មនុស្សភាគច្រើនតែងនិយាយថា រឿងចាស់មិនគួររំលឹកទេ ហួសហើយគួរតែកប់ចោលទៅ ព្រោះបើបន្តគិតក៏មិនអាចកែប្រែអ្វីបានដែរ។ តែបើសិនជារបួសទាំងនោះមិនទាន់ជាសះស្បើយបានត្រូវត្រឺមទេនោះ អ្នកមិនអាចរកផ្លូវដើរចេញពីការគិតបែបនោះទេ។ តើអ្នកជឿទេថា រឿងរ៉ាវចាស់ៗនេះហើយដែលជាអ្នកផ្លាស់ប្ដូរអោយអ្នកក្លាយជាមនុស្សនៅពេលនេះ អញ្ចឹងហើយការដែលអោយលុបចោលនូវការចងចាំទាំងនោះអាចនឹង ទៅរួចដែរទេ? យ៉ោងតាមការសិក្សាបានបង្ហាញថា បើសិនជាអ្នកធ្លាប់ជួបប្រទះព្រឹត្តិការណ៏អាក្រក់ណាមួយកាលអ្នកនៅក្មេងនោះ ទោះចង់រឺមិនចង់ ភ្លាមៗអ្នកមិនអាចកាត់ផ្ដាច់ខ្លួនឯងមិនអោយនឹកដល់រឿងទាំងនោះឡើយ។ ទាំងនេះជាប្រភេទរបួសផ្លូវចិត្តទាំង ៣ យ៉ាងដែលមនុស្សភាគច្រើននៅតែបន្ដរងគ្រោះដោយសារ៖ ១. សេរីភាព របួសផ្លូវចិត្តប្រភេទនេះអាចនឹងកើតឡើង នៅពេលដែលអ្នកត្រូវបានរឹតត្បិត និង ហាមឃាត់បិទសិទ្ធហួសហេតុពេកពេលនៅក្មេង។ ការដែលទម្លាប់បែបនេះ អាចនឹងអោយអ្នកចាប់ផ្ដើមគិតសង្ឃ័យមិនទុកចិត្តថាខ្លួនឯងអាចសម្រេចចិត្តការងារធំៗដោយខ្លួនឯងបាននោះទេ។ ទោះធំឡើងហើយក្ដី...
មជ្ឈដ្ឋានជុំវិញខ្លួន និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ មានឥទ្ធិពលយ៉ាងខ្លាំង ទៅលើការលូតលាស់របស់កូនអ្នក។ បើអ្នកមានទម្លាប់ល្អ កូនអ្នកនឹងឆ្លាតវាងវៃ។ តើមានទម្លាប់ខុសឆ្គងអ្វីខ្លះ ដែលធ្វើឲ្យកូនអ្នកល្ងង់នោះ? ១. ឲ្យញ៉ាំអាហារផ្អែមច្រើនពេក ការញ៉ាំរបស់ផ្អែមច្រើន ធ្វើឲ្យកូនអ្នកមិនចង់ញុំអាហារផ្សេងទេ ជាហេតុធ្វើឲ្យខួរក្បាលមិនអាចទទួលយកជាតិប្រូតេអ៊ីន និងវីតាមីនពីអាហារដទៃ ព្រោះនៅដំណាក់កាលលូតលាស់របស់ក្មេង សារធាតុទាំងពីរប្រភេទនេះ គឺត្រូវការចាំបាច់បំផុត។ ២. ឲ្យញ៉ាំឆ្អែតជ្រុលពេក ការបរិភោគបាយឆ្អែតពេក ធ្វើឲ្យខួរធំផ្គត់ផ្គង់ឈាមបានតិច ជាហេតុធ្វើឲ្យវា ដំណើរការមិនល្អ។ ដូចនេះ បញ្ញាកូនអ្នក នឹងធ្លាក់ចុះជាលំដាប់។...
នៅពេលចំណងមនោសញ្ចេតនាប្ដីប្រពន្ធស្អិតរមួតខ្លាំងនោះ ប្ដីប្រាកដជាស្រលាញ់ប្រពន្ធខ្លាំង។ ដូចនេះម្ដាយប្ដីប្រាកដជាដឹងថា ធ្វើបាបកូនប្រសារ ក៏មិនខុសពីធ្វើបាបកូនប្រុសខ្លួនឯងដែរ។ យ៉ាងណាក្ដី ប្រសិនបើអ្នកជាកូនប្រសាររបៀបទាំង៣ខាងក្រោមនេះ សាច់ថ្លៃទាំងអស់គ្នា គ្មានអ្នកណាអាចធ្វើបាបអ្នកបានឡើយ។ ១. កូនប្រសារដែលមានគ្រឹះសេដ្ឋកិច្ចរឹងមាំ ទោះជាយ៉ាងណាក៏ដោយ បញ្ហាលុយកាក់នៅតែជារឿងមួយដែលមិនអាចគេចផុតទោះបីជាម្ដាយក្មេក កូនប្រសារស្រលាញ់គ្នាយ៉ាងណា។ ដោយសាច់ថ្លៃតែងតែគិតថា កូនប្រសារជញ្ជក់ឈាមកូនប្រុសខ្លួនឯង ប្រសិនបើនាងមិនមានការងារធ្វើត្រឹមត្រូវ។ ផ្ទុយមកវិញ បើអ្នកបញ្ជាក់ឲ្យឃើញថា រឿងលុយកាក់របស់អ្នករឹងមាំនោះ គឺពិបាកមានអ្នកណាហើបមាត់បញ្ឈិតបញ្ឍៀងអ្នកបានណាស់។ ២. កូនប្រសារដែលមានខ្នងរឹងមាំ នៅពេលរៀបការ ប្រសិនបើគ្រួសារខាងស្រីមានទំនាក់ទំនងនៅក្នុងសង្គមទូលាយ ដែលអាចជួយឲ្យខាងប្ដី...
ក្នុងកិច្ចសម្ភាសជាមួយនឹងអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅ លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា ឪពុកម្ដាយសម័យឥឡូវចាប់ផ្ដើមមានការយល់ដឹង ទទួលស្គាល់ និងឯកភាពថា វិស័យអប់រំ គឺជាគ្រឹះនៃការអភិវឌ្ឍកូនៗរបស់ពួកគាត់។ ដូច្នេះពួកគាត់ខំយ៉ាងណាឱ្យកូនៗបានរៀននៅសាលាល្អ គឺសាលារៀនដែលមានគុណភាពខ្ពស់ ទោះជាលំបាកយ៉ាងណាក៏ដោយ ដើម្បីកូនទទួលបានការអប់រំមួយដ៏ល្អប្រសើរ។ ជាមួយនឹងគ្នានេះ ទោះមមាញឹកនឹងការរកទទួលទានយ៉ាងណា ឪពុកម្ដាយក៏ពុំគួរភ្លេចតាមដានពីការសិក្សារបស់កូនៗនិងផ្ដល់ភាពកក់ក្ដៅដល់កូនដែរ។ លោកឧកញ៉ា មានប្រសាសន៍ថា...
ភាពជាឪពុកម្តាយ មានពេលខ្លះរីករាយ ពេលខ្លះស្មុគស្មាញ ប៉ុន្តែបេសកកម្មដ៏ធំបំផុតគឺការចិញ្ចឹមបីបាច់កូនៗឲ្យសប្បាយរីករាយ មានសុខភាពល្អ និងឆ្លាតវៃ។ កុមារជប៉ុន ទោះមានអាយុប៉ុណ្ណាក៏ដោយ ក៏ឪពុកម្តាយមានទម្លាប់ឲ្យពួកគេក្លាយជាមនុស្សម្ចាស់ការលើខ្លួនឯង ហើយកម្រឃើញពួកគេយំខ្លាំងណាស់នៅទីសារធារណៈ។ ចំណុច៥យ៉ាងដែលឪពុកម្តាយជប៉ុនចិញ្ចឹមអប់រំកូនៗខុសពីអ្នកដទៃ៖ ១.កុមារជប៉ុនត្រូវបានអប់រំណែនាំឲ្យចេះធ្វើការងារដោយស្មើភាព វីដេអូមួយចំនួនបានបង្ហាញឲ្យឃើញសិស្សសាលាជប៉ុនសម្អាតបន្ទប់រៀន ប៉ុន្តែទាំងនេះមិនមែនជាការសម្តែងនោះឡើយ វាជាវប្បធម៌របស់ជប៉ុនតែម្តង។ ទាំងនោះសាលា និងក្នុងគ្រួសារ ត្រូវបានអប់រំណែនាំឲ្យធ្វើការងារដូចគ្នា មិនថាជាកូនស្តេច កូនអ្នកមាន ឬអ្នកក្រនោះឡើយ។ ក្នុងទស្សនះជប៉ុន កុមារទាំងអស់ត្រូវអប់រំតាំងពីឆ្នាំដំបូងឲ្យស្គាល់ពីតម្លៃដូចគ្នា ដោយធ្វើយ៉ាងណាឲ្យពួកគេចៀសផុតពីការគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ការអប់រំឆ្នាំដំបូង គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់គ្រួសារជប៉ុន...
សំណាបយោងដី ស្រីយោងប្រុស” ពាក្យនេះនៅតែត្រូវសម្រាប់គ្រប់សម័យកាលរបស់ប្រជាជនខ្មែរ ព្រោះនារីគឺជាអ្នកទុកដាក់សន្សំសំចៃរបស់ទ្រព្យដើម្បីឱ្យគ្រួសារបានថ្កើងមុខមាត់ និងកិត្តិយស។ ប៉ុន្តែបើបុរសជ្រុលខ្លួនទៅរៀបការជាមួយនារីទាំង៤ប្រភេទខាងក្រោមនេះវិញ ធានាថា ទោះប្ដីខំរកលុយយ៉ាងណា ក៏មិនអាចមានបានដូចគេឡើយ។ ១- ប្រពន្ធពូកែតែងខ្លួន៖ ស្រីៗណាក៏ចង់ស្អាតចង់ល្អ តែពេលរៀបការរួច រឿងហិរញ្ញវត្ថុគ្រួសារគឺជារឿងសំខាន់ជាងសម្រស់ខ្លួនទៅទៀត។ ការចេះបែងចែកលុយកាក់ក្នុងផ្ទះបានច្បាស់លាស់ គឺជាវិធីមួយដែលជួយស្វាមី និងក្រុមគ្រួសារឆាប់មានជីវភាពធូរធារជាងមុន ប៉ុន្តែបើបានប្រពន្ធមក គិតតែពីតែងខ្លួន ម្ង៉ៃៗទិញតែគ្រឿងសម្អាង ម្ង៉ៃៗគិតតែ Order របស់លើអនឡាញ ចង់បានតែរបស់ Brand ...
ចិញ្ចឹមកូនប្រុសមានត្រណម ៣។ ត្រណមទី១ ចិញ្ចឹមថ្នាក់ថ្មមតម្រូវតាមចិត្តជ្រុល៖ កូនប្រុសធំឡើង គឺត្រូវធ្វើជាសសរទ្រូងគ្រួសារ ប្រសិនខ្លាចកូននឿយហត់ពេក ថ្នាក់ថ្នមតាមចិត្តកូនជ្រុលពេក នោះពេលគេធំពេញវ័យ ជួបបញ្ហា វិប្បត្តិ ឧបសគ្គបន្តិចក៏មិនអាចពុះពារបាន អ៊ីចឹងគេនឹងពិបាកសម្រេចបានកិច្ចការធំណាស់។ ត្រណមទី២ តាមម៉ែស្អិតពេក៖ ពេលកូនប្រុសធំ ត្រូវតែឃ្លាតពីម៉ែបន្តិច ដល់វ័យធំដឹងក្តីល្មមជាម្តាយត្រូវតែចេះលែងដៃកូនខ្លះ ឃ្លាតឆ្ងាយពីគេបន្តិច ហើយទុកឱកាសឲ្យគេនៅមើល និងរៀនតាមឪពុកគេវិញ ដើម្បីរៀនសូត្រតាមធ្វើជាបុរសដើមទ្រូង ៥ ហត្ថ។ ត្រណមទី ៣...
ចំណុចដែលឪពុកម្តាយមិនគួរនិយាយពេលប្រដៅកូនចៅ៖ ១. ប្រៀបធៀបកូនជាមួយអ្នកដទៃ យើងបានមើលឃើញស្ថានការណ៍បែបនេះនៅក្នុងបរិបទគ្រួសារមួយចំនួន។ ដោយឡែក ពាក្យសំដីទាំងនេះតែងតែពាំនាំមកនូវការបាក់ទឹកចិត្តសម្រាប់កូនៗសម្រាប់ពេលបច្ចុប្បន្ន និងអនាគតផងដែរ។ ជាក់ស្តែង គោលបំណងក្នុងការនិយាយបែប សម្រាប់ឪពុកម្តាយមួយចំនួនគឺដើម្បីចង់ឲ្យកូនចាប់ផ្តើមយកអ្នកបុគ្គលណាមួយជាគំរូ។ តាមពិតទៅ ការប្រើប្រាស់ពាក្យសំដីបែបនេះ មិនត្រឹមតែបង្ហាញចេញនូវការវាយតម្លៃទាបចំពោះកូននោះទេ ថែមទាំងអាចបង្កឲ្យមានជំងឺបាក់ទឹកចិត្តទៀតផង។ អ្វីដែលឪពុកម្តាយគួរធ្វើគឺលើទឹកចិត្តកូន និងផ្តល់ដំបូន្មានល្អៗទៅតាមលទ្ឋភាព និងការយល់ដឹងប្រកបដោយវិចាណញ្ញាណ។ ២. ការស្តីបន្ទោសកូននៅមុខអ្នកដទៃ ការប្រៀនប្រដៅកូនចៅគឺជាអំពើមួយដ៏ត្រឹមត្រូវដើម្បីងតម្រង់ទិសទៅកាន់អនាគតត្រចះត្រចង់។ ផ្ទុយមកវិញ បើសិនជាការស្តីប្រដៅនោះមានដំណើរការខុសប្រក្រតី នោះអាចនឹងបង្កមហន្តរាយដល់កូនៗ ។ កិច្ចការដ៏ត្រឹមត្រូវគឺ អ្នកអាចស្តីប្រដៅនៅពេលដែលភ្ញៀវទាំងអស់ត្រឡប់ទៅវិញ។...
ការរៀបការ គឺជារឿងមួយដ៏សំខាន់ ដែលយើងមិនអាចលេងសើច និងចេះតែយក អ្នកណាម្នាក់ ចូលមកកាន់ជីវិតយើងងាយស្រួលបាននោះឡើយ ព្រោះថា កាយវិការ និងអត្តចរិត របស់មនុស្សពីរនាក់ វាមិនអាចដូចគ្នាបាននោះទេ ដូច្នេះវាត្រូវការ ប្រើពេលវេលា និងសិក្សាជាមួយគ្នា ឲ្យបានច្បាស់សិន មុនពេលសម្រេចចិត្តប្រើប្រាស់ជីវិតគូជាមួយគ្នា។ ចុះតើអ្នកដឹងទេអ្នកគួរធ្វើអ្វីខ្លះ មុនពេលរៀបការ ដើម្បីកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ? ១) និយាយរឿងហរិញ្ញវត្ថុ៖ លុយ និងហរិញ្ញវត្ថុ ដើរតួនាទីយ៉ាងធំ នៅក្នុងទំនាក់ទំនងស្នេហា ព្រមទាំងនៅក្នុងការរៀបការផងដែរ។ វាពិតជាសំខាន់...
នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ មិនថាក្នុងសង្គម គ្រួសារ មិត្ត បងប្អូនសាច់ញាតិ តែងជួបប្រទះ នូវរឿងមួយចំនួនដូចជា កូនៗគ្មានសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ព្រោះតែឪពុកម្តាយមិនទុកចិត្ត ខ្លាចសង្គមខាងក្រៅពង្វក់ រហូតឈានទៅដល់ការបិទបាំង សេរីភាពក្នុងការចេញទៅក្រៅ ជួបមិត្តភក្តិ ឬ ចេញទៅកន្លែងកំសាន្តនានា ដែលឆ្ងាយពីភ្នែកច្រមុះរបស់ពួកគាត់ សំណួរសួរថា តើទង្វើទាំងអស់នេះ ត្រឹមត្រូវដែរឬទេ? តើក្នុងនាមជាកូន អ្នកគួរតែមានវិធីសាស្រ្តយ៉ាងណាដែរ ដើម្បីធ្វើអោយឪពុកម្តាយរបស់អ្នកមានទំនុកចិត្ត និងផ្តល់ការសម្រេចចិត្តមួយដែលពេញលេញអោយអ្នក។ ខាងក្រោមនេះ ជាវិធិសាស្ត្រទាំង៥ ដែលអ្នកអាចយកទៅអនុវត្តបាន...