គេងមិនលក់មែនទេ? ទាំងនេះគឺជាមូលហេតុដែលនាំអោយអ្នកគេងមិនស្កប់នៅពេលយប់!!
Connect with us

គួរដឹង

គេងមិនលក់មែនទេ? ទាំងនេះគឺជាមូលហេតុដែលនាំអោយអ្នកគេងមិនស្កប់នៅពេលយប់!!

ការគេងមិនទៀងទាត់ធ្វើឱ្យយើងអស់កម្លាំងភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង លើសពីនេះទៅទៀត វាក៏ជាមូលហេតុចម្បងនៃការឡើងទម្ងន់ និងសុខភាព មិនល្អផងដែរ។

ពេលនេះ Anarchak នឹងធ្វើការលើកឡើងនូវមូលហេតុមួយចំនួួនដែលនាំអោយអ្នកគេងមិនងាយលក់ ឫគេងមិនស្កប់នៅពេលយប់។ តោះមើលទាំងអស់គ្នា៖

១. អាកាសធាតុ

ការគេងដែលស្កប់ល្អ បន្ទប់គេងគួរស្ថិតនៅក្នុងសីតុណ្ហាភាពល្អបំផុតចន្លោះពី 60-75 ° F (15-23 ° C) ។

២. ការហាត់ប្រាណ

ការហាត់ប្រាណជាការល្អណាស់ ប៉ុន្តែការហាត់ប្រាណរំញោចប្រព័ន្ធសរសៃប្រសាទ ដូច្នេះការហាត់ប្រាណមុនពេលចូលគេងអាច​ប៉ះពាល់ដល់​ការ​គេង​លក់។

ដំណោះស្រាយ: ហាត់ប្រាណមិនតិចជាង 3 ម៉ោងមុនពេលចូលគេង។

៣. ពេលវេលាមិនជាក់លាក់

ដើម្បីសម្រាកឱ្យបានពេញលេញរាងកាយរបស់អ្នកត្រូវការពេលវេលាជាក់លាក់ ពីព្រោះការគេងយូរក្នុងថ្ងៃចុងសប្តាហ៍មិនគ្រប់គ្រាន់នោះទេ។

ដំណោះស្រាយ: ចូលគេងនៅពេលយប់អោយបានទៀងទាត់ ឧទាហរណ៍ដូចជា ចន្លោះពេលពី ១០ ទៅ ១យប់ អោយបានជាប់លាប់។

៤. ពន្លឺភ្លើង

ពន្លឺតូចបំផុតពីចង្កៀងឬអំពូល LED នៃឧបករណ៍អគ្គិសនីជាការប៉ះពាល់នៃការគេងរបស់អ្នក។

ដំណោះស្រាយ: ចាត់ការបិទប្រភពពន្លឺទាំងអស់ នៅជុំវិញខ្លួនមុនពេលគេង។

៥. សម្លេងរំខាន

សម្លេងដែលចេញមកពីអ្នកជិតខាង ឫរថយន្តតាមផ្លូវក៏ជាកត្តាប៉ះពាល់ដល់ការគេងរបស់អ្នកផងដែរ។

ដំណោះស្រាយ: គួរប្រើអ្វីបិទត្រចៀករបស់អ្នកមុនពេលគេង។

៦. ប្រើកន្លែងគេងខុសគោលដៅ

មនុស្សជាច្រើនប្រើគ្រែរបស់ពួកគេមិនត្រឹមតែដេកប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងធ្វើការដែលធ្វើឱ្យគុណភាពនៃការគេងមានការថយចុះផងដែរ។

ដំណោះស្រាយ: ទុកការងាររបស់អ្នកនៅខាងក្រៅបន្ទប់គេង ឫឆ្ងាយពីគ្រែគេង។

៧.​ សារធាតុកាហ្វេអ៊ីន

មិនមែនត្រឹមតែកាហ្វេនោះទេដែលធ្វើអោយប៉ះពាល់ដល់ការគេងរបស់អ្នក គេក៏បានរកឃើញនៅក្នុងសូកូឡា ឫផលិតផលផ្សេងៗផងដែរ។

ដំណោះស្រាយ: ញាំុំអាហារដែលមានជាតិកាហ្វេអ៊ីន តិចតូចប៉ុណ្ណោះនៅពេលល្ងាច។

៨. ការធ្វើអោយខ្លួនឯងគេងលក់

អ្នកខ្លះអាចគេងលក់ដោយមិនចាំបាច់ធ្វើអ្វី តែប្រសិនបើអ្នកនៅតែគេងមិនលក់រយៈពេល ៣០នាទីហើយ អ្នកគួររកអ្វីដែលអាចធ្វើអោយអ្នកគេងលក់។

ដំណោះស្រាយ: ប្រសិនបើអ្នកមិនអាចគេងលក់ក្នុងរយះពេល 20 នាទីចូរក្រោកពីគ្រែហើយអានសៀវភៅឫស្តាប់ចម្រៀងជាដើម។

៩. ជាតិអាកុល

ទោះបីជាជាតិអាកុល ឫជាតិស្រវឹងជួយអោយអ្នកគេងលក់បានលឿន តែវានឹងធ្វើអោយអ្នកឈឺក្បាល និងអារម្មណ៍មិនស្កប់។

ដំណោះស្រាយ: ញាំុំគ្រឿងស្រវឹងមិនតិចជាង 2 ម៉ោងមុនពេលគេង វាកាន់តែប្រសើរបើយើងឈប់ផឹកទាំងអស់គ្នា។

១០. គិតច្រើនខ្លាំងពេក

ការអោយខួរក្បាលរបស់អ្នកដំណើរការឫគិតវិលវល់ច្រើនពេក វាប៉ះពាល់ដល់ការគេង។

ដំណោះស្រាយ: កុំគិតច្រើនពេលចូលគេង ព្យាយាមអោយខួរក្បាលសម្រាក និងគិតអ្វីដែលសប្បាយឫស្រស់ស្រាយ។

១១.  ទម្លាប់នៃការងូតទឹក

ទម្លាប់នៃការងូតទឹកក៏អាចប៉ះពាល់ដល់ការគេងផងដែរ។

ដំណោះស្រាយ: កុំធ្វើការត្រាំទឹកក្តៅ ប៉ុន្តែធ្វើការងូតទឹកក្តៅអុនៗ កុំក្តៅពេកឫត្រជាក់ពេក។ ពីព្រោះទឹកក្តៅពេកអាចប៉ះពាល់ដល់ការ រំលាយ​អាហារ​និងការគេង។

១២. ការគេង

ការគេងក្នុងស្ថានភាពមិនស្រួលទោះបីជាអ្នកនៅម្នាក់ឯងឬជាមួយដៃគូរបស់អ្នកក៏ដោយក៏ធ្វើឱ្យរាងកាយរបស់អ្នកតានតឹងខ្លាំងពេក នោះនាំឱ្យមាន​ការ​ខ្វះខាតក្នុងការសម្រាក។

ដំណោះស្រាយ: គេងក្នុងទិសមួយដែលអ្នកមានអារម្មណ៍ស្រួលបំផុតនិងព្យាយាមមិនផ្លាស់ប្តូរវារហូតដល់អ្នកដេកលក់៕

ចុចអានផ្សេងៗ៖ អណ្តូងរ៉ែទាំង១០ ដែលផ្ទុកសារធាតុរ៉ែច្រើនបំផុតលើពិភពលោក!

ចុចអានផ្សេងៗ៖ កំពង់ផែទាំង ១០ ដែលមានសក្តានុពលបំផុតលើពិភពលោក!

Trending

Copyright © 2019 ANARCHAK