ាង ដែលគាត់បានជឿថា អ្នកគ្រប់គ្រងគួរតែអនុវត្ត ក្នុងការគ្រប់គ្រងប្រជាជនរបស់ខ្លួន។ គុណធម៌ទាំងនោះរួមមាន មេត្តាធម៌, ភាពម៉ឺងម៉ាត់, ភាពស្មោះត្រង់, បញ្ញា និងសច្ចធម៌។
ទស្សនៈខុង ជឺ ឲ្យតម្លៃមនុស្សលើសីលធម៌ គុណធម៌ និងយុត្តិធម៌។ ខុង ជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាត បើទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។ លោកចាត់ទុកថាសង្រ្គាមជាប្រភពអមនុស្សធម៌។
លោកមិនពេញចិត្ត ចំពោះអំពើឃោរឃៅ អមនុស្សធម៌ ដែលមនុស្សមួយចំនួនបានប្រព្រឹត្តទៅលើសត្វ និងទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ពចាប់ឈ្លើយសង្រ្គាមមកកាត់ដៃ កាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះទឹកក្ដៅដូចស្រុះមាន់ ។ល។
អំពើទាំងនេះសុទ្ធសឹងជាអំពើអមនុស្សធម៌។ សីលធម៌ ខុង ជឺ សង្កត់ធ្ងន់ទៅលើទស្សនៈថា មនុស្សម្នាក់ៗត្រូវមានស្មារតីអៀនខ្មាស ត្រូវចេះយល់នូវអ្វីដែលត្រឹមត្រូវ និងមានយុត្តិធម៌ក្នុងជីវិត៕
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង
-
បែបផែនជីវិត4 years ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!