ចាស់ៗតែងតែនិយាយថា កូនស្រីបើកាលណារៀនបានខ្ពស់ពេកប្រាកដជារើសច្រើនណាស់។ នេះមានន័យថា កាលណាបើមនុស្សស្រីម្នាក់ទទួលការអប់រំបានទូលំទូលាយ ពួកគាត់តែងតែយកចិត្តទុកដាក់បំផុតនៅពេលដែលគាត់សម្រេចចិត្តក្នុងការរើសគូរស្រករ។ ប៉ុន្តែតើជាទូទៅ ពួកគាន់នឹងជ្រើសរើសមនុស្សបែបណាវិញទៅ? ពេលខ្លះមនុស្សស្រីដែលឆ្លាតមិនមែនជាមនុស្សស្រីដែលមិនធ្លាប់ឆ្លងកាត់រឿងស្នេហានោះទេ ប៉ុន្តែប្រហែលជាមនុស្សដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសាររឿងស្នេហាហើយ ទើបធ្វើអោយគេបង្កើនការប្រុងប្រយ័ត្នជាងមុន។ បើតាមយោបល់ជាច្រើនដែលបានបង្ហាញពីមនុស្សស្រីដែលឆ្លាត និងមានការអប់រំខ្ពស់ ពួកគេតែងតែនិយាយថាអ្វីដែលទាក់ទាញពួកគេមុនគេនៅពេលដែលគេស្គាល់បុរសណាម្នាក់ គឺជាតម្លៃដែលបុរសនោះមាន ហើយពួកគេអោយនិយមន័យតម្លៃនោះដោយចំនេះដឹង និងគំនិតដែលបុរសទាំងនោះមាន។ ពួកគេចូលចិត្តមនុស្សដែលមានការស្រលាញ់ ហើយចេះអាណិតក្នុងពេលតែមួយ ព្រោះប្រសិនជាមនុស្សម្នាក់ចេះតែស្រលាញ់ គេប្រហែលជាមិនចេះគិតពីអារម្មណ៍របស់មនុស្សជុំវិញខ្លួននោះទេ ព្រោះសេចក្តីស្រលាញ់ប្រហែលជាបាំងជិតមុខហើយនៅពេលដែលគេមិនចេះគ្រប់គ្រង។ លើសពីនេះទៅទៀត ពួកគេចូលចិត្តមនុស្សដែលចូលចិត្តរៀនសូត្រពីអ្វីដែលនៅជុំវិញហើយ ចែករម្លែកបទពិសោធន៍ទាំងនោះជាមួយពួកគេ ដោយសារពួកគេយល់ថា ការដែលធ្វើបែបនេះ...
អ្នកវិទ្យាសាស្ត្របានមានចំងល់ពីអ្វីដែលស្រ្តីចង់បានពីបុរស គេក៏ធ្វើការសិក្សាចេញមកដើម្បីស្វែងយល់ពីស្ត្រីផងដែរ។ ខាងក្រោមនេះគឺជាចំនុចទាំង ៧យ៉ាងដែលអ្នកវិទ្យាសាស្ត្រស្វែងរកឃើញពីអ្វីដែលស្ត្រីចង់បាន៖ ១. បុរសដែលមានមុខមាត់ស្អាត អ្នកវិទ្យាសាស្ត្របាននិយាយថាបុរសដែលមានមុខមាត់និងរូបរាងស្អាតបាត គឺជាចំនុចទាក់ទាញមួយសម្រាប់ស្រ្តី ប៉ុន្តែវាមិនសំខាន់ខ្លាំងដូចដែលយើង បានគិតនោះទេ។ ពីព្រោះអ្វីដែលពិតប្រាកដនោះគឺ ស្រ្តីសំលឹងមើលរូបរាងខាងក្រៅតែរយៈពេលខ្លីប៉ុន្នោះ តែសម្រាប់ទំនាក់ទំនងរយៈពេលវែង និងយូរ គឺត្រូវមានអ្វីផ្សេងដែលសំខាន់ជាងមុខមាត់។ ២. បុរសដែលចិត្តល្អ មិនអាត្មានិយម សម្រាប់ទំនាក់ទំនងដែលប្រាកដប្រជាមួយ អ្នកវិទ្យាសាស្ត្រនិយាយថា ស្ត្រីភាគច្រើនគឺអោយតម្លៃទៅលើភាពបរិសុទ្ធមិនអាត្មានិយមច្រើនជាងភាពល្អ ប្រសើរនៃមុខមាត់របស់បុរស។ ពីព្រោះតែភាពមិនអាត្មានិយមនេះជាសញ្ញាមួយនៃភាពល្អនិងគួរអោយគោរពរបស់បុរស។ វាជាចំនុចមួយដែលគួរ អោយភ្ញាក់ផ្អើលបំផុត។ ៣....
ប្រុសៗគ្នាយើងដែលល្អៗប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាច្រើនមិនសូវជោគជ័យក្នុងរឿងស្នេហាមិនថាខ្លួនមានគុណសម្បត្តិល្អប៉ុណ្ណានោះទេ ចំនែកឯមនុស្សប្រុសដែលខូច មានសង្សារច្រើន មិនសូវចេះខ្វល់ស្រលាញ់មនុស្សស្រីណាម្នាក់បែរជាទទួលបានការស្រលាញ់ជាច្រើនទៅវិញ។ ជាការពិតណាស់ដែលនេះជាភាពអយុត្តិធម៌មួយសម្រាប់អ្នក ប៉ុន្តែអ្នកត្រូវដឹងថាគ្រប់យ៉ាងសុទ្ធតែមានហេតុផលរបស់វាទាំងអស់។ ដូចនេះចង់ដឹងថាហេតុអ្វីបានជាមនុស្សល្អបែរជាកំសត់ស្នេហ៍ រឺឯបុរសខូចៗបែរជាមានមនុស្សស្រីចោមរ៉ោមច្រើនទៅវិញនោះ អាន៧ចំនុចនេះទៅដឹងហើយ៖ ១. មនុស្សប្រុសខូចហ៊ានច្រើន សម្រាប់មនុស្សប្រុសដែលខូច គេមិនសូវគិតច្រើននោះទេ ព្រោះពួកគេមិនសូវយកចិត្តទុកដាក់ទៅលើលទ្ធផលរបស់គេ ដូច្នេះគេចង់ថាស្រលាញ់នរណាម្នាក់ គេនឹងនិយាយភ្លាមៗទៅកាន់មនុស្សម្នាក់នោះ ដោយមិនខ្វល់ថាគេពិតជាស្រលាញ់មនុស្សម្នាក់នោះមែនរឺអត់ទេ។ ២. ពួកគេពូកែនិយាយ មនុស្សប្រុសដែលសំបូរស្នេហ៍គឺជាមនុស្សប្រុសដែលសម្តីចាក់ទឹកមិនលិច ទើបគេអាចទាក់ទាញយកបេះដូងរបស់ស្រីបាន ព្រោះនៅពេលដែលគេនិយាយច្រើន វាបង្ហាញថាគេជាមនុស្សដែលក្លាហាន ស័ក្តិសមជាមនុស្សម្នាក់ដែលគួរអោយទុកចិត្ត។ ម្យ៉ាងការនិយាយរបស់ពួកគេក៏អាចជាហេតុផលអោយនារីទាំងឡាយលង់ស្នេហ៍នឹងគេបានដែរ ព្រោះពួកគេដឹងថាអ្វីដែលគួរ...
កាលពីជាងមួយឆ្នាំមុន ខ្ញុំបានចាប់ផ្តើមស្រលាញ់មនុស្សម្នាក់ដែលជាមិត្តរួមការងាររបស់ខ្ញុំ។ គេជាមនុស្សម្នាក់គត់ដែលតែងតែនៅក្បែរខ្ញុំខណះពេលដែលខ្ញុំកំពុងស្ថិតនៅក្នុងភាពឯកោ បន្ទាប់ពីបានបែកគ្នាជាមួយមនុស្សជាទីស្រលាញ់តែម្នាក់គត់ មុនពេលដែលខ្ញុំស្គាល់គេ។ ប៉ុន្តែមិនថា ខ្ញុំជាមនុស្សដែលខូចចិត្តប៉ុណ្ណានោះទេ គេព្យាយាមរហូតធ្វើអោយខ្ញុំសើចបានសម្រេច ហើយគេក៏បានរើសកម្ទេចបេះដូងរបស់ខ្ញុំដែលត្រូវបានបំផ្លាញដោយអ្នកមុនមកផ្គុំចូលគ្នាវិញ អោយខ្ញុំចេះស្រលាញ់ម្តងទៀត។ ក្នុងពេលត្រឹមតែប៉ុន្មានខែសោះ ពួកយើងក៏បានស្រលាញ់ និងយល់ចិត្តគ្នាយ៉ាងខ្លាំង។ គេធ្វើអោយខ្ញុំយល់ថា មិនមែនមនុស្សទាំងអស់សុទ្ធតែដូចគ្នា។ ពួកយើងបានសិក្សាពីគ្នាជាច្រើន ដែលពេលខ្លះពួកយើងអាចយល់ពីគ្នាបានយ៉ាងងាយ ដោយមិនចាំបាច់និយាយអ្វីមួយពាក្យឡើយ។ ចំនងស្នេហ៍របស់ពួកយើងវិវត្តកាន់តែខ្លាំង រហូតដល់គេនិយាយថាគេនឹងរកពេលល្អដើម្បីនិយាយជាមួយឪពុកម្តាយគេអំពីរឿងរបស់ពួកយើង និងមើលថាតើពេលណាថ្ងៃពិសេសរបស់យើងគួរតែចូលមកដល់។ អារម្មណ៍ខ្ញុំពេលនោះ មិនអាចរកពាក្យអ្វីអោយស័ក្តិសមមកនិយាយនោះទេ វាប្រៀបដូចជាសុបន្តិក្លាយជាការពិតអញ្ចឹងដែរ ដោយសារខ្ញុំជិតបានចំនាយពេលមួយជីវិតរបស់ខ្ញុំនៅជាមួយមនុស្សដែលស្រលាញ់ខ្ញុំ ហើយខ្ញុំក៏ស្រលាញ់គេវិញដូចគ្នា។...
គេថាមនុស្សស្រីមានអាថ៌កំបាំងក្នុងចិត្តច្រើន ចុះចំណែកបុរសវិញ តើយ៉ាងណាដែរ? តើបុរសៗ ដែលធ្លាប់មានអាថ៌កំបាំងអ្វីលាក់ក្នុងចិត្ត ហើយមិនដែលចង់ ឬមិនហ៊ានប្រាប់អ្នកដទៃដែរឬទេ? ១. បុរសក៏ចូលចិត្តស្រី្តដែលមានភាពជឿជាក់ដែរ បុរស តាមពិតទៅ មើលទៅលើស្រ្តី ដូចជាគេមើលឃើញខ្លួនឯងផងដែរ។ ច្បាស់ណាស់ បុរសក៏ចូលចិត្តស្រ្តីដែលមានភាពក្លាហាន មានភាពជឿជាក់លើខ្លួនឯងផងដែរ។ ដូចនេះ មិនមែនបុរសគ្រប់គ្នាសុទ្ធតែស្រលាញ់តែស្រ្តីដែលមានរូបរាងស្អាត ដូចតារាម៉ូដែលនោះទេ។ ភាពជឿជាក់របស់ស្រ្តីក៏ជាចំណុចទាក់ទាញខ្លាំងសម្រាប់បុរសៗផងដែរ។ ២. រូបរាងក៏សំខាន់ផងដែរ សម្រាប់បុរស របៀបដែលនារីស្លៀកពាក់មិនជាបញ្ហាធំដុំនោះទេ ប៉ុន្តែពួកគេក៏ស្រលាញ់ ចង់ឃើញ...
ជាទូទៅការទស្សន៍ទាយតាមរយះសញ្ញាតារានិករមិនជាខុសប៉ុន្មាននោះទេ ដូចនេះប្រសិនជាអ្នកចង់ដឹងពីមនុស្សដែលនៅជុំវិញខ្លួនអ្នកកាន់តែច្បាស់ អ្នកអាចព្យាយាមមើលតាមតារានិកររបស់គេ។
មនុស្សយើងម្នាក់ៗ យើងតែងតែចង់ស្វែងរកដៃគូរស្នេហាដែលល្អប្រសើរ រួចដើរទៅលើវិថីជីវិតរួមគ្នាដោយមានសុភមង្គលពេលលេញ។ ទំរាំតែបានស្គាល់គ្នារហូតដល់ស្រលាញ់គ្នាឈានទៅ ដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា មិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែមិនមែនគ្រប់ដៃគូរជីវិតទាំងអស់ អាចរក្សាជី វិតស្នេហាក្រោមអាណាហ៍ពិពាហ៍របស់គេបានមានសុភមង្គល បានរហូតដល់ចាស់កោងខ្នងនោះទេ។ អ្នកខ្លះទៀត បានមែកបាក់ឫប្រេះឆា តាំងពីរៀបការបាន ប៉ុន្មានឆ្នាំដំបូងម្ល៉េះ។ នេះដោយសារតែភាពមិនចេះយល់ចិត្ត ឫភាពឆ្គាំឆ្គងទាំងឡាយដែលអាច កើតចេញពីប្តីប្រពន្ធទាំងពីរ។ យ៉ាងណាមិុញវេបសាយយើងបានលើកយកទស្សនៈស្នេហានៃប្តីប្រពន្ធមួយគូ ដែលគាត់បានលើកឡើងថា ទោះបីជាគាត់បានរៀបអាពាហ៍ពិពាហ៍បាន២៥ឆ្នាំហើយក្តី ប៉ុន្តែពួកគាត់នៅតែអាច រក្សាសុភមង្គលក្នុងគ្រួសារគាត់ និងមានតែស្នាមញញឹុមដូចការស្គាល់គ្នាដំបូងដដែល។ ពួកគាត់បាននិយាយថាគាត់មានសំណាងខ្លាំងណាស់ដែលអាចជួបគ្នា និងដើរផ្លូវរួមគ្នាមកដល់ចំនុច នេះបាន។...
ការទាក់ទងជាមួយបុរសដែលមានអារម្មណ៍មិននឹងនរ វាធ្វើអោយយើងមានអារម្មណ៍តានតឹងទៅតាមហ្នឹងដែរ។ ប៉ុន្តែការយល់ពីអារម្មណ៍របស់ដៃគូរ យល់ថាអារម្មណ៍មិននឹងនរនេះអាចមកពី ការឈឺចាប់នឹងអ្វីមួយក៏ថាបាន ដូចនេះយើងគួរតែស្វែងយល់ពីភាពមិនប្រក្រតីនោះ ដោយការយល់ចិត្តនិងយកចិត្តទុកដាក់។ បើទោះបីមិនអាចជួយអ្វីបានច្រើន មិនមែនជាពេទ្យចិត្តសាស្រ្ត ដើម្បីព្យាបាលគេ តែយើងអាចជាកំលាំងចិត្តរបស់គេ។ ប្រសិនបើដៃគូររបស់អ្នកស្ថិតក្នុង ៥ចំនុចខាងក្រោមនេះ វាបង្ហាញពីភាពមិនប្រក្រតីដែលគេអាចមាន។ ១. ប្រកាន់ជ្រុល វាជាការពិតមនុស្សយើងម្នាក់ៗ គ្មានអ្នកណាចូលចិត្តអោយគេរិះគុណ ឫនិយាយអ្វីថាអោយខ្លួននោះទេ។ ប៉ុន្តែបើគ្រាន់តែលើកឡើងចំនុចតិចតួចមកនិ យាយឫដំបូន្មានស្រាលៗ ក៏គេប្រកាន់ គិតថាជាការវាយប្រហារ ឫអាចនិយាយបានថាជាការរិះគុណពីអត្តចរិករបស់គេ នោះមនុស្សម្នាក់នោះពិបាក ក្នុងការប្រាស្រ័យទាក់ទងនឹងមនុស្សជុំវិញខ្លួន...
ការសេបគប់និងរៀបការជាមួយបុរសណាម្នាក់ គឺជារឿងសំខាន់ណាស់សម្រាប់ស្រ្តីគ្រប់រូប។ ដូចនេះមុននឹងសម្រេចចិត្ត ចូលគិតគូ និងសិក្សាស្វែងយល់អំពីបុរសដែលជាដៃគូររបស់ខ្លួនអោយ បានច្បាស់ជាមុនសិន។ យ៉ាងណាមិុចខាងក្រោមនេះ គឺជាចំចុចអាក្រក់ទាំង៥ ប្រសិនបើបុរសជាដៃគូរស្ថិតនៅក្នុងចំនុចទាំង នោះគាត់មិនមែនជាបុរសដែលសាកសមក្នុងការផ្ញើរជីវិតនឹងគាត់ នោះទេ។ ១. បុរសដែលប្រើអំពើហិង្សា ...
វាមិនមែនជារឿងចម្លែកនោះទេ ដែលមនុស្សពីរនាក់ដែលស្រលាញ់គ្នាកាន់ដៃគ្នា ប៉ុន្តែតើអ្នកដឹងថា សូម្បីតែរបៀបដែលអ្នកទាំងពីរកាន់ដៃគ្នាក៏អាចឆ្លុះបញ្ជាំងពីទំនាក់ទំនងស្នេហារបស់អ្នកនិងគេបានដែរ។