រំភើបណាស់!​ខេត្តព្រះសីហនុ នឹងមានព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតនៅកម្ពុជានៅពេលខាងមុខ!
Connect with us

ទាក់ទាញ

រំភើបណាស់!​ខេត្តព្រះសីហនុ នឹងមានព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតនៅកម្ពុជានៅពេលខាងមុខ!

ខេត្តព្រះសីហនុដែលជាតំបន់ដែលមានសក្ដានុពលទេសចរណ៍ខ្លាំងមួយនៅកម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតក្នុងប្រទេស ដែលមានទំហំធំជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិសៀមរាបទៅទៀត។ នោះគឺព្រលានយន្តហោះអន្តរជាតិ កងកេង។

នេះបើតាមការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្នុងចន្លោះ ១០ ទៅ ១៥ឆ្នាំខាងមុខ អាកាសយានដ្ឋានអន្តរជាតិកងកេង នឹងរីកធំជាងគេនៅកម្ពុជាព្រោះវាស្ថិតក្នុងខេត្តព្រះសីហនុ ដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍។


កត្តាដែលនាំឲ្យខេត្តព្រះសីហនុមានសក្តានុពលសេដ្ឋកិច្ចខ្លាំងជាងគេ គឺដោយសារតែការរីកលូតលាស់មិនឈប់ឈរនៃវិស័យទេសចរណ៍ ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាដឹកជញ្ជូន និងការនាំចេញនាំចូលកាន់តែច្រើន។

កាន់តែពិសេស តំបន់ព្រះសីហនុ នឹងជាតំបន់អភិវឌ្ឍន៍លឿនជាងគេ ដោយសារមានរោងចក្រជាច្រើនដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេស និងមានកំពង់ផែខ្នាតអន្តរជាតិផងដែរ។

ខេត្តព្រះសីហនុ ក៏បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដោយមធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល ទាំងផ្លូវគោក ផ្លូវដែក និងផ្លូវអាកាសក្រោយការកសាងអាកាសយានដ្ឋានអន្ដរជាតិកងកេង៕

ចុចអាន៖ អស់ទាស់! សំបុត្រ​យន្តហោះ​ភ្នំពេញ-សៀមរាបតែ​ជាង ៥​ម៉ឺន​រៀលមិន​​បាច់មាន Passport!

ចុចអាន៖ កោះទន្សាយ៖ កោះមួយក្នុងចំណោមកោះទាំង ១៣ នៃដែនសមុទ្រ ខេត្តកែប

អត្ថបទល្អផ្សេងទៀត៖ ផ្សារទាំង ៦ ដែលអ្នកមិនគួររំលងពេលបានទៅលេងប្រទេសថៃ!

បើនិយាយដល់ដំណើរកំសាន្តទៅកាន់ប្រទេសថៃ អ្វីដែលអ្នកនឹកឃើញមុនគេគឺអាហារ និងការទិញឥវ៉ាន់ ដោយសារប្រទេសថៃគឺជាប្រទេសមួយដែលត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលអំនោយផលចំពោះអ្នកដែលចូលចិត្តដើរលេងតែមិនចង់ចំនាយលុយច្រើន។ ប្រសិនជាអ្នកធ្លាប់ទៅប្រទេសថៃពីមុន អ្នកប្រាកដជាធ្លាប់លឺឈ្មោះផ្សារដែលល្បីៗទាំងអស់ខាងក្រោមនេះហើយ។ ប៉ុន្តែប្រសិនជាអ្នកមិនធ្លាប់នោះទេ អត្ថបទនេះនឹងដើរតួជាមគ្គុទេស៍សម្រាប់អ្នកនៅពេលដែលអ្នកធ្វើដំនើរទៅកំសាន្តនាឯប្រទេសថៃនាថ្ងៃអនាគត។

ខាងក្រោមនេះជាផ្សារទាំង៦ដែលអ្នកមិនគួររំលងពេលដែលអ្នកធ្វើដំនើរទៅប្រទេសថៃ៖

១. ផ្សារ Chatuchak

ចំពោះផ្សារមួយនេះ បើទោះបីជាអ្នកមិនធ្លាប់បានទៅប្រទេសថៃ ក៏អ្នកប្រហែលជាបានលឺពីភាពល្បីល្បាញរបស់ផ្សារមួយនេះដែរ ដោយសារផ្សារនេះគឺស្ថិតនៅបេះដូងនៃទីក្រុងបាងកក ដែលអ្នកអាចធ្វើដំណើរទៅបានតាមរថភ្លើងផ្លូវអាកាស។ ផ្សារនេះមានតូបរហូតទៅដល់ ១៥,០០០តូប ដែលក្នុងនោះអ្នកអាចរកសម្ភារៈគ្រប់បែបយ៉ាងដែលអ្នកត្រូវការ មានតាំងពីសំលៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ចំនីអាហារប្លែកៗជាច្រើនរយមុខ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺសម្ភារៈដែលលក់នៅទីនោះមានតម្លៃយ៉ាងសមរម្យបំផុត។

២. ផ្សារផ្កា Pak Klong Talat

អ្នកប្រាកដជាឆ្ងល់ថាហេតុអ្វីបានជាអ្នកគួរតែទៅកាន់ផ្សារដែលលក់ផ្សារនេះទៅវិញ បើអ្នកទៅដើរលេងសោះ? ប៉ុន្តែធាតុពិតទៅវាក៏ជាផ្នែកមួយនៃតំបន់ទេសចរណ៍របស់ប្រទេសថៃដែរ ដែលពេលខ្លះវាមិនត្រូវបានគេចាប់អារម្មណ៍។ នៅទីនោះ អ្នកអាចឃើញតូបលក់ផ្ការាប់រយប្រភេទ ដែលអ្នកអាចទិញក្នុងតម្លៃថោកហើយអ្នកក៏អាចរូបលេងនៅកន្លែងនោះជារូបអនុស្សាវរីយ៍ផងដែរ។ ម្យ៉ាងនៅទីនោះ អ្នកក៏អាចសិក្សាពីប្រពៃណីរបស់ប្រទេសថៃដែលពាក់ព័ន្ធនឹងផ្កាផងដែរ។ លើសពីនេះទៅទៀត អ្នកក៏អាចទិញបង្អែម រឺអាហារដែលធ្វើជាសិល្បះដោយប្រើប្រាស់ផ្កាជាគ្រឿងផ្សំផងដែរ។

៣. ផ្សារ Klongsan

ផ្សារនេះជាប្រភេទផ្សាររាត្រីដែលជនជាតិថៃនិយមទៅលំហែកាយទិញឥវ៉ាន់បន្ទាប់ពីការងារ រឺការសិក្សារបស់ពួកគេ ដូចនេះអ្នកប្រហែលជាមិនឃើញភ្ញៀវទេសចរណ៍អន្តរជាតិនៅទីនោះច្រើននោះទេ។ ផ្សារនេះមានលក់ខោអាវ គ្រឿងអលង្ការ ស្បែកជើង និងម្ហូបប្លែកៗដែលទាន់សម័យ និងពេញនិយមរបស់ជនជាតិថៃ។ អ្នកសំណាងណាស់ដែលស្គាល់ពីផ្សារនេះដោយសារតែនៅផ្សារនេះអ្នកអាចទិញសម្ភារៈដែលដាក់លក់ក្នុងតម្លៃក្នុងស្រុកសម្រាប់ប្រជាជនថៃ ដូច្នេះជាទូទៅជាប្រាកដជាថោកជាងធម្មតាហើយ។

៤. ផ្សារ Klong Toey

ផ្សារនេះជាប្រភេទផ្សារដែលលក់បន្លែស្រស់ និងសាច់ផ្សេងៗដែលជនជាតិថៃរមែងទៅដើម្បីទិញម្ហូបសម្រាប់ធ្វើប្រចាំថ្ងៃ។ អ្នកគួរតែទៅទស្សនាពីទិដ្ឋភាពនៃផ្សារនេះ ដោយឆ្លៀតឳកាសផ្លក់ម្ហូបដែលធ្វើអោយជនជាតិថៃផ្ទាល់។ លើសពីនេះទៅទៀត នៅទីនោះក៏បានលក់ផ្លែឈើស្រស់ៗដែលអ្នកអាចរកទិញ និងញ៉ាំបានដើម្បីកំដរដំណើរកំសាន្តរបស់អ្នក។

៥. ផ្សារកសិករបាងកក

ត្បិតតែមានឈ្មោះជាផ្សារមែន ប៉ុន្តែវាដូចជាសហគមន៍មួយដែលប្រមូលផ្តុំទៅដោយផលិតផលរបស់កសិកររាប់ពាន់នាក់របស់ប្រទេសថៃ ដោយក្នុងនោះពួកគាត់នាំយកដំនាំ និងផលិតផលដែលពួកគាត់ផលិតផ្ទាល់ខ្លួនដែលពួកវាសុទ្ធតែគ្មានជាតិគីមី និងល្អសម្រាប់សុខភាពមកលក់។ អ្នកអាចទៅមើល និងទិញផលិផលទាំងនោះបានសម្រាប់ទុកប្រើ រឺក៏បរិភោគផងដែរ។

៦. ផ្សារ Pratunam

បើនិយាយពីផ្សារដែលអ្នកមិនគួររំលង រឿងអីដែលអាចរំលងផ្សារ Pratunam។ ផ្សារនេះជាផ្សារល្បីមួយដែលភ្ញៀវទេសចរណ៍ក៏ដូចជាអ្នកលក់ទំនិញនិយមទៅ ដោយសារនៅទីនោះមានទំនិញជាច្រើនដែលស្អាតៗហើយដាក់លក់ក្នុងតម្លៃដុំ ដូចនេះអ្នកនឹងចំនេញលុយបានមួយចំនួនពេលដែលទិញសម្ភារះពីផ្សារនេះ។

គួរបញ្ជាក់ផងដែរថា ត្បិតតែផ្សារទាំង៦នេះសុទ្ធតែជាផ្សារល្បី តែនៅមានផ្សារជាច្រើនទៀតដែលអ្នកអាចទៅមើល និងទិញឥវ៉ាន់បានយ៉ាងសប្បាយនៅពេលដែលអ្នកធ្វើដំណើរទៅប្រទេសថៃ៕

Trending

Copyright © 2019 ANARCHAK