ពិតជាមានមោទនភាពខ្លាំងណាស់ ដែលយុវជនម្នាក់ជាកូនចៅគ្រួសារកសិករក្រីក្ររស់នៅតំបន់ដាច់ស្រយាល់ ក្នុងទឹកដីខេត្តព្រៃវែង ដោយសារតែមានការតស៊ូ និង ការព្យាយាមសិក្សារៀនសូត្រ បានធ្វើឱ្យយុវជនរូបនេះមានភ័ព្វវាសនា បានជាប់អាហាររូបករណ៍ទៅបន្តការសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកនៅសហរដ្ឋអាមេរិក ក្នុងទីក្រុង Annapolis រដ្ឋ Maryland ។ យុវជនរូបនេះឈ្មោះ ហេង សំណាង ជាជនជាតិខ្មែរទី៧ ដែលបានចូលរៀននៅក្នុងបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ។បើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រៅពីវីដេអូ ក៏មានការសរសេរសាថា សូមជួបជាមួយហេង សំណាង ដែលជានិស្សិតផ្នែកយោធា កំពុងសិក្សានៅបណ្ឌិតសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងទីក្រុង...
គម្រោងស្តារឡើងវិញស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាហិរញ្ញប្បទាន ឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ គ្រោងនឹងដាក់អោយប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខែ្មរខាងមុខនេះ ក្រោយពេលដែលបានជួសជុលសាងសង់ ៩៣ ភាគរយហើយ ពោលគឺលឿនជាងការគ្រោងទុក។ យោងតាមការលើកឡើងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា៖ “គម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន...
ជាទូទៅ រៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃសែន និងថ្ងៃចូលឆ្នាំចិនម្តងៗ សាលារៀន ទាំងសាលារដ្ឋ និងទាំងសាលារៀនឯកជន រួមទាំងក្រុមហ៊ុន និងស្ថាប័នរដ្ឋមួយចំនួន បានបិទទ្វារ មិនបង្រៀន និងមិនធ្វើការឡើយ។ ក៏ប៉ុន្តែនៅឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួនណារ៉ុន បានប្រកាសណែនាំឲ្យសាលារៀន បន្តបើកទ្វារបង្រៀនសិស្ស នៅថ្ងៃសែន និងថ្ងៃចូលឆ្នាំចិន ដែលនឹងចូលមកដល់នៅថ្ងៃទី០៤ ខែកុម្ភៈ ដើមសប្តាហ៍ក្រោយនេះ។ លោករដ្ឋមន្ត្រី...
ជប៉ុនកំពុងតែព្រួយបារម្ភនឹងការមកដល់នៃរលកយក្សស៊ូណាមិ ដោយសារថ្មីៗនេះប្រភេទត្រីយក្ស oarfish មួយក្បាលបានស្លាប់នៅលើផ្ទៃទឹកខាងលើ។ ជាធម្មតាត្រីប្រភេទនេះគឺរស់នៅក្នុងទឹងជម្រៅពី ២០០-១០០០ម៉ែត្រ ហើយត្រីនេះប្រៀបដូចជាអ្នកនាំសារឱ្យមនុស្សនៅលើគោកផងដែរ គឺឱ្យតែពេលពួកគេមកដល់ផ្ទៃខាងលើមានន័យថា ពួកគេកំពុងតែគេចខ្លួនពីគ្រោះមហន្តរាយអ្វីមួយជាមិនខាន។ ហើយវាក៏ត្រូវជាមួយទ្រឹស្តីវិទ្យាសាស្ត្រដែលថា ការផ្លាស់ប្តូរអកប្បកិរិយារបស់សត្វរស់នៅទីជ្រៅឡើងមកលើផ្ទៃលើគឺជាសញ្ញនៃគ្រោះរញ្ជួយដី។ ជាក់ស្ដែងកាលពី ឆ្នាំ២០១០ ក៏មានត្រី oarfish ប្រភេទនេះចំនួន ១០ក្បាល បានហែលឡើងមកប្រលែងលេងនៅផ្ទៃខាងលើនៃឆ្នេរភាគខាងជើងរបស់ប្រទេសជប៉ុន ហើយប៉ុន្មានខែបន្ទាប់ក៏មានការរញ្ជួយដី និងបង្កជារលកយក្សដែលសម្លាប់មនុស្សជិត ១៩,០០០នាក់ និងបានបំផ្លាញរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាទាំងស្រុង។ ហើយថ្មីៗនេះពួកវាក៏បានចេញមុខម្តងទៀត ដែលធ្វើឱ្យជប៉ុនមានការព្រួយបារម្មណ៍អំពីមហន្តរាយដែលនឹងមកដល់។ សារមួយនៅលើបណ្ដាញ Twitter...
ថ្មីៗនេះ និស្សិតខ្មែរមួយរូបមានឈ្មោះ គិម វ៉ាង ដែលបានបញ្ចប់ការសិក្សាលើជំនាញ វិទ្យាសាស្ត្រចំណីអាហារពីសាកលវិទ្យាល័យបាត់ដំបង កាលពីឆ្នាំ ២០១៧ បានសម្រេចគោលដៅ ដោយការផលិតសរសៃមីចេញពីផ្លែល្ពៅ ដោយមានពណ៌ ក្លិន និង រសជាតិដូចផ្លែល្ពៅ បន្ទាប់ពីចំណាយពេលពិសោធន៍អស់រយៈពេលជិតពីរឆ្នាំមកនោះ ។ បន្ទាប់ពីល្បី និង ទទួលបានការគាំទ្រខ្លាំងពីបណ្តាញសង្គមហ្វេសប៊ុកមក ប្អូនបានបង្ហោះសារសុំទោស ចំពោះ អតិថិជន ដោយរូបគេបានសរសេរសុំការអធ្យាស្រ័យពីអតិថិជន លើបណ្តាញសង្គមហ្វេសបុក ថា៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា...
ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថាការចុះបញ្ជីរថយន្តចង្កូតស្ដាំ ត្រូវបានបញ្ឈប់ចរាចរណ៏ ដោយគ្មានលក្ខខណ្ឌ។ ក្នុងកិច្ចប្រជុំ ប្រចាំខែស្ដីពី វឌ្ឍនភាពការងាររបស់ក្រសួងក្នុងខែមករា ឆ្នាំ២០១៩ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជាមួយយន្តការរដ្ឋបាល និង បច្ចេកវិទ្យាថ្មី ការចុះបញ្ជីរថយន្តចង្កូតស្ដាំត្រូវតែបញ្ឈប់ទាំងស្រុង ចាប់ពីពេលនេះតទៅ ដោយគ្មានលក្ខខណ្ឌ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតអប្បបរិមា។ នេះគឺដើម្បី ស្របតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
អង្គការ WWF-កម្ពុជា រីករាយជំរាបជូនថាថ្ងៃនេះយើងទទួលបានដំណឹងមកថា មានកូនផ្សោតទន្លេមេគង្គចំនួន១ក្បាល ដែលទើបនឹងកើត នៅនៅព្រឹកថ្ងៃទី៣០ខែមករានេះថាកូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាលត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងដើមឆ្នាំ២០១៩នេះ។ ប្រភពដដែលនេះរំលឹកថានៅថ្ងៃទី២៧ ខែមករា ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានរាយការណ៍ជូនលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី។បន្ទាប់មកលោកស្រីស៊ីថាក៏បានផ្តល់ព័ត៌មានជូនក្រុមការងាររបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។ សូមបញ្ជាក់ថា សត្វផ្សោតត្រូវាបានចាត់ទុកជាសម្បត្តិធម្មជាតិមានជីវិតរបស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាបច្ចុប្បន្ននេះ គឺមានស្ថេរភាពល្អណាស់...
បច្ចុប្បន្នកាន់តែទំនើបលើការងារធ្វើស្លាកលេខយានជំនិះពិសេសផ្ទាល់ខ្លួនកាន់តែមានភាពលឿនរហ័ស និង ងាយស្រួលជាងមុន ។ ប្រសិនបើលោកអ្នក ទើបតែទិញយានជំនិះថ្មី ហើយចង់ចរាចរ យានជំនិះរបស់លោកអ្នក នៅតាមដងផ្លូវ ដោយស្របច្បាប់ លោកអ្នកអាចធ្វើការចុះបញ្ជីធ្វើស្លាកលេខយានជំនិះរបស់លោកអ្នកបាន តាមរយៈ គេហទំព័រវេបសាយរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូនផ្ទាល់តែម្ដង ដោយធ្វើទៅតាមនីតិវិធីច្បាប់ ដែលបានកំណត់ ។ លក្ខខណ្ឌចំពោះ ការចុះបញ្ជីរថយន្តរបស់លោកអ្នក ដោយខ្លួនឯងបាន លោកអ្នកតម្រូវឱ្យបង្កើត គណនីមួយ រួចបំពេញព័ត៌មាន ផ្ទាល់ខ្លួនរបស់លោកអ្នក និង...
វត្តមានត្រីចម្លែកដ៏ធំ ដែលគេមិនដែលបានឃើញពីមុនមក ដែលបានមកបង្ហាញខ្លួននៅកោះរ៉ុងសន្លឹម កាលពីរសៀលថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩នោះ តាមពិតទៅវាមិនមែនជាត្រីបាឡែន ឬ ត្រីគល់រាំងនោះទេគឺវាជាប្រភេទត្រីកម្រម្យ៉ាង «ឈ្មោះត្រីបាណន់គីង្គក់» ដែលជាប្រភេទពូជត្រីម្យ៉ាងធំជាងគេ ក្នុងចំណោមត្រីនៅក្នុងសមុទ្រ ។ ដល់ពេលវាធំមែនទែនគឺវាមានទម្ងន់រហូតដល់ទៅ ២១តោនឯណោះ ។ នៅលើគណនីហ្វេសប៊ុក Tara Om បានបង្ហោះរូបភាពត្រី ជាមួយការសរសេរអត្ថបទមួយទាក់ទងទៅនឹងប្រវត្តិត្រីបាណន់គីង្គក់(Rhincodon Typus)នេះថា៖ ដោយសារមានព័ត៌មានពីវត្តមានត្រីនេះ នៅដែនទឹកកម្ពុជានាពេលថ្មីៗនេះ...
មនុស្សយើងកើតមកប្រាកដជា ត្រូវតែមានគូហ្នឹងគេ គ្រាន់តែយូរឬឆាប់ប៉ុណ្ណោះ។ ទម្រាំតែរកដៃគូជីវិតឃើញ ម្នាក់ៗពិតជាឆ្លងកាត់រឿងរ៉ាវស្នេហាជាច្រើន ជួបមនុស្សក៏មិនតិចនោះឡើយ ទំរាំតែបានជួបដៃគូនោះវាមិនស្រួលទេ ត្រូវហាលឆ្លងឧបសគ្គ ជាច្រើនរាប់មិនអស់នោះឡើយ។ ជាពិសេស ក្តីស្រមៃធំបង្អស់ គឺបានចូលរោងការ រៀបចំពិធីមង្គលការ តាមប្រពៃណី ទំនៀមទម្លាប់ ពីបុរាណដើម្បីអោយអ្នកជិតឆ្ងាយបានដឹងលឺ។ ជាការពិតណាស់ ពិធីរៀបអាពាហ៍ពិពាហ៍ គឺជាពិធីមួយ របស់ជនជាតិខ្មែរ តាំងពីបុរាណកាលមក ដែលរៀបចំឡើងសម្រាប់ផ្សំផ្គុំ មនុស្សប្រុស និង មនុស្សស្រី ឲក្លាយជាប្ដីប្រពន្ធនិងគ្នា...