មនុស្សជាច្រើន បានដឹងពីជីវិតហ៊ឺហារបស់លោក Robert Downey, Jr. ដែលជាតារាសម្តែងប្រកបដោយទេពកោសល្យខ្ពស់ ប៉ុន្តែគេមិនធ្លាប់ដែលដឹងពីជីវិតពិតរបស់គាត់ក្នុងពេលអតីតកាលនោះទេ។ បើសិនជាយើងទុកភាពហ៊ឺហារបស់លោកក្នុងពេលបច្ចុប្បន្នមួយអន្លើសិន ហើយងាកមកមើលភាពលំបាកលំបិនកាលពីមុនរបស់គាត់ យើងនឹងឃើញពីឈឺចាប់ជាច្រើន ដែលធ្វើឲ្យគាត់សឹងតែមិនចង់រស់នៅលើផែនដីនេះទៀតផង។ នៅវ័យកុមារ ដែលកាលនោះគាត់មានអាយុ៦ឆ្នាំ គាត់ត្រូវបានគេនាំឲ្យប្រើប្រាស់គ្រឿងញៀន ដែលធ្វើឲ្យគាត់ក្លាយជាអ្នកញៀនយ៉ាងខ្លាំងម្នាក់។ បន្ទាប់មក ក្នុងអាយុ១៩ឆ្នាំ លោកបានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយ Sara Jessica ប៉ុន្តែមិត្តស្រីរបស់គាត់ក៏បានសុំបែកគ្នាដោយសារតែគាត់មិនបានឈប់ប្រើប្រាស់គ្រឿងញៀននោះទេ។ ជាមួយនឹងសារជាតិគ្រឿងញៀន លោកបានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាច្រើន ដែលធ្វើឲ្យគាត់ត្រូវបានគេចាប់ដាក់ពន្ធនាគារ។ សូម្បីតែនៅក្នុងពន្ធនាគារនោះ គាត់ត្រូវរងទុក្ខទារុណយ៉ាងវេទនាដោយសារតែមានការវាយដំច្រំធាក់ពីអ្នកនៅក្នុងគុកដូចគ្នា។...
ជាជនជាតិហ្វីលីពីនកាត់អាមេរិចម្នាក់ អ្នកនាង Jessica Cox ដែលតែងស្រមៃចង់ក្លាយជាវីវនារី (Superwoman)ទទួលការសើចចំអកពីក្មេងដទៃទៀតជាច្រើន និងត្រូវបានគេដាក់រហស្សនាមជាច្រើនផងដែរ។ ដើម្បីកុំឲ្យអ្នកនាងបាក់ទឹកចិត្តដោយសារតែការចំអករបស់ក្មេងដទៃ អ្នកនាងត្រូវបានឪពុកម្តាយបញ្ជូនឲ្យទៅហាត់ក្បាច់គុនជាមួយបងប្អូន។ មិនតែប៉ុណ្ណោះ អ្នកនាងJessica បានពាក់ដៃសិប្បនិម្មិតចាប់ពីអាយុ៣ឆ្នាំរហូតដល់អ្នកនាងរៀនថ្នាក់ទី៨ទើបដោះចេញ ដោយសារតែJessica មិនចូលចិត្តដៃសិប្បនិម្មិតនោះទេ។ ទោះបីត្រូវប្រឈមមុខនឹងពាក្យអវិជ្ជមានដែលអ្នកដទៃមានមកលើខ្លួនយ៉ាងណាក៏ដោយ អ្នកនាងJessica នៅតែខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ដូចជាការចូលរៀនរាំ ហាត់ប្រាណ ហែលទឹក ជិះស្គីទឹកកក និងការជ្រមុជទឹក ដោយគ្រាន់តែប្រើជើងទាំងពីររបស់ខ្លួន។ អ្វីដែលមិននឹកស្មានដល់នោះគឺ អ្នកនាងថែមទាំងរៀនបើកយន្តហោះរហូតដល់ទទួលបានអាជ្ញាប័ណ្ណបើកយន្តហោះខ្នាតតូចពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិច នៅឆ្នាំ២០០៨ទៀតផង...
លោក Aitthipat Kulapongvanich កើតនៅឆ្នាំ ១៩៨៤ក្នុងគ្រួសារមានបានស្រាប់ ញៀនជាមួយនឹងការលេងហ្គេមអនឡាញ។ ប៉ុន្តែក្នុងការលេងហ្គេមនោះដែរ គាត់បានប្រែក្លាយការកំសាន្តនោះ ទៅជាការរកចំណូលបានចំនួនប្រមាណ១ម៉ឺនដូល្លាក្នុងមួយខែ ក្នុងអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ។ ឧបសគ្គបានចាប់ផ្តើមកើតឡើងនៅក្នុងដំណើរជីវិតរបស់គាត់ ដោយសារតែច្បាប់របស់ថៃបានរឹតបន្តឹងលើការលេងហ្គេមអនឡាញ ដែលបង្ខំឲ្យគាត់ងាកមកលក់DVD វិញ។ ដោយសារតែមើលឃើញថា ផលិតDVD ដែលគេប្រមូលទិញក្នុងតម្លៃថោក ដើម្បីយកមកលក់បន្ត សុទ្ធតែជាផលិតផលក្លែងក្លាយ និងឆាប់ខូច មុខជំនួញលក់ DVD នេះ ត្រូវបានបញ្ចប់។ ឧបសគ្គកាន់តែធំជាងនេះ ក៏បានកើតឡើងសំរាប់សហគ្រិន...
ព្រះអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ដែលត្រូវជាព្រះរាជនត្តា (ចៅប្រុស) របស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តមសីហនុ បានបញ្ចប់ការសិក្សានៅទីក្រុង Los Angeles សហរដ្ឋអាមេរិច នៅសាលាសិល្បៈអាមេរិចឈ្មោះ American Academy of Dramatic Arts នៅក្នុងឆ្នាំ ២០១៧។ ព្រះអង្គម្ចាស់ ត្រូវជាបុត្រារបស់សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង ឯកឧត្តម...
លោក ស៊ន អេលីត ដែលបានប្រែខ្លួនពីកីឡាករប្រដាល់ និងកីឡាតៃខ្វាន់ដូ មកជាអង្គរក្សការពារថ្នាក់ដឹកនាំកំពូលរបស់ពិភពលោក បានបង្ហើបពីភាពលំបាកនៃការងារជាអង្គរក្ស។ លោកបានធ្វើជាអង្គរក្សអស់រយៈពេល៥ឆ្នាំមកហើយ ហើយលោកធ្លាប់មានបទពិសោធន៍ការពារថ្នាក់ដឹកនាំកំពូលៗរបស់ពិភពលោកជាច្រើន ដូចជា លោកប្រធានាធិបតីហ្វីលីពិន ឌូទ័រតេ លោកប្រធានាធិបតីថៃ ចាន់អ៊ូចា កីឡាករម៉ានី ប៉ាក់គីអាវ លោកនាយករដ្ឋមន្ត្រីចិន លី ខ័រឈៀង លោកប្រធានាធិបតីសឹង្ហបុរី តូនី តាន់ ជាដើម។ តាមបទពិសោធន៍របស់លោក ស៊ន អេលីត...
ធ្វើជាវីរៈបុរស ឬជាអ្នកក្លាហានចាំជួយសង្គ្រោះអ្នកដទៃគឺជាក្តីសុបន្តិរបស់កុមារជាច្រើនរូប។ ហើយក៏មានកុមារជាច្រើនរូបផងដែរ ដែលមានក្តីប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំ ដោយសារតែពួកគេពួកគេចូលចិត្តមើលរឿង និងមើលកម្មវិធីផ្សេងៗដែលទាក់ទង។ ប៉ុន្តែយ៉ាងណាក៏ដោយ បើមើលតាមការជាក់ស្តែង ធ្វើជាវីរៈបុរស ឬអ្នកក្លាហានចាំសង្គ្រោះអ្នកដទៃ ឬធ្វើជាអ្នកដឹកនាំមិនមែនជារឿងងាយស្រួល និងលេងសើចឡើយ។ ដោយឡែក ក៏មានមេដឹកនាំខ្លះដែរ ដែលមានការដឹកនាំប្លែកៗ និងស្តាប់ទៅហាក់ដូចជាសប្បាយមិនសូវខ្វល់ខ្វាយច្រើន។ ដូច្នេះ យើងនឹងជួបមេដឹកនាំទាំងនោះទាំងអស់គ្នា។ ១. Jacinda Ardern ស្ត្រីម្នាក់នេះគឺជានាយករដ្ឋមន្ត្រីញ៉ូវហ្សេឡេន។ ប្រជាជននៃប្រទេសនេះស្រឡាញ់នាងខ្លាំងណាស់ដែលចលនាទាំងមូល “ម៉ាស្សាដានីម៉ាយ៉ា” បានចាប់ផ្តើម។ ពួកគេស្រឡាញ់នាងសម្រាប់រឿងជាច្រើនរួមមាន...
ជាការពិតណាស់ មនុស្សយើងម្នាក់ៗកើតមកសុទ្ធតែមានរូបសម្បត្តិផ្សេងៗគ្នា។ ផ្នែកនៃរាងកាយរបស់មនុស្សម្នាក់ៗក៏មានការលូតលាស់ផ្សេងៗគ្នាដែរ។ អ្នកខ្លះអាចមានអវយវៈ ឬផ្នែកនៃរាងកាយលូតលាស់ខុសប្រក្រតីដោយសារកត្តាចំនីអាហារ ឬកត្តាហ្សែន (Genetic) ហើយវាបានកា្លយទៅជាលក្ខណៈពិសេសរបស់បុគ្គលនោះ។ ដូច្នេះហើយទើបសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស (Guinness Book of World Records) បានកត់ត្រាទុកមនុស្សមួយចំនួនដែលមានផ្នែកនៃរាងកាយវែងជាងគេលើលោក។ ១. លោក Anthony Victor (ជនជាតិឥណ្ឌា) មានរោមត្រចៀកវែងជាងគេ ប្រវែង ១៨.១ សង់ទីម៉ែត្រ។ ២. លោក...
ថ្មីៗទាំងសារពត៌មានក្នុងស្រុក និងក្រៅស្រុកសុទ្ធតែបានចុះពីប្រធានបទស្តីពីលទ្ធផលបោះឆ្នោតជាសកលរបស់ប្រទេសម៉ាឡេស៊ីស្ទើរតែគ្រប់ប្រទេសនៅក្នុងពិភពលោក។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា នៅក្នុងការបោះឆ្នោតនេះ ក្រុមគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំនាចយ៉ាងងាយស្រួល ដោយទទួលបានលទ្ធផល ១១២កៅអី បើប្រៀបធៀបនឹងគណបក្សកាន់អំនាចដែលទទួលបានត្រឹមតែ៧៦កៅអីតែប៉ុណ្ណោះ។ ប៉ុន្តែរឿងហេតុដែលគួរអោយពិសេសជាងនេះទៅទៀតនោះគឺថា គណបក្សប្រឆាំងដែលឈ្នះនោះគឺដឹកនាំដោយបុរសចំនាស់អាយុ ៩២ឆ្នាំម្នាក់ឈ្នោះថា ម៉ូហាធៀ ម៉ូហាម៉ាត់។ តើលោកជានរណា? ហេតុអ្វីបានជាលោកទទួលបានការគាំទ្រយ៉ាងគំហុកបែបនេះ? សម្រាប់អ្នកដែលតាមដានពត៌មានអន្តរជាតិ រឺជនជាតិម៉ាឡេស៊ីផ្ទាល់នោះ បុរសចំនាស់ម្នាក់នេះមិនមែនជាមនុស្សប្លែកមុខណានោះឡើយ។ លោក ម៉ូហាធៀ ម៉ូហាម៉ាត់ គឺធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីនៅប្រទេសម៉ាឡេស៊ីនោះកាលពីមុនប៉ុន្មានដងរួចមកហើយ។ លោកធ្លាប់ជាសមាជិកដំបូងនៅក្នុងប័ក្ស United Malay National...
ថ្វីត្បិតតែចិនជាប្រទេសមួយក្នុងចំនោមប្រទេសដែលមានប្រជាជនក្រីក្រច្រើនជាងគេលើលោកក៏ពិតមែន ដោយសារតែសេដ្ឋកិច្ចប្រទេសមួយនេះធំខ្លាំង វាធ្វើអោយអ្នកដែលមានលុយនៅក្នុងប្រទេសនេះក៏មានចំនួនមិនតិចប៉ុន្មានដែរ។ ភាពកាក់កបនៃអាជីវកម្មធ្វើអោយជនជាតិចិនមិនតិចនោះទេដែលបានក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បិត្តិមហាសាលនៅក្នុងពិភពលោក។ ថ្ងៃនេះយើងនឹងមកមើលថា តើបើប្រៀបធៀបនឹងនៅក្នុងប្រទេសចិន នៅឆ្នាំ ២០១៧តើមហាសេដ្ឋីដែលមានទ្រព្យសម្បិត្តិច្រើនជាងគេទាំង១០នាក់មាននរណាខ្លះ? ១០. លោក Li Shufu មានទ្រព្យសម្បត្តិ១៦.៥ពាន់លានដុល្លារអាមេរិច លោក Li Shufu គឺជាស្ថាបនិកក្រុម Zhejiang Geely Holding Group Co. Ltd. និងក្រុមហ៊ុនឡានដ៏ល្បីឈ្មោះថា Volvo ។...
លោក Colonel Harland Sanders កើតនៅថ្ងៃទី0៩ ខែកញ្ញា ឆ្នាំ១៨៩០។ នៅទីក្រុង Henryville រដ្ឋ Indiana សហរដ្ឋអាមេរិក។ នៅពេលមានអាយុ ៦ ឆ្នាំ លោកបានបាត់បង់ឪពុក។ ម្ដាយរបស់លោកជាមេផ្ទះត្រូវរ៉ាប់រងគ្រប់សព្វបែបយ៉ាង និងចេញពីផ្ទះទៅធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារ ចំណែកលោក Sander ត្រូវមើលប្អូនៗ រហូតដល់អាយុ ៧ ឆ្នាំ គាត់មានជំនាញធ្វើម្ហូបស្ទើរគ្រប់មុខ។ អាយុបាន...