គេងមិនលក់មែនទេ? ទាំងនេះគឺជាមូលហេតុដែលនាំអោយអ្នកគេងមិនស្កប់នៅពេលយប់!!

ការគេងមិនទៀងទាត់ធ្វើឱ្យយើងអស់កម្លាំងភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង លើសពីនេះទៅទៀត វាក៏ជាមូលហេតុចម្បងនៃការឡើងទម្ងន់ និងសុខភាព មិនល្អផងដែរ។ ពេលនេះ Anarchak នឹងធ្វើការលើកឡើងនូវមូលហេតុមួយចំនួួនដែលនាំអោយអ្នកគេងមិនងាយលក់ ឫគេងមិនស្កប់នៅពេលយប់។ តោះមើលទាំងអស់គ្នា៖ ១. អាកាសធាតុ ការគេងដែលស្កប់ល្អ បន្ទប់គេងគួរស្ថិតនៅក្នុងសីតុណ្ហាភាពល្អបំផុតចន្លោះពី 60-75 ° F (15-23 ° C) ។ ២. ការហាត់ប្រាណ ការហាត់ប្រាណជាការល្អណាស់ ប៉ុន្តែការហាត់ប្រាណរំញោចប្រព័ន្ធសរសៃប្រសាទ ដូច្នេះការហាត់ប្រាណមុនពេលចូលគេងអាច​ប៉ះពាល់ដល់​ការ​គេង​លក់។ ដំណោះស្រាយ: ហាត់ប្រាណមិនតិចជាង 3 ម៉ោងមុនពេលចូលគេង។ ៣. ពេលវេលាមិនជាក់លាក់ ដើម្បីសម្រាកឱ្យបានពេញលេញរាងកាយរបស់អ្នកត្រូវការពេលវេលាជាក់លាក់ ពីព្រោះការគេងយូរក្នុងថ្ងៃចុងសប្តាហ៍មិនគ្រប់គ្រាន់នោះទេ។ ដំណោះស្រាយ: ចូលគេងនៅពេលយប់អោយបានទៀងទាត់ ឧទាហរណ៍ដូចជា ចន្លោះពេលពី ១០ ទៅ ១យប់ អោយបានជាប់លាប់។ ៤. ពន្លឺភ្លើង ពន្លឺតូចបំផុតពីចង្កៀងឬអំពូល LED នៃឧបករណ៍អគ្គិសនីជាការប៉ះពាល់នៃការគេងរបស់អ្នក។ ដំណោះស្រាយ: ចាត់ការបិទប្រភពពន្លឺទាំងអស់ នៅជុំវិញខ្លួនមុនពេលគេង។ ៥. សម្លេងរំខាន សម្លេងដែលចេញមកពីអ្នកជិតខាង ឫរថយន្តតាមផ្លូវក៏ជាកត្តាប៉ះពាល់ដល់ការគេងរបស់អ្នកផងដែរ។ ដំណោះស្រាយ: … Continue reading គេងមិនលក់មែនទេ? ទាំងនេះគឺជាមូលហេតុដែលនាំអោយអ្នកគេងមិនស្កប់នៅពេលយប់!!