ស្រះដំរី អតីតរាជធានីបុរាណខ្មែរ មុនសម័យអង្គរ លាក់ខ្លួននៅឆ្ងាយកណ្តាលព្រៃជ្រៅលើខ្នងភ្នំគូលែន អាយុជាង១២០០ឆ្នាំ ស្រះដំរី ស្ថិតនៅកណ្ដាលទ្រូងព្រៃជ្រៅលើខ្នងភ្នំគូលែនដែលជាអតីតរាជធានីបុរាណ ហើយអាចមានឈ្មោះដើមថា «ឥន្ទ្រតបតិសីហ» ដែលចាប់បដិសន្ធិឡើងនៅ ស.វទី៩ (ក្នុងឆ្នាំ៨០២ គ.ស) ក្នុងរាជព្រះបាទជ័យវរ័ន្មនទី២។ ស្រះដំរី ស្ថិតលើខ្នងភ្នំគូលែន នៅចម្ងាយប្រហែល ៧គ.ម ពីទឹកធ្លាក់ភ្នំគូលែន។ ស្រះនោះមានបណ្ដោយ ១៥០ម៉ែត្រ និងទទឹង ៧០ម៉ែត្រ ជំរៅ៣ម៉ែត្រ ដោយនៅក្បែរមានរូបដំរី-កង្កែប-គោ ដែលរូបទាំងអស់សុទ្ធសឹងតែដាប់ចេញពីថ្មភ្នំធំៗបង្កប់ភាពអាថ៌កំបាំងពីសម័យបុរាណកាល។...
ឧទ្យានជាតិវីរៈជ័យ បង្កើតឡើងនៅឆ្នាំ១៩៩៣ មានផ្ទៃដី ៣៣២.៥០០ ហិកតា ដែលលាតសន្ធឹងគ្របដណ្ដប់ខេត្តចំនួនពីរ គឺខេត្តស្ទឹងត្រែង និងរតនគិរី គឺជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះ ហើយគ្របដណ្ដប់ដោយព្រៃស្រោង និងវាលស្មៅ។ បើតាមលោក លៀម ស៊ូ មន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ បានប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទ ថា នៅឧទ្យានជាតិវីរៈជ័យ មានប្រភេទសត្វកម្រជាច្រើនដូចជា ឈ្នូស ប្រើស ជ្រូកព្រៃ សំពោធ...
រូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹកត្រូវបានចែកចាយលើបណ្ដាញសង្គម ខណៈអ្នកខ្លះស្មានតែនៅស្រុកគេតាមពិតគឺនៅខេត្តមណ្ឌលគិរី។ យោងតាមទំព័រហ្វេសបុក Sky King Tours បានសរសេរថា “មើលម៉ាភ្លែតស្មានតែស្រុកគេ តាមពិតមណ្ឌលគិរីយើងតើស្អាតណាស់”៕ ប្រភព៖ Sky King Tours ដកស្រង់ដោយ៖ kampucheathmey.com
ខេត្តកំពង់ស្ពឺ៖ ស្ថិតនៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ «ទឹកធ្លាក់អូរគគី» ធ្លាប់តែជាតំបន់ស្ងាត់ជ្រងំ ដែលពលរដ្ឋធ្វើដំណើរឆ្លងកាត់សឹងមិនហានឈរមើលកម្សាន្ត កំពុងប្រែក្លាយទៅជាទិសដៅទេសចរណ៍សម្រាប់ខេត្តកំពង់ស្ពឺ។ តាមរយៈទំព័រហ្វេសប៊ុកមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ តំបន់ទឹកធ្លាក់អូរគគី ដែលមានប្រវត្តិរាប់រយឆ្នាំមកហើយ ធ្លាប់ជាតំបន់ស្ងាត់ជ្រងំសូម្បីតែអ្នកធ្វើដំណើរឆ្លងកាត់មិនហានឈរមើលកម្សាន្តនោះ កំពុងក្លាយជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលនៅក្នុងខេត្តកំពង់ស្ពឺ។ សម្រស់ទឹកធ្លាក់អូរគគី ដែលលាក់ខ្លួនសម្ងំក្នុងព្រៃនេះ អាចឲ្យភ្ញៀវទេសចរមកកម្សាន្តនារដូវវស្សា ដែលមានទឹកជ្រោះយ៉ាងស្រស់ស្អាត។ ភ្ញៀវទេសចរចំណាយពេលធ្វើដំណើរត្រឹមតែ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ៤ ដល់ត្រង់ចំណុចនៃចន្លោះគីឡូម៉ែត្រ លេខ ១០៦-១០៧ តំបន់ពេជ្រនិល រួចបត់ឆ្វេងពីផ្លូវជាតិចម្ងាយ៥០០ម៉ែត្រ ដោយដើរឡើងប្រហែល ២០០ម៉ែត្រ...
ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា តំបន់ដីសើម បឹងស្នេហ៍ ស្ថិតនៅក្នុង ស្រុកបាភ្នំ ខេត្តព្រៃវែង បានក្លាយ ទៅជាជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ ដែល កំពុងទាក់ទាញភ្ញៀវទេសចរណ៏ជាតិ និងអន្ដរជាតិជាបណ្តើៗហើយ នៅពេលបច្ចុប្បន្ននេះ ជាពិសេសសម្របអ្នកចូលចិត្ដទិដ្ឋភាព បែបធម្មជាតិ ក្រោយពីអង្គការសង្គមស៊ីវិល និងអាជ្ញាធរ បានចាប់ដៃគ្នាអភិរក្សព្រៃលិចទឹក នៅតំបន់នោះ។ ជាក់ស្តែង ដីសើម បឹងស្នេហ៍ ស្ថិតក្នុង ឃុំធាយ ស្រុកបាភ្នំ ដែលមានចម្ងាយប្រមាណ...
នៅក្នុងខេត្តសៀមរាប មានសំណង់អច្ឆរិយជាច្រើន ដែលបន្សល់ទុកដោយដូនតាខ្មែរសម័យអង្គរ។ សំណង់ទាំងនោះ មានដូចជា ប្រាង្គប្រាសាទ ស្ពាន អាងស្តុកទឹក ផ្លូវបុរាណជាដើម ដែលសុទ្ធតែមានការគិតគូរយ៉ាងល្អិតល្អន់ដោយស្ថាបត្យករសម័យនោះ។ នៅក្នុងចំណោមសំណង់ទាំងនោះ ស្ពានមួយដែលបង្ហាញខ្លួនយ៉ាងសង្ហា ប្រកបដោយភាពរឹងមាំ មានអាយុជាង១ពាន់ឆ្នាំមកហើយ។ ស្ពាននោះ គឺស្ពានកំពង់ក្តី ដែលភ្ញៀវទេសចរណ៍ តែងចុះមកទស្សនាពីភាពអស្ចារ្យ និងភាពរឹងមាំនៃស្អានមួយនោះ ហើយពួកគេតែងកោតសរសើរមិនដាច់ពីមាត់នូវភាពរឹងមាំនៃស្ពានមួយនេះ។ ប្រជាពលរដ្ឋនៅតំបន់នោះ ធ្លាប់បានលើកឡើងផងដែរថា មិនត្រឹមត្រូវឡាន និងម៉ូតូទេ ដែលធ្លាប់បើកកាត់ស្ពាននោះ កាលពីមិនទាន់មានការអភិរក្សត្រឹមត្រូវ...
(ភ្នំពេញ)៖ ជួរភ្នំក្រវាញអាចជាព្រៃទឹកភ្លៀងដែលមានទំហំធំជាងគេនៅអាស៊ីអគ្នេយ៍ ប៉ុន្ដែនៅតែជាត្បូងពេជ្រលាក់ខ្លួនសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា។ នេះបើតាមអង្គការអភិរក្សសត្វព្រៃ Wildlife Alliance។ ព្រៃនៅជួរភ្នំក្រវាញគ្របដណ្ដប់កំពូលភ្នំដែលខ្ពស់ជាងគេនៅកម្ពុជាដូចជាភ្នំឳរ៉ាល់ដែលមានកម្ពស់រហូតដល់១៨១៣ម។ ព្រៃទាំងនេះមានទំហំជិត២ម៉ឺនគីឡូម៉ែត្រការ៉េ គឺជាទំហំព្រៃដែលធំជាងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងចុងក្រោយបំផុតនៃតំបន់សម្បូរជីវៈចម្រុះឥណ្ឌូ-ភូមា។ ព្រៃនៅជួរភ្នំក្រវាញត្រូវគេចាត់ទុកជាតំបន់មួយក្នុងចំណោមតំបន់សម្បូរជីវៈចម្រុះទាំង៣៥នៅលើភពផែនដី៕ ប្រភពរូបភាព៖ wildlifealliance ដកស្រង់ដោយ៖ swiftnewsdaily.com
ស្ទឹងពពក តំបន់ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាកន្លែងកំសាន្តមួយដ៏កម្រមានមួយ ដែលកូនខ្មែរមួយចំនួនមិនធ្លាប់បានស្គាល់ឡើយ ជាក់ស្តែងយោងតាមហ្វេសបុកផេចឈ្មោះ “River Cloud-Stueng PorPok ស្ទឹងពពក” បានបង្ហោះរូបភាព ក៏ដូចជាវីដេអូផ្តិតយកទេសភាពដ៏ស្រស់ត្រកាលស្ទឹងពពក និងបានរៀបរាប់ថា: “តោះមកទស្សនាវីដេអូនេះទាំងអស់គ្នាដេីម្បីស្វែងយល់ពីមូលហេតុដែលដាក់ឈ្មោះតំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថាស្ទឹងពពកដោយសារវាជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័បានតាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹងយេីងសង្ឃឹមថាតំបន់នេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតសូមចូលរួមចែករំលែកទៅដល់កូនខ្មែរថាស្ថិតនៅប្រទេសកម្ពុជា យេីងគឺស្រុកស្រែអំបិល ខេត្តកោះកុង ”។ អ្វីដែលស្ទឹងពពកស្អប់ជាងគេមិនចង់ឃេីញគឺបញ្ហាសំរាមប្រសិនអ្នកទាំងអស់គ្នាចូលរួមរក្សាបរិស្ថានកាត់បន្ថយការប្រេីប្រាស់ផ្លាស្ទិចរឺការទុកដាក់សំរាមដែលបានប្រេីប្រាស់រួចអោយបានត្រឹមត្រូវនៅតំបន់ស្ទឹងពពកមិនបានទេ សូមកុំមកជួបស្ទឹងពពកអីព្រោះអ្នកនឹងមានទោសក្នុងការចូលរួមបំផ្លាញបរិស្ថានធម្មជាតិស្រស់ស្អាតមួយនេះដោយគ្មានថ្ងៃបានចូលតំបន់ស្ទឹងពពកមួយនេះទៀតទេ ត្រូវចងចាំថាបេីស្រលាញ់ត្រូវចេះតែរក្សា”៕ ប្រភពហេស្វប៊ុក៖ River Cloud-Stueng PorPok ស្ទឹងពពក
ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ ជាកំពង់ផែអន្តរជាតិ ហេដ្ឋារចនាសម័ន្ធ និងសេវាកម្មផ្សេងៗមានភាពរលូន។ ព្រលានយន្តហោះក្រុងព្រះសីហនុ បានផ្តល់ភាពងាយស្រួលដល់អ្នកទេសចរណ៍ ចំណែកឯការហោះហើរក្នុងស្រុកព្រមទាំងអន្តរជាតិឆ្ពោះទៅទីក្រុងហូជីមិញ រាជធានីភ្នំពេញ និងសៀមរាបផងដែរ ក៏មានការផ្តល់ជូនសេវាយន្តហោះ ឯកជនអន្តរជាតិ និងឧទ្ធម្ភាចក្រផងដែរ។ កត្តាអំណោយផលទាំងប៉ុន្មាននេះ បានធ្វើឲវិស័យទេសចរណ៍នៅក្នុងខេត្តមួយនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ខេត្តមួយនេះពិតជាទាក់ទាញយ៉ាងខ្លាំង តួយ៉ាងសណ្ឋាគារលំដាប់អន្តរជាតិ Six Senses Krabey Island ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅលើកោះក្របី នៃខេត្តព្រះសីហនុ (ធ្វើដមណើរប្រមាណ ៣០ នាទីពីព្រលានយន្តហោះកងកេង)។...
ស្ថិតនៅចម្ងាយ ០៧គីឡូម៉ែត្រពីទីរួមខេត្តកំពត ឆ្ពោះទៅកាន់ខេត្តកែប បងប្អូននឹងបានទៅដល់ “សហគមន៍ទេសចរណ៍ត្រពាំងសង្កែរ”ស្ថិតក្នុង ភូមិកំពង់កែស ឃុំត្រពាំងសង្កែរ ស្រុកទឹកឈូ ខេត្តកំពត។ នៅទីនោះអ្នកទេសចរអាចទស្សនា ព្រៃកោងកាង, ដាំកូនកោងកាង, ជិះទូកលេងកម្សាន្ត និងមើលអំពិលអំពែកពេលរាត្រី ដោយសហគមន៍មានបម្រើសេវាស្នាក់នៅ (១០ដុល្លារមួយយប់) ម្ហូបអាហារ និងទូកជិះទស្សនាតាមដងព្រែក(១៥ ដុលា្លរអាមេរិកសម្រាប់ទូកមួយ)។ សហគមន៍នេះត្រពាំងសង្កែរត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ដោយផ្តើមចេញពីសហគមន៍នេសាទ រហូតបានក្លាយទៅជាសហគមន៍ទេសចរណ៍ ដោយមានការជ្រោមជ្រែងពីសំណាក់បណ្តាអង្គការនានា និងការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល។ លោក សឹម ហ៊ីម...