ភ្នំពេញ ៖ គ្រូចាប់សរសៃល្បីឈ្មោះ លោកជា សុខហេង បានចេញមុខប្រកាសសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ក្រោយពេលដែលក្រសួងសុខាភិបាល បានប្រកាសច្រានចោល និងព្រមានថា ការពិនិត្យព្យាបាលជំងឺរបស់គ្រូចាប់សរសៃរូបនេះ មិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ និងជាការភូតភរ កុហក បោកប្រាស់ ជាមួយនេះ ក្រសួងសុខាភិបាល ក៏បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះគ្រូចាប់សរសៃនេះទៀតផង។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន...
គ្មានអ្វីធ្វើឲ្យស្រីៗពិបាកចិត្តជាងពេលឡើងទម្ងន់នោះទេព្រោះវាធ្វើឲ្យរាងមិនស្អាត ស្លៀកអ្វីក៏មិនសម។ ដោយសារតែបែបនេះ អ្នកតែងចង់ចម្រកទម្ងន់ និងរក្សារាងមែនទេ? អ្វីដែលអ្នកត្រូវធ្វើនោះគឺផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃទាំងនេះ៖ ១. ភេសជ្ជៈ៖ ជំនួសឲ្យការញ៉ាំភេសជ្ជៈដែលមានជាតិស្ករច្រើន អ្នកមិនគួរងាកមកញ៉ាំទឹកផ្លែឈើស្រស់វិញ។ ២. កំណត់ការញ៉ាំអាហារ៖ មិនត្រូវញ៉ាំរហូតដល់ឆ្អែតជ្រុលនោះទេ។ គួរកំណត់ញ៉ាំត្រឹម ៨០ % បានហើយ។ ៣. ញ៉ាំអាហារពេលព្រឹក៖ គឺញ៉ាំឲ្យបានទៀងទាត់ និងរាល់ថ្ងៃទើបល្អសម្រាប់សុខភាព និងការរក្សាទម្ងន់របស់អ្នក។ ៤. កំណត់អាហារដែលត្រូវញ៉ាំ៖ បើចង់ញ៉ាំច្រើន អ្នកអាចញ៉ាំនៅពេលព្រឹក និងថ្ងៃត្រង់ តែត្រូវជៀសវាងញ៉ាំច្រើននៅពេលល្ងាចព្រោះវាធ្វើឲ្យឡើងទម្ងន់លឿន។ ៥.ដើរឲ្យបាន ៣០...
ការលង់ ឬការជិតស្លាប់ដោយសារលង់ទឹក ច្រើនតែជាបញ្ហាដែលគេតែងតែហៅឲ្យអ្នកធ្វើការថែទាំវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះ មុននឹងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ នៅក្នុងការលង់ទឹក ទឹកកម្រចូលសួតក្នុងបរិមាណច្រើន ពីព្រោះនៅពេលប៉ះនឹងវត្ថុរាវ ការកន្ត្រាក់បំពង់កកើតឡើង ហើយការកន្ត្រាក់ទាំងនេះនឹងបិទដង្ហើមពីមាត់ និងច្រមុះ។ ១) អាទិភាពដំបូងបំផុតនៅក្នុងការគ្រប់គ្រងជនរងគ្រោះលង់ទឹក គឺរក្សាសុវត្ថិភាពបុគ្គលិកជួយសង្គ្រោះ។ អ្នកជួយសង្គ្រោះគួរពិចារណាពីលទ្ធភាពនៃការកើតមានរបួសនៅនឹងឆ្អឹងខ្នងរបស់ជនរងគ្រោះ ប្រសិនបើទាក់ទងនឹងគ្រោះថ្នាក់នៃការលោត ឬជ្រមុជទឹក ឬមិនដឹងមូលហេតុ។ គួរតែសែងយកអ្នករងគ្រោះចេញពីទឹក ដោយប្រើក្តារបន្ទះរឹងជាជំនួយ។ ២) ដើម្បីជៀសវាងមានបញ្ហាធ្ងន់ធ្ងរពីការខ្វះអុកស៊ីសែន ត្រូវបង្ហើបក្បាលឲ្យផុតពី ទឹកដើម្បីឲ្យគាត់អាចដកដង្ហើមបាន។ ទោះបីជាអ្នកលង់ទឹកមិនទាន់ត្រូវបានយកចេញពីផ្ទៃទឹកក៏ដោយ ក៏យើងត្រូវចាប់ផ្តើមបញ្ចូលខ្យល់សិប្បនិម្មិតដល់គាត់រហូតដល់បានបញ្ជូនគាត់មកដល់ច្រាំង។...
ភ្នំពេញៈ ការបង្រួមក្បាលដី សំដៅដល់ការបញ្ជូលក្បាលដីច្រើន ដែលជាប់គ្នាឱ្យក្លាយដីតែមួយ ដោយដីទាំងនោះមានម្ចាស់កម្មសិទ្ធិតែមួយ ជាប្រភេទដីតែមួយនិងស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលតែមួយ។ ម្យ៉ាងទៀត សំដៅដល់ការបញ្ចូលក្បាលដីច្រើន ដែលជាប់គ្នាឱ្យទៅជាក្បាលដីតែមួយ ដើម្បីធ្វើផែនការអភិវឌ្ឍ សម្រាប់ធ្វើសមាហរណកម្ម និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សេវាសាធារណៈ និងភាពងាយស្រួលនៃទីក្រុង។ ការបង្រួមក្បាលដីប្រភេទនេះអាចហៅថា ការធ្វើសមាហរណកម្មក្បាលដី។ ការបំបែកក្បាលដីសំដៅដល់ការបំបែកក្បាលដីមួយ ឱ្យទៅជាក្បាលដីច្រើនសំរាប់ ការសាងសង់លំនៅដ្ឋាន អគារពាណិជ្ជកម្ម ឧស្សាហកម្ម។ល។ ដោយធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ ផ្ទៃបៃតង និងសេវាសាធារណៈ សមស្របតាមបញ្ញត្តិនៃការប្រើប្រាស់ដី។ ១)...
រាជធានីភ្នំពេញ÷ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានអំពាវនាវដល់ពលរដ្ឋនៅតំបន់ទឹកជំនន់ ប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមដែលអាចរសាត់តាមទឹកហូរ។ តាមរយ:បណ្ដាញសង្គមហ្វេសប៊ុកលោក ហេង រតនា បានលើកឡើងយ៉ាងដូច្នេះថា “សូមអំពាវនាវប្រជាពលរដ្ឋនៅតំបន់ទឹកជំនន់ ក្រោយទឹកស្រកត្រូវបង្កេីនការប្រុងប្រយត្ន័ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចរសាត់តាមទឹកហូរខ្លាំង ! ករណីប្រទះឃេីញឬវត្ថុអី្វមួយសង្ស័យថាជា គ្រាប់មីនឬជាសំណល់គ្រាប់មិនទាន់ផ្ទុះ. សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬកំលាំងប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ផ្ទាល់ដេីម្បីដោះស្រាយបញ្ហាជូន”៕ ប្រភព៖ kbn.news
ខេត្តកំពង់ស្ពឺ ដែលតំបន់មួយចំនួនតែងតែមានភាពរាំងស្ងួតនោះ ពេលនេះត្រូវបានលិចលង់ដោយជំនន់ទឹកភ្លៀង ដែលបានធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដោយឥទ្ធិពលព្យុះជាបន្តបន្ទាប់មានប្រភពមកពីសមុទ្រចិនខាងត្បូង។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ឥទ្ធិពលព្យុះធ្វើឲ្យទឹកភ្លៀងធ្លាក់ច្រើនសន្ធឹកសន្ធាប់ បណ្តាលឲ្យហូរហៀរក្នុងអាងស្តុបទឹក ដែលចាំបាច់ត្រូវតែបង្ហូរចុះទៅតាមស្ទឹងព្រែកត្នោត ចៀសវាងការបាក់ទំនប់អាង។ លោក វ៉ី សំណាង បន្ថែមថាការបង្ហូរទឹកចុះទៅផ្នែកខាងក្រោម បណ្តាលឲ្យប៉ះពាល់ដល់ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត។ ប្រភព៖ www.rfi.fr
ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មយាងចូល៩០ព្រះវស្សានៃសម្តេចតា នរោត្តម សីហនុ នាឆ្នាំ២០១១ កម្ពុជាបានរៀបចំព្រះរាជពិធីយ៉ាងអធិកអធម នៅមុខព្រះបរមរាជវាំង ដោយមានទាំងព្រះរាជវត្តមានសម្តេចតា សម្តេចយាយ និងព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនីផង។ ព្រះរាជបន្ទូលជាង២០នាទី នាវេលានោះ គឺជាព្រះរាជបន្ទូលចុងក្រោយនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅកាន់ជនរួមជាតិរបស់ព្រះអង្គ។ សូមស្តាប់ព្រះរាជឱង្ការរបស់ព្រះបរមរតនកោដ្ឋ នាចុងខែតុលាក្នុងឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជាបានរៀបចំព្រះរាជពិធីពីររួមគ្នា។ ទីមួយគឺព្រះរាជពិធីចម្រើនព្រះជន្មអតីតព្រះមហាក្សត្រនរោត្តម សីហនុ ៨៩យាងចូល៩០ព្រះវស្សា និងទីពីរ គឺព្រះរាជពិធីខួប២០ឆ្នាំនៃការយាងនិវត្តរបស់សម្តេចឪ...
គំរោងរំដោះជំនន់ទឹកភ្លៀងនៅទីក្រុងTokyo រដ្ឋាភិបាលជប៉ុនបានបង្កេីតប្រព័ន្ធបង្ហូរទឹក ស្តុកទឹកប្រៀបបាននឹងបឹងដ៏ធំជួយការលិចលង់បាន៩០%។ ប្រព័ន្ធបង្ហូរនេះ ប្រវែង៦,3គម មានរណ្តៅចំនួន៥ មួយៗធំរហូតអាចដាក់Statue of LibertyនៅNew Yorkបាន។ ប្រព័ន្ធនេះមានលទ្ធភាព រំដោះទឹកបានប្រមាណ ២០០ម៉ែត្រគូប ក្នុងមួយវិនាទី។ ការសាងសង់នេះ ចំនាយទឹកប្រាក់អស់យ៉ាងតិចណាស់ ២,២ ប៊ីលានUSD, ដែលអាចជាប្រព័ន្ធរំដោះទឹកធំជាងគេលេីលោក។ ការសាសង់បែបនេះ ចំនាយលុយច្រេីនណាស់ អញ្ចឹងទេ បានជាប្រទេសជាច្រេីន រក្សា និងការពារប្រព័ន្ធធម្មជាតិ ដែលមានស្រាប់...
អ្នកបើកបរទាំងអស់ត្រូវយល់ដឹងអំពីចំណុច៥យ៉ាងដែលអាចជួយការពារជីវិតអ្នកនិងគ្រួសាររបស់អ្នកឲ្យរួចពីគ្រោះថ្នាក់។ ព្រោះយើងមិនដឹងថា គ្រោះថ្នាក់រថយន្តអាចកើតឡើងនៅពេលណាទេ នេះជាវិធីបង្កាទាំង៥យ៉ាងមិនឲ្យមានគ្រោះថ្នាក់ ចំណុចទាំងអស់នេះនិងមានរៀបរាប់ដូចខាងក្រោម៖ ១. កុំភ័យតក់ស្លុតវាជារឿងសំខាន់សម្រាប់អ្នកដើម្បីរក្សាថាមពលរបស់អ្នកនិងបន្តផ្តោតអារម្មណ៍ជាពិសេសពេលដែលអ្នកកំពុងជួបប្រទះការប្រញាប់ប្រញាល់ ដូច្នេះអ្នកអាចរៀបចំផែនការផ្លូវរត់របស់អ្នកនិងបង្ការខ្លួនអ្នកពីការវង្វេងក្នុងរថយន្ត។ ២. ដោះខ្សែក្រវ៉ាត់សុវត្ថិភាពរបស់អ្នកចេញ ស្បែកជើង រកវិធីទំលុះទ្វារចេញឲ្យបានឆាប់រហ័ស។ មិនត្រូវស្តាយរបស់របរ និងទ្រព្យសម្បត្តិរបស់អ្នកឡើយនិង ដកសម្ភារៈណាដែលមានទម្ងន់អ្នកដូចជាអាវរបស់អ្នកដើម្បីជួយឱ្យអ្នកហែលទឹកបានស្រួល។ ៣. ត្រូវប្រញាប់ទំលុះបង្អួចចំហៀងដើម្បីគេចចេញ ឲ្យបានឆាប់រហ័ស ជៀសវាងកុំឲ្យទឹកជ្រាបចូលបានមុន។ ៤. បំបែកបង្អួចប្រសិនបើជំហានទី 3 មិនដំណើរការ។ ក្នុងករណីដែលបានកាត់បន្ថយឬបិទបង្អួចត្រូវប្រើវត្ថុរឹងដើម្បីបំបែកបង្អួច។ អ្វីដែលដូចជាញញួរឬខ្សែសង្វាក់សំខាន់គឺជាជម្រើសដ៏ល្អ។ ឧបករណ៍ទាំងនេះគួរតែត្រូវបានដាក់នៅជិតបង្អួចឬភ្ជាប់ជាមួយសោរបស់រថយន្តរបស់អ្នកក្នុងករណីមានភាពអាសន្ន។...
បច្ចុប្បន្នគេសង្កេតឃើញថា មានករណីចោរកម្ម ក៏ដូចជា ចោរឆក់ ចោរប្លន់ កំពុងកើតមានឡើងជារឿយៗ ជាពិសេសលើស្ត្រីភេទទន់ខ្សោយ ជាហេតុនាំឲ្យគ្រប់គ្នា មានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ។ ជាងនេះទៅទៀត ចំពោះករណីបែបនេះ កំពុងប្រឈមមុខនឹងគ្រោះថ្នាក់កាន់តែខ្លាំងនៅពេលចេញតាមផ្លូវ ដែលជាទូទៅជនល្មើស ឬក្រុមចោរ ជាអ្នកជិះម៉ូតូ ដើម្បីធ្វើសកម្មភាពទៀតផង។ខាងក្រោមនេះជាគន្លឹះមួយចំនួន ដើម្បីរំលឹកគ្រប់គ្នាអំពីវិធីដោះស្រាយ ក្នុងការ ការពាររាល់កាបូបរបស់អ្នក ដើម្បីចៀសវាងការលួច ឬឆក់ពីក្រុមចោរដៃឆៅទាំងនោះបាន។ ១. នៅពេលបើកបរក្នុងឡាន៖ ទោះបីអ្នកនៅម្នាក់ឯង ឬអ្នកដំណើរក្នុងរថយន្តក៏ដោយ...