អាមេរិក៖ ជាការពិត ប្រវត្តិជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានលក្ខណៈ ខុសពីគ្នា ហើយ មនុស្សដែល តស៊ូ ពីជីវិតសាមញ្ញាធម្មតា រហូតក្លាយ ជាមហាសេដ្ឋីម្នាក់ ប្រាកដជាមាន បទពិសោធន៍ដ៏ល្អ ណាមួយ ដែលយើងគួរតែ ស្វែងយល់ ។យ៉ាងណាមិញ សម្រាប់ថ្ងៃនេះ ប្រិយមិត្តអាច មកស្គាល់ ពីប្រវត្តិពិត របស់ មហាសេដ្ឋី មួយរូប ដែលចាប់ផ្តើម ធ្វើការងារ...
តើហេតុអ្វីបានជាអ្នកគិតច្រើន? អ្នកគិតច្រើនទៅលើបញ្ហាអ្វីខ្លះ? ពេលដែលអ្នកគិតច្រើនតើវាមានផលប៉ះពាល់អ្វីខ្លះដល់អ្នក និងសុខភាពរបស់អ្នក? ការគិតច្រើនពេកគឺបណ្ដាលមកពី ការព្រួយបារម្ភពីបញ្ហាអនាគតពេក ការគិតតែពីភាពអវិជ្ជមាន ពិបាកក្នុងការជ្រើសរើសនិងការសម្រេចចិត្តជាដើម។ ចំពោះមនុស្សដែលគិតពីបញ្ហាស្មុគស្មាញច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រាកលង់លក់របស់ពួកគេ ពេលខ្លះធ្វើឲ្យពួកគេភ្ញាក់ទាំងកណ្ដាលអាធ្រាត្រ ដើម្បីមកអង្គុយគិតពីវាព្រោះតែនៅមានអារម្មណ៍រសាប់រសល់ជាមួយនឹងបញ្ហាទាំងនោះ។ ១១ចំណុចខាងក្រោមនេះនឹងបង្ហាញប្រាប់ពីមូលហេតុនិងផលប៉ះពាល់នៃអ្នកគិតច្រើនពេក៖ ១ ការគិតពិចារណាហួសហេតុពេកគឺជាសម្លេងនៃការរិះគន់ដែលតែងតែព្យាយាមបំផ្លាញអ្នក ពីព្រោះវាធ្វើឲ្យមនុស្សគ្រប់គ្នានិងអ្វីៗជុំវិញអ្នកសង្ស័យ។ ហើយវាក៏ជាអ្នកធ្វើឲ្យអ្នកមានភាពស្រពិចស្រពិលមិនឈប់ដែរ ដែលជាហេតុធ្វើឲ្យយើងត្រូវតែគិតពីវាមិនចេះចប់មិនចេះហើយសោះ។ ចំពោះសម្លេងនៃការរិះគន់នេះដែរ វានឹងរារាំងអ្នកមិនឲ្យធ្វើតាមនូវអ្វីដែលជាសភាវគតិរបស់អ្នកឡើយ។ ២ ការគិតច្រើនពេកនឹងធ្វើឲ្យអ្នកបង្កើតនូវបញ្ហាជាច្រើន ហើយវានឹងនាំឲ្យអ្នកកាន់តែស្មុគស្មាញឡើងៗ។ ភាគច្រើនសំណួរដែលតែងតែចោទសួរនោះគឺ “ចុះបើសិនជា…” “ហេតុអ្វីបានជា…”។ល។ នេះគឺជាសំណួរដែលអ្នកតែងតែសួរខ្លួនឯង នៅពេលដែលអ្នកមានភាពសង្ស័យ ភាពមិនច្បាស់លាស់ទៅលើអ្វីមួយឬក៏ទៅលើនរណាម្នាក់។...
នៅពេលអ្នកប្រើថ្នាំ ចំណុចសំខាន់ដែលអ្នកត្រូវចងចាំនោះគឺកុំប្រើហួសកម្រិតដែលគ្រូពេទ្យណែនាំ ពីព្រោះវាអាច នឹងនាំអោយមានគ្រោះថ្នាក់បាន។ រោគសញ្ញាមួយចំនួនអាចនឹងលេចឡើងនៅពេលដែលអ្នកប្រើថ្នាំហួសកម្រិត។ រោគសញ្ញា នៃការពុលថ្នាំ ឬ ប្រើថ្នាំលើសកម្រិត រួមមានដូចជា៖ – ក្អួតចង្អោរ – ក្អួត – ឈឺក្នុងពោះ – រាគ – វិលមុខ – បាត់បង់លំនឹងរាងកាយ – ប្រកាច់ – វង្វេងវង្វាន់...
ផលប៉ះពាល់នៃការពុលអាហារ គឺខុសគ្នាចំពោះមនុស្សម្នាក់ៗ។ អ្នកខ្លះជួបប្រទះអាការៈរមួលក្នុងពោះធ្ងន់ធ្ងរឈឺចាប់ខ្លាំង ខណៈដែលអ្នកមួយចំនួនទៀតរាគ និងក្អួត។ អាការៈវិលមុខ និងខ្សោះជាតិទឹកក្នុងរាងកាយក៏អាចកើតមានផងដែរ។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីសាស្ត្របែបធម្មជាតិមួយចំនួនដោះស្រាយបញ្ហាពុលអាហារកម្រិតស្រាល ៖ ១. តែជីអង្កាម ៖ ជីអង្កាម មានប្រសិទ្ធិភាពជួយបំបាត់ការឈឺចាប់រមួលក្នុងពោះតាមរយៈជាតិប្រេងរបស់វា។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមជីអង្កាមមួយចំនួនក្នុងពែងតែជាការស្រេច។ ២. ទឹកខ្មេះផ្លែប៉ោម ៖ វត្តមាននៃទឹកខ្មេះផ្លែប៉ោមក្នុងក្រពះជួយសម្រួលស្រទាប់នៃបំពង់រំលាយអាហារក្នុងពោះវៀន។ វាជាអាល់កាឡាំងធម្មជាតិជួយរារាំងកម្ចាត់បាក់តេរីមិនល្អក្នុងក្រពះ។ ហើយទឹកខ្មេះផ្លែប៉ោម គឺប្រសើរណាស់សម្រាប់ទប់ស្កាត់ការរាលដាលលូតលាស់នៃពពួកមេរោគបាក់តេរីដែលបង្កបញ្ហាពុលអាហារ។ ៣. ទឹក ៖ រាគ ជាអាការៈទូទៅបំផុតមួយកើតឡើងកំឡុងពេលពុលអាហារ។...
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានផ្ញើសារអប់រំ សំខាន់ៗ ដើម្បីបង្ការការឆ្លងជំងឺ និងគ្រោះថ្នាក់នានាជាយថាហេតុក្នុងពេលជួបគ្រោះទឹកជំនន់៖ ១-ប្រជាជនត្រូវតាមដានស្ថានភាពទឹកជំនន់, ទៅទួលសុវត្ថិភាព, កុំបើកបរលើទឹកជំនន់, ចៀសវាងការលង់ទឹក(កុំហែលទឹកជំនន់), ចៀសវាងពស់ចឹក(ចៀសវាងប្រើដៃទៅកាយកន្លែងទួល ឬពុំនូកនានា), គ្រោះថ្នាក់ធ្វើឲ្យរបួស ផ្សេងៗ, ផ្តាច់ចរន្តអគ្គិសនី និងរបៀបការពារកុំឲ្យឆក់, ជាតិពុលនានា ត្រូវដាក់ឲ្យខ្ពស់ពីទឹកលិច ដើម្បីចៀសវាងពុលដល់មនុស្សនិងសត្វ, ប្រើប្រាស់ទឹកស្អាតនិងផឹកទឹកឆ្អិនជានិច្ច, ចំណីអាហារត្រូវតែឆ្អិនជានិច្ចនិងគ្របកុំឲ្យរុយរោម ។ ២-បង្ការជំងឺឆ្លងផ្សេងៗ, ជំងឺស្អូច ,ស្រឡទែន, ជំងឺរាក ជំងឺរាកមួល...
មនុស្សភាគច្រើនតែងនិយាយថា រឿងចាស់មិនគួររំលឹកទេ ហួសហើយគួរតែកប់ចោលទៅ ព្រោះបើបន្តគិតក៏មិនអាចកែប្រែអ្វីបានដែរ។ តែបើសិនជារបួសទាំងនោះមិនទាន់ជាសះស្បើយបានត្រូវត្រឺមទេនោះ អ្នកមិនអាចរកផ្លូវដើរចេញពីការគិតបែបនោះទេ។ តើអ្នកជឿទេថា រឿងរ៉ាវចាស់ៗនេះហើយដែលជាអ្នកផ្លាស់ប្ដូរអោយអ្នកក្លាយជាមនុស្សនៅពេលនេះ អញ្ចឹងហើយការដែលអោយលុបចោលនូវការចងចាំទាំងនោះអាចនឹង ទៅរួចដែរទេ? យ៉ោងតាមការសិក្សាបានបង្ហាញថា បើសិនជាអ្នកធ្លាប់ជួបប្រទះព្រឹត្តិការណ៏អាក្រក់ណាមួយកាលអ្នកនៅក្មេងនោះ ទោះចង់រឺមិនចង់ ភ្លាមៗអ្នកមិនអាចកាត់ផ្ដាច់ខ្លួនឯងមិនអោយនឹកដល់រឿងទាំងនោះឡើយ។ ទាំងនេះជាប្រភេទរបួសផ្លូវចិត្តទាំង ៣ យ៉ាងដែលមនុស្សភាគច្រើននៅតែបន្ដរងគ្រោះដោយសារ៖ ១. សេរីភាព របួសផ្លូវចិត្តប្រភេទនេះអាចនឹងកើតឡើង នៅពេលដែលអ្នកត្រូវបានរឹតត្បិត និង ហាមឃាត់បិទសិទ្ធហួសហេតុពេកពេលនៅក្មេង។ ការដែលទម្លាប់បែបនេះ អាចនឹងអោយអ្នកចាប់ផ្ដើមគិតសង្ឃ័យមិនទុកចិត្តថាខ្លួនឯងអាចសម្រេចចិត្តការងារធំៗដោយខ្លួនឯងបាននោះទេ។ ទោះធំឡើងហើយក្ដី...
ការជ្រើសរើសទីតាំង៖ ឃ្មុំបង្កើតកូនចៅនៅរដូរផ្ការីក ចាប់ពីខែមករា ដល់ខែឧសភា ពេលនោះវានឹងក្រេបលម្អងផ្កា ហើយវានឹងបង្កើតជាកូនចៅ ឬវានឹងផ្តល់ជាទឹកឃ្មុំ ត្រូវរកកន្លែងដែលមានដើមឈើចម្រុះក្នុងព្រៃស្តុក ដែលសំបូរផ្ការីកច្រើន ត្រូវធ្វើបង្គងដើម្បីឲ្យឃ្មុំមកទំបង្កើតជាកូនចៅ ដែលវាចូលចិត្តនៅព្រៃទាបៗដែលវាងាយហើរចេញចូល។ ការរៀបចំបង្គងឲ្យឃ្មុំទំ៖ យកមែក ឬដើមឈើណាដែលមានសំបកវារលោងទើបឃ្មុំវាចូលចិត្តទំ ដាក់វាឲ្យគងទៅលើមែឈើក្នុងព្រៃដែលមានចំពាម ឬបែកខ្នែងជាពីរ ដាក់ឲ្យវារាងទេរបន្តិច ឬជារាងចំណិតត្រសក់ ការធ្វើបែបនេះគឺងាយស្រួលក្នុងការថែទាំ និងប្រមូលផល ដាក់ក្បាលបង្គងឲ្យរាងអើតបន្តិច ដោយយកកម្ពស់ប្រមាណ២,៥ម៉ែត្រ ហើយបែរមុខទៅរកកន្លែងស្រលះ ដាក់កន្ទុយបង្គងកម្ពស់១,២ម៉ែត្រពីដីបែរទៅរកព្រៃស៊ុបទ្រុប ការដាក់បែបនេះវាមានប្រយោជន៍ក្នុងការទាក់ទាញឃ្មុំឲ្យវាចូលកមទុំបានច្រើន ឈើបង្គងត្រូវរើសយកឈើខ្លឹមមិនងាយពុកផុយ...
នៅក្នុងជម្លោះរឿងតៃវ៉ាន់ ចិនប្រថុយនឹងសង្រ្គាមជាមួយអាមេរិក ដោយសារតែតៃវ៉ាន់ធ្លាប់ជាទឹកដីមួយរបស់ចិនផង ហើយលើសពីនេះទៅទៀត តៃវ៉ាន់ក៏មានសារៈសំខាន់ខ្លាំងផងដែរ សម្រាប់សន្តិសុខជាតិចិន នៅក្នុងបរិបទនៃភូមិសាស្រ្តនយោបាយបច្ចុប្បន្ន។ ចុះចំពោះអាមេរិកវិញ? តើតៃវ៉ាន់មានសារៈសំខាន់ប៉ុណ្ណា ទើបអាមេរិកខិតខំការពារ? តើអាមេរិកពិតជាសុខចិត្តចូលខ្លួនមកធ្វើសង្រ្គាមជាមួយចិន ដើម្បីមកការពារតៃវ៉ាន់ដែរឬទេ? បើគេមើលមួយភ្លែត គេអាចនិយាយបានថា អាមេរិកជួយការពារតៃវ៉ាន់ គឺដោយសារតែតៃវ៉ាន់ប្រកាន់នូវរបបននយោបាយប្រជាធិបតេយ្យសេរីតាមបែបលោកខាងលិច ហើយចិនដឹកនាំដោយរបបកុម្មុយនិស្ត។ ក៏ប៉ុន្តែ តាមការពិតទៅ ហេតុផលនេះអាចពន្យល់បានតែមួយផ្នែកតូចប៉ុណ្ណោះ អំពីនយោបាយអាមេរិកចំពោះតៃវ៉ាន់។ បើយើងមើលទៅលើសម្ព័ន្ធមិត្តរបស់អាមេរិក មានប្រទេសជាច្រើន រួមមានដូចជាតួកគី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសជាច្រើនផ្សេងទៀត...
យល់ដឹង៖ បន្ទាប់ពីរដូវក្តៅ បានកន្លងផុតទៅ ពេលនេះក៏ត្រូវឈានចូល ដល់រដូវវស្សាដែលរហូតមកទល់ពេលនេះ គេក៏ឃើញមាន នៅការធ្លាក់ភ្លៀងជាបន្តបន្ទាប់ នៅតាមបណ្តាខេត្តជាច្រើន នៅក្នុងប្រទេសដែលជាហេតុធ្វើឲ្យ ខេត្តមួយចំនួន ត្រូវទទួលរង ឥទ្ធិពលនៃគ្រោះទឹកជំនន់ជន់លិចជាហូរហែរ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរដូវភ្លៀង ប្រជាពលរដ្ឋទាំងអស់ ដែលមានទីលំនៅជិតដងស្ទឹង បឹង បួរទាំងឡាយ ត្រូវតែបង្កើន នៅការប្រុងប្រយ័ត្នជាពិសេសលើការមើលថែក្មេងៗ ការពារពីការទៅលេង នៅជិតមាត់ទឹក ជាដើម។ បន្ថែមពីនេះទៀត ក៏ត្រូវតែមាន នៅវិធានការផ្សេងៗ ទាក់ទងទៅនឹង...
១. កូនដែលមានអាយុ៧ខែ អ្នកម្តាយអាចឲ្យកូនញ៉ាំផ្លែប៉ោមបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមាន ការចងចាំល្អ ថែមទាំងជួយបង្កើនប្រាជ្ញាកូនផងដែរ។ ជាពិសេស ផ្លែប៉ោមនេះ អាចជួយកូនមិនឲ្យជួបនឹងអាការៈខ្វះឈាមនោះទេ ដោយក្នុងនោះមានផ្ទុកសារធាតុដែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើមួយនេះក៏ជួយឆ្អឹងកូនឲ្យលូតលាស់បានល្អដែរ ព្រោះក្នុងនោះមានផ្ទុកកាលស្យូម។ ជាងនេះទៅទៀត ក្រពះកូនក៏រំលាយអាហារបានល្អដែរក្រោយពេលដែលញ៉ាំផ្លែប៉ោមរួច។ ២. ផ្លែស្រកានាគ មានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានសម្រស់ស្អាត។ ជាពិសេស ក្រោយពេលដែលកូនបរិភោគរួច កូននឹងមិនប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ។ ជាងនេះទៅទៀត ផ្លែឈើមួយនេះ នឹងជួយបណ្តេញជាតិពុលពីរាងកាយកូនផងដែរ។ ដូចនេះ ពេលដែលកូនបាន៧ខែ...