(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបង្ហាញអារម្មណ៍រំជើបរំជួលជាខ្លាំង ជាមួយនឹងទឹកភ្នែករលីងរលោង នៅក្នុងពេលថ្លែងសុន្ទរកថាមួយ នៅឯពិធីព្យុហយាត្រាយោធាកាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈដែលលោកបានថ្លែងអំណរគុណដល់កងទ័ព ចំពោះការពលីកម្មរបស់ពួកគេ និងបានសុំអភ័យទោសដល់ប្រជាពលរដ្ឋ ចំពោះការដែលមិនបានធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្ទរកថា កំឡុងពេលនៃពិធីព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ ដើម្បីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករកូរ៉េខាជើង កាលពីចុងសប្តាហ៍កន្លងទៅនេះ លោកគីម ជុងអ៊ុន...
(ហៃគូ)៖ អាជ្ញាធរឧតុនិយមចិនបានប្រកាសឲ្យដឹងថា ព្យុះទីហ្វុងយ៉ាងហោចណាស់ចំនួន ០៣ បាននិងកំពុងរំកិលមកវាយប្រហារខេត្តដីកោះហៃណាន (Hainan) និងប្រជុំកោះស៊ីសា (Xisha) ស្ថិតនៅអាគ្នេយ៍ប្រទេសចិន ចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញ រហូតដល់ពាក់កណ្តាលខែតុលា ដោយពួកវានឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះមហន្តរាយផ្សេងៗទៀត ខណៈអាជ្ញាធរកំពុងបង្កើនការប្រុងប្រយ័ត្ន និងត្រៀមជម្លៀសប្រជាជនដែលងាយនឹងរងគ្រោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។ ខេត្តដីកោះរបស់ចិនខាងលើនេះ បច្ចុប្បន្នកំពុងទទួលរងឥទ្ធិពលពីព្យុះ លីនហ្វា (Linfa) រួចជាស្រេចទៅហើយ...
Aava Murto អាយុ១៦ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីហ្វាំងឡង់ជំនួសលោកស្រី Sanna Marin រយៈពេលពេញមួយថ្ងៃ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងមក ដែលនេះជាផ្នែកមួយនៃយុទ្ធនាការ Girls Takeover របស់អង្គការ Plan International នៅមុនទិវាកុមារីអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ Murto ដែលមានពីទីក្រុង Vaasky នៅភាគខាងត្បូងហ្វាំងឡង់ បានជាមួយជាមួយសមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកសភាជាច្រើនរូប។ ជាមួយគ្នានេះ នាងបានធ្វើសេចក្តីថ្លែងការណ៍មួយជាមួយលោកស្រីនាយករដ្ឋមន្ត្រី...
យន្តការអន្តរជាតិផ្នែកផ្គត់ផ្គង់ថ្នាំវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ប្រទេសក្រីក្រកំពុងអភិវឌ្ឍ ដែលបង្កើតឡើងដោយអង្គការសុខភាពពិភពលោក បានទទួលការគាំទ្រពីសមាជិកថ្មីម្នាក់ទៀតដ៏មានទម្ងន់ នោះគឺ ចិន។ មហាអំណាចកំពូលអាស៊ីទើបបានប្រកាសចូលរួមក្នុងយន្តការជួយពលរដ្ឋក្រីក្រ នៅថ្ងៃសុក្រទី ៩ តុលា ២០២០ នេះ។ “ ចិនមានសមត្ថភាពខ្ពស់ផ្នែកផលិតថ្នាំបង្ការប្រឆាំងនឹងជំងឺដែលបង្កឡើងមេរោគកូរ៉ូណាថ្មី។ ដូច្នេះចិននឹងផ្តល់អាទិភាពចែកចាយជួយប្រទេសកំពុងលូតលាស់ នៅពេលមានថ្នាំវ៉ាក់សាំង”។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ដោយបញ្ជាក់ថា ចិននឹងចូលរួមក្នុងយន្តការរបស់អង្គការសុខភាពពិភពលោក ដែលមានឈ្មោះថា COVAX (Covid-19 Vaccine Global Acces)។ Covax...
នៅក្នុងជម្លោះរឿងតៃវ៉ាន់ ចិនប្រថុយនឹងសង្រ្គាមជាមួយអាមេរិក ដោយសារតែតៃវ៉ាន់ធ្លាប់ជាទឹកដីមួយរបស់ចិនផង ហើយលើសពីនេះទៅទៀត តៃវ៉ាន់ក៏មានសារៈសំខាន់ខ្លាំងផងដែរ សម្រាប់សន្តិសុខជាតិចិន នៅក្នុងបរិបទនៃភូមិសាស្រ្តនយោបាយបច្ចុប្បន្ន។ ចុះចំពោះអាមេរិកវិញ? តើតៃវ៉ាន់មានសារៈសំខាន់ប៉ុណ្ណា ទើបអាមេរិកខិតខំការពារ? តើអាមេរិកពិតជាសុខចិត្តចូលខ្លួនមកធ្វើសង្រ្គាមជាមួយចិន ដើម្បីមកការពារតៃវ៉ាន់ដែរឬទេ? បើគេមើលមួយភ្លែត គេអាចនិយាយបានថា អាមេរិកជួយការពារតៃវ៉ាន់ គឺដោយសារតែតៃវ៉ាន់ប្រកាន់នូវរបបននយោបាយប្រជាធិបតេយ្យសេរីតាមបែបលោកខាងលិច ហើយចិនដឹកនាំដោយរបបកុម្មុយនិស្ត។ ក៏ប៉ុន្តែ តាមការពិតទៅ ហេតុផលនេះអាចពន្យល់បានតែមួយផ្នែកតូចប៉ុណ្ណោះ អំពីនយោបាយអាមេរិកចំពោះតៃវ៉ាន់។ បើយើងមើលទៅលើសម្ព័ន្ធមិត្តរបស់អាមេរិក មានប្រទេសជាច្រើន រួមមានដូចជាតួកគី អេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសជាច្រើនផ្សេងទៀត...
(ប៉េកាំង)៖ មន្រ្តីអង្គការសុខភាពពិភពលោក (WHO) ម្នាក់នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសចិនកំពុងតែពិភាក្សាជាមួយ WHO ជុំវិញការវាយតម្លៃទៅលើវ៉ាក់សាំង COVID-19 របស់ខ្លួន ដើម្បីឆ្ពោះទៅរកចេញឲ្យប្រើប្រាស់ជាលក្ខណៈអន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២០។ លោកស្រី សូខូរ៉ូ អេស្កាឡេនត៍ (Socorro Escalante) ដែលជាមន្រ្តីសម្របសម្រួលរបស់ WHO ផ្នែកឱសថ និងបច្ចេកវិទ្យាសុខាភិបាល...
ក្បួនសឹក ស៊ុន អ៊ូ មានប្រវត្តិ ២៥០០ឆ្នាំមកហើយ តែក្បួននេះនៅមានតម្លៃសម្រាប់ការសិក្សា និងពិចារណាក្នុងយុទ្ធសាស្ត្រសង្គ្រាមសម័យទំនើប។ ស៊ុន អ៊ូ លើកឡើងថា «ក្បួនសឹក មានសារសំខាន់ណាស់។ វាជាបញ្ហាស្លាប់រស់ដែលជាផ្លូវទៅរកភាពសុខសាន្ត ឬមហន្តរាយរបស់ប្រទេសជាតិ»។ នុងប្រវត្តិមនុស្សជាតិ ពីបុរាណកាលមក ការធ្លាក់ចុះនៃមហាអំណាចចាស់ ហើយមហាអំណាចថ្មីរះឡើងជារឿងធម្មតា តែការធ្លាក់ចុះថមថយឥទ្ធិពលរបស់មហាអំណាចចាស់មិនមែនជារឿងមួយពព្រិចភ្នែកទេ ហើយមហាអំណាចថ្មីរះឡើងក៏មិនមែនជារឿងមួយថ្ងៃពីរថ្ងៃដែរ។ ទាំងសងខាង សុទ្ធតែប្រើយុទ្ធសាស្ត្រ ធនធាន និងកម្លាំង ដើម្បីរក្សា ឬឈានទៅរកភាពជាកំពូលមហាអំណាច។...
(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ខ្លួនកំពុងតែធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងវ៉ាក់សាំង COVID-19 ដែលនឹងអាចយកទៅចាក់ការពារអាយុជីវិតមនុស្ស ជាលើកដំបូងនៅលើពិភពលោក។ នេះបើតាមសម្តីអ្នកនាំពាក្យ WHO ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។ អ្នកនាំពាក្យ WHO លោក ថារីក ហ្សាសារេវិក (Tarik Jasarevic) បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ តាមរយៈវីដេអូអនឡាញថា «យើងកំពុងតែធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធ...
បរទេស៖ ប្រទេសថៃ ទំនងជាមិនបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិមុនដំណាច់ឆ្នាំនេះទេ ដែលនេះគឺយោងទៅតាមការព្យាករណ៍របស់អភិបាលរងនៃអាជ្ញាធរទេសចរណ៍ថៃ។ ថ្លែងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយមេគង្គទេសចរណ៍ និងត្រាវែល លោក Chattan Kunjara Na Ayudhya អភិបាលរងនៃអាជ្ញាធរទេសចរណ៍ថៃ បានមានប្រសាសន៌ឲ្យដឹងថា មិនមានការពិភាក្សាអំពីពេលវេលាដែលបានចេញសម្រាប់ការបើកប្រទេសដើម្បីការកំសាន្ត និងក្រៅប្រទេសនោះទេ ដោយវិធីសាស្រ្តរបស់រដ្ឋាភិបាលថៃ មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកព្រំដែនឡើងវិញ ហើយលោកមិនរំពឹងថា ប្រទេសថៃនឹងស្វាគមន៍ភ្ញៀវទេសចររហូតដល់យ៉ាងហោចណាស់ឆ្នាំ២០២១ ។ លោកបានបញ្ជាក់ទៀតថា មិនមានសញ្ញាណាមួយពីរដ្ឋាភិបាលដែលថា ប្រទេសនេះនឹងបើកនៅឆ្នាំនេះទេ ហើយការសម្រេចចិត្តនេះកំពុងតែដាក់សម្ពាធយ៉ាងខ្លាំងទៅលើឧស្សាហកម្មទេសចរណ៍។ រដូវបុណ្យគ្រីស្ទម៉ាស់ (ខែដែលមានភ្ញៀវច្រើន)...
បរទេស៖ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ យោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (Vladimir Putin) ដោយលោកបានប្រកាសឲ្យដឹងថា៖ «វ៉ាក់សាំងដំបូងបង្អស់លើពិភពលោកប្រឆាំង នឹងមេរោគឆ្លងកូវីដ-១៩ នឹងត្រូវបានចុះឈ្មោះនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរ បីថ្ងៃទៀត។ អ្នកវិទ្យាសាស្ត្ររុស្ស៊ី បានឆ្លងកាត់ដំណាក់កាលសាកល្បងចាំបាច់ និងបានបង្ហាញពីសុវត្ថិភាព ប្រសិទ្ធភាពនៃថ្នាំ។ វ៉ាក់សាំងរបស់យើងបានស៊ូទ្រាំ នឹងរោគរាតត្បាតបានគ្រប់គ្រាន់ហើយ ឥឡូវនេះផ្តល់ក្តីសង្ឃឹមមិនត្រឹមតែចំពោះប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែសំរាប់ពិភពលោកទាំងមូល។ នៅពេលដែលផ្កាយរណបសូវៀត បានត្រួសត្រាយផ្លូវសម្រាប់មនុស្សជាតិចូលទៅក្នុងអវកាស ឥឡូវនេះវ៉ាក់សាំងរុស្ស៊ី...