យើងទាំងអស់គ្នាតែងតែមានភាពតានតឹងដោយសារស្បែកជ្រួញ សក់ស្កូវ ឆ្អឹងខ្សោយ ។ល។ យើងដឹងហើយថាប្រសិនបើបេះដូងនិងខួរក្បាលនៅក្មេង នោះយើងក៏ក្មេងរហូតតាមនឹងដែរ។ ខាងក្រោមនេះគឺជាគន្លឹះថែរក្សាខួរក្បាលឱ្យមានសុខភាពល្អ និងនៅក្មេងបានយូរ។ ១. ជំរុញផ្នែកបញ្ញា រក្សាខួរក្បាលរបស់អ្នកធ្វើពលកម្ម។ អ្នកអាចធ្វើលំហាត់ប្រាណខួរក្បាលដោយគិតលេខ ដោះស្រាយល្បែងល្បងប្រាជ្ញា ឬក៏គូរគំនូរជាដើម។ ២. ធ្វើលំហាត់ប្រាណរាងកាយ ធ្វើលំហាត់ប្រាណរាងកាយជួយជំរុញគ្រាប់ឈាម និងអុកស៊ីសែនទៅខួរក្បាល។ ៣. ជំរុញរបបអាហារ ...
ចង់ឱ្យសក់រឹងមាំស្រស់ស្អាតនិងមានសុខភាពល្អខាងក្រោមនេះគឺជារូបមន្តទឹកអង្ករសម្រាប់អ្នក ៖ *គ្រឿងផ្សំ៖ -ទឹក -កែវ -អង្ករកន្លះកំប៉ុង *របៀបធ្វើ៖ ១.លាងអង្ករជាមួយនឹងទឹកមួយកែវសិន ដើម្បីកម្ចាត់ធាតុកខ្វក់ ២.ដាក់អង្ករក្នុងចាន និងដាក់ទឹកចូល រួចគ្របចោល ៣.ត្រាំ១៥ ទៅ ៣០នាទី ៤.កូរទឹករហូតដល់ឡើងពណ៌ស ៥.សម្រឹតទឹកដាក់ក្នុងចានស្អាតមួយ។ ៦.ទុកទឹកអង្ករនោះចោលក្នុងបន្ទប់មានសីតុណ្ហភាពល្មមរយៈពេល ១ថ្ងៃ ឬរហូតដល់វាជូរ។ នេះមានន័យថាវាឡើងមេ ហើយវាអាស្រ័យតាមកម្តៅខ្លាំងឬខ្សោយ ដើម្បីពន្លឿនឱ្យវាឆាប់ជូរ។ *ចំណាំ៖ អ្នកមានសក់ស្ងួតត្រូវប្រើរាងច្រើនបន្តិច ហើយចំណែកឯអ្នកមានសក់ខ្លាញ់...
អ្នកណាខ្លះស្រលាញ់ក្រចកវែង និងរឹងមានសុខភាព? ជឿថាអ្នកទាំងអស់គ្នាសុទ្ធតែចង់បានបែបនេះជាពិសេស។ ក្រចកវែងជួយលើកសម្រស់ដៃធ្វើឲ្យវែងស្រឡូនគួរឲ្យស្រលាញ់។ ប៉ុន្តែមានទម្លាប់ខ្លះដែលអ្នកគួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យក្រចកអ្នកនៅស្រស់ស្អាតបែបនេះបានរហូត៖ ១. ក្រចកគួរតែស្ងួត និងស្អាតបាត អ្នកខ្លះមានទម្លាប់ចូលបន្ទប់ទឹកលាងដៃរួចមិនជូតឲ្យស្ងួតទេ គឺទុកឲ្យស្ងួតតាមធម្មជាតិ។ ធ្វើបែបនេះ ដូចជាទុកឱកាសឲ្យបាក់តេរីបានដៃទុំជាប់លើក្រចកដូច្នេះដែរ ធ្វើឲ្យក្លាយជារោគផ្សិតជាដើម។ ដូច្នេះក្រោយលាងដៃរួច គួរជូតសម្អាតឲ្យស្ងួត។ ២. កុំទម្លាប់ខាំក្រចក អ្នកខ្លះមានទម្លាប់ខាំក្រចកពេលស្ត្រេសគិតមិនចេញជាដើម តែងខាំក្រចក ធ្វើឲ្យក្រចករិចរិលទៅជាខ្លី។ ៣. ត្រូវប្រើក្រែមថែរក្សាសំណើម ក្រែមថែរក្សាសំណើមជួយឲ្យក្រចករឹងមាំមានសុខភាព និងការពារពីភាពស្ងួតស្រួយដែលងាយធ្វើឲ្យក្រចកបាក់។...
១. ប្រភេទឈាម O (ចិត្តក្តៅ) ៖ លើពិភពលោកមានមនុស្ស ៣៨ ភាគរយមានឈាមប្រភេទ O+ និង ៦ ភាគរយមានឈាមប្រភេទ O- ចរិតលក្ខណៈ មានទំនុកចិត្តនិងមានភាពរឹងមាំ, មានមោទនភាព, មានចិត្តស្មោះត្រង់, មានភាពរួសរាយរាក់ទាក់, មានភាពស្វាហាប់, ចូលចិត្តការប្រាស្រ័យទាក់ទង, ស្មោះត្រង់, ជឿលើការពិតនិយម, ពូកែអួត, ក្នុងចិត្តទន់ជ្រាយ, មានសមត្ថភាពគ្រប់វិស័យ, មានគំនិតវិជ្ជមាន,...
#Share ចែករំលែកចំណេះដឹង ធ្លាប់ស្គាល់រសជាតិហេីយនៅ? កន្ទាលត្រអាក ( Hives or Urticaria ) ———————————– អាចកើតលើមនុស្សគ្រប់វ័យ និងគ្រប់ពេល។ វាបង្ហាញនៅលើស្បែកហើយអាចមានទំហំពីប៉ុនចុងប៊ិុចរហូចប៉ុនចានបាយក៏មាន។ ជាធម្មតាវាបាត់ទៅវិញក្នុងរយៈពេលក្រោម24ម៉ោង ប៉ុន្តែមួយដុំចាស់បាត់ វាអាចចេញនៅកន្លែងថ្មីមួយទៀត។ សញ្ញាសំខាន់ៗមាន៖ 1- ឡើងកន្តួលឬបន្ទះៗលើស្បែកមានពណ៌ផ្កាឈូកឬក្រហម 2- រមាស់ខ្លាំង មនុស្សខ្លះអាចមានការឈឺចាប់។ មូលហេតុ៖ គឺដោយសារប្រតិកម្មជាមួយអ្វីម្យ៉ាង ហើយមនុស្សម្នាក់ទៅម្នាក់មិនដូចគ្នាទេដូចជា៖ -អាហារ :...
*ការប្រើប្រាស់ថ្នាំងងុយដេកគឺវាបានប៉ះពាល់ទៅ ដល់សុខភាពរបស់អ្នកដែល មានដូចជា៖ – ធ្វើអោយវិលមុខ – ធ្វើអោយមានបាត់បង់ការចងចាំ ហើយនិងភ្លេចភ្លាំង – ទល់លាមក – ឈឺក្រពះ – ថយចុះចង្វាក់ដកដង្ហើម (វាអាចមានគ្រោះថ្នាក់ ប្រសិនបើអ្នកមានជំងឺសួតដូចជំងឺស្ទះសួតរ៉ាំរ៉ៃនិងជំងឺហឺត)។ *វិធីព្យាបាលការគេងមិនលក់បែបធម្មជាតិ៖ *វិធីទី១៖ធាតុផ្សំដែលអ្នកត្រូវការ៖ – ចេកណាំវ៉ា ឬចេកពងមាន់ បួនប្រាំផ្លែ – ទឹកក្តៅ (ចំណុះទឹកក្តៅត្រឹមលិចលើផ្លែចេកបន្តិច) –...
១- អ្នកនឹងពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក ការផឹកទឹកដូងរាល់ថ្ងៃនឹងជួយឲ្យអ្នកមានសមត្ថភាពពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នក។ វាក៏មានសមត្ថភាពកំចាត់បាក់តេរីដែលបង្កជំងឺអញ្ចាញ និងការឆ្លងរោគតាមផ្លូវទឹកម៉ូត្រចេញពីរាងកាយផងដែរ។ ទឹកដូងអាចប្រឆាំងនឹងវីរុសជាច្រើន ដែលបង្កឲ្យអ្នកកើតជំងឺផ្តាសាយ និងជំងឺឆ្លងផ្សេង។ ២- អ្នកនឹងចាប់ផ្តើមមានអារម្មណ៍កាន់តែស្វាហាប់ ទឹកដូងជួយធ្វើឲ្យប្រសើរឡើងដល់អ័រម៉ូនក្រពេញទីរ៉ូអ៊ីត ដែលបង្កើនថាមពលដល់អ្នកនៅកម្រិតដ៏ខ្ពស់មួយ។ បន្ទាប់ពីផឹកទឹកដូងមួយសប្តាហ៍ជាប់ អ្នកនឹងឃើញខ្លួនឯងមានភាពស្វាហាប់ខុសពីសព្វមួយដង។ ៣- អ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើងនៅក្នុងខ្លួន ទឹកដូងបំបាត់នូវជាតិពុលពីរាងកាយ និងបំបែកគ្រួសក្នុងតម្រងនោម។ ក្នុងនាមជាថ្នាំបញ្ចុះទឹកនោមធម្មជាតិមួយ វាក៏មានប្រយោជន៍ផងដែរសម្រាប់អ្នកដែលមានជំងឺតម្រងនោម។ វាជួយសម្អាតផ្លូវទឹកម៉ូត្រ និងចង្អូរផ្លោកនោមផងដែរ ដូច្នេះបន្ទាប់ពីផឹកទឹកដូងអស់មួយសប្តាហ៍ អ្នកនឹងមានអារម្មណ៍ថាមានសុខភាពជាងមុន និងស្វាហាប់ជាងមុន។ ៤-...
ការវះកាត់កែសម្ផស្ស គឺជាដំណោះស្រាយសម្រស់ដែលមានពេលកំណត់។ ហេតុនេះហើយ ដល់ពេលណាមួយ នៅពេលអស់ប្រសិទ្ធិភាព រាងកាយរបស់អ្នកមិនត្រឹមតែមិនអាចដូចដើមនោះទេ គឺអាក្រក់ជាងមុនទៅទៀត។ ខាងក្រោមនេះគឺ លទ្ធផលដែលបន្សល់ទុកក្រោយពេលកែសម្ផស្សអស់ដឺឡេ។ ១. ច្រមុះ ក្រៅពីហានិភ័យធ្វើច្រមុះខូចដូចជា ធ្វើខ្ពស់ពេក ជ័រមិនល្អ ឆ្អឹងច្រមុះមិនត្រូវនឹងជ័រនោះ ដឺឡេរបស់ច្រមុះធ្វើក៏មានពេលខ្លីដូចគ្នា ដោយយូរបំផុតគឺស្អាតបានត្រឹម១០ឆ្នាំតែប៉ុណ្ណោះ។ ក្រោយពេលនេះ ជ័រច្រមុះនឹងចាប់ផ្ដើមរលួយ ហើយបើមិនវះយកចេញទាន់ពេលទេ នឹងធ្វើឲ្យច្រមុះរលួយ ខូចទាំងស្រុង ជួយលែងបាន។ ២. ដើមទ្រូង មានដឺឡេប្រហាក់ប្រហែលនឹងធ្វើច្រមុះដែរ...
វាពិតជាមានការចាំបាច់ណាស់ ដែលយើងគ្រប់គ្នាគួរញ៉ាំទឹកដាំពុះ ពីព្រោះ វាអាចសម្លាប់មេរោគ និងបាក់តេរី ដែលមាននៅក្នុងទឹកនោះ។ ប៉ុន្តែ ការកម្តៅ ឬដាំទឹកនោះឲ្យពុះម្តងទៀត ពិតជាមិនល្អទាល់តែសោះ ហើយរឹតតែធ្វើឲ្យយើង ជួបនឹងបញ្ហាសុខភាពទៀតផង។ពេលយើងដាំវាម្តងទៀត វានឹងហួតសារជាថ្មី ហើយឧស្ម័ន និងសារធាតុរ៉ែដែលមាននៅក្នុងទឹក នឹងអាចប្រែក្លាយទៅជាដុំពំនូកមួយ ហើយក៏អាចនឹងវិវត្តទៅជាជាតិពុលផងដែរ។ ពេលយើងដាំទឹកម្តងទៀត សារធាតុគីមីនានា ដែលមាននៅក្នុងទឹក នឹងប្រមូលចូលគ្នាជាក្រុម ដូចជា នីត្រាត អាសេនិក និងហ្លអូរ៉ាយជាដើម …...
តាអក គឺជាជំងឺរមាស់ម្យ៉ាងដែលភាសាអង់គ្លេសហៅថា Eczema ។ ជំងឺរមាស់នេះ មានវត្តមាននៅកម្ពុជាជាយូរហើយ រហូតមកទល់នឹងបច្ចុប្បន្ន វានៅតែបន្តមានវត្តមានជាញឹកញាប់ចំពោះមនុស្ស មិនថាកូនក្មេង ចាស់ ប្រុស ឬស្រីឡើយ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជំនាញសុខភាពសាធារណៈដែលបញ្ចប់សិក្សាពីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា តាអក ជាជំងឺស្បែករ៉ាំរ៉ៃបង្កឱ្យមានរមាស់ ក្រហាយ និងស្ងួតស្បែក ដែលមិនអាចព្យាបាលជាសះស្បើយ ហើយបើធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ អាចឈានដល់រមាស់រលាត់ចេញឈាមក៏មាន។ ដូច្នេះជំងឺរមាស់រ៉ាំរ៉ៃបែបនេះ...