ប្រិយមិត្ដដែលចូលចិត្តធ្វើដំណើរកម្សាន្ដទៅខេត្តឆ្ងាយៗប្រាកដជាធុញថប់រឿងជិះរថយន្តក្រុងច្រើនម៉ោងមែនទេ។ ជាពិសេសជិតអ៊ុំទុកផងអ្នកភ្នំពេញប្រហែលចង់ចេញទៅខេត្តហើយ! ឥឡូវនេះកុំបារម្ភ ដោយសេវាផ្លូវអាកាសមានតម្លៃកាន់តែថោកអាចទទួលយកបានមិនថ្លៃជាងរថយន្ដក្រុងណាស់ណាទេ។ លោកអ្នកដែលចង់ធ្វើដំណើរពីភ្នំពេញទៅសៀមរាបយ៉ាងឆាប់រហ័សទាន់ចិត្ត អាចធ្វើដំណើរតាមយន្តហោះ ក្នុងតម្លៃត្រឹមតែ ១៣.៥០ដុល្លារ (ប្រមាណ ៥ម៉ឺន៤ពាន់រៀល) ពីក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដោយតម្លៃនេះ រាប់បញ្ចូលពន្ធទាំងអស់រួចជាស្រេច។ តាមសេចក្ដីប្រកាសជូនដំណឹងរបស់ក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ដែលបើកប្រតិបត្តិការនៅកម្ពុជាឆ្នាំ២០១៦ កន្លងទៅ បានឲ្យដឹងថា តម្លៃសំបុត្រ ១៣,៥០ដុល្លារនេះ គឺរាប់បញ្ចូលពន្ធទាំងអស់រួចជាស្រេច ហើយអ្នកដំណើរមិនចាំបាច់មានលិខិតស្នាមអ្វីច្រើនដូចជាលិខិតឆ្លងដែនអីទេ គឺមានត្រឹមអត្តសញ្ញាណប័ណ្ណ គឺអាចកក់សំបុត្របានហើយ។...
The Isle of Skye មានទេសភាពដូចជានៅក្នុងរឿងប្រលោមលោកដែលមានពិតប្រាកដក្នុងជីវិតគឺជាផ្នែកមួយដ៏ស្រស់ស្អាតនៃស្កុតឡេន។ បច្ចុប្បន្ននេះមានមនុស្សប្រហែល 9.232 នាក់កំពុងរស់នៅទីនោះហើយចំនួនអ្នកទេសចរបណ្ដោះអាសន្នបានកើនឡើងក្នុងអំឡុងពេលរដូវក្តៅ។ តើអ្នកណាអាចទប់អារម្មណ៍នឹងទេសភាពដែលមានភាពស្រស់បំព្រងដោយមានវាលទំនាបរូងភ្នំដ៏ធំសម្បើមស្ទឹងព្រៃភ្នំនិងវាលស្មៅព្រៃ? អាណាចក្រ នឹងនាំអ្នកទៅមើលទិដ្ឋភាពនៃកន្លែងដ៏ស្រស់ស្អាតមួយនេះហើយវាក៏ជាកន្លែងកំសាន្តដ៏ល្អឥតខ្ចោះផងដែរ។ ឆ្នេរខ្សាច់ដែលមានផ្ទៃដីទំហំ 639 គីឡូម៉ែត្រការ៉េគឺជាកោះធំទី 2 នៅស្កុតឡែន ច្រាំងថ្មភ្នំដ៏ស្រស់បំព្រងនេះគឺជាជំរកនៃសត្វស្លាបនិងសត្វផ្សេងៗជាច្រើនប្រភេទ នៅរដូវផ្ការីកមានផ្ការាប់ពាន់ប្រភេទបានរីកដុះដាលនិងគ្របដណ្តប់កោះនេះហើយនាំមកនូវផ្កាពណ៌ស្វាយដ៏ស្រស់ស្អាត រដូវស្លឹកឈើជ្រុះនាំមកនូវផ្កាពណ៌ស្វាយដ៏ស្រស់ស្អាត ភ្នំជាច្រើនបានលាតសន្ធឹងឆ្ងាយតាមដែលអាចមើលឃើញ ភ្នំពណ៌បៃតងរលោងបានក្លាយទៅជានិិមិត្តសញ្ញាសម្គាល់ឲ្យកោះ The Isle of Skye និងស្កុតឡែន...
ថ្ងៃនេះ Anarchak សូមលើកមកជូននូវពន្លឺ អររ៉ូរ៉ា (aurora) ឬដែលគេនិយមហៅថា ពន្លឺតំបន់ប៉ូល គឺជាពន្លឺធម្មជាតិមួយដែលបង្ហាញខ្លួននៅលើផ្ទៃមេឃ ក្នុងតំបន់ដែលមានរយៈទទឹងខ្ពស់ជាពិសេសនៅ តំបន់អាកទិច (ប៉ូលខាងជើង) និងអង់តាកទិច (ប៉ូលខាងត្បូង)។ នៅតំបន់ខាងជើង គេអាចមើលឃើញពន្លឺនេះ នៅឆ្នេរភាគខាងជើង តំបន់ស៊ីបេរី ស្កង់ឌីណាវៀ គ្រីនលែន ប្រទេសកាណាដា អ៊ីស្លង់ ជាដើម។ នៅតំបន់ខាងត្បូងវិញគេអាចមើលវាឃើញនៅតំបន់អង់តាកទិចផ្ទាល់ និងសមុទ្រភាគខាងត្បូង។ ជាទូទៅវាមានពណ៌បៃតង តែពេលខ្លះគេក៏អាចមើលឃើញ...
ខេត្តពោធិ៍សាត់ ជាខេត្តមួយនៅភាគខាងលិចប្រទេសកម្ពុជា។ ខេត្តពោធិ៍សាត់មានទីរួមខេត្តនៅ ក្រុងពោធិ៍សាត់។ ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេស។ ថ្ងៃនេះ Anarchak នឹងលើកយកកន្លែងទេសចរ ៤ កន្លែងដែលអ្នកពុំគួររំលង ប្រសិនជាអ្នកមានឱកាសបានទៅទស្សនានៅទីនោះ។ ១. បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង ជាបូជនីយដ្ឋានប្រវត្តិសាស្ត្រ និងជាទីសក្ការបូជារបស់ប្រជាជនខ្មែរ ស្ថិតនៅចម្ងាយ៦គីឡូម៉ែត្រពីទីរួមខេត្ដ ក្នុងឃុំស្នាមព្រះ ស្រុកបាកាន។ ទីនេះជាតំបន់ប្រវត្ដិសាស្ដ្រមួយយ៉ាងសំខាន់ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាពអង់អាចក្លាហាន ហ៊ានបូជាជីវិតរបស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ...
ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅចុងខាងជើងនៃប្រទេសកម្ពុជា។ ឈ្មោះដើម ហៅថា សៀងតេង ។ ឯទីក្រុងរបស់ខេត្តស្ទឹងត្រែង មានឈ្មោះថា ទីក្រុងស្ទឹងត្រែង។ ខេត្តស្ទឹងត្រែង រួមមាន ៥ស្រុក ក្នុងនោះរួមមាន ៣៤ ឃុំ ។ លក្ខណៈពិសេសរបស់ខេត្តស្ទឹងត្រែងគឺ មានពីរយ៉ាង គឺផ្លែអំពិលផែ្អម និង ត្រីប៉ាសេអ៊ី ឬត្រីប៉ាវ៉ា។ ថ្ងៃនេះ Anarchak បានដកស្រងតំបន់ទេសចរណ៏ចំនួន ៤...
ខេត្តព្រៃវែង មានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍កែច្នៃ មួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក ភ្ញៀវមកពីខេត្តក្រុងផ្សេងៗ និងភ្ញៀវទេសចរណ៍បរទេស ។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ចំនួន ៧ ដែលទេសចរជាតិ និង អន្តរជាតិអាចមកទស្សនាកម្សាន្ត ៖ ១. រមណីយដ្ឋាននគរភ្នំ រមណីយដ្ឋានគំរូ ស្ថិតនៅក្នុងស្រុកបាភ្នំ គឺជារមណីស្ថានមួយដែលមានទេសចរជាច្រើនមកពីតំបន់ផ្សេងៗជួបជុំគ្នា ដើម្បីប្រារព្ធធ្វើពិធីសាសនាតាមលទ្ធិព្រាហ្មណ៍មួយ គឺបុណ្យឡើងអ្នកតាមេសរ ដែលមានរយៈពេល ៣ ថ្ងៃ ។...
បឹងយក្សឡោម ជាបឹងមួយស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី។ បឹងយក្សឡោម ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលគ្មានពីរក្នុងប្រទេស ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញបឹងដែលជាម្លប់សម្រាប់កម្សាន្ត រីឯផៃ្ទទឹកមានពណ៌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះឡើយ។ រមណីយដ្ឋានបឹងយក្សឡោម មានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុង ដែលជាបេះដូងនៃខេត្តរតនៈគិរី។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ដោយសារតែខេត្តនេះ ជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជន...
ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំនោមខេត្តទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាដែលមានវិសាលភាពផ្ទៃដីធំ មានភោគសម្បត្តិធម្មជាតិ និងសំនល់វប្បធម៌បុរាណជាច្រើន។ ប្រាសាទបុរាណជាច្រើនស្ថាបនារាយប៉ាយលើភ្នំ លើទួល និងតំបន់លិចទឹក ទាំងអស់នេះហើយគឺជាសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។ ថ្ងៃនេះផងដែរ Anarchak នឹងលើកយកប្រាសាទចំនួន៤ដែលមានក្នុងទឹកដីខេត្តបាត់ដំបងចែកជូនបងប្អូនអ្នកអានទាំងអស់គ្នា។ ១. ប្រាសាទបាណន់ ប្រាសាទបាណន់ ត្រូវបានកសាងលើកំពូលភ្នំដែលមានកំពស់ប្រមាណជាង១០០ម ដោយមានកាំជណ្តើរចំនួន៣៥២កាំ ស្ថិតនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ចំងាយ ២៥គ.ម ពីទីរួមខេត្តតាមដងផ្លូវខេត្តលេខ ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរគឺល្អាងព្រះទឹក និងល្អាងបិទមាស។...
វាមិនមែនជារឿងចម្លែកនោះទេដែលអ្នកទេសចរជាច្រើនចូលចិត្តធ្វើដំណើរទៅកាន់ខេត្តកំពត ព្រោះថាទីនោះមានចំណុចទាក់ទាញនិងគួរឲ្យចាប់អារម្មណ៏ជាច្រើនសម្រាប់បំពេញចិត្តរបស់ភ្ញៀវទេសចរណ៏ទាំងឡាយ។ ខេត្តកំពត បានក្លាយជាទីតាំងដ៏ល្បីល្បាញយ៉ាងឆាប់រហ័សសម្រាប់អ្នកទេសចរណ៏ជាតិ និងអន្តរជាតិ។ ទីនោះគឺជាកូនទីក្រុងតាមមាត់ទន្លេមួយដោយច្នៃម៉ូដឡើងតាមបែបស្ថាបត្យកម្មបារាំង ជាមួយនឹងរបាំងភ្នំខែមជ័យនៅពីក្រោយដែលជាទេសភាពមួយនឹងកម្ររកបាន។ លើសពីនេះទៅទៀត ខេត្តកំពតគឺជាតំបន់កសិកម្មយ៉ាងសក្មទាំងស្រូវ ផ្លែឈើ ម្រេច អំបិលជាដើម។ ថ្ងៃនេះដែរ Anarchak នឹងលើកយកតំបន់ទេសចរណ៏មិនគួររំលងទាំង៤កន្លែងនៃខេត្តកំពតមកចែកជូនមិត្តអ្នកអានទាំងអស់គ្នា។ ១. ឧទ្យានជាតិមុនីវង្សបូកគោ មានចម្ងាយប្រមាណ៤២គីឡូម៉ែត្រពីទីរួមខេត្តកំពតឆ្ពោះទៅភាគខាងលិច។ នៅលើកំពូលភ្នំ មានកាស៊ីណូមួយកសាងឡើងក្នុងជំនាន់អាណានិគមបារាំង ព្រមទាំងមានកាស៊ីណូ និងសណ្ឋាគារលំដាប់ផ្កាយបីឈ្មោះ ស្ថានសួគ៌បូកគោ សម្រាប់ពួកគេមកកម្សាន្តលេងនៅគ្រប់រដូវ។ ក្រៅពីនោះ នៅមានវត្តអារាមដែលមានឈ្មោះថា...
កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤.៥គីឡូម៉ែត្រពីទីក្រុងនេះ។ ទីនេះជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិតរបស់ទីក្រុង ដែលមានលក្ខណៈអំណោយពីធម្មជាតិ ព្រោះមានឆ្នេរខ្សាច់ចំនួន២កន្លែង ដែលមានវាលខ្សាច់សពីធម្មជាតិ អាចធ្វើជាកន្លែងសំរាប់ងូតសមុទ្រកម្សាន្តសប្បាយបាន។ ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រ អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានចំម្រុះ។ ឈ្មោះកោះទន្សាយនេះបានក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការតស៊ូដោយមានការបែកបាក់ពលសេនា និងបក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលនៅសេសសល់ឆ្លងសមុទ្រមកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពរនៅទីនោះទៅ។ ដោយការហៅតៗគ្នា កោះរំសាយ បានក្លាយទៅជាកោះអំសាយ កោះអន្សាយ ក្រោយមកក៏បានក្លាយទៅជាកោះទន្សាយរហូតដល់សព្វថ្ងៃនេះ។ ប្រសិនជាអ្នកចូលចិត្តរបៀបរស់នៅតាមឆ្នេរសមុទ្រ ឆ្នេរសមុទ្រកោះទន្សាយដែលមានប្រវែង២៥០ម៉ែត្រនេះពិតជាសក្តិសមសម្រាប់លោកអ្នក។...