កាសែតភ្នំពេញប៉ុស្តិ៍បានចេញផ្សាយបទសំភាសន៍មួយជាមួយ លោក ហុង អេងគាង នាយកវិទ្យាល័យ ២៨ មករាក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប ដោយវិទ្យាល័យនេះបានប្រែក្លាយតំបន់ដាច់ស្រយ៉ាល មានតែវាលស្រែ គ្មានដើមឈើ សូម្បីតែមួយដើម ក្លាយទៅជាតំបន់ដ៏ខៀវស្រងាត់មានដើមឈើរាប់ពាន់ដើម និងជាទីរម្យនសម្រាប់ការសិក្សា។ វិទ្យាល័យ ២៨ មករា ស្រុកស្រីស្នំ ល្បីកក្រើកពេញហ្វេសបុក ដោយមានអ្នកចែករំលែករូបភាពជាច្រើន បង្ហាញពីសកម្មភាពល្អៗជាច្រើនគួរជាគម្រូសម្រាប់សាលាដទៃមានដូចជា ទីធ្លាគ្មានសំរាម សិស្សមានវិន័យល្អ និងកន្លែងផ្ញើម៉ូតូមិនគិតប្រាក់ជាដើម។ យោងតាមគណនីហ្វេសបុកមួយបានបង្ហោះឲ្យដឹងថា៖...
ជាទូទៅមនុស្សយើងចូលចិត្តវាយតម្លៃអ្វីៗឆាប់រហ័សផ្អែកលើអ្វីដែលយើងដឹង មើលឃើញតែមួយជ្រុងដោយមិនចំណាយពេលសិក្សាពីមូលហេតុពិតប្រាកដរបស់វាទេ ដែលនាំឱ្យការវាយតម្លៃនោះខុសពីការពិត។ តួយ៉ាងដូចជាគំនូរខាងក្រោមនេះអញ្ជឹងដែលមើលទៅដូចជារូបអាសអាភាសតែតាមពិតវាមានអត្ថន័យជ្រាលជ្រៅ និងមូលហេតុនៅពីក្រោយការសម្រេចចិត្តគូររបស់វិចិត្រករ។ គំនូរនេះឈ្មោះថា “Simon & Perot” ជាទឹកដៃរបស់លោក Rubens ដែលត្រូវគេដាក់តាំងនៅក្លោងទ្វារចូលសារមន្ទីរល្បីមួយ។ ហើយមនុស្សម្នាជាច្រើនតែងតែឆ្ងល់ហេតុអ្វីដាក់រូបបែបនេះនៅទីនោះ? ក៏ប៉ុន្តែសម្រាប់ប្រជាជន Puerto Rico រូបគំនូរនេះមានតម្លៃនិងអត្ថន័យធំធេងណាស់។ បុរសចំណាស់នៅក្នុងរូបគឺលោក Simon ដែលធ្លាប់បានតវ៉ាទាមទារយកសន្តិភាពជូនPuerto Rico រហូតដល់គេចាប់ដាក់គុកច្រវាក់ និងបង្អត់អាហារ។ ស្ដ្រីនៅក្នុងរូបជា Perot ដែលជាកូនស្រីរបស់លោក...
១. សិតសក់ឱ្យបានញឹកញាប់ សិតសក់ញឹកញាប់ជួយធ្វើឱ្យភ្នែកមានសុខភាពល្អ និងពង្រឹងឫសសក់។ ២. ត្រដុសផ្ទៃមុខ លាងដៃជាមួយសាប៊ូឱ្យស្អាត រួចត្រដុសមុខថ្នមៗដើម្បីជំរុញលំហូរឈាមក្នុងស្បែកមុខ ដើម្បីឱ្យស្បែកមុខមានសុខភាពល្អ ក្មេងជាងវ័យ។ ៣. ធ្វើចលនាកែវភ្នែកចុះឡើងឱ្យបានញឹកញាប់ ត្រូវឧស្សាហ៍បង្វិលកែវភ្នែកឱ្យមើលចុះឡើង ឬ វិលជុំវិញចុះឡើងឱ្យបានញឹកញាប់ ដើម្បីសុខភាពកែវភ្នែក។ ៤. ឧស្សាហ៍ត្រដុសត្រចៀកឱ្យក្តៅ ការត្រដុសត្រចៀក ឬទាញស្លឹកត្រចៀក...
ប្រទេសកម្ពុជា សម្បូរដោយទឹកជ្រោះដ៏ស្រស់បំព្រងគួរជាទីគយគន់ ដែលតំបន់ទេសចរណ៍ទាំងនោះ សុទ្ធតែទទួលបានការចាប់អារម្មណ៍ និងទៅទស្សនាយ៉ាងច្រើនភ្ញៀវទេសចរ អភ័ព្វអីតែទឹកជ្រោះឆាយប្រុយនេះ បើទោះបីខំប្រឹងរចនាសម្រស់របស់ខ្លួនជាមួយសោភណភាពទេសភាពធម្មជាតិយ៉ាងល្អគយគន់យ៉ាងណាក្តី បែរជាមិនសូវមានអ្នកទេសចរទៅទស្សនាច្រើនដូចគេនោះឡើយ។ ទឹកធ្លាក់ឆាយប្រុយ មានទឹកថ្លាឆ្លុះហូរកាត់ផែនថ្មជាថ្នាក់ៗ ធ្លាក់ទង្គិចទៅនឹងថ្មថ្នាក់ក្រោមជម្រៅប្រហែល ៣០ម៉ែត្រ បែកផ្កាត្រែងត្រជាក់ចិត្ត លាន់ឮសំឡេងរំពងពេញព្រៃ លាយលំជាមួយសំនៀងបក្សាបក្សីលើមែកប្រឹក្សាប្រៀបបានតន្ត្រីធម្មជាតិប្រគំកណ្តាលជ្រលងភ្នំ ធ្វើឲ្យអ្នកទៅកម្សាន្តនៅនោះរសាយអស់ក្តីកង្វល់ ។ ទឹកជ្រោះឆាយប្រុយនេះ មានភ្ញៀវជាតិ-អន្តរជាតិបានមកទស្សនាម្ដងម្កាលនៅក្នុងពេលមានបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ តែមិនសូវជាច្រើនប៉ុន្មានឡើយ ។ ទឹកធ្លាក់នេះត្រូវបានគេចាត់ទុកជាកំណប់ពិសេស ព្រោះជាតំបន់ទេសចរណ៍ធម្មជាតិ ដែលភ្ញៀវអាចហែលទឹកក៏បាន ស្ទូចត្រី លេងកម្សាន្តសប្បាយ...
មកទល់ពេលនេះអ្នកខ្លះក៏នៅ Single អ្នកខ្លះក៏កំពុងលួចស្រឡាញ់គេ អ្នកខ្លះក៏មានសង្សារ ឯអ្នកខ្លះការប្ដីប្រពន្ធមានកូនៗរួចទៅហើយ។ មួយចំនួនក៏កំពុងជួបស្នេហាសមប្រកប ខណៈមួយចំនួនទៀតក៏ជួបតែភាពរកាំរកូស ឬឈានដល់ការបែកបាក់ លែងលះគ្នាជាដើម។ ជារឿយៗ អ្នកដែលងាយរងគ្រោះខ្លាំងគឺខាងស្រី ហេតុនេះដើម្បីឱ្យមនុស្សស្រីគ្នាយើងមានឱកាសក្នុងការជ្រើសរើសដៃគូជីវិតដែលល្អ យើងសូមណែនាំចំណុចទាំង ៧០ ខាងក្រោមនេះ! បើសិនបុរសណាម្នាក់មានចំណុចទាំង ៧០ នេះ ជ្រើសយកគេទៅមិនខុសទេ៖ ១ ហ៊ានធ្វើការណាត់ជួបអ្នកមុន ហើយបន្តការណាត់ជួបទៀតនៅថ្ងៃក្រោយ មិនមែនជួបគ្នាម្ដងហើយបាត់មុខឈឹង ២ បើកទ្វារនិងទប់ទ្វារឱ្យអ្នកសមជាសុភាពបុរស ៣...
ជំនោរខ្យល់នាំមកនូវចំហាយក្ដៅមកប៉ះស្បែកមានអារម្មណ៍ថា ក្ដៅក្រហាយដូចជាត្រូវភ្លើងរលាក ។ទីក្រុង នីល រ៉េជៀន ប្រទេសតង់សានី គឺជាតំបន់មួយមានសត្វក្រពើអាហ្វ្រិកដែលកើតចេញពីបុព្វបុរសក្នុងទន្លេនីល ជាប្រភេទសត្វក្រពើពូជកាចបំផុត។ពួកកម្មករជនជាតិស្បែកខ្មៅ តង់សានី មួយហ្វូងនាំគ្នាសែងរបស់អ្វីម្យ៉ាងចុះពីលើរថយន្ដផ្ទុក ដែលសំចតនៅត្រង់មាត់ច្រាំងទឹកសំបូរទៅដោយពូជក្រពើកាចៗ។ នៅពីក្រោយពួកកម្មករមានជនជាតិអឺរ៉ុបម្នាក់ដើរតាមពីក្រោយបណ្ដើរស្រែកប្រាប់ឲ្យពួកអ្នកសែងប្រយ័ត្នប្រយែងលើវត្ថុដែលពួកគេកំពុងតែដាក់នៅលើស្មា។ លុះទៅដល់មាត់ច្រាំង ទឹកដែលមានស្ថានភាពចំណោតទៅកាន់កន្លែងរស់នៅរបស់ពួកសត្វក្រពើ ពួក កម្មករក៏នាំ គ្នា ទម្លាក់ វត្ថុនោះចុះពីលើស្មាយឺតៗ។ វាគឺជារូបសត្វក្រពើសិប្បនិម្មិតដែលលោក ព្រេឌី បា អ្នកធម្មជាតិវិទ្យាបានចំណាយពេលវេលាផលិតវាឡើងរហូតដល់បានសំរេច។ លោក ព្រេឌី ក៏ជាអ្នកសត្វវិទ្យាជនជាតិអាមេរិកាំង...
អ្នកនិយមប្រើប្រាស់បណ្ដាញ Facebook លើកុំព្យូទ័រប្រហែលជាធ្លាប់បានប្រទះឃើញពី url ដ៏ពិសេសមួយនៅពេលចូលទៅកាន់គណនីរបស់ពួកគេរៀងខ្លួនៗ។ URL នោះមានទម្រង់ជា http://www.facebook.com /profile.php?id=5500957។ ចំពោះលេខដែលនៅបន្ទាប់ពី id គឺជាលេខដែលតំណាងឲ្យលេខរៀងរបស់អ្នកប្រើប្រាស់ម្នាក់ៗ។ នេះមានន័យថា id=1 គឺជាអ្នកប្រើប្រាស់ដំបូងគេបង្អស់ ប៉ុន្តែប្រសិនបើអ្នកវាយ id=1, id=2 និង id=3 នឹងមិនមានបង្ហាញ Profile របស់អ្នកម្នាក់ឡើយ។ មូលហេតុអាចបណ្ដាលមកពីក្រុមហ៊ុន Facebook បានធ្វើតេស្តលើ...
បើនិយាយក្នុងសមរភូមិលើអាកាស គេច្បាស់ជានិយាយថាមានតែប្រុសៗទេដែលអាចបើកយន្តហោះចម្បាំងបាន ប៉ុន្តែស្ដ្រីហ្វីលីពីនវ័យ ៣៣ ឆ្នាំរូបនេះមានឱកាសបើកយន្តហោះល្បឿនលឿនជាងសំឡេង F-16 Fighting Falcon ដើម្បីបំពេញបេសកកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ ដែលជាទាហានម្នាក់មកពីកងទ័ពអាកាសអាមេរិក (USAF) ។ យន្តហោះចម្បាំង F-16 Fighting Falcon ត្រូវបានគេស្គាល់ថាជាយន្តហោះដែលភ្ជាប់នូវប្រព័ន្ធអាវុធដ៏មានឥទ្ធិពលខ្លាំងបំផុតសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដើម្បីប្រើវាប្រយុទ្ធក្នុងសង្គ្រាម។ ហើយយន្តហោះនេះក៏ត្រូវបានប្រើសម្រាប់គាំទ្រដល់ប្រតិបត្តិការសេរីភាពអ៊ីរ៉ាក់ផងដែរ។ ចំណែកឯ នាង Monessa Catuncan ត្រូវបានចេញលើទំព័រកាសែតអាស៊ីសម្រាប់សមិទ្ធិផលពិសេសរបស់នាង ដោយបើកយន្តហោះចម្បាំង F-16។...
ពិតជាគួរឱ្យស្ញើចសរសើរបំផុតចំពោះសមត្ថភាព និងភាពវ័យឆ្លាតរបស់កុមារា សាន់វ៉េ ដែលជាកូនខ្មែរមួយរូបមានវ័យក្មេងបំផុត តែអាចចងចាំឈ្មោះប្រធានាធិបតីអាមេរិកគ្រប់អាណត្តិ ចាប់ពីប្រធានាធិបតីដំបូង រហូតដល់ប្រធានាធិបតីទី៤៥ ព្រមទាំងអាចរៀបរាប់ឈ្មោះរបស់ប្រធានាធិបតី ទៅតាមអាណត្តិនីមួយៗបានត្រឹមត្រូវទាំងអស់។ សមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កុមារាតូចរូបនេះ គឺត្រូវបានបង្ហាញឡើងនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន កាលពីពេលថ្មីៗកន្លងទៅនេះ ហើយ សាន់វ៉េ បានធ្វើឱ្យគណកម្មការគ្រប់រូបនៅក្នុងកម្មវិធី ព្រមទាំងទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពវ័យឆ្លាត និងការចងចាំរបស់គេ។ ក្រៅពីមានសមត្ថភាពចងចាំបានល្អហើយ សាន់វ៉េ ក៏អាចនិយាយភាសាអង់គ្លេសបានយ៉ាងរត់មាត់ និងស្ទាត់ជំនាញតាំងពីនៅក្មេងខ្ចីតែម្ដង។ ចង់ដឹងថា កូនខ្មែរដ៏តូចមួយរូបនេះមានសមត្ថភាពអស្ចារ្យកម្រិតណា? សូមចុចទីនេះដើម្បីទស្សនាវីដេអូនៅក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង»...
ក្រោយការវិវត្តនៃស្មាតហ្វូនកាន់តែទំនើបឡើង វាបានផ្ដល់ភាពងាយស្រួលនិងភាពរហ័សកាន់តែសម្បូរបែបដល់អ្នករាល់គ្នា។ ក្នុងនោះមានឧបករណ៍ ៨ ប្រភេទ ត្រូវបានគេចាត់ទុកថាលែងមានតម្លៃ បន្ទាប់ពីមនុស្សផ្ដើមស្គាល់ស្មាតហ្វូន។ ១.ម៉ាស៊ីនចាក់ MP3: ការបញ្ចប់នៃ iPod Nano របស់ Apple ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថាម៉ាស៊ីនចាក់ MP3 ត្រូវបានបញ្ចប់ហើយ។ ទន្ទឹមស្មាតហ្វូនពេញនិយមបច្ចុប្បន្ន មានទាំងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីននិងរន្ធបន្ថែម MicroSD ពីខាងក្រៅ ដែលអាចផ្ទុកចម្រៀងបានរាប់មុឺនបទឯណោះ។ ២.ប្រព័ន្ធ GPS: អតីតកាលមនុស្សធ្លាប់កាន់ក្រដាសផែនទីមួយសន្លឹក ជាប់ដៃរហូតរាល់ពេលធ្វើដំណើរ...