គិតត្រឹមថ្ងៃទី១២ ខែមេសា អាមេរិកមានអ្នកស្លាប់ដោយសារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុសច្រើនជាងគេបង្អស់នៅលើពិភពលោក។ ការណ៍នេះ បានធ្វើឲ្យអាមេរិកក្លាយជាប្រទេសមាន COVID-19 និងអ្នកស្លាប់ដោយសារជំងឺរលាកសួតប្រភេទថ្មីនេះច្រើនជាងគេ។ អត្រាឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុកបែបនេះ ដោយសារមួយថ្ងៃៗអាមេរិកមានអ្នកឆ្លងជាច្រើនម៉ឺនករណី និងស្លាប់ជាច្រើនករណី។ បើតាមវែបសាយ Worldometer អាមេរិកមាន COVID-19 សរុប និងអ្នកស្លាប់ដោយសារជំងឺឆ្លងនេះ ច្រើនជាងគេបង្អស់ ពោលគឺកើនលើសអ៊ីតាលីទៅទៀត។ មកដល់ថ្ងៃទី១២ ខែមេសា នេះ អាមេរិកបានរកឃើញអ្នកផ្ទុក COVID-19 ថ្មីជាង៣ម៉ឺនករណី...
ពិភពលោកអាចនឹងអស់កន្លែងផ្ទុកប្រេង ខណៈដែលប្រទេសអារ៉ាប់ប៊ីសាអូឌីតត្រៀមបង្កើនផលិតកម្មឥន្ធនៈផូស៊ីល ទោះបីជាតម្រូវការថាមពលនៅទូទាំងពិភពលោកនៅតែបន្តធ្លាក់ចុះដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។ កម្រិតស្តុកប្រេងនៅទូទាំងកន្លែងស្តុកប្រេងរបស់ពិភពលោកបានកើនឡើងជាមធ្យមប្រហែល ៣ ភាគ ៤ ចាប់តាំងពីការបិទទ្វាររោងចក្រចម្រាញ់ប្រេងសំខាន់ៗនៅក្នុងតំបន់ឧស្សាហកម្មរបស់ប្រទេសចិន ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុសនេះ។ ឧស្សាហកម្មប្រេងត្រូវបានគេរំពឹងថានឹងបន្តការស្តុកទុកប្រេងឆៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខទៀត ខណៈការរីករាលដាលនៃជំងឺរាតត្បាតរាលពាសពេញពិភពលោកបានកាត់បន្ថយតម្រូវការធនធានធម្មជាតិរួមទាំងប្រេង។ តម្លៃប្រេងនៅលើសកលលោកបានធ្លាក់ចុះដល់ ២៥ ដុល្លារក្នុងមួយបារ៉ែលកាលពីសប្តាហ៍មុន បើធៀបនឹងតម្លៃជាង ៦៥ ដុល្លារនៅដើមឆ្នាំ ហើយតម្លៃបច្ចុប្បន្ននៅតែទាបជាង ៣០ ដុល្លារក្នុងមួយបារ៉ែល។ ក្រុមហ៊ុន Rystad បានព្រមានឧស្សាហកម្មប្រេងថាតម្លៃប្រេងអាចនឹងធ្លាក់ចុះដល់ ១០ ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ...
បរទេស៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមេសា ឆ្នាំ២០២០ សមាគមគ្រូពេទ្យអ៊ីតាលី បានប្រកាសឲ្យដឹងថា ពេលនេះវេជ្ជបណ្ឌិតសរុបចំនួន១០០នាក់ ដែលបានឆ្លងវីរុស Covid-19 ឥឡូវបានទទួលមរណភាពអស់ហើយ ដែលនេះគឺជាដំណឹងដ័ក្រៀមក្រំបំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp ។ យោងតាមសមាគម Fnomceo ឲ្យដឹងថា គ្រូពេទ្យដែលជាជនរងគ្រោះទី ១០០ គឺជាស្ត្រីវ័យ ៦២ឆ្នាំមកពីទីក្រុង Mira ក្នុងខេត្ត Venice។ ប្រទេសអ៊ីតាលីត្រូវបានគ្របដណ្តប់ដោយការរីករាលដាលនៃមេរោគឆ្លងដ៏សាហាវបំផុតនៅលើពិភពលោក ហើយបុគ្គលិកពេទ្យនៅនិងមន្ទីរពេទ្យ បានប្រឈមមុខទប់ទល់ជំងឺនេះដោយគ្មានការការពារគ្រប់គ្រាន់ដូចជាស្រោមដៃ និងម៉ាស។...
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសសិង្ហបុរីលោក Heng Swee Keat បានប្រកាសនៅថ្ងៃច័ន្ទទី៦មេសានេះថា ប្រជាជនសិង្ហបុរីពេញវ័យទាំងអស់ ដែលមានអាយុចាប់ពី២១ឆ្នាំឡើងទៅ នឹងទទួលបានប្រាក់សំណង៦០០ដុល្លារអាមេរិកជាសាច់ប្រាក់សុទ្ធ។ លោកបញ្ជាក់ថា សម្រាប់ប្រជាជនសិង្ហបុរីភាគច្រើន ដែលបានផ្តល់ព័ត៌មានលំអិតអំពីគណនីធនាគាររបស់ពួកគេមកឱ្យរដ្ឋាភិបាល គឺរដ្ឋាភិបាលនឹងបង់ប្រាក់សាមគ្គីភាពនោះ ចូលទៅក្នុងគណនីធនាគាររបស់ពួកគេដោយផ្ទាល់នៅថ្ងៃទី១៤ខែមេសាខាងមុននេះ។ លោកបានបន្តថា ចំពោះពលរដ្ឋដែលនៅសេសសល់មិនបានបញ្ជូនគណនីធនាគារមករដ្ឋាភិបាល នឹងទទួលបានការទូទាត់ប្រាក់ដោយមូលប្បទានប័ត្រ ដែលនឹងត្រូវចេញជាដំណាក់កាលៗ ចាប់ពីថ្ងៃទី៣០ខែមេសា។ ការផ្ដល់ថវិកានេះ គឺដើម្បីជួយទៅដល់ក្រុមហ៊ុន កម្មករ និងក្រុមគ្រួសារ ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-១៩ ដែលបានប៉ះពាល់ដល់វិស័យជាច្រើននៅក្នុងប្រទេសសិង្ហបុរី...
បរទេស៖ស្ត្រីជនជាតិដើមភាគតិច រស់នៅក្នុងភូមិមួយជ្រៅនៅក្នុងព្រៃអាម៉ាហ្សូន បានឆ្លងវីរុស កូវីដ១៩ ដែលនេះគឺជាករណីដំបូងហើយកើតលើជនជាតិភាគតិច ក្នុងចំណោមកុលសម្ព័ន្ធជាង ៣០០ នៅក្នុងប្រទេសប្រេស៊ីល នេះបើតាម Sesai ផ្នែកសេវាកម្មសុខភាពជនជាតិដើមភាគតិចរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ ។ ស្ត្រីអាយុ ២០ ឆ្នាំម្នាក់ មកពីកុលសម្ព័ន្ធ Kokama បានធ្វើតេស្តវិជ្ជមានវីរុស កូវីដ១៩ នៅក្នុងស្រុក Santo Antonio do Iá ជិតព្រំប្រទល់ប្រទេស...
(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់ចំនួន ៣៤០៥នាក់ ក្រោយពីអ្នកជំងឺប្រមាណ ៤២៧នាក់នាក់ទៀតបានស្លាប់នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលអត្រាមរណខ្ពស់នេះបានឲ្យអ៉ីតាលី ក្លាយទៅជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងប្រទេសចិន ដែលជាប្រទេសផ្ទុះឡើងនូវជំងឺដ៏សាហាវនេះ។ ប្រទេសចិនចំនួនអ្នកឆ្លងសរុប៨០,៩២៦ករណី ក្នុងនោះអ្នកស្លាប់មានចំនួន៣២៤៥នាក់ ខណៈដែលអ៉ីតាលីកាលពីម្សិលមិញមានចំនួនតែ២,៩៧៨នាក់ស្លាប់ ដោយបូកបន្ថែមអ្នកស្លាប់៤២៧នាក់ទៀត ក្នុងរយៈពេលមួយថ្ងៃនេះ ធ្វើឲ្យអ្នកស្លាប់កើនដល់៣៤០៥នាក់។ គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៧៦...
នៅថ្ងៃអង្គារទី១៧ខែមិនានេះ ប្រទេសអ៊ីរ៉ង់ បានធ្វើការប្រកាស បែបព្រមានខ្លាំងៗ ទៅលើពលរដ្ឋរបស់ខ្លួនថា ព្រឹត្តិការណ៍វាយប្រហារ ដោយកូរ៉ូណានៅក្នុងប្រទេស អាចសម្លាប់មនុស្ស រាប់លាននាក់ ប្រសិនបើពួកគេមិនព្រមធ្វើ តាមការណែនាំរបស់រដ្ឋាភិបាល និងជាពិសេសនៅតែបន្តធ្វើដំណើរ។ ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកកាសែត របស់ទូរទស្សន៍ដ៏ធំ ក្នុងស្រុកម្នាក់និង ក៏មានមុខងារជាវេជ្ជបណ្ឌិតផង ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការប្រកាសបិទវិហារ សាសនាធំបំផុត២កន្លែង ដែលជាកន្លែង គួរឲ្យបារម្ភបំផុត ពីការឆ្លងរាលដាលមនុស្ស រាប់ពាន់នាក់ហើយក៏មានទាំងការ...
ចិនមានភស្តុតាងបញ្ជាក់ថា អាមេរិកជាអ្នកបង្កើតវីរុ សកូរ៉ូណា។ នៅថ្ងៃសុក្រទី១៣ ខែមីនានេះ ក្រោយពេលដែលមនុស្សរាប់ម៉ឺននាក់ បានឆ្លងវិរុ.សកូរ៉ូណា និងច្រើនពាន់នាក់បានស្លា.ប់រួចមកនោះ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ប្រទេសចិន បូករួមទាំងភស្តុតាងមួយចំនួនផងដែរនោះ កំពុងដាក់ការចោ.ទប្រកាន់ចំៗទៅលើអាមេរិកតែម្តងថា តាមពិតជាអ្នកដែលបានរៀបចំផែនការ និងស្ថិតនៅពីក្រោយវិរុ.សដ៏កាចសាហាវនេះ។ យ៉ាងណាមិញ លោកបានដាក់សង្ស័.យថា ការឆ្លងបានចាប់ផ្តើមដំបូង ក្នុងគ្រាដែលអត្តពលិក ដែលមានប្រភពមកពីក្រុមយោធាអាមេរិក ចំនួន៣០០នាក់ បានមកចូលរួមការប្រកួតកីឡាករយោធា នាទីក្រុងវូហាន នាពេលកន្លងទៅនោះ។ ទោះជាយ៉ាងណាក៏ដោយ លោកអ្នកនាំពាក្យ របស់ក្រសួងការបរទេសចិនលោកLijian Zhao...
លោក Seyyed Mohammad Mirmohammadi សមាជិកមួយរូបនៃក្រុមប្រឹក្សាផ្ដល់យោបល់ (Expediency Discernment Council) របស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបាត់បង់ជីវិត ដោយសារជំងឺផ្លូវដង្ហើមកូរ៉ូណា (COVID-19)។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកអ៊ីរ៉ង់ Iran Front Page នៅថ្ងៃ០២ ខែមីនា។ មន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់អាយុ ៧២ ឆ្នាំរូបនេះ បានស្លាប់ នៅព្រឹកថ្ងៃចន្ទនេះ នៅមន្ទីរពេទ្យមួយឈ្មោះថា Masih Daneshvari...
លុចសំបួ នៅថ្ងៃសៅរ៍ទី ២៩ កុម្ភៈ បានក្លាយជាប្រទេសដំបូងគេបង្អស់ នៅលើពិភពលោក ដែលផ្តល់សេវាកម្មដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ។ គោលនយោបាយថ្មីនេះ ធ្វើឡើងជាពិសេសដោយរដ្ឋាភិបាលលុចសំបួ ដែលចង់កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបញ្ចេញឧស្ម័នពុល។ ចាប់ពីថ្ងៃសៅរ៍ ទី ២៩ កុម្ភៈនេះតទៅ រាល់ថ្លៃសេវាកម្មដឹកជញ្ជូនសាធារណៈលុចសំបួ មានដូចជា រថភ្លើងនិងឡានក្រុងជាដើមនឹងត្រូវលុបចោល ដោយលើកលែងតែថ្លៃធ្វើដំណើរលំដាប់ទីមួយ (First-class) លើរថភ្លើង និងសេវាកម្មរថយន្តក្រុងពេលយប់មួយចំនួនតែប៉ុណ្ណោះ។ មន្ត្រីសាធារណការលុចសំបួ បានមានប្រសាសន៍ថា ការផ្តល់សេវាកម្មដឹកជញ្ជូនសារធារណៈដោយឥតគិតថ្លៃ មានអនុវត្តពីមុនរួចមកហើយ នៅក្នុងទីក្រុងមួយចំនួននៃប្រទេសលុចសំបួ។...