អស់ទាស់! សំបុត្រ​យន្តហោះ​ភ្នំពេញ-សៀមរាប តែ​ជាង ៥​ម៉ឺន​រៀលមិន​​បាច់មាន Passport!
Connect with us

ទាក់ទាញ

អស់ទាស់! សំបុត្រ​យន្តហោះ​ភ្នំពេញ-សៀមរាបតែ​ជាង ៥​ម៉ឺន​រៀលមិន​​បាច់មាន Passport!

ប្រិយមិត្ដដែលចូលចិត្តធ្វើដំណើរកម្សាន្ដទៅខេត្តឆ្ងាយៗប្រាកដជា​ធុញ​ថប់​រឿង​ជិះ​រថយន្ត​ក្រុង​ច្រើន​ម៉ោង​មែន​ទេ។ ជាពិសេសជិតអ៊ុំទុកផងអ្នកភ្នំពេញប្រហែលចង់ចេញទៅខេត្តហើយ! ឥឡូវ​នេះកុំបារម្ភ ដោយសេវាផ្លូវអាកាសមានតម្លៃកាន់តែថោកអាចទទួលយកបានមិនថ្លៃជាងរថយន្ដក្រុងណាស់ណាទេ។

លោកអ្នកដែលចង់ធ្វើដំណើរពីភ្នំពេញទៅសៀមរាបយ៉ាងឆាប់រហ័សទាន់ចិត្ត អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ ក្នុង​តម្លៃ​ត្រឹម​តែ ១៣.៥០​ដុល្លារ (ប្រមាណ ៥ម៉ឺន៤ពាន់រៀល) ​ពី​ក្រុមហ៊ុន​អាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដោយ​តម្លៃ​នេះ រាប់​បញ្ចូល​ពន្ធ​ទាំង​អស់​រួច​ជា​ស្រេច។

តាម​សេចក្ដី​ប្រកាស​ជូន​ដំណឹង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Lanmei Airlines ដែល​បើក​ប្រតិបត្តិការ​នៅ​កម្ពុជា​ឆ្នាំ​២០១៦ កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា តម្លៃ​សំបុត្រ ១៣,៥០​ដុល្លារ​នេះ គឺ​រាប់​បញ្ចូល​ពន្ធ​ទាំង​អស់​រួច​ជា​ស្រេច ហើយអ្នកដំណើរមិនចាំបាច់មាន​លិខិត​ស្នាម​អ្វី​ច្រើន​ដូចជាលិខិតឆ្លងដែនអីទេ គឺ​មាន​ត្រឹម​អត្តសញ្ញាណប័ណ្ណ គឺ​អាច​កក់​សំបុត្រ​បាន​ហើយ។

អ្នក​ដំណើរ​នឹង​បានធ្វើការ​ហោះហើរ​ដោយ​យន្តហោះ​ធុន​ធំ​ប្រភេទ Airbus A320 ប្រកប​ដោយ​ផាសុកភាព ហើយ​យន្តហោះ​នោះ​សុទ្ធតែ​ជា​យន្តហោះ​ថ្មី​ទាំង​អស់ ដោយ​ចំណាយ​ពេល​ហោះ​ហើរ​មិន​ដល់​មួយ​ម៉ោង​ឡើយ។

សម្រាប់​ការ​កក់​សំបុត្រ និង​បញ្ជាក់​ព័ត៌មាន​បន្ថែម ពី​តម្លៃ​ពិសេស​នេះ ប្រិយមិត្ត​អាច​ទាក់​ទង​ទៅ​កាន់​លេខ 023 881 865 / 023 881 893៕ ​

ចុចអាន៖ កោះសង្សារ៖ កោះឯកជនដំបូងបំផុតនៅស្រុកខ្មែរ រាល់គូស្នេហ៍ចាត់ទុកជាឋានសួគ៌ជាប់ដី!

ចុចអាន៖ បឹងយក្សឡោម៖ បន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុន បានក្លាយជារមណីយដ្ឋានធម្មជាតិ

អត្ថបទល្អផ្សេងទៀត៖ កន្លែងកំសាន្ដឋានសួគ៌ដ៏អស្ចារ្យទាំង៦ ដែលអ្នកមិនជឿថាមាននៅលើផែនដី! ក្នុងនោះក៏មាននៅខ្មែរយើងមួយដែរ!

ថ្ងៃនេះ Anarchak នឹងបង្ហាញគោលដៅទេសចរណ៍ទាំង៦ ដែលប្រៀបដូចជាឋានសួគ៌នៅលើផែនដី ប៉ុន្តែមានមនុស្សតិចណាស់ដែលបានដឹងពីកន្លែងកំសាន្ដទាំងនេះ៖

១. កោះអាថ៌កំបាំង The Marieta

កោះអាថ៌កំបាំង The Marieta​ ដែលជាកូនកោះដែលលាក់ខ្លួននៅក្រោមផ្ទៃដីមួយនៅប្រទេសអេស្ប៉ាញ ត្រូវបានគេហៅថាជាឆ្នេរអាថ៌-កំបាំងដែលមានទឹកថ្លាឆ្វង់ដូចជាគ្រីស្តាល់ ដែលទស្សនីយ​ភាពដ៏អសា្ចរ្យនៃកោះនេះមិនដែលធ្វើឲ្យអ្នកទេសចរណ៍ខកចិត្តម្ដងណាឡើយ។

២. ​វាលខ្សាច់លំហែលចិត្ត Huacachina

Huacachina គឺជាវាលខ្សាច់ដ៏ល្បីល្បាញមួយដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងលីម៉ាប្រទេសប៉េរូ។ គ្រប់ពេលដែលអ្នកទេសចរណ៍មកលេងប្រទេសបេរ៉ូ Huacachina គឺជាកន្លែងកំសាន្ដមួយដែលពួកគេមិនដែលរំលងសោះឡើយ។ អ្នកធ្លាប់តែឃើញគេជិះក្ដានៅលើរលកសមុទ្រ តែនៅប្រទេសបេរ៉ូ នៃ​វាលខ្សាច់ Huacachina អ្នកនឹងថ្មីភ្នេកជាមួយនិងចក្ខុវិស័យថ្មីនៃការជិះក្ដាបន្ទះនៅលើវាល់ខ្សាច់ ដែលជាល្បែងដ៏ពេញនិយមមួយនៅទីនោះ។

៣. ប្រាសាទមិនចេះជិននាយ Blagaj

គ្រប់ភ្ញៀវទេសចរណ៍ដែលទៅលេង Blagaj នៅក្នុងប្រទេស Bosnia និង Herzegovina ជារឿយៗតែងតែកោតសរសើរចំពោះទិដ្ឋភាពដ៏រុងរឿងរបស់ Blagaj ដែលជាប្រាសាទមួយត្រូវបានគេសាងសង់ឡើងសម្រាប់ធម្មការរបស់ជនជាតិ Dervish ។​ នៅទីនោះអ្នកមិនត្រឹមតែអាចទស្សនាប្រាសាទ Blagaj ប៉ុណ្ណោះទេ តែអ្នកក៏អាចត្រជាក់ចិត្ដជាមួយនឹងទិដ្ឋភាពដ៏ខៀវស្រងាត់តាមដងទន្លេប៊ូណាផងដែរ។

៤. Silfra ដៃសមុទ្រដ៏អស្ចារ្យដែលនៅចន្លោះទ្វីបអាមេរិកខាងជើង និងអ៊ីរ៉ុប

Silfra គឺជាដៃសមុទ្រដ៏អស្ចារ្យមួយដែលស្ថិតនៅក្នុងឧទ្យានជាតិ Thingvellir នៃប្រទេស Iceland។ ទីនេះជាទីកន្លែងមួយគត់នៅក្នុងពិភពលោកដែលភ្ញៀវទេសចរអាចហែលក្នុងរូងភ្នំតូចៗដែលអាចប៉ះថ្មនៅដែនទ្វីបអាមេរិកខាងជើងនិងថ្មនៅដែនទ្វីបអឺរ៉ុប មិនតែប៉ុណ្ណោះវាជាកន្លែងដែលមានទឹកស្អាតបំផុតនៅលើពិភពលោកថែមទៀតផង។

៥. ភូមិ Popeye

ភូមិ Popeye មុនពេលត្រូវបានគេដាក់ទៅជាសួនឧទ្យានជាតិ ដើមឡើយគេបង្កើតវាឡើងសំរាប់ជាកន្លែងថតខ្សែភាពយន្តមួយប៉ុណ្ណោះដែលមានឈ្មោះថា”Popeye” នៅក្នុងឆ្នាំ១៩៨០។ វាជាកន្លែងទេសចរណ៍ំដែលមានទិដ្ឋភាព​ដ៏​ស្រស់​ស្អាត តែមិនសូវមានមនុស្សច្រើនប៉ុន្មានទេបានដឹងពីតំបន់ទេសចរណ៍នេះ។

៦. កោះសង្សារ

ជាកោះមួយដែលមានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ដែលបងប្អូនខ្មែរយើងភាគច្រើនបានស្គាល់រួចមកហើយ តែមិនសូវមានអ្នកទៅដល់នោះទេ។

ចុចអានផ្សេងៗ៖ រឿងអាថ៌កំបាំងទាំង៦ ដែលអ្នកមិនដឹងអំពី Alexander The Great

ចុចអានផ្សេងៗ៖ ផ្ទះអាថ៌កំបាំងទាំង ១០ ដែលមានមនុស្សតិចណាស់បានដឹងអំពីវា!

ដោយ៖ កន្និកា

ប្រភព៖ worldatlast 

Trending

Copyright © 2019 ANARCHAK