តាមការបង្ហាញ របស់គណនីហ្វេសប៊ុក ឈ្មោះ Thorn Meng Heang បានសរសេរនៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩ ដោយបានធ្វើការអំពាវនាវដល់សប្បុរសជន ដែលមានបំណងចង់ជួយសម្ភារៈសិក្សាដល់សាលាកម្សត់មួយនៅ ភូមិរុងរឿង ឃុំ កន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។ គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ថា៖ សាលាមួយ នៅស្រុកស្វាយលើ ខេត្តសៀមរាប កម្សត់ កម្រណាស់ មានតែសាលាឈើ ១...
ពលករខ្មែរ ដែលស្នាក់នៅ និង ធ្វើការនៅទីក្រុងបាងកក និង តំបន់ផ្សេងៗទៀត ដែលរងផលប៉ះពាល់ ដោយសារខ្យល់កខ្វក់ PM2.5 មេត្តាថែរក្សាសុខភាពឱ្យបានល្អ និង ពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ ។ យោងតាមប្រភពព័ត៌មាន TV5HD1 ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ បានឱ្យដឹងថា អភិបាលក្រុង បាងកក បានចេញសេចក្តីប្រកាសឱ្យសាលារៀនទាំងអស់ក្នុងទីក្រុងបាងកក និងខេត្តជុំវិញ...
ពិតជាមានមោទនភាពខ្លាំងណាស់ ដែលយុវជនម្នាក់ជាកូនចៅគ្រួសារកសិករក្រីក្ររស់នៅតំបន់ដាច់ស្រយាល់ ក្នុងទឹកដីខេត្តព្រៃវែង ដោយសារតែមានការតស៊ូ និង ការព្យាយាមសិក្សារៀនសូត្រ បានធ្វើឱ្យយុវជនរូបនេះមានភ័ព្វវាសនា បានជាប់អាហាររូបករណ៍ទៅបន្តការសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកនៅសហរដ្ឋអាមេរិក ក្នុងទីក្រុង Annapolis រដ្ឋ Maryland ។ យុវជនរូបនេះឈ្មោះ ហេង សំណាង ជាជនជាតិខ្មែរទី៧ ដែលបានចូលរៀននៅក្នុងបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ។បើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រៅពីវីដេអូ ក៏មានការសរសេរសាថា សូមជួបជាមួយហេង សំណាង ដែលជានិស្សិតផ្នែកយោធា កំពុងសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងទីក្រុង...
ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាការចុះបញ្ជីរថយន្តចង្កូតស្ដាំ ត្រូវបានបញ្ឈប់ចរាចរណ៏ ដោយគ្មានលក្ខខណ្ឌ។ ក្នុងកិច្ចប្រជុំ ប្រចាំខែស្ដីពី វឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជាមួយយន្តការរដ្ឋបាល និង បច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវតែបញ្ឈប់ទាំងស្រុង ចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា។ នេះគឺដើម្បី ស្របតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
រាល់រដូវបុណ្យចូលឆ្នាំចិន គេតែងសង្កេតឃើញថា ចាស់ៗ ឬអ្នកដែលមានស្វាមី-ភរិយារួច តែងតែឱ្យអាំងប៉ាវពណ៌ក្រហមៗទៅក្មេងៗ ឬអ្នកដែលមិនទាន់រៀបការ ដែលទំនៀមទម្លាប់នេះមានតាំងពីយូរលង់មកហើយ។ តើការឱ្យអាំងប៉ាវនេះ មានន័យដូចម្ដេច និងមានតំណមនៃការឱ្យដែរឬទេ? ក្រោយមកមានគ្រួសារមួយ ឪពុកម្តាយបានឱ្យកាក់ចំនួន 8កាក់ទៅកូនៗសម្រាប់លេងនៅពេលយប់ ដើម្បីកុំឱ្យពួកគេគេងលក់ ធ្វើឱ្យបិសាចមិនហ៊ានមកយាយីឡើយ។ កូនៗទាំងនោះបានយកក្រដាសមកខ្ចប់កាក់ទាំងនោះ ហើយលេងរហូតដល់គេងលក់ដោយមិនដឹងខ្លួន។ បន្ទាប់មកឪពុកម្តាយបានយកកញ្ចប់ក្រដាសដែលខ្ចប់កាក់នោះទៅដាក់នៅក្រោមខ្នើយកើយរបស់កូន។ នៅពេលដែលបិសាច ព្យាយាមប៉ះក្បាលរបស់ក្មេង កាក់ទាំង8 នោះបានបញ្ចេញពន្លឺយ៉ាងខ្លាំង ហើយបិសាចក៏ភ័យខ្លាច ហើយរត់បាត់ទៅ។ ចាប់តាំងពីពេលនោះមក ពួកគេក៏មានជំនឿថា...
អង្គការ WWF-កម្ពុជា រីករាយជំរាបជូនថាថ្ងៃនេះយើងទទួលបានដំណឹងមកថា មានកូនផ្សោតទន្លេមេគង្គចំនួន១ក្បាល ដែលទើបនឹងកើត នៅនៅព្រឹកថ្ងៃទី៣០ខែមករានេះថាកូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាលត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងដើមឆ្នាំ២០១៩នេះ។ ប្រភពដដែលនេះរំលឹកថានៅថ្ងៃទី២៧ ខែមករា ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានរាយការណ៍ជូនលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។បន្ទាប់មកលោកស្រីស៊ីថាក៏បានផ្តល់ព័ត៌មានជូនក្រុមការងាររបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។ សូមបញ្ជាក់ថា សត្វផ្សោតត្រូវាបានចាត់ទុកជាសម្បត្តិធម្មជាតិមានជីវិតរបស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាបច្ចុប្បន្ននេះ គឺមានស្ថេរភាពល្អណាស់...
ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូជាង 21ម៉ឺនតោននៅក្នុងឆ្នាំ2018 កន្លងទៅនេះ ដោយទទួលបានចំណូលជិត 300លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី28 ខែមករា ឆ្នាំ2019។ យោយតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ2018 បរិមាណជ័រកៅស៊ូដែលត្រូវបានបញ្ចេញលក់មានចំនួនសរុបប្រមាណ 217,500តោន ដែលចំនួននេះមានការកើនឡើងចំនួន 28,667តោន ស្មើនឹង15% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2017។ សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ2018 កន្លងទៅនេះ មានតម្លៃ 1,319ដុល្លារក្នុង1តោន តម្លៃនេះបានធ្លាក់ចុះ 262ដុល្លារក្នុង1តោន ស្មើនឹង17%។ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក...
បច្ចុប្បន្នកាន់តែទំនើបលើការងារធ្វើស្លាកលេខយានជំនិះពិសេសផ្ទាល់ខ្លួនកាន់តែមានភាពលឿនរហ័ស និង ងាយស្រួលជាងមុន ។ ប្រសិនបើលោកអ្នក ទើបតែទិញយានជំនិះថ្មី ហើយចង់ចរាចរ យានជំនិះរបស់លោកអ្នក នៅតាមដងផ្លូវ ដោយស្របច្បាប់ លោកអ្នកអាចធ្វើការចុះបញ្ជីធ្វើស្លាកលេខយានជំនិះរបស់លោកអ្នកបាន តាមរយៈ គេហទំព័រវេបសាយរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូនផ្ទាល់តែម្ដង ដោយធ្វើទៅតាមនីតិវិធីច្បាប់ ដែលបានកំណត់ ។ លក្ខខណ្ឌចំពោះ ការចុះបញ្ជីរថយន្តរបស់លោកអ្នក ដោយខ្លួនឯងបាន លោកអ្នកតម្រូវឱ្យបង្កើត គណនីមួយ រួចបំពេញព័ត៌មាន ផ្ទាល់ខ្លួនរបស់លោកអ្នក និង...
ខ្ញុំគិតថានៅពេលមនុស្សពីរនាក់ស្រលាញ់គ្នា ស្នេហាគឺធំគ្រប់គ្រាន់ដើម្បីឲ្យពួកសម្រេចទៅដល់មង្គលការហើយ។ វាជាគោលដៅសម្រេចរបស់មនោសញ្ចេតនាមួយ ចុះហេតុអី នៅពេលដែលគេស្រលាញ់គ្នាហើយ បែរជាបង្ខំគ្នាឲ្យឃ្លាតឆ្ងាយ ដោយសារតែអាយុមិនត្រូវគ្នា មិនមែនដោយសារតែអស់ស្រលាញ់ រឹតតែមិនមែនដោយសារនរណាក្បត់។ ខ្ញុំគឺជាមនុស្សអប្បិយជំនឿមួយរូប។ ខ្ញុំក៏ដឹងពីទំនៀមទម្លាប់របស់យើងដែរថា នៅពេលរៀបការគឺត្រូវទៅមើលគ្រូថាអាយុត្រូវគ្នាឬអត់ ដើម្បីអាចរស់នៅជាមួយគ្នា និងអាចទទួលបានជោគជ័យនូវគ្រប់កិច្ចការទាំងអស់ ជាពិសេសគឺសុខភាព និងលាភសំណាងនានា។ ដោយសារតែផ្គាប់ចិត្តគ្រួសារ ចង់បានជីវិតដ៏រលូនមួយ ពួកគេសុខចិត្តឃ្លាតឆ្ងាយពីគ្នា ដើម្បីកុំឲ្យថ្ងៃក្រោយមានវិប្បដិសារីនៅក្នុងចិត្ត ។ ដោយសារកាលពីក្មេងមិនបានស្រលាញ់មនុស្សម្នាក់អស់ពីចិត្ត ឬក៏យ៉ាប់ជាងនេះទៀតគឺ គេជ្រើសយកនរណាម្នាក់ដែលអាយុត្រូវគ្នា ដើម្បីរៀបការ ហើយរស់នៅអស់មួយជីវិតក្បែរគេទាំងមិនបានស្រលាញ់។...
ប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំដងរែក និងតំបន់ខ្ពង់រាបដទៃទៀត មានជំនឿថា អ្នកដែលរើសបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់ គឺគេនឹងមានសេចក្តីសុខសិរីសួស្តីជាពុំខាន។ បារមីនៃខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឱ្យសត្រូវជិតឆ្ងាយណាមកបៀតបៀន ឬមិនអាចយកឈ្នេះលើខ្លួនគេបានឡើយ។អ្នកមានខ្នាយតាន់ជ្រូកព្រៃតែងតែកាន់ត្រណមមួយចំនួនយ៉ាង ខ្ជាប់ខ្ជួនហើយគួបផ្សំនឹងមន្តអាគមបន្ថែមផងនោះធ្វើឱ្យខ្នាយតាន់ ជ្រូកព្រៃដែលមានបារមីកាន់ស្រាប់កាន់តែខ្លាំងក្លាមួយកំរិតថែមទៀត។ ចំពោះបងប្អូនជនជាតិខ្មែរលើ ក៏មានជំនឿដូចគ្នានេះដែរ ។ គេយល់ថា បារមីខ្នាយតាន់ជ្រូកព្រៃសម្រាប់ជួយការពារនឹងសត្វព្រៃដ៏កាច សាហាវផ្សេងៗ ឬអាវុធដូចជាព្រួញ ស្នជាដើម ដោយហេតុថានៅតំបន់ព្រៃភ្នំពុំមានគ្រាប់កាំភ្លើង ឬជាតិផ្ទុះឡើយ ។ សរុបសេចក្តីមក ជំនឿលើខ្នាយតាន់ជ្រូកព្រៃនៃជនជាតិខ្មែរ អាចឆ្លុះបញ្ចាំងឱ្យឃើញថា ទស្សនៈរបស់មនុស្ស ជាពិសេសនៅពេលដែលប្រឈមមុខនឹងគ្រោះកំណាចអ្វីមួយមកពីខាងក្រៅ រមែងតែប្រាថ្នាសេចក្តីសុខសប្បាយ...