ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ (សុីសុវត្ថិ) ព្រះអង្គព្រះប្រសូតនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ១៨៤០ ជាព្រះរាជបុត្រានៃព្រះករុណាព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គឌួង ព្រះបរមកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងសម្ដេចព្រះវររាជិនីនាថ ពៅ ព្រះអង្គត្រូវជាព្រះអនុជបង្កើតមាតាទីទៃនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមព្រះសុវណ្ណកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំពេញការសិក្សានៅទីក្រុងបាងកកនាព្រះរាជាណាចក្រថៃ។ ទោះបីកម្ពុជាសិ្ថតនៅក្រោមអាណាព្យាបាលបារាំងក៏ពិតមែន ប៉ុន្តែព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិរាជធម៏ដ៏ខ្ពង់ខ្ពស់ និងមានព្រះរាជហឫទ័យទុកដាក់ចំពោះព្រះរាជកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេសផ្នែកសិក្សាធិការព្រះអង្គបានកសាងវិទ្យាល័យព្រះ សុីសុវត្ថិ និងសាលារចនា ដើម្បីជាឧត្តមប្រយោជន៍ក្នុងការផ្តល់នូវចំណេះវិជ្ជាដល់កូនចៅប្រជានុរាស្រ្ត ព្រមទាំងអនុញ្ញាតឲ្យមានការគោរពនិងទទួលស្គាល់អំពីទ្រព្យសម្បត្តិឯកជន មិនត្រឹមតែប៉ុណ្ណោះក្នុងរជ្ជកាលរបស់ព្រះអង្គនៅឆ្នាំ១៩០៧ ក្រោមការជួយជ្រោមជ្រែងពីសំណាក់បារាំង កម្ពុជាបានទទួលមកវិញនូវទឹកដីនៃខេត្តសំខាន់ៗរួមាន បាត់ដំបង...
ព្រះបទុមត្ថេរ “សោម” បានប្រសូត្រនៅឆ្នាំ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ព្រះអង្គមានបិតានាម ងួន និងមាតានាម យិន លោកទាំងពីរមានមុខរបរជាកសិករ។ ព្រះអង្គ “សោម” កាលមានព្រះជន្ម ១៥ ព្រះវស្សាទ្រង់បានចូលរៀនអក្សរ លេខនព្វន្ដ នៅស្រុកកំណើត ហើយក៏បានបួសជាសាមណេរពីរវស្សា ក៏លាចាកសិក្ខាបទមកជួយធ្វើការរកស៊ីឪពុកម្ដាយវិញ។ ក្រោយមកទៀតទ្រង់មានព្រះជន្ម ២១វស្សា ទ្រង់បានបំពេញឧបសម្បទាជាភិក្ខុ នៅក្នុងសំណាក់ឧបជ្ឈាយ៍ព្រះនាម “រស់” មាននាមបញ្ញាត្តិថា បទុមត្ថេរ និងបានបន្ដការសិក្សានៅក្រុងភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្ត កំព្រៅ វិញ។ ព្រះអង្គមាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្រ្ដាគម្ពីរ ស្ដាប់ចម្រៀងចាប៉ី រហូតដល់ចេះតែងកាព្យយ៉ាងប៉ិនប្រសប់។ ទ្រង់សុគតនៅឆ្នាំ ១៩៣២ ក្នុងកំណត់ជន្មាយុ...
ប្រវត្តិសាស្ត្រសង្ខេបរបស់ជនជាតិជ្វីហ្វ តាមប្រវត្តិសាស្ត្ររបស់ជនជាតិជ្វីហ្វ ដែលត្រូវបានសរសេរទុកនៅក្នុងគម្ពីរប៊ីប ជនជាតិនេះមានដើមកំណើតពីបុព្វបុរសរបស់ពួកគេឈ្មោះ Abraham។ Abraham គឺជាមនុស្សដំបូងគេបង្អស់ ដែលបានបំបាត់ចោលនូវជំនឿទៅលើអាទិទេពជាច្រើន ហើយបំផុសជាតិសាសន៍របស់ខ្លួនឲ្យមានការគោរពជឿជាក់ទៅលើព្រះអាទិទេពតែមួយ។ រួមទាំងកូនប្រុសរបស់ Abraham គឺ Issac និងកូនប្រុសរបស់Issac គឺJacob សុទ្ធតែត្រូវបានជនជាតិជ្វីហ្វចាត់ទុកថាជាបុព្វបុរសរបស់ពួកគេ។ ប្រវត្តិរបស់កូនប្រុសម្នាក់ក្នុងចំណោមកូនប្រុសទាំង ១២នាក់របស់Jacob គឺJoseph ក៏ត្រូវបានចារឹកទុកនៅក្នុងគម្ពីរប៊ីបដែរ។ Josephត្រូវបានបងប្រុសបង្កើតរបស់ខ្លួនយកទៅលក់ជាទាសករឲ្យពួកអេហ្សីុប ក្រោយមកដោយសារភាពអត់ឃ្លាន សមាជិកគ្រួសាររបស់Josephដែលនៅសេសសល់ទាំងប៉ុន្មាន នាំគ្នាប្ដូរទីលំនៅទៅប្រទេសអេហ្ស៊ីបវិញ ហើយសាងជីវិតប្រកបដោយសុខសន្តិភាពជាច្រើនជំនាន់តមក។ ប៉ុន្តែ ក្រោយការឡើងកាន់រាជបល្ល័ង្កថ្មីរបស់ស្ដេចអេហ្ស៊ីបឈ្មោះ Pharaoh...
លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។ លោក វ៉ាន់ឌី កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួតជ្រាបឱ្យបានដល់ទីជម្រៅ។ ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោកបានលើកយកអក្សរសិល្ប៍បារាំងធំៗមកវិភាគ និងផ្សាយជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជាប្រយោជន៍ដល់ជនានុជនខ្មែរ។ សៀវភៅ «ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក...
លោកគ្រូ ប៉ែន ផាត ជាបុរសកម្ពុជាតែម្នាក់គត់ ដែលធ្លាប់ប្រកួតជាមួយ ( Pele ប្រេស៊ីល) ស្តេចបាល់ទាត់ ពិភពលោកប៉េឡេ ( Pele ប្រេស៊ីល)កំឡុងពេលគាត់លេងអោយក្លិប Rapracha FCប្រទេសថៃ។ លោកគ្រូក៏ជា វិរៈបុរសបាល់ទាត់មួយរូបក្នុងការជួយអោយកម្ពុជាទទួលចំណាត់លេខ ៤ ក្នុងពានរង្វាន់ AFF Asian Cup 1972 និងជួយ ជួយអោយកម្ពុជាយកឈ្នះជប៉ុន ១-០,...
លោក វណ្ណ-មូលីវណ្ណ (1926-2017) (កើតនៅថ្ងៃ២៣ វិច្ឆិកា ១៩២៦) ឈ្មោះជាឡាតាំង Vann Molyvann គឺជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៥–១៩៧០) នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម-សីហនុ។ សម្ដេច នរោត្តម-សីហនុ បានអនុម័តគោលនយោបាយអភិវឌ្ឍន៍ដែលព័ទ្ធជុំវិញដោយសំណង់ ទីប្រជុំជនថ្មីៗ ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាបត្យកម្ម។ លោកធ្លាប់ជាអតីតជើងចាស់បង្អស់នៃជំនាន់នៃស្ថាបត្យកម្ម ដែលបរិច្ចាគនូវរចនាបថតែមួយគត់នៃស្ថាបត្យកម្មដែលបញ្ចូលគ្នាកំឡុងសម័យកាលនេះ និងដែលបានបង្កើតឡើងនូវស្ថាបត្យកម្មខ្មែរថ្មី។ ជីវប្រវត្តិ...
ជាប្រធានាធិបតីទៅហើយ ប្រាកដជាសល់លុយវាល់លានចាយមិនអស់ រស់នៅក្នុងវិឡាយ៉ាងធំស្កឹមស្កៃ ប៉ុន្តែលោកអ្នកប្រហែលជាមិនជឿទេថាអតីតប្រធានាធិបតីរបស់ប្រទេសអ៊ុយរុយហ្គាយ José Mujica ចប់អាណត្តិក្នុងជីវិតសាមញ្ញបំផុត គ្មានទ្រព្យ គ្មានលុយ ហើយជាប់ឈ្មោះជាប្រធានាធិបតីក្របំផុតលើលោក។ ចំពោះមូលហេតុដែលលោកក្របែបនេះ មកពីលោកគិតថា ទ្រព្យសម្បត្តិមិនបានធ្វើឲ្យលោកសប្បាយចិត្តឡើយ ហើយលោកបានបរិច្ចាគប្រាក់ខែ ៩០% ដើម្បីជួយប្រជាជនរហូតចប់អាណត្តិ។ លោក José Mujica កើតនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៣៥ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងជីវិតដ៏សាមញ្ញបំផុត។ បុរសវ័យ ៨៣ឆ្នាំរូបនេះ កំពុងរស់នៅយ៉ាងមានក្ដីសុខ...
” កុំភ្លេចគ្រូដើម ” នេះគឺជាកម្រងរូបភាពអនុស្សាវរីយ៍នៃ វរព្រឹទ្ធសិល្បករ សិល្បការិនី ដែលរួចផុតពីបនប្រល័យ «ប៉ុល ពត» ថត ក្នុងសម័យស្រុករំដោះទសវត្សរ៍ឆ្នាំ ១៩៨០ ។ Colorise & Old photos of Cambodia សូមធ្វើការរៀបរាប់ រាយនាមដូចតទៅ ៖ ១. លោកសាស្ត្រាចារ្យ សុឺង គង់ ២....
លោក ញ៉ុក ថែម កើតនៅថ្ងៃទី ២១ខែ មិថុនា ឆ្នាំ ១៩០៣ នៅឃុំស្វាយប៉ោស្រុកសង្កែខេត្តបាត់ដំបង។ បិតាលោក ឈ្មោះ ញុំ រីឯមាតា ឈ្មោះ ហៀក ជាជាតិខ្មែរ ហើយជាកសិករនៅភូមិអូតាគីឃុំជ្រៃស្រុកខេត្តបាត់ដំបង។ គាត់មានប្អូនប្រុសម្នាក់នាម ញ៉ុក ហុល។ កុមារភាព និងការសិក្សា កាលពីកុមារភាពក្នុងឆ្នាំ១៩១៣ លោកបានទៅរៀននៅ «វត្តពោធិវង្ស» ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរជាតិ ក្នុងសំណាក់លោកគ្រូអាចារ្យសន ហើយបានសិក្សាធម៌វិន័យ...
ឈ្មោះ «ត្រឹង ងា» ការពិតគឺជាឈ្មោះប្តីរបស់គាត់ទេ ឈ្មោះពិតប្រាកដរបស់គាត់ គឺឈ្មោះ «ឡាយ ហ៊ុន» គឺប្រាកដណាស់អ្នកទាំងអស់គ្នាពុំដែលបានឃើញមុខរបស់គាត់ទេ ប៉ុន្តែពេលនេះយើងបានស្គាល់មុខគាត់ហើយ ។ សម្រាប់ស្នាដៃរបស់គាត់វិញ យើងបានឃើញយ៉ាងច្រើននៅក្នុង សៀវភៅថ្នាក់ទី១២ ដូចជាអត្ថបទ (ថ្វីត្បិតជាកូនស្រី)។ ប្រវត្តិត្រួសៗរបស់អ្នកស្រី ត្រឹង ងារ (ឬអ្នកស្រី ឡាយ ហ៊ុនគី) កើតនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ១៩៣៥ នៅភូមិ...