ខេត្តពោធិ៍សាត់៖ តំបន់ទេសចរដែលអ្នកពុំគួររំលង ប្រសិនជាអ្នកបានធ្វើដំណើរ...
Connect with us

ទេសចរណ៍

ខេត្តពោធិ៍សាត់៖ តំបន់ទេសចរដែលអ្នកពុំគួររំលង ប្រសិនជាអ្នកបានធ្វើដំណើរ…

ខេត្តពោធិ៍សាត់ ជាខេត្តមួយនៅភាគខាងលិចប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។

ថ្ងៃនេះ Anarchak នឹងលើកយកកន្លែងទេសចរ ៤ កន្លែងដែលអ្នកពុំគួររំលង ប្រសិនជាអ្នកមានឱកាសបានទៅទស្សនានៅទីនោះ។

១. បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង

បូជនីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង ជាបូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ ​​និង​ជាទី​សក្ការបូជា​របស់​ប្រជាជន​ខ្មែរ ស្ថិត​នៅ​ចម្ងាយ​៦​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ ក្នុង​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន​។ ទី​នេះ​ជា​តំបន់​ប្រវត្ដិសាស្ដ្រ​មួយ​យ៉ាង​សំខាន់ ជា​តំបន់​ដែល​រំលឹក​ឡើង​វិញ​ចំពោះ​វីរភាពអង់អាច​ក្លាហាន ហ៊ាន​បូជាជីវិត​របស់​បុព្វបុរស​ខ្មែរ​យើង ក្នុង​បុព្វហេតុ​ការពារ​ទឹកដី មាតុភូមិ ពី​ពួក​ចោរ​ឈ្លានពាន​។

២. តំបន់​បាក់​ត្រា

តំបន់​បាក់​ត្រា​ ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ចម្ងាយ ​១៦​គីឡូម៉ែត្រ​ ពី​ទីរួមខេត្ដ​តាម​ផ្លូវ​លេខ៥៦​។ រមណីយដ្ឋាន​​នេះ​មានកូនភ្នំ មានព្រៃ មាន​ទឹកអូរ​ធម្មជាតិ ដែល​មាន​ទឹកជា​ប្រចាំ និង​សម្បូរ​ដោយ​រុក្ខជាតិ​ហូប​ផ្លែ​ព្រៃ​ដូច​ជា គុយ សិរមាន់ ជាដើម។​

៣. ភ្នំ​បា​ឃ្នះ

ភ្នំ​បា​ឃ្នះ ​ជា​រមណីយដ្ឋាន​វប្បធម៌ និងធម្មជាតិ មាន​ទីតាំងស្ថិត​​នៅ​ភូមិ​ត្នោត​ជុំ ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ចម្ងាយ​២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ដ តាម​ផ្លូវជាតិ​លេខ​៥។

៤. កំពង់ហ្លួង

កំពង់ហ្លួង ​មាន​ទីតាំង​ស្ថិត​នៅ​​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ចម្ងាយ​៣៥​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។ តំបន់​នេះ​មាន​ជ្រោយ​ខ្សាច់​ដែល​ជា​ទី​សម្រាប់​ងូត​ទឹក​លេង​កំសាន្ត ​នៅ​រដូវ​ប្រាំង​នៃ​ផ្ទៃ​បឹង​ទន្លេ​សាប។ ចំណែក​នៅ​រដូវ​វស្សា​វិញ ជា​ពិសេស​ពេល​បុណ្យភ្ជុំបិណ្ឌ គេ​ឃើញ​មាន​ប្រជាជន​នាំ​គ្នា​លេងល្បែង​កំសាន្តចោល​ទឹកល័ក្ខ​ដាក់គ្នាលើ​ផ្ទៃ​បឹង​ទន្លេសាប៕

ចុចអាន៖ ភាពទាក់ទាញលើទឹកដីខេត្តក្រចេះដែលធ្វើអោយយើងដកចិត្តពុំរួច!

ចុចអាន៖ កោះទន្សាយ៖ កោះមួយក្នុងចំណោមកោះទាំង ១៣ នៃដែនសមុទ្រ ខេត្តកែប

Trending

Copyright © 2019 ANARCHAK