សណ្តែកខ្មៅមានតម្លៃមិនថ្លៃ ថែមទាំងអាចផ្តល់ផលប្រយោជន៍ជាច្រើនមិនគួរឲ្យជឿ ចំពោះសុខភាព រាងកាយ និងស្បែក។ បើនិយាយពីសុខភាពវិញ វាមានគុណសម្បត្តិច្រើនយ៉ាងដូចជា ជំនួយក្រលៀន បន្សាបជាតិពុលក្នុងបេះដូង សម្រួលឲ្យឈាមដើរស្រួល ជួយព្យាបាលអ្នកមានជំងឺហើមមុខ ឈឺសន្លាក់ឆ្អឹង ពងបែកមាត់ ឈឺក្បាល គេងមិនលក់ ធ្វើឲ្យភ្នែកភ្លឺ…។ សម្រាប់ផ្នែកសម្រស់មានគុណសម្បត្តិរាប់មិនអស់ដូចជា ធ្វើឲ្យស្បែកសស្អាតទន់ភ្លឺរលោងម៉ត់ខៃ ទប់ស្កាត់ការកើតមុន ជួយឲ្យរាងកាយមានតុល្យភាព…។ ហេតុនេះហើយបានជានារីជនជាតិជប៉ុនភាគច្រើន ផឹកទឹកសណ្តែកខ្មៅជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ និងសម្រស់ក្មេងស្អាត ដោយគ្រាន់តែធ្វើតាមវិធីងាយៗបំផុត។ គ្រឿងផ្សំ៖...
ប្រភេទរុក្ខជាតិ: ម្លូ ផ្នែកប្រើប្រាស់: ស្លឹក និងឫស ប្រមូលផលបានគ្រប់រដូវប្រើប្រាស់។ កន្លែងដាំដុះ: ជារុក្ខជាតិគេដាំយកស្លឹក ប្រើក្នុងពិធីបុណ្យផ្សេងៗ។ លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិប្រភេទវល្លិ៍តោងឡើង ផ្កាញី និងផ្កាឈ្មោលនៅលើដើមទីទៃពីគ្នា ឫសចេញតាមថ្នាំង -ស្លឹកដុះឆ្លាស់ទង រលីង និងរលោង -ផ្កាជាកញ្ចុំវែងរៀបញឹក ផ្កាគ្មានទង ទងកញ្ចុំផ្កាស្ថិតនៅទល់មុខគល់ ទងស្លឹកកញ្ចុំផ្កាសំយុងចុះក្រោម ផ្កាមានភេទតែមួយ -ផ្លែរាងមូល។ ការព្យាបាល៖ -ស្លឹកម្លូស្រស់ រឹតបណ្តោយឆ្អឹងខ្នង...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលនៃទឹកដែលអ្នកមិនគួរញ៉ាំ ទើបមិនធ្វើឲ្យខូចក្រពះ និងក្រលៀន។ តើមានអ្វីខ្លះទៅ? 1. អ្នកមិនគួរញ៉ាំទឹកក្នុងពេលពិសារបាយឡើយ មានន័យថា មិនគួរញ៉ាំបាយបណ្តើរ ញ៉ាំទឹកបណ្តើរឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរំលាយអាហាររបស់ក្រពះអ្នកបាន ដោយធ្វើឲ្យក្រពះរងសម្ពាធ ពិបាករំលាយអាហារខ្លាំងណាស់។ 2. ក្នុងពេលដែលអ្នកហាត់ប្រាណ និងក្រោយពេលដែលអ្នកហាត់ប្រាណរួច អ្នកមិនគួរញ៉ាំទឹកឡើយ ព្រោះក្នុងពេលដែលអ្នកហាត់ប្រាណ ក្រពះអ្នកនឹងចុះខ្សោយ។ ប្រសិនជាអ្នកញ៉ាំទឹកក្នុងពេលនេះ ទឹកនឹងបន្សល់ទុកក្នុងក្រពះច្រើន ដោយធ្វើឲ្យអ្នកអាចឈឺក្រពះ ថែមទាំងកើតមានអារម្មណ៍ចង់ក្អួតផងដែរ។ ជាពិសេស នឹងអាចធ្វើឲ្យក្រលៀនអ្នករងសម្ពាធខ្លាំង ដោយអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកខ្លាំងណាស់។...
លើកក្រោយពេលចិតសំបកក្រូចថ្លុងហើយសូមកុំបោះវាចាល ព្រោះវាជាឱសថធម្មជាតិដ៏ពូកែផងដែរ។ យោងតាមមជ្ឈមណ្ឌលជំងឺមហារីក Memorial Sloan Kettering Cancer Center សំបកក្រូចថ្លុងជាប្រភពដ៏សម្បូរហូរហៀរនៃជាតិវីតាមីន និងជាតិអង់ទីអុកស៊ីដង់។ សំបកក្រូចថ្លុងជួយទប់ស្កាត់ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល (ស្ត្រូក) បន្ថយកម្រិតកូឡេស្តេរ៉ុលមិនល្អ បន្ថយការខូចសរសៃឈាម ជួយរំលាយអាហារ បំបាត់ហើមពោះ បំបាត់រលាក និងបញ្ហាជាច្រើនទៀត។ * រូបមន្ត - សំបកក្រូចថ្លុង ១០០...
តើអ្នកមានខ្ញីនៅផ្ទះរបស់អ្នកទេ? ប្រព័ន្ធរំលាយអាហារនឹងអរគុណអ្នក ប្រសិនអ្នកមានវានៅផ្ទះ។ តែខ្ញីមិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ត្រឹមប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវអារម្មណ៍ល្អ បំបាត់ភាពស្ត្រេស ល្អសម្រាប់ក្រពះនិងពោះវៀន និងត្រូវបានគេស្គាល់ថាជាគ្រឿងផ្សំសម្រាប់ប្រឆាំងនឹងផ្ដាសាយ ជួយដល់ប្រព័ន្ធលំហូរឈាមដើរបានស្រួល និងពង្រឹងប្រព័ន្ធភាពស៊ាំទៀតផង។ * គ្រឿងផ្សំ - ខ្ញីទំហំ ២អ៊ីញ មួយដុំ - ទឹក ១ លីត្រ - ទឹកក្រូចឆ្មា...
ស្រែងជាប្រភេទមេរោគផ្សិត ដែលប៉ះពាល់ស្បែក ក្រចក និងស្បែកក្បាល។ វាជាប្រភេទជំងឺដែលអាចប៉ះពាល់សឹងគ្រប់កន្លែងលើរាងកាយ ហើយវាមានលក្ខណៈក្រហមៗជារង្វង់ និងរីកមាឌពេលវិវត្តន៍ខ្លួន។ ប៉ុន្តែវិធីព្យាបាលខាងក្រោម អាចព្យាបាលបានគ្រប់ប្រភេទស្រែង មិនថាស្រែងគីង្គក់ ស្រែងកង្កែប ស្រែងស្រកាក…។ល។ ១. ខ្ទឹមស កិនខ្ទឹមសឱ្យម៉ដ្ត បិតឱ្យក្រាស់លើតំបន់កើតស្រែង រួចរុំទុកមួយយប់។ បើមិនទាន់ធូរ បិតវាមួយយប់ទៀត យ៉ាងយូរ ៣ ថ្ងៃវានឹងជាសះស្បើយដោយឯកឯង។ ២. ទឹកខ្មេះប៉ោម...
សម្រស់៖ ជារឿងធម្មតាទៅហើយដែលបងប្អូនសុភាពនារីទាំងអស់តែងតែប្រាថ្នាចង់បានស្បែកសស្អាត ភ្លឺរលោង ដែលជាទីទាក់ទាញ។ មានបងប្អូននារីជាច្រើន ដែលរកគ្រប់វិធីដើម្បីទទួលបានស្បែកសបែបធម្មជាតិ មិនប៉ះពាល់ដល់សុខភាពស្បែករបស់ខ្លួន។ ថ្ងៃនេះយើងខ្ញុំសូមនាំជូន នូវវីធីខាត់ស្បែកបែបធម្មជាតិដ៏មានប្រសិទ្ធិភាពមួយដើម្បីសម្រស់សុភាពនារីទាំងឡាយ សូមជួយស៊ែរបន្តចែកគ្នាដឹងផង បានស្អាតហើយអស់លុយតិចទៀត!! សូមមើលពីរបៀបធ្វើដូចខាងក្រោម៖ នេះជាវិធីខាត់ស្បែកបែបធម្មជាតិ ផ្សំពី៖ 1 វីតាមីនទឹកឃ្មុំ ឫ ទឹកឃ្មុំសុទ្ធ 2 ពងមាន់ 3 អំបិលម៉ត់ 4 ស្រាបៀ tiger បើអត់វីតាមីនអាចដាក់ទឹកឃ្មុំជំនួសក៏បាន...
ពពាយ ជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ងាញ់អាចយកមកចម្អិនធ្វើម្ហូបបាន ឬទទួលទានទាំងឆៅបែបបន្លែអន្លក់ ហើយសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ បើទោះជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលមិនចាប់អារម្មណ៍គិតដល់ទេថា ពពាយអាចផ្ដល់អត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលជាច្រើនចំពោះសុខភាពរាងកាយ និងសម្រស់បាន! ថ្ងៃនេះយើង នឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានបន្លែពពាយ ១. ទប់ស្កាត់ភាពចាស់មុនអាយុ ពពាយ មានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន A។ វីតាមីនទាំងពីរនេះដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ហើយក៏ជួយទប់ស្កាត់សញ្ញានៃភាពចាស់មុនអាយុដូចជាស្នាមជ្រីវជ្រួញ និងស្នាមខ្សែលើស្បែកផងដែរ។ ២. រក្សាភាពបន់បែននៃស្បែក សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលមានវត្តមានក្នុងពពាយជួយធានាដល់ការរក្សាបាននូវភាពបន់បែតតឹងណែននៃស្បែក និងថែមទាំងធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យទៀតផង ៣....
ក្នុងបទសម្ភាសស្ដីពីចំណេះដឹងផ្នែកសុខសាធារណៈ នៅថ្ងៃនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកយកផលប៉ះសុខភាពពីការទទួលទានមីជាប្រចាំ មួយកំប៉ុង ឬមួយកញ្ចប់គ្រប់ពេល ជារៀងរាល់ថ្ងៃអាចធ្វើឱ្យមនុស្សស្លាប់ដោយមិនដឹងពីមូលហេតុ។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍ថា កាលពីកំលុងពេលដែលលោកកំពុងរៀនជំនាញពេទ្យនៅសហរដ្ឋអាមេរិក លោកបានសិក្សាស្រាវជ្រាវអំពីផលប៉ះនៃការទទួលទានមីនេះរួចម្ដងមកហើយ។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ការទទួលទានមី ទោះមីប្រភេទអ្វីក៏ដោយ បើទទួលទានគ្រប់ពេល និងជារាល់ថ្ងៃ ត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ អាចបណ្ដាលឱ្យមនុស្សបាត់បង់ជីវិត។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា នៅក្នុងសរសៃមីមានសារធាតុគីមីច្រើន...
កាត់ប្រទាលជិតៗផ្ទះមួយកញ្ច្រែងមក ឬទិញពីផ្សារក៏បាន ធ្វើទឹកប្រទាលកន្ទយក្រពើញ៉ាំខ្លួនឯងនៅផ្ទះ ល្អចំពោះសុខភាព។ ធ្វើឲ្យច្រើនដាក់ដបក្លាសេទុកក្នុងទូរទឹកកកត្រជាក់ៗ រសជាតិជូរអែមឆ្ងាញ់ ស័ក្តិសមជាមួយអាកាសធាតុក្តៅ។ គ្រឿងផ្សំ៖ ប្រទាលកន្ទុយក្រពើ ស្លឹកតយ ស្ករស អំបិល ទឹកស្អាត វិធីធ្វើ៖ ១. យកប្រទាលកន្ទុយក្រពើមកចិតបន្លាទាំងសងខាងចេញ បន្ទាប់មកបកឬចិតយកសម្បកចេញឲ្យអស់ទុកតែសាច់សៗ។ ២. យកសាច់ប្រទាលកន្ទុយក្រពើមកហាន់ជាចំណិតតូចៗ រួចយកទៅលាងយកជ័រចេញឲ្យអស់ឲ្យបានច្រើនទឹកបន្ទាប់មកស្រង់ដាក់ក្នុងកញ្ច្រែងទុកមួយអន្លើ។ ៣. យកស្លឹកតយមកលាងទឹកហើយហាន់ឲ្យល្អិតដើម្បីត្រៀមយកទៅកិន។ ដាក់ស្លឹកតយដែលហាន់រួច ចូលទៅក្នុងម៉ាស៊ីនក្រឡុកជាមួយទឹកឲ្យសមល្មម។ ពេលកិនរួចយកទៅ ត្រងនឹងក្រណាត់សស្អាតយកតែទឹក...