តើមានអ្វីប្លែកនៅខេត្តស្ទឹងត្រែង ដែលនៅចុងខាងជើងនៃប្រទេសកម្ពុជាយើងនេះ?
Connect with us

ទេសចរណ៍

តើមានអ្វីប្លែកនៅខេត្តស្ទឹងត្រែង ដែលនៅចុងខាងជើងនៃប្រទេសកម្ពុជាយើងនេះ?

ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ឯទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង រួមមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ ។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង គឺផ្លែអំពិលផែ្អម និង ត្រីប៉ាសេអ៊ី ឬត្រីប៉ាវ៉ា។

ថ្ងៃនេះ Anarchak បានដកស្រងតំបន់ទេសចរណ៏ចំនួន ៤ កន្លែងនៃខេត្តស្ទឹងត្រែង សម្រាប់ចែកជូនមិត្តៗអ្នកអានទាំងឡាយឲ្យបានស្គាល់កាន់តែច្បាស់អំពីភូមិសាស្ត្រ និងទីតាំងផ្សេងៗ ដែលមានក្នុងព្រះរាជាណាចក្រកម្ពុជា។

១. រមណីយដ្ឋានអូរពងមាន់

មានទីតាំងសិ្ថតនៅភូមិពងមាន់ ឃុំអូរពងមាន់ ស្រុកសឹ្ទងត្រែង មានចម្ងាយ ៩គ.ម ពីទីរួមខេត្ត។ តំបន់នេះ ជាប្រភេទរមណីយដ្ឋានធម្មជាតិ និងកែចៃ្ន។

២. រមណីយដ្ឋានថាឡាបរិវាត់

មានទីតាំងសិ្ថតនៅក្នុងស្រុកថាឡាបរិវ៉ាត់ ដែលមានចម្ងាយ ៤គ.ម ពីទីរួមខេត្ត។ តំបន់នេះ ត្រូវធ្វើដំណើរឆ្លងកាត់ទនេ្លសេកុង និង ទនេ្លមេគង្គទៅកាន់ផ្លូវខេត្តព្រះវិហារ។ ថាឡាបរិវាត់ ជាប្រភេទរមណីយដ្ឋានប្រវត្តិសា្រស្ត ដែលនៅក្នុងតំបន់នោះមានប្រាសាទព្រះគោ កសាងឡើងនៅសតវត្សទី៧-៨ធ្វើ អំពីឥដ្ឋក្រហម។

៣. រមណីយដ្ឋានកោះខ្សាច់

មានទីតាំងនៅលើដងទនេ្លសេកុងដែលមានចម្ងាយ ៥គ.ម ពីទីរួមខេត្ត។ តំបន់នេះ ជាប្រភេទរមណីយដ្ឋានធម្មជាតិតាមរដូវគឺ អាចទៅលេងកំសាន្តបាននៅរដូវប្រាំង ជាពិសេសពេលបុណ្យចូលឆ្នាំប្រពៃណីខែ្មរយើង ។

៤. វត្តហាំងខូបា

មានទីតាំងសិ្ថតនៅតាមភូមិហាំងខូបា ឃុំហាំងខូ ស្រុកសឹ្ទងត្រែង មានចម្ងាយ ៦គ.ម ពីទីរួមខេត្ត៕

ចុចអាន៖ ខេត្តបាត់ដំបង៖ ខេត្តដែលមាន​ភោគសម្បត្តិធម្មជាតិ​ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន

ចុចអាន៖ បឹងយក្សឡោម៖ បន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុន បានក្លាយជារមណីយដ្ឋានធម្មជាតិ

Trending

Copyright © 2019 ANARCHAK