ពន្លឺតំបន់ប៉ូលជាបាតុភូតធម្មជាតិដ៏អស្ចារ្យ ដែលអ្នកគួរនាំមនុស្សជាទីស្រឡាញ់ទៅទស្សនាម្ដងក្នុងមួយជីវិត!
Connect with us

ទាក់ទាញ

ពន្លឺតំបន់ប៉ូលជាបាតុភូតធម្មជាតិដ៏អស្ចារ្យ ដែលអ្នកគួរនាំមនុស្សជាទីស្រឡាញ់ទៅទស្សនាម្ដងក្នុងមួយជីវិត!

ថ្ងៃនេះ Anarchak សូមលើកមកជូននូវពន្លឺ អររ៉ូរ៉ា (aurora) ឬដែលគេនិយមហៅថា ពន្លឺតំបន់ប៉ូល គឺជាពន្លឺធម្មជាតិមួយដែលបង្ហាញខ្លួននៅលើផ្ទៃមេឃ ក្នុងតំបន់ដែលមានរយៈទទឹងខ្ពស់ជាពិសេសនៅ តំបន់អាកទិច (ប៉ូលខាងជើង) និងអង់តាកទិច (ប៉ូលខាងត្បូង)។

នៅតំបន់ខាងជើង គេអាចមើលឃើញពន្លឺនេះ នៅឆ្នេរភាគខាងជើង តំបន់ស៊ីបេរី ស្កង់ឌីណាវៀ គ្រីនលែន ប្រទេសកាណាដា អ៊ីស្លង់ ជាដើម។

នៅតំបន់ខាងត្បូងវិញគេអាចមើលវាឃើញនៅតំបន់អង់តាកទិចផ្ទាល់ និងសមុទ្រភាគខាងត្បូង។ ជាទូទៅវាមានពណ៌បៃតង តែពេលខ្លះគេក៏អាចមើលឃើញ អររ៉ូរ៉ា ពណ៌ខៀវ និងក្រហមផងដែរ។

ពន្លឺអររ៉ូរ៉ានេះ មានទំនាក់ទំនងជាមួយនឹងជំនោររបស់ព្រះអាទិត្យដែលបក់កាត់ភពផែនដី។ ជំនោរទាំងនោះបក់ចេញពីព្រះអាទិត្យ និងផ្ទុកដោយសមាសធាតុ ប្លាស់ស្មា (Plasma) ល្អិតៗ ដែលត្រូវបានស្រូបទាញទៅក្នុងតំបន់ប៉ូលរបស់ភពផែនដីដោយកម្លាំងម៉ាញេទិច។

បន្ទាប់មកវាបង្កឱ្យមានការប៉ះទង្គិចគ្នារវាងសមាសធាតុល្អិតៗទាំងនោះដែលផ្ទុកដោយថាមពល និងបណ្ដុំអាតូមនីត្រូសែន និងអុកស៊ីសែននៅក្នុងបរិយាកាសផែនដី ដែលបង្កើតបានជាថាមពលថ្មីមួយក្នុងទម្រង់ជាពន្លឺអររ៉ូរ៉ា។

ចំណុចមិនគួររំលងមួយទៀតនោះគឺ អររ៉ូរ៉ាមិនមែនមានតែនៅលើភពផែនដីនោះទេ។ អ្នកវិទ្យាសាស្រ្ដបានរកឃើញពន្លឺអររ៉ូរ៉ា នៅលើភពមួយចំនួនទៀតក្នុងប្រព័ន្ធព្រះអាទិត្យដូចជា ភពព្រហស្បត៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស ភពណិបទូន និងភពអង្គារ៍ជាដើម។

ហើយដូចទៅនឹងភពផែនដី ពន្លឺអររ៉ូរ៉ា នៅភពផ្សេងក៏ស្ថិតនៅក្បែរតំបន់ប៉ូលនៃភពទាំងនោះដែរ។អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ពន្លឺអររ៉ូរ៉ានេះក៏អាចត្រូវបានគេមើលឃើញពីលំហអាកាសផងដែរ ដោយផ្កាយរណបរបស់អាវកាសយានិកធ្លាប់ចាប់បានរូបភាពដ៏ស្រស់ស្អាតរបស់វាពីលំហអាកាស៕

Image result for couple watch aurora

ដោយ៖ សន្យា

ប្រភព៖ sciencekids

ចុចអាន៖ ១០កន្លែងដែលមើលទៅដូចនៅក្នុងរឿងកុនហូលីវូដនិងវិទ្យាសាស្ត្រ

ចុចអាន៖ រូបថត ១០ សន្លឹកដ៏អស្ចារ្យ បង្ហាញពីទិដ្ឋភាពយប់មួយនៅតូក្យូ! មើលហើយចង់ទៅណាស់!

អត្ថបទល្អផ្សេងទៀត៖ កន្លែងទាំង ៥ នេះ បើទោះអ្នកមានលុយច្រើនយ៉ាងណាក៏មិនអាចទៅបានដែរ!

ថ្ងៃនេះ Anarchak សូមលើកមកបង្ហាញជូនទីកន្លែងពិសេសៗទាំង ៥ ដែលមានលក្ខណៈពិសេសគួរឱ្យចង់តាមដានស្វែងយល់ និងសិក្សាស្រាវជ្រាវ តែបែរជាត្រូវបានអាជ្ញាធរហាមឃាត់យ៉ាងតឹងតែង។

ប្រិយមិត្តប្រហែលធ្លាប់គិតថា នៅពេលមានប្រាក់គ្រប់គ្រាន់ នឹងធ្វើដំណើរជុំវិញពិភពលោករុករកនៅគ្រប់ច្រកល្ហក និងទៅកន្លែងណាដែលខ្លួនចង់ទៅ តែទោះបីលោកអ្នកមានលុយច្រើនយ៉ាងណាក៏មិនអាចទៅកន្លែងទាំង ៥ ខាងក្រោមបានដែរ៖

៥. កោះភ្នំភ្លើង Heard របស់អូស្ត្រាលី៖

បើទោះបីជាវាមានភាពស្រស់ស្អាត កោះនេះមានគ្រោះថ្នាក់ខ្លាំងដល់អ្នកទេសចរដោយសារតែឱកាសនៃការផ្ទុះភ្នំភ្លើងអាចមានខ្ពស់ពិបាកស្មានទុកមុន ហើយគេត្រូវចំណាយពេលយ៉ាងហោច ២ សប្ដាហ៍ដើម្បីជម្លៀសទេសចរ ឬប្រជាជនចេញទៅទីសុវត្ថិភាពបើសិនមានអាសន្ន។ ហេតុនេះវាក៏ត្រូវបានហាមឃាត់មិនឱ្យមានមនុស្សទៅតែម្ដង។

៤. កោះពស់របស់ ប្រេស៊ីល៖

កោះនេះពោរពេញទៅដោយប្រភេទពស់ដែលមានពិសសាហាវបំផុតដូចជា Golden Lancehead Viper ជាដើម។ គេប៉ាន់ប្រមាណថាអាចមានពស់ពិសខ្លាំងប្រមាណ ៤០០០ ក្បាល ហើយជាមធ្យមអាចមានពស់យ៉ាងហោចមួយក្បាលក្នុង ៥ម៉ែត្រការ៉េ។ ហេតុនេះរដ្ឋាភិបាលប្រេស៊ីលបានចេញច្បាប់ហាមដាច់ខាតមិនឱ្យមានទេសចរទៅកម្សាន្ដ ឬប្រជាជនទៅតាំងទីលំនៅនៅទីនោះឡើយដើម្បីសុវត្ថិភាពពួកគេ ក៏ដូចជាការពារពូជសត្វពស់ទាំងនោះកុំឱ្យផុតពូជ។ មានតែអ្នកវិទ្យាសាស្ដ្រប៉ុណ្ណោះដែលអាចទៅទីនោះដើម្បីស្រាវជ្រាវមើលពីសណ្ឋានដីនិងមូលហេតុដែលវាមានពស់ច្រើនយ៉ាងនេះ។

៣. កោះ North Sentinel របស់ឥណ្ឌា៖

កោះនេះមិនមែនត្រូវបានហាមឃាត់ដោយសារតែវាមានគ្រោះធម្មជាតិ ភ្នំភ្លើង ឬសត្វសាហាវទេ តែគឺដោយសារតែវាជាជម្រកនៅសល់តែមួយគត់របស់ក្រុមកុលសម្ព័ន្ធជនជាតិដើមដ៏យូរលង់មួយដែលបន្តកូនចៅនៅរស់រានមានជីវិតមកទល់សព្វថ្ងៃ។ ពួកគេនៅតែប្រកាន់ខ្ជាប់នូវប្រពៃណីដើមរបស់ខ្លួន និងមិនមានទំនាក់ទំនងជាមួួយពិភពខាងក្រៅឡើយ។ ហេតុនេះបើសិនជាមានមនុស្សពីក្រៅចូលទៅ ពួកគេនឹងចាត់ទុកថាជាសត្រូវហើយនឹងប្រើគ្រប់វិធីដើម្បីសម្លាប់ក្នុងន័យការពារខ្លួននិងក្រុមរបស់ពួកគេ។ នៅពេលឧទ្ធម្ភាគចក្ររបស់អ្នកស្រាវជ្រាវហោះកាត់ពីលើ ពួកគេតែងបង្ហាញអកប្បកិរិយាខឹងច្រឡោត ដោយប្រើព្រួញនិងដំុថ្មគម្រាមដេញចេញពីទឹកដីពួកគេ។

២. បន្ទប់លេខ ៣៩ របស់កូរ៉េខាងជើង៖

នេះជាបន្ទប់ក្រោមដីដ៏សម្ងាត់បំផុតមួយរបស់កូរ៉េខាងជើង។ ដោយសារតែវាសម្ងាត់ដូចនេះហើយទើបមិនសូវមានពត៌មានច្រើនឬច្បាស់ការជាក់លាក់អំពីបន្ទប់នេះប៉ុន្មានឡើយ។ អ្វីដែលគេដឹងនោះគឺថា វាជាកន្លែងដែលគេប្រើក្នុងការបំពេញការងារជាតិធំៗនិងសម្ងាត់ជាពិសេសការចាត់ចែងលើលំហូរចេញចូលរបស់រូបិយបណ្ឌបរទេស និងការចាត់ចាយចំណាយផ្សេងៗ។

១. តំបន់គ្មានកងទ័ពលើព្រំដែនកូរ៉េទាំងពីរ៖

តំបន់នេះបង្កើតឡើងកាត់លើខ្សែបន្ទាត់ទី ៣៨ នៅលើព្រំដែនពុះចែកកូរ៉េខាងជើង និងខាងត្បូងចេញពីគ្នាក្រោយសង្គ្រាមកូរ៉េ និងរក្សាសន្តិភាពរវាងប្រទេសទាំងពីរបើទោះបីជាពុំទាន់មានកិច្ចព្រមព្រាងបឈ្ឈប់សង្គ្រាមជាផ្លូវការក្ដី។ វាត្រូវបានចាត់ទុកជាតំបន់អព្យាក្រិតមួយដែលប្រទេសទាំងពីរមិនត្រូវបានអនុញ្ញាតិឱ្យឆ្លងកាត់ទៅវិញទៅមកឡើយ ពោលវាជាតំបន់ទ្រនាប់ និងមានទាហានយាមកាមយ៉ាងតឹងតែង។

ចុចអានផ្សេងៗ៖ ចុចអាន៖ការពិតពីក្រោយរូបភាពនៅឈូងសមុទ្រអាឡាស្កា កន្លែងដែលមហាសមុទ្រ២ជួបគ្នា!!

ចុចអានផ្សេងៗ៖ ចុចអាន៖អ្នកប្រាកដជាមិនជឿនោះទេថានៅលើលោកអាចមានរណ្តៅបែបនេះ!!

ដោយ៖ សន្យា

Trending

Copyright © 2019 ANARCHAK