ខេត្ត​ព្រៃវែង​៖ ​​តំបន់​​​ទេសចរណ៍​វប្បធម៌​ ​ធម្មជាតិ និង​​កែច្នៃ ​ទាក់ទាញ​ភ្ញៀវ​ទេសចរជាច្រើន
Connect with us

ទេសចរណ៍

ខេត្ត​ព្រៃវែង​៖ ​​តំបន់​​​ទេសចរណ៍​វប្បធម៌​ ​ធម្មជាតិ និង​​កែច្នៃ ​ទាក់ទាញ​ភ្ញៀវ​ទេសចរជាច្រើន

ខេត្ត​ព្រៃវែង ​មាន​​តំបន់​​​ទេសចរណ៍​វប្បធម៌​ តំបន់​ទេសចរណ៍​ធម្មជាតិ និង តំបន់​ទេសចរណ៍​​កែច្នៃ មួយ​ចំនួន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ក្នុង​ស្រុក ភ្ញៀវ​មក​ពី​ខេត្ត​ក្រុង​ផ្សេងៗ​ និងភ្ញៀវ​​ទេសចរណ៍​បរទេស ។

ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទេសចរណ៍​ចំនួន​ ៧ ​ដែល​​​ទេសចរ​​ជាតិ​ និង ​អន្តរជាតិ​​អាច​មក​​​ទស្សនា​​កម្សាន្ត ៖

១. រមណីយដ្ឋាន​នគរភ្នំ​

រមណីយដ្ឋាន​គំរូ ​ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ គឺ​ជា​រមណីស្ថាន​​​មួយដែល​មាន​​​​ទេសចរ​ជា​ច្រើន​​​​​មក​ពី​តំបន់​​ផ្សេងៗ​ជួបជុំគ្នា​ ដើម្បី​ប្រារព្ធ​ធ្វើ​ពិធី​សាសនា​តាម​លទ្ធិព្រាហ្មណ៍​​មួយ គឺបុណ្យ​ឡើងអ្នកតាមេសរ ដែល​មាន​រយៈពេល ៣ ថ្ងៃ ។ ប្រជាជន​តែង​ប្រារព្ធ​ធ្វើ​បុណ្យ​ឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះ​ពិធី​នេះ​​គឺ​ជា​ទំនៀមទម្លាប់​មាន​តាំងពី​បុរាណ ។ ប្រជាជន​ខ្មែរ​​តែង​នាំគ្នា​ប្រារព្ធធ្វើ​ពិធី​នេះ​​ ដើម្បី​រំលឹក​​គុណបុព្វបុរស ដើម្បី​សុំ​សេចក្ដីសុខ​ សុំទឹកភ្លៀង និង ជាពិសេស​ដើម្បី​សុំ​​អ្នកតា​មេសរ​​ជួយការពារ​​​សុវត្ថិភាព​ និងសន្តិសុខ​ជូន​​ប្រជាជន។

២. ប្រាសាទ​ព្រះ​វិហារច័ន្ទ

ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ។ ប្រាសាទ​នេះ ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

៣. ទំនប់​ស្នេហ៍

ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ​ ប៉ុន្តែ​ទី​នេះ​មិនទាន់​​មាន​ការ​​​រៀប​ចំ​កែ​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​រមណីស្ថាន​គួរ​ជា​ទី​ទាក់ចិត្ត​នៅ​ឡើយ​ទេ ។

៤. មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រីពូជ​ភូមិ​បាទី

ស្ថិតនៅឃុំ​ពាមរក៍​ ស្រុក​ពាមរក៍ ។

៥. បូជនីយដ្ឋាន​បារាយ​អណ្តែត​

ស្ថិតនៅភូមិ​បារាយណ៍​អណ្តែត​ ឃុំ​បារាយណ៍ ស្រុក​កំពង់​លាវ ។

៦. វាល​ចុង​ម៉ម

ស្ថិត​នៅភូមិ​លេខ​១ ឃុំ​កំពង់លាវ ស្រុក​កំពង់​លាវ ។

៧.​ ប្រាសាទព្រៃដើមស្រុក

ស្ថិតនៅឃុំ​ព្រៃ​ទទឹង ឃុំ​ព្រៃ​ចង្ក្រាន ស្រុក​ស៊ីធរ​កណ្តាល ៕

ចុចអាន៖ ប្រទេសដែលមានផ្ទៃដីតូចជាងគេទាំង ១០ ក្នុងពិភពលោក!

ចុចអាន៖ បឹងយក្សឡោម៖ បន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុន បានក្លាយជារមណីយដ្ឋានធម្មជាតិ

Trending

Copyright © 2019 ANARCHAK