ជំនឿគូថខ្ចៅដៃ ឬគេហៅថា ក្រយ៉ៅដៃនេះ គ្រប់មនុស្សប្រុសស្រីទាំងអស់គឺតែងតែមាន គ្រាន់តែអ្នកខ្លះមានតិច និងអ្នកខ្លះមានច្រើន។ ចំពោះចំនួនគូថខ្ចៅនេះដែរ ចាស់ៗបុរាណលោកបានកំណត់ទុកនូវការទស្សន៍ទាយមួយ ដោយសម្គាល់តៗគ្នាពីបុរាណមក។ – ម្រាមដៃទាំង១០ បើមានគូថខ្ចៅគ្រប់ទាំង១០ ទាយថា ប្រសើរណាស់ នឹងមានបុណ្យ។ – បើមានម្រាម១ ក៏ល្អ នឹងមានទ្រព្យច្រើន។ – បើមាន២ ទាយថា នឿយច្រើន ហើយជាអ្នកចូលចិត្តដើរ។ – បើមាន៣...
ស្ទើរតែមិនគួរឲ្យជឿថា ត្រឹមរាងមេដៃរបស់មនុស្សម្នាក់ៗអាចបង្ហាញពីអត្តចរិតរបស់ពួកគេបានយ៉ាងច្បាស់។ ជាធម្មតា នៅពេលលើកមេដៃឡើង អ្នកខ្លះអាចមានមេដៃរាងត្រង់ និង អ្នកខ្លះរាងកោងហើយភាពខុសគ្នានេះសុទ្ធតែមានអត្ថន័យបង្កប់របស់វា។ ដើម្បីដឹងច្បាស់ថាអ្នកជាមនុស្សប្រភេទបែបណា ចូររើសរូប A ឬ B រួចអាននូវការរៀបរាប់នូវបុគ្គលិកលក្ខណៈរបស់អ្នកតាមរូបភាពដែលបានរើសរួច៖ បើអ្នកជ្រើសរើស A៖ បើអ្នកមានរាងមេដៃត្រង់ហើយបញ្ឆិតដូចក្នុងរូប A នោះអ្នកជាមនុស្សដែលម៉ឺងម៉ាត់ជាងអ្នកដទៃ ហើយពេលខ្លះទៀត អ្នកងាយនឹងឆេវឆាវ និង មួម៉ៅច្រើន។ បន្ថែមពីនេះ អ្នកជាមនុស្សដែលចូលចិត្តលាក់អារម្មណ៍ពិតនៅក្នុងចិត្ត ហើយមិនងាយបង្ហើប ឬ រៀបរាប់ប្រាប់ពីទុក្ខលំបាករបស់ខ្លួនឡើយ...
ខាងក្រោមនេះមានត្បូងថ្ម ៦ គ្រាប់ សម្រាប់ឲ្យអ្នកធ្វើការជ្រើសរើស។ មិនចាំបាច់គិតច្រើន ឬខ្វាយខ្វល់ពីពណ៌របស់នោះទេ។ ក្នុងចិត្តស្រលាញ់មួយណាជាងគេ រើសយកតែមួយគត់ ដោយមិនស្ទាក់ស្ទើរ បន្ទាប់មកចាំទៅមើលលទ្ធផល ទៅតាមលេខដែលអ្នកបានជ្រើសរើស។ ១. គ្រាប់ទី១ (Opalite) ត្បូងថ្មប្រភេទទី១ មានភាពទន់ភ្លន់ ប៉ុន្តែពោរពេញដោយថាមពល មានចិត្តត្រជាក់ មានទំនាក់ទំនងល្អ ជាមួយមនុស្សគ្រប់ស្រទាប់វណ្ណៈ។ ក្នុងជីវិតរបស់អ្នក ត្រូវការបំផុតគឺសេរីភាព។ អ្នកធ្លាប់ឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ ចំណុចនេះហើយ ដែលធ្វើឲ្យអ្នកមានភាពរឹងមាំកាន់តែខ្លាំងឡើងរហូតមកដល់សព្វថ្ងៃ។ អ្នកក៏ធ្លាប់មានរបួស...
តាមការសិក្សារ ពីការទម្រង់ មេដៃរបស់មនុស្ស ដោយអ្នក ធ្វើមេដៃ (Like) វាក៏អាច បង្ហាញពីលក្ខណៈសម្បត្តិ រឿងស្នេហា និងវាសនា របស់អ្នក បានដែរ សូមធ្វើបែបណឹង រួចតាមដាន អត្ថន័យនៃមេដៃ របស់អ្នក!!! ១. មេដៃ ទម្រង់ A លក្ខណៈសម្បត្តិអ្នក អ្នកជាមនុស្សម្នាក់ ដែលមិនចេះពឹងផ្អែក លើអ្នកដទៃច្រើន ពូកែញែកវែក និងចូលចិត្ត...
អស់រយៈពេលជាច្រើនសតវត្សមកហើយមនុស្សជាច្រើនជឿថាមាសគឺជាវត្ថុធាតុដើមថ្លៃបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែជាក់ស្តែងទៅ មាសមិនមែនជារបស់ដែលមានតម្លៃថ្លៃដាច់គេនោះទេគ្រាន់តែមនុស្សមួយចំនួនមិនបានដឹងអំពីវា។ យើងខ្ញុំបានធ្វើការចងក្រងបញ្ជីសម្ភារៈដែលមានតម្លៃខ្ពស់បំផុតនៅក្នុងពិភពលោកដូចខាងក្រោម៖ ១. Antimatter – ៦២.៥ ពាន់លានដុល្លារ ក្នុង ១ក្រាម Antimatter ជាវត្ថុដែលថ្លៃជាងគេបង្អស់លើផែនដី។ ដើម្បីផលិតបាន Antimatter ១ មីលីក្រាម គេត្រូវចំណាយជាង ២៥ លានដុល្លារ។ បើតាមទ្រឹស្តី គេអាចយកវាទៅធ្វើឥន្ធនៈសម្រាប់យានអវកាសនៅពេលអនាគត ប៉ុន្តែអ្វីដែលជាបញ្ហាសម្រាប់ផលិតវានោះគឺ មិនមែនត្រឹមតែតម្លៃនោះទេ គឺពេលវេលានៃការផលិតទៀតផង។ ២. Californium...
តាមការបកស្រាយរបស់អ្នកជំនាញផ្នែកនរវិទ្យា បានបង្ហាញថាជោគវាសនា ភ័ព្វសំណាងទៅថ្ងៃអនាគតរបស់មនុស្សម្នាក់ៗ អាចបញ្ជាក់ចេញតាមរយៈខ្សែបន្ទាត់នៅផ្នែកប្រអប់ដៃ។ ចង់ដឹងកាន់តែច្បាស់ អ្នកអាចក្តាប់ដៃ បន្ទាប់មកធ្វើការរាប់ចំនួនខ្សែបន្ទាត់ដូចបានបង្ហាញក្នុងរូបភាពខាងក្រោមនេះ និងពិនិត្យមើលចំនួនទៅតាមរូបភាពនិមួយៗដើម្បីដឹងពីខ្លួនឯងកាន់តែច្បាស់។ ប្រសិនបើមានខ្សែបន្ទាត់ចំនួន១៖ អ្នកជាមនុស្សដែលមិនចូលចិត្តការប្រកួតប្រជែង អ្នកមានបុគ្គលិកលក្ខណៈបែបសាមញ្ញៗ ចូលចិត្តរស់នៅក្នុងជីវិតដែលមានក្តីសុខស្ងប់ស្ងាត់ និងមានលំនឹង។ អ្នកមិនសូវជាខ្វល់ត្រេកត្រអាលនឹងលុយកាក់ប៉ុន្មានទេ សំខាន់ឲ្យតែបានចាយគ្រប់។ ភាពល្បីល្បាញឬរកស៊ីធ្វើជំនួញមានមុខមាត់ មិនមែនជាអ្វីដែលអ្នកឲ្យតម្លៃដំបូងគេបង្អស់ឡើយ។ ដោយសារតែអ្នកយល់ថាតំណែងខ្ពស់ និងមុខរបរធំ គឺត្រូវមានទំនួលខុសត្រូវខ្ពស់ខ្លាំងណាស់ ដូច្នេះហើយអ្នកសុខចិត្ត ធ្វើការងារធម្មតាៗដែលស្រួលខ្លួនវិញប្រសើរជាង។ ការប្រកាន់គំនិតបែបនេះអាចមកពីអ្នកធ្លាប់ឆ្លងកាត់រឿងពិបាកៗនឿកយហត់ច្រើនកាលនៅវ័យក្មេង។ អ្នកលែងចង់ដាក់សម្ពាធឲ្យខ្លួនឯង ដូចពេលអតីតកាលទៀត ជាហេតុនាំឲ្យអ្នកពិបាកនឹងបន្តកម្លាំងចិត្តដើម្បីរកលុយឲ្យបានច្រើន។...
រៀងរាល់ឆ្នាំ រន្ទះបាញ់បានបាញ់ចំមនុស្សប្រមាណជា ៣ ម៉ឺននាក់ក្នុងមួយឆ្នាំ។ បើទោះជា ៩០ ភាគរយនៃអ្នកត្រូវបានរន្ទះបាញ់ចំនៅរស់ ប៉ុន្ដែវាបានបន្សល់នូវស្លាកស្នាមដ៏គួរឱ្យរន្ធត់នៃរន្ទះទាំងនោះ។ រន្ទះបាញ់អាចមានកម្ដៅពី ២៧.៧៦០ អង្សាឡើងទៅ ដែលនេះក្ដៅជាព្រះអាទិត្យ ៥ ដង ហើយវាអាចមានបន្ទុកអគ្គិសនីប្រមាណជា ១ ពាន់ពាន់លានវ៉ាត់ថែមទៀតផង។ ហើយវាពិតជាគួរឱ្យខ្លាចណាស់ ប្រសិនបើយើងស្រមៃអំពីកម្លាំងដ៏ខ្លាំងបែបនេះវាយប្រហារមកលើមនុស្សយើង។ នៅពេលរន្ទះទាំងនោះបាញ់ចំរាងកាយយើង វានឹងឃើញស្នាមសៀគ្វីតូចៗរត់ទៅរកបេះដូង សួត និងប្រព័នប្រសាទរបស់យើង។ ហើយនេះអាចនាំឱ្យគាំងបេះដូង ប្រកាច់ របួសខួរក្បាល...
ជីតារបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបច្ចុប្បន្ន គឺសេនាប្រមុខដ៏ឆ្នើម គីម អ៊ីលសុង កាលពីទសវត្សទី៨០ បានឈូសឆាយកូនភ្នំមួយកន្លែងនៅប្រទេសខ្លួនដើម្បីកសាងព្រះរាជដំណាក់ ឆាង ស៊ូអ៊ុន ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរគង់ស្នាក់នៅ។ មកទល់សព្វថ្ងៃ បើទោះបីព្រះមហាក្សត្រ មិនគង់នៅប្រទេសនេះក៏ដោយក៏ថ្នាក់ដឹកនាំប្រទេសនេះ មិនអនុញ្ញាតជូនដំណាក់ដល់ថ្នាក់ដឹកនាំជាតិ អន្តរជាតិឯទៀតស្នាក់នៅដែរ ថែមទាំងចាត់ឲ្យមានការថែទាំយ៉ាងហ្មត់ចត់រហូតមកដល់បច្ចុប្បន្ននេះ។ នៅមុខព្រះរាជដំណាក់ មានបឹងធំមួយឈ្មោះថា បឹងសុភមង្គល...
តាមអបិយជំនឿ រូបដើមឈើដែលអ្នកបានរើសរួចនេះ អាចប្រាប់ចម្លើយថា តើនរណាដែលអ្នកជួយអ្នកបាន ក្នុងឆ្នាំនេះ។ ម្ល៉ោះហើយ បើអ្នកចង់ដឹងថាតើជានរណា សូមសាកល្បងជ្រើសរើសរូបដើមឈើមួយ ចំណោមដើមឈើទាំង៤នេះ។ ១. បើអ្នកជ្រើសដើមឈើ A មានន័យថា ចាប់ពីខែកក្កដាទៅ ជីវិតរបស់អ្នកនឹងឈានដល់ចំណុចរបត់ដ៏សំខាន់បំផុត បទពិសោធន៍កន្លងមកនឹងជួយអ្នកឲ្យរកឃើញចម្លើយ។ ដូច្នេះ ដើមឈើដ៏ធំដែលជាខ្នងបង្អែករបស់អ្នក គឺជា “ថ្នាក់ដឹកនាំរង ឬមេដឹកនាំក្នុងការងាររបស់អ្នក”។ មូលហេតុមកពី គាត់មានបទពិសោធន៍ច្រើនដែលអ្នកមិនមានដូចគាត់។ សង្ឃឹមថា...
ខេត្តព្រៃវែង ៖ ព្រះសង្ឃគង់នៅវត្តសិរិសាគរដូនស្តើង នៅខេត្តព្រៃវែង ចេះគិតគូរវែងឆ្ងាយ ដោយមិនរង់ចាំតែចង្កាន់របស់ពុទ្ធបរិស័ទយកមកប្រគេនមួយមុខឡើយ ពោលគឺបានយកដីបរិវេណក្នុងវត្តមកបានដាំបន្លែ ដើមឈើហូបជាច្រើនប្រភេទ ទុកសម្រាប់ធ្វើចង្ហាន់ផ្គត់ផ្គង់ព្រះសង្ឃក្នុងវត្ត ថែមទាំងមានលទ្ធភាព ចែកជូនដល់ពុទ្ធបរិស័ទចំណុះជើងវត្តទៀតផង។ ព្រះតេជគុណ អ៊ឹម ទៀង ព្រះគ្រូចៅអធិការវត្តសិរិសាគរដូនស្តើង មានសង្ឃដីកាប្រាប់អ្នកកាសែតថា នៅក្នុងវត្តរបស់ព្រះអង្គ មានដាំបន្លែ ឈើហូបផ្លែ ដូចជា ស្ពៃ ត្រកួន ផ្ទី ខាត់ណា ត្រប់ ប៉េងប៉ោះ ពោត...