ឪពុកម្តាយឥឡូវប្រហែលជាមានការព្រួយបារម្ភច្រើនទាក់ទងនឹងការចេះនិយាយរបស់កូនតូចរបស់ខ្លួន ដោយសារតែកូនក្មេងសម័យបច្ចុប្បន្ននេះភាគច្រើនតែងកម្រចេះនិយាយ បើប្រៀបធៀបនឹងកូនដែលកើតពីជំនាន់មុនៗ។ ហេតុផលធំមួយដែលបណ្តាលមកមានបញ្ហានេះ គឺដោយសារតែឪពុកម្តាយខ្លះមិនសូវចំនាយពេលជាមួយកូនរបស់ខ្លួនគ្រប់គ្រាន់នោះទេ ប៉ុន្តែបែរជាអោយកូនរបស់ខ្លួនជក់ជាមួយការមើលវីដេអូក្នុងទូរស័ព្ទ ឬលើអ៊ីនធឺណែតផ្សេងៗទៅវិញ។ សម្រាប់អ្នកដែលមានបញ្ហាកូនមិនទាន់ចេះនិយាយ ខណះដែលពួកគេមានអាយុរាងច្រើនទៅហើយនោះ អ្នកអាចសាកល្បងវិធីធំៗទាំង៦នេះបាន ដើម្បីទទួលបានប្រសិទ្ធិភាព ដោយក្នុងនោះមានដូចជា៖ ១. ចាប់ផ្តើមនិយាយទៅកាន់កូនអោយបានច្រើនជាងមុន ការនិយាយសន្ទនាជាមួយកូនគឺជាកត្តាជម្រុញដ៏សំខាន់មួយសំរាប់អោយកូនរបស់អ្នកឆាប់ចេះនិយាយ ព្រោះថានៅពេលដែលអ្នកចំនាយពេលនិយាយជាមួយពួកគេ ពួកគេនឹងរៀនចេះពាក្យច្រើនពីការសន្ទនានោះ។ ២. នៅពេលដែលពួកគេចេះមួយពាក្យៗ ចាប់ផ្តើមចាប់ពាក្យពីរបីម៉ាត់ចូលបន្ថែមទៀត វិធីម្យ៉ាងទៀតនៅក្នុងការផ្ចុងផ្តើមកូនអោយឆាប់ចេះនិយាយ គឺតាមរយះការបន្ថែមពាក្យទៅអោយពួកគេ។ ជាទូទៅ ក្មេងចាប់ផ្តើមដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ដូច្នេះហើយនៅពេលដែលពួកគេចេះប្រើពាក្យទាំងនោះហើយ អ្នកគួរតែឧស្សាហ៍បន្ថែមពាក្យថ្មីដើម្បីបង្រៀនអោយពួកគេចេះប្រើរួមគ្នា។...
ក្នុងនាមជាឪពុកម្ដាយដែលតែងរវល់ជាមួយការងារ មិនថាការងារផ្ទះរឺការងារនៅកន្លែងធ្វើការ អ្នកអាចនឹងមានការធ្វេសប្រហែសក្នុងការមើលថែទាំកូនៗរបស់លោកអ្នក។ បើទោះបីជាពួកគេនៅក្មេងវ័យក៏ដោយ កុមារភាពរបស់ពួកគេក៏អាចជួបប្រទះរឿងរ៉ាវជាច្រើនដូចជា ការរងសម្ពាធពីមិត្តភក្ដិ ការបាក់ទឹកចិត្តរឺខ្វះកម្លាំងចិត្ត រឺទទួលរងការវាយប្រហារផ្សេងៗ។ ប៉ុន្ដែពាក្យសម្ដីមួយចំនួនរបស់អ្នកអាចធ្វើឲ្យជីវិតកូនៗរបស់អ្នកប្រែជាស្រស់បំព្រង ហើយខាងក្រោមនេះជាអ្វីដែលអ្នកគួរតែនិយាយទៅកាន់ពួកគេជារៀងរាល់ថ្ងៃ។ ១. កូនជាក្មេងឆ្លាតម្នាក់៖ ក្មេងដែលមានអារម្មណ៍ថា ខ្លួនមិនសូវឆ្លាតដូចអ្នកដទៃ នឹងចុះចាញ់ទាំងពួកគេមិនទាន់បានព្យាយាមទៅទៀត ដោយពួកគេនឹងលើកឡើងថាពួកមិនឆ្លាតគ្រប់គ្រាន់នោះទេ ។ ដូច្នេះ ដើម្បីបញ្ចៀសភាពចាញ់ប្រៀបអ្នកដទៃនេះ អ្នកគួរធ្វើការសរសើរពីសមត្ថភាពរបស់ពួកគេ ជាជាងការនិយាយបង្អាប់បន្ថែម។ ២. កូនប្រាកដជាអាចធ្វើបាន៖ កុមារមួយចំនួនអាចគិតថា ពួកគេមិនអាចធ្វើការកិច្ចការអ្វីមួយបាន ដូចជាការងារសាលាជាដើម។...
ស្នេហា ជាអាវុធមុខពីរ ព្រោះបើកាលណាអ្នកមិនអាចប្រើប្រាស់ រឺគ្រប់គ្រងវាអោយបានល្អនោះទេ វាមិនត្រឹមតែមិនធ្វើអោយអ្នករីករាយ សប្បាយចិត្តនោះទេ ប៉ុន្តែវាមានតែផ្តល់ជារឿងសោកសៅ ក្តៅក្រហាយមិនចេះចប់។ ស្នេហាក៏ដូចជាជម្ងឺផងដែរ ប្រសិនជាអ្នកដឹងពីអាការះមិនប្រក្រតីរបស់វា ហើយទទួលការព្យាបាល ស្វែងរកដំណោះស្រាយទាន់ពេល អ្នកនឹងមានសង្ឃឹមស្រោចស្រង់វិញបាន។ ប៉ុន្តែតើសញ្ញាអ្វីខ្លះដែលបង្ហាញអ្នកស្នេហាដែលអ្នកកំពុងតែមាននោះកំពុងមានបញ្ហាដែលត្រូវដោះស្រាយ? ខាងក្រោមនេះគឺជាសញ្ញាសម្គាល់ដែលអ្នកត្រូវយកចិត្តទុកដាក់៖ ១. មិនហ៊ាននិយាយរឿងក្នុងចិត្តទៅកាន់ដៃគូរ ដៃគូរស្នេហារបស់អ្នកគួរតែជាមនុស្សម្នាក់ដែលអ្នកអាចទុកចិត្តនិយាយគ្រប់យ៉ាងរបស់ខ្លួនប្រាប់ទៅគេបាន ប៉ុន្តែប្រសិនជាដល់ពេលមួយអ្នកស្រាប់តែមិនអាចនិយាយរឿងក្នុងចិត្តប្រាប់គេហើយនោះ បើមិនអ្នក គេ រឺក៏អ្នកទាំងពីរតែម្តងកំពុងតែមានបញ្ហា។ ២. អ្នកយល់ព្រមទាំងអ្នកមិនគាំទ្រយោបល់ រឺទង្វើនោះ ដើម្បីអោយស្នេហាមួយអាចបន្តទៅយូរ...
អ្នកដទៃពីរអ្នកអាចនៅជាមួយគ្នាបាន មិនមែនគ្រាន់តែស្រលាញ់មួយមុខគ្រប់គ្រាន់នោះទេ ពោលគឺវាតម្រូវអោយពួកគេចេះយោគយល់ ដឹងពីទុក្ខធុរះ ចេះថយក្រោយម្នាក់មួយជំហាន រឺតែងជួយលើកទឹកចិត្តគ្នាជាដើម។ លើសពីនោះទៅទៀត ទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ ក៏អាចជាកត្តាបង្ហាញថា ពួកគេអាចនៅជាមួយគ្នាបានរឺអត់ដែរ។ ក្នុងចំនោមទម្លាប់ជាច្រើន មានទម្លាប់ពីរដែលអាចធ្វើអោយពួកគេមិនអាចនៅជាមួយគ្នាបាន មិនថាពួកគេនោះស្រលាញ់គ្នាខ្លាំងដល់កម្រិតណាក៏ដោយ។ ការដែលមានទម្លាប់នេះហើយ នឹងធ្វើអោយពួកគេអស់ចិត្តពីគ្នានៅពេលដែលណាមួយ គ្រាន់តែយូររឺឆាប់ប៉ុណ្ណោះ។ ទម្លាប់ទាំងពីរជាចាត់ទុកជាមហន្តរាយនៃស្នេហាមនុស្សមួយគូរនោះគឺ៖ ១. លែងចេះនិយាយគ្នា កាលណាគូរស្នេហ៍មួយគូរលេងចេះនិយាយគ្នា មិនមែនថាពួកគេសុទ្ធតែក្លាយជាមនុស្សគនោះទេ ប៉ុន្តែគឺវាមានន័យថាពួកគេមិនព្យាយាមពន្យល់ រឺបកស្រាយគ្នាតទៀតនោះទេ។ ការដែលមិននិយាយជាមួយគ្នាដើម្បីដឹងសាច់រឿង អាចធ្វើអោយរឿងរ៉ាវនោះរីកកាន់តែធំទៅៗ មិនអាចស្រោចស្រង់វិញបាន។...
ស្នេហាក្នុងបុរាណកាលខ្មែរ មានអត្ថន័យធំទូលំទូលាយ ស្មោះស្ម័គ្រនឹងគ្នា លះបង់ និងមានបង្គប់វប្បធម៌នៃជាតិសាសន៍ខ្មែរទាំងមូលនាសម័យកាលណោះ។ ប៉ុន្តែប្រសិនបើយើងធៀបគ្នាមកសម័យបច្ចុប្បន្នវិញ ហាក់មានភាពខុសគ្នាឆ្ងាយពីសម័យកាលមុនៗ ទាំងអត្ថន័យ និងវប្បធម៌និយម ដែលឃ្លាតឆ្ងាយអំពីប្រពៃណីទំនៀមទម្លាប់ខ្មែរយ៉ាងខ្លាំង ព្រោះស្នេហាសម័យ ភាគច្រើនតែងផ្តោតលើការសប្បាយ ភាពហឺុហា សុីវិល័យ និងមាសប្រាក់ជាដើម។ សម្រាប់អ្នកដែលពុំសូវមានទ្រព្យសម្បត្តិ និងបុណ្យស័ក្តិ លុកកាក់ អាចនឹងត្រូវបានគេទាត់ចោល ឬមើលងាយដោយខ្វះធនធាន។ ប៉ុន្តែសម័យកាលមុន យើងផ្តោតលើអត្តចរិតថ្លៃថ្នូរ មានសីលធម៌ ចេះគោរពចាស់ទុំ និងមានការអប់រំល្អក្នុងសង្គម ឬឧស្សាហ៍ព្យាយាមក្នុងការងារ...
នៅពេលដែលនិយាយដល់ស្រីស្អាត ពេលខ្លះដែលឆ្ងល់អត់ថាហេតុអីបានជាស្រីស្អាតខ្លះ មិនមានសង្សារ??? ជាការពិតណាស់ មិនប្រាកដថាស្រីស្អាតទាំងអស់សុទ្ធតែមានសង្សារទាំងអស់ណា ហើយយើងក៏ដឹងដែរថា មានស្រីស្អាតច្រើនមិនស្ទើរទេ ដែលនៅម្នាក់ឯងមិនយកសង្សារ។ អញ្ចឹងហើយបានជាថ្ងៃនេះយើងចង់ប្រាប់ហេតុផលខ្លះៗដែលធ្វើឱ្យស្រីស្អាតមួយចំនួនមិនមានសង្សារ។ ការដែលមានសង្សារគឺអាចអាស្រ័យទៅលើចរិកឬកពាររបស់យើងម្នាក់ៗដែរ ដូច្នេះបើមនុស្សស្រីស្អាតហើយ មានចរិកមិនសូវល្អពេលខ្លះក៏អាចធ្វើឱ្យមនុស្សស្រីម្នាក់នោះអត់សង្សារដែរ។ ១. ដោយសារតែការបដិសេធ យើងត្រូវដឹងថា ក្នុងទំនាក់ទំនងស្នេហា ឬការចង់ទាក់ទងអ្នកណាម្នាក់ ការបដិសេធតែងតែកើតមានឡើង។ ពេលខ្លះដោយសារតែនារីៗម្នាក់នោះមិនទាន់រកមនុស្សប្រុសដែលខ្លួនពេញចិត្ត ហើយក៏ដោយសារតែគេមិនទាន់សម្រេចចិត្តរួចរាល់ក្នុងការឈានចូលក្នុងទំនាក់ទំនងស្នេហា។ សូម្បីតែមនុស្សប្រុស ពេលខ្លះក៏អាចបដិសេធទៅកាន់មនុស្សស្រីដែលចង់មកទាក់ទងខ្លួនដែរ ហើយរឿងទាំងអស់នោះគឺជឿថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ជួប ក៏ធ្លាប់ដឹងទៅហើយ។ ២. ដោយសារតែមនុស្សស្រីម្នាក់នោះស្អាតពេក...
នៅក្នុងទំនាក់ទំនង មិនថារឿងស្នេហា ឬរឿងមិត្តភាពឡើយ នៅពេលដែលនៅឆ្ងាយគ្នា យើងតែងតែនឹកគ្នាជានិច្ច ប៉ុន្តែក៏មានពេលខ្លះយើងនឹកគេតែម្ខាង ឯគេនោះមើលទៅដូចជាមិននឹកយើងវិញនោះទេ ហើយវាអាចធ្វើឱ្យយើងបាក់ទឹកចិត្តខ្លាំងណាស់។ តួយ៉ាង ក្នុងរឿងស្នេហាផ្ទាល់មនុស្សស្រីតែងតែចង់ឱ្យមនុស្សជាដៃគូស្នេហានឹកខ្លួនជានិច្ច បើគេមិននឹកអាចនឹងខឹងគេទៀត។ ដូច្នេះហើយថ្ងៃនេះបានជាយើងចង់ប្រាប់នារីៗថាគួរធ្វើយ៉ាងណាឱ្យគេនឹកយើងវិញ ធ្វើយ៉ាងណាឱ្យគេចង់ជួបយើង ចង់និយាយជាមួយយើង ចង់នៅជិតយើង។ ១. ទាក់ទាញការចាប់អារម្មណ៏ពីគេដោយប្រើក្លិនទឹកអប់ណាដែលទាក់ទាញខ្លាំង ដូចដែលយើងបានដឹងដែរថា ពេលយើងដើរកាត់អ្នកណាម្នាក់ ក្លិនរបស់គេដែលបក់តាមខ្យល់មកនោះធ្វើឱ្យយើងចាប់អារម្មណ៏ជានិច្ច ជាពិសេសជាមួយក្លិនមួយដែលក្រអូបទាក់ទាញ។ ដូច្នេះ វាដូចគ្នាដែរ ដែលវាជាល្បិចដ៏ងាយស្រួលមួយដែលអ្នកគ្រាន់តែជ្រើសរើសក្លិនទឹកអប់ណាមួយមកប្រើប្រាស់ ដែលជាក្លិនដែលម្នាក់នោះចូលចិត្ត ឬក្លិនដែលអ្នកគិតថាអាចទាក់ទាញការចាប់អារម្មណ៏គេបាន...
កាលពីមុនការស្វែងរកមនុស្សម្នាក់ដែលយើងពេញចិត្តគឺពិតជាពិបាកខ្លាំង ហើយព្យាយាមធ្វើអោយគេចូលចិត្តយើងវិញរឹតតែពិបាក និងចំណាយពេលច្រើនទៀតផង។ តែបច្ចុប្បន្ននេះកម្មវិធីអនឡាញជាច្រើនពាសពេញពិភពអ៊ិនធើណេត អាចជួយស្វែងរកមនុស្សដែលចូលចិត្តអ្នក និងមានចំណង់ចំណូលចិត្តដូចអ្នកបានយ៉ាងរហ័ស និងងាយស្រួល។ ជាអកុសលកម្មវិធីទាំងអស់នេះគ្រាន់តែជួយអ្នកបានមួយផ្នែកប៉ុណ្ណោះ ព្រោះកម្មវិធីទាំងនោះមិនអាចប្រាប់អ្នកបានថានរណាម្នាក់ស្រឡាញ់អ្នកពិត ឫគ្រាន់តែចូលចិត្តអ្នកប៉ុណ្ណោះ។ ហេតុនេះហើយទើបអាណាចក្រនាំអ្នកអោយអ្នកស្គាល់ពីភាពខុសគ្នារវាងការចូលចិត្ត និងការស្រឡាញ់ដូចតទៅ។ ១. ញញឹមហើយមុខឡើងក្រហម យើងមិនដឹងថាមនុស្សសំខាន់របស់យើងកំពុងគិតពីអ្វី ហើយធ្វើអ្វីទេពេលអ្នកមិននៅក្បែរ។ តែបើមុខរបស់អ្នកឡើងក្រហម ហើយញញឹមតែម្នាក់ឯងពេលកំពុងគិតពីគេនោះ ជាសញ្ញាបញ្ជាក់ថាអ្នកស្រឡាញ់គេហើយ។ ២. ធ្វើជាខ្លួនឯង នៅពេលដែលអ្នកតាមស្រឡាញ់គេ អ្នកព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងអោយល្អ និងប្រុងប្រយ័ត្នបំផុតដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងការស្រឡាញ់ពីដៃគូម្ខាងទៀត។ តែបើនរណាម្នាក់ស្រឡាញ់អ្នកពិត...
ឃ្លាមួយដែលមនុស្សជាច្រើនបាននិយាយលេងជារឿយៗគឺ “មនុស្សយើមិនស្រលាញ់មនុស្សដែលស្រលាញ់ខ្លួននោះទេ ប៉ុន្តែបែរជាចូលចិត្តស្រលាញ់មនុស្សមិនស្រលាញ់ខ្លួនទៅវិញ”។ ថ្វីត្បិតតែឃ្លានេះគឺជាឃ្លាដែលគេប្រើប្រាស់សាមញ្ញក៏ពិតមែន ប៉ុន្តែវាគឺជារឿងពិតមួយដែលកើតលើមនុស្សភាគច្រើនណាស់។ ហេតុអ្វីបានជាមានរឿងនេះទៅវិញ? តាមហេតុផលមួយចំនួន យើងអាចបកស្រាយបានថា ការដែលមនុស្សជាច្រើនមានអារម្មណ៍បែបនេះគឺដោយសារតែនៅពេលដែលពួកគេស្រលាញ់មនុស្សដែលទាន់បានស្រលាញ់ខ្លួនមុន ពួកគេនឹងមានអារម្មណ៍សប្បាយចិត្តជាងមានគេមកស្រលាញ់ខ្លួនទៅវីញ ព្រោះថាអារម្មណ៍លួចស្រលាញ់មនុស្សម្នាក់ គឺអាចធ្វើអោយពួកគេរំភើប និងសប្បាយរីករាយបាន។ ម្យ៉ាងទៀត ជាទូទៅ ពួកគេច្រើនតែគិតថា ការស្រលាញ់មនុស្សដែលមិនស្រលាញ់គេ គឺជារឿងមានតម្លៃមួយ ព្រោះថាពួកគេគឺជាអ្នកចាប់ផ្តើមចិត្តស្រលាញ់នេះមុន អញ្ចឹងហើយប្រសិនជាពួកគេអ្នកស្រលាញ់មនុស្សម្នាក់នោះជោគជ័យ វាដូចជាការបំពេញស្នាដៃដ៏គួរអោយរំភើបមួយដែរ។ លើសពីនេះទៅទៀត នៅពេលដែលពួកគេស្រលាញ់នរណាម្នាក់ ពួកគេច្រើនតែអោយតម្លៃមនុស្សម្នាក់នោះខ្ពស់។ ផ្ទុយពីមនុស្សដែលមកស្រលាញ់គេមុន ពួកគេនឹងមានអារម្មណ៍ថា...
ចំពោះអ្នកដែលកំពុងមានស្នេហាគួរតែអានអត្ថបទមួយនេះ ដើម្បីដឹងពីកំណាក់កាលនៃសេចក្តីស្នេហាអ្នក ថាវាដល់កំរិតណា។ យើងដឹងថា ការថើបគឺជាជំហានមួយនៃរឿងស្នេហា ហើយការអោប ក៏អាចបង្ហាញអ្នកពីទឹកចិត្តអ្នកម្នាក់ទៀត ពីការបារម្ភរបស់គេ។ អ្នកអាចសាកល្បងភាពឆបគ្នានៃទំនាក់ទំនងរបស់អ្នកដោយរបៀបដែលអ្នកនិងដៃគូរបស់អ្នកចាប់ផ្តើមជាមួយទំនាក់ទំនងនោះ។ ខាងក្រោមនេះគឺជាបញ្ជីនៃប្រភេទផ្សេងគ្នានៃ ការថើប ជាមួយនឹងអត្ថន័យលាក់ខ្លួនរបស់ពួកគេ។ នៅលើថ្ពាល់៖ វាបង្ហាញថាដៃគូរបស់អ្នកគឺមានតម្លៃសម្រាប់អ្នកហើយវានឹងនាំមកនូវទំនាក់ទំនងជិតស្និទ្ធជាមួយនឹងការយល់ដឹងខ្ពស់។ ឥឡូវនេះរំពឹងថាអ្នកទាំងពីរនាក់នឹងឱបគ្នាទៅវិញទៅមកនៅថ្ងៃបន្ទាប់ទៀត។ នៅលើថ្ងាស៖ វាបង្ហាញថាអ្នកស្រលាញ់និងថែរក្សាដៃគូរបស់អ្នក។ នេះបង្ហាញពីទំនាក់ទំនងជិតស្និទ្ធនិងគោរពរវាងមនុស្សពីរនាក់។ ថើបច្រមុះទល់គ្នា៖ វាពិតជាគួរឱ្យស្រឡាញ់មែន! នៅពេលអ្នកយកច្រមុះទល់គ្នា បិទភ្នែកទាំងពីរនាក់។ វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ដែលធ្វើបែបនេះ ហើយវាអាចបង្ហាញថាអ្នកទាំងចូលចិត្តលេងសើចជាមួយគ្នាច្រើន។ នៅលើត្រចៀក៖ ដៃគូផ្ទាល់ខ្លួនភាគច្រើនធ្វើដូចនេះ។...