ជាធម្មតារឿងសាមញ្ញបំផុតដែលត្រូវធ្វើជាមួយសំបកចេកគឺបោះវាទៅក្នុងគំនរសំរាម។ ទោះយ៉ាងណាក៏ដោយ សំបកចេកមានការប្រើប្រាស់ផ្សេងៗសម្រាប់ជាផលិតផលប្រចាំថ្ងៃ និងប្រើជារបស់មានប្រយោជន៏ដែលជារឿយៗត្រូវបានគេមើលរំលង។ សំបកចេកអាចត្រូវបានប្រើនៅក្នុងផ្ទះបាយរបស់អ្នកជាផលិតផលសម្អាតមួយឬនៅក្នុងទម្រង់នៃការរក្សាសម្រស់របស់អ្នកឱ្យនៅស្អាត។ ១. សំបកចេកជួយកាត់បន្ថយមុន សំបកចេកមានផ្ទុកនូវវីតាមីន C និងវីតាមីន E ហើយវាក៏មានជាតិប៉ូតាស្យូម ស័ង្កសី ជាតិដែកនិងម៉ង់ហ្គាណែសដែរ។ សារធាតុចិញ្ចឹមទាំងនេះអាចធ្វើអោយស្បែករលាកជាសះស្បើយនិងកាត់បន្ថយការកើតឡើងនៃមុនលើមុខ។ លើសពីនេះ សំបកចេកមានសារជាតិ lutein និង carotenoids ដែលជាសមាសធាតុរំលាយជាតិខ្លាញ់ដែលជួយប្រឆាំងនឹងការរលាកនិងការលេចឡើងនៃមុន។ • យកសំបកចេកមកត្រដុសលើផ្ទៃមុខ ឬលើស្បែកដែលមានមុខ រួចទុកវាចោល ៥...
មានរឿងប្រចាំថ្ងៃជាច្រើនដែលយើងគិតថាជារឿងសាមញ្ញ ប៉ុន្តែធាតុពិតបែរជាមានឥទ្ធិពលចំពោះការស់នៅរបស់យើងជាខ្លាំង ដែលមិនយើងមានចាប់អារម្មណ៍ រឺយកចិត្តទុកដាក់ទៅលើវា។ ក្នុងចំនោមនោះ សូម្បីតែការប្រើប្រាស់សម្ភារះប្រចាំថ្ងៃរបស់យើងក៏ត្រូវតែមានការជ្រើសរើសអោយបានម៉ត់ចត់ដែរ ព្រោះពួកវាសុទ្ធតែអាចធ្វើអោយយើងមានបញ្ហានៅពេលណាមួយបាន គ្រាន់តែយូរហើយនឹងឆាប់ប៉ុណ្ណោះ។ តួយ៉ាងដូចជាការជ្រើសរើសទិញច្រាសដុសធ្មេញអញ្ចឹងដែរ។ មានមនុស្សមួយចំនួនបានយល់ច្រលំថា អោយតែកាលណាមនុស្សយើងដុសធ្មេញអោយស្អាតជាប្រចាំថ្ងៃទៅ គឺយើងមានសុខភាពមាត់ធ្មេញល្អហើយ ប៉ុន្តែការគិតបែបនេះគឺមិនទាន់ត្រឹមត្រូវគ្រប់ចន្លោះនោះទេ។ ដើម្បីទទួលបានសុខភាពមាត់ធ្មេញល្អ មិនត្រឹមតែទម្លាប់ រឺរបៀបដុសធ្មេញនោះទេ ប៉ុន្តែច្រាសដុសធ្មេញត្រឹមត្រូវគឺជារឿងសំខាន់មួយ។ ការទិញច្រាស់ដុសធ្មេញដែលល្អអាចជួយអោយអ្នកសម្អាតកាកសំនល់ពីក្នុងធ្មេញបានច្រើន ដូច្នេះប្រសិនជាច្រាស់ដែលអ្នកកំពុងតែប្រើពុំអាចចូលទៅសម្អាតដល់គន្លៀតខាងក្នុងធ្មេញអោយល្អនោះទេ មិនថាអ្នកព្យាយាមដុសធ្មេញមួយថ្ងៃប៉ុន្មានដងនោះទេ អ្នកនៅតែមិនអាចសម្អាតកាកសំនល់អស់ដូចគ្នា។ ក្រៅពីទៅទៀត ច្រាស់ដុសធ្មេញទុនល្អគឺជារឿងសំខាន់ដែលត្រូវមាន ព្រោះថាកាលណាដែលអ្នកប្រើកម្លាំងដៃដើម្បីព្យាយាមសម្អាតធ្មេញខ្លាំងពេក ជួនកាលវាធ្វើអោយប៉ះពាល់ដល់អញ្ចាញធ្មេញ ហើយបង្កជាបញ្ហារាក់ស៊ីធ្មេញណាមួយទៀតក៏បាន...
យោងតាមការណែនាំរបបអាហារថ្មីៗវាត្រូវបានគេណែនាំឱ្យប្រើជាតិសូដ្យូម (សារជាតិដែលមានក្នុងអំបិល) ចំនួន 2.300 មីលីក្រាមក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយការប៉ាន់ស្មានថាការប្រើប្រាស់ប្រចាំថ្ងៃជាមធ្យមរបស់យើងគឺជិតដល់ 3,400 មីលីក្រាមនៃសូដ្យូម (ប្រមាណជា 1 និង 1/3 សាប៊ូ) ។ ការទទួលទានអំបិលច្រើនអាចបណ្តាលអោយមានការកើនឡើងជាតិអន្ធិលនិងនាំឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ដូច្នេះ ហើយក្នុងញ៉ាំអាហារប្រចាំថ្ងៃអ្នកត្រូវតែមានតុល្យភាព និងភាពថ្លឹងថ្លែង នៃរសជាតិមុខម្ហូបដែលអ្នកញ៉ាំ ដើម្បីកុំឱ្យនាំបញ្ហាដល់សុខភាព និងរាងកាយរបស់អ្នកនៅពេលមុខទៀត។ ដូច្នេះ បើសិនជាអ្នកមានការចាប់អារម្មណ៏ខ្លួនប្រាណអ្នកខុសធម្មតា ឬសុខភាពមិនប្រកបករណីណាមួយ អ្នកគួរតែមើលសម្រួលរបបអាហារអ្នកឡើងវិញ ថាវាមានខុសអ្វី...
នៅពេលដែលនិយាយដល់ភាពកខ្វក់ ឬបាក់តេរីនាៗ តើអ្នកគិតទៅដល់អ្វីមុនគេ??? គេការពិតណាស់ ប្រហែលជាមនុស្សជាច្រើនបានគិតដល់បង្គន់មុនគេហើយ ម្យ៉ាងទៀតបន្ទប់ទឹកដែលមនុស្សម្នាក់ៗតែងតែគិតថាវាជាកន្លែងដែលកខ្វក់ និងសម្បូរទៅដោយបាក់តេរីជាច្រើន ប៉ុន្តែវាមិនមែនជាការពិតនោះទេ។ មនុស្សគ្រប់រូបក៏តែងតែធ្វើការសម្អាតបន្ទប់ទឹកជាញឹកញាប់ ដោយសារតែគេគិតថាវាជាកន្លែងដែលកខ្វក់ និងត្រូវការសម្អាតជាប្រចាំ ដោយភ្លេចគិតពីរបស់ដទៃទៀត។ ផ្ទុយទៅវិញ វាមានរបស់របរ និងទីកន្លែងដ៏ច្រើនទៀតដែលមានភាពកខ្វក់ដូចដែលបង្គន់មានដែរ។ ១. ទូរស័ព្ទដៃ មុននឹងលើកទូរស័ព្ទដៃមកដាក់ត្រចៀកនិយាយ តើអ្នកដែលគិតដល់ភាពកខ្វក់របស់វាដែរឬទេ? ចាំទេថាអ្នកដាក់វានៅកន្លែងណាខ្លះ និងយកវាទៅណាខ្លះ? ដូចជាបន្ទប់ទឹកជាដើម។ មែនហើយ បើតាមការធ្វើពិសោធន៏រួចមកហើយ គេបានឃើញថា ទូរស័ព្ទដៃអ្នកមានភាពកខ្វក់ស្ទើរតែ...
ភាគច្រើន ប្រសិនជាអ្នកបរិភោគទឹកបរិសុទ្ធតែមានលក់នៅលើទីផ្សារ អ្នកអាចពិនិត្យមើលទៅលើដបទឺកសុទ្ធនោះបាន ដោយអ្នកនឹងឃើញមានបញ្ជាក់ថ្ងៃផលិត រឺផុតកំនត់មួយហើយ។ ប៉ុន្តែខណះដែលមនុស្សជាច្រើនយល់ថា វាគឺជាថ្ងៃកំនត់របស់ទឹកសុទ្ធ ធាតុពិតគឺមិនដូច្នេះឡើយ។ ថ្ងៃកំណត់ រឺយើងចំនាំហៅថា “ឌឺឡេ” ដែលមាននៅលើដបទឹកសុទ្ធនោះធាតុពិតទៅគឺសម្រាប់បញ្ជាក់ពីការផុតកំណត់គុណភាពរបស់ដបទឹកដែលច្រកទឹកសុទ្ធនោះ។ ជាទូទៅ ការដាក់ថ្ងៃហួសកំនត់នៅលើទឹកសុទ្ធនេះ គឺព្រោះតែនៅក្នុងរយះពេលណាមួយ សារធាតុគីមីនៅក្នុងជ័រប្លាស្ទិចនោះនឹងចាប់ផ្តើមបាត់បង់គុណភាព ឧទាហរណ៍ដូចជាវាអាចមានការសាយភាយធាតុគីមីចេញមកខាងក្រៅជាដើម។ ប៉ុន្តែថ្វីត្បិតតែបែបនេះមែន វាមិនមែនមានន័យថាទឹកដែលនៅក្នុងនោះនឹងខូចគុណភាពគ្រោះថ្នាក់ក្នុងការទទួលទានដែរ។ គ្រាន់តែ នៅពេលដែលមានការលាយលំពីសារធាតុទាំងនោះ ទឹកនឹងបាត់បង់រសជាតិដែលវាធ្លាប់មាន ប្រៀបធៀននឹងទើបផលិតថ្មីៗ។ ការដាក់ថ្ងៃកំណត់នេះគឺដើម្បីអោយដូចជា ប្រសិនមាននរណាម្នាក់រិះគុណពីរសជាតិរបស់ទឹកសុទ្ធរបស់ក្រុមហ៊ុនណាមួយ ក្រុមហ៊ុននោះនឹងអាចនិយាយថាដោយសារអតិថិជនបរិភោគទឹកដែលហួសថ្ងៃកំនត់ជាដើម។...
កាលដែលមានកម្មវិធីជុំលៀងម្តងៗ គឺយើងតែងតែមានម្ហូបញ៉ាំយ៉ាងច្រើនពោរពាស មិនថាមុខម្ហូបបែបណាទេ យើងតែងតែភ្លេចខ្លួនញ៉ាំគ្រប់មុខតែម្តងដើម្បីបំពេញការស្រេកឃ្លានរបស់យើង តួយ៉ាងបើយើងនិយាយឱ្យស្រួលទៅ គឺថាការរស់នៅប្រចាំថ្ងៃក៏យើងនៅតែញ៉ាំច្រើនដូចគ្នាដែរ ហើយញ៉ាំអាហារដល់ទៅបីពេលទៀតផង។ ក៏ប៉ុន្តែនៅពេលនិយាយដល់ការញ៉ាំ គឺតែងតែមានសំនួរចោតសួរថា តើញ៉ាំហើយយើងគួរធ្វើអ្វីទៀត ហើយមិនគួរធ្វើអ្វី? តើពេលញ៉ាំបាយ ឬញ៉ាំចំណីអ្វីៗឆ្អែតហើយតើយើងមិនគួរធ្វើអ្វីទៀត ដែលអាចប៉ះពាល់សុខភាពយើង? ដូច្នេះ ខាងក្រោមគឺជាសកម្មភាពមួយចំនួនដែលអ្នកមិនគួរធ្វើភ្លាមនោះទេ បន្ទាប់ពីញ៉ាំបាយ ឬញ៉ាំឆ្អែតហើយភ្លាម។ ការគេង ឬតម្រេទខ្លួន៖ ជាការពិតណាស់ សកម្មភាពដែលយើងតែងតែមើលឃើញ និងបានធ្វើឡើងកន្លងមក បន្ទាប់ពីញ៉ាំបាយ គឺការគេង ឬហៅថាការតម្រេទខ្លួនសម្រាក។...
ប្រិយមិត្តអ្នកអានប្រហែលជាឆ្ងល់ហើយថា ហេតុអ្វីគ្រាន់តែរឿងបន្ទោរបង់សោះ ក៏មានត្រឹមត្រូវរឺមិនត្រឹមត្រូវដែរ ប៉ុន្តែធាតុពិតទៅការអនុវត្តទម្លាប់បន្ទោរបង់អោយបានត្រឹមត្រូវគឺជារឿងសំខាន់ណាស់ ព្រោះវាអាចជួយអោយសុខភាពអ្នកវិវត្តន៍ទៅបានល្អ។ ប៉ុន្តែហេតុអ្វីបានជាការបន្ទោរបង់របស់អ្នកភាគច្រើនមិនត្រឹមត្រូវទៅវិញ? តាមពិតទៅ មូលហេតុចម្បងដែលធ្វើអោយមនុស្សម្នាក់បន្ទោរបង់មិនបានត្រឹមត្រូវគឺតាមរយះបង្គន់ដែលពួកគេបន្ទោរបង់នោះ។ បង្គន់ដែលបង្កើតឡើងសម័យថ្មីមានឧបករណ៍កាច់ទឹកល្អត្រឹមត្រូវ អាចមិនមែនប្រាកដថាជាជម្រើសដែលឆ្លាតវៃសម្រាប់ការបន្ទោរបង់នោះឡើយ។ ជាទូទៅ ការបន្ទោរបង់របស់យើងគឺទាក់ទងធំបំផុតទៅនឹងពោះវៀនរបស់យើង។ ដូច្នេះការដែលយើងអង្គុយនៅក្នុងឥរិយាបទអោយត្រូវនឹងរបត់របស់ប្រព័ន្ធបញ្ចេញចោលរបស់យើងគឺជារឿងសំខាន់មួយ។ នៅពេលដែលអ្នកអង្គុយលើបង្គន់សម័យទំនើប ខ្លួនរបស់អ្នកពុំបានសម្របទៅនឹងរបត់នៃប្រព័ន្ធបញ្ចេញចោលរបស់អ្នកនោះទេ ពោលគឺវាជួនកាលអាចធ្វើអោយអ្នកបន្ទោរបង់មិនបានអស់កាកសំណល់ រឺមានភាពឈឺចាប់ពិបាកនៅក្នុងការបន្ទោរបង់ជាដើម។ វិធីដែលត្រឹមត្រូវនៅក្នុងការបន្ទោរបង់នោះគឺថា អ្នកអាចប្រើប្រាស់បង្គន់ចោងហោងដែលគេប្រើប្រាស់នាសម័យមុន រឺក៏អ្នកអាចប្រើប្រាស់បង្គន់សម័យថ្មីប៉ុន្តែដាក់ជើងខ្ពស់លើកូនកៅអីផុតពីដី ដើម្បីអោយខ្លួនអ្នកអាចសម្របបានត្រឹមត្រូវ៕ អត្ថបទល្អផ្សេងទៀត៖ មានដឹងអត់ថា គួរតែបត់ជើងធំពេលណាល្អសម្រាប់សុខភាពអ្នក??? ទាំងនេះជាពេលវេលាដែលអ្នកត្រូវគិតគូរ មែនហើយការបត់ជើងធំ...
យោងតាមការសិក្សាឃើញថាមានស្រ្តីចំនួនប្រមាណជាង ៥៨ ភាគរយ តែងតែចូលចិត្តកោររោមចេញដូចជា រោមក្លៀក ឬរោមមិនស្អាតណាមួយ ហើយក៏មានបុរសប្រមាណជាង ៧៥ ភាគរយ ក៏មានការកោររោមដូចគ្នាដែរ ជាពិសេស គឺរោមពុកមាត់ ពុកចង្ការនោះហើយ។ ដូច្នេះយើងឃើញថាមនុស្សយើងភាគច្រើនណាស់ដែលជួបប្រទះរឿងកោររោមនេះ ប៉ុន្តែយើងមានដឹងទេថាត្រូវធ្វើអ្វីទៀតបន្ទាប់ពីការកោររោមនោះ ប្រាកដណាស់វាមានរឿងជាក់ស្ដែងមួយចំនួនដែលអ្នកគួរប្រតិបត្តិតាម។ ១. ម្សៅពោតឬម្សៅកូនក្មេង វាត្រូវបានគេជឿថាជាសមាសភាគដ៏អស្ចារ្យក្នុងការព្យាបាលការរលាកស្បែកកន្ទួល និងការយកវាទៅលាបលើស្បែកដែលមានបញ្ហា។ ម្សៅពោតផងដែរក៏ជួយធ្វើឱ្យស្រាលដល់ស្បែករមាស់បានដែរ។ បើសិនអ្នកមិនមានម្សៅកូនក្មេងនោះទេ អ្នកអាចយកម្សៅពោតជំនួសបានដោយយកវាទៅលាយជាមួយទឹកដើម្បីបានជាល្បាយរួចយកវាមកលាបកន្លែងដែលមានបញ្ហា ឬកន្លែងដែលទើបតែកោររោមចេញនោះបាន។ ២. ទឹកឃ្មុំ...
វាគឺជារឿងទូទៅខ្លាំងណាស់ ដែលមនុស្សស្ទើរតែគ្រប់គ្នាទៅហើយ ដោយបន្ទាប់ពីពួកគេទទួលទានអាហារឆ្អែតហើយ ពួកគេច្រើនតែងងុយគេង ហើយភាគច្រើននៃអាការះនេះទៀតនោះគឺកើតឡើងកំឡុងពេលបន្ទាប់ពីបាយថ្ងៃត្រង់រួច។ ហេតុអ្វីបានជាអញ្ចឹងតើបានជាអោយតែឆ្អែតតែងតែមានអារម្មណ៍ងងុយគេងទៅវិញ? ការងងុយគេងបន្ទាប់ពីទទួលទានអាហាររួចអាចបណ្តាលមកពីមូលហេតុច្រើន ដោយក្នុងនោះមានដូចជា៖ ១. ប្រព័ន្ធរំលាយអាហារ និងអរម៉ូន នេះគឺជាកត្តាដែលពេញនិយម រឺក៏ទូទៅបំផុតសម្រាប់មនុស្សស្ទើរតែ៩០%ដែលែទទួលទានអាហារហើយមានអារម្មណ៍ងងុយគេង។ បន្ទាប់អ្នកទទួលទានឆ្អែត ខ្លួនរបស់អ្នកនឹងបញ្ចេញសារធាតុដូចជា amylin, glucagon រឺcholecystokinin ជាដើម ដែលពួកវានេះនឹងធ្វើអោយអ្នកមានអារម្មណ៍ឆ្អែត ខណះដែលខួរក្បាលក៏បានឆ្លើយតបដោយបញ្ចេញអរម៉ូន សេរ៉ូតូនីន ដែលធ្វើអោយអ្នកងងុយគេងដូចគ្នា។ ២. ប្រភេទអាហារ ជួនកាល...
កែវភ្នែករបស់យើងអាចជាកញ្ចក់ឆ្លុះពីដួងព្រលឹងរបស់យើង ប៉ុន្តែក៏ដូចគ្នាដែរ ទ្រង់ទ្រាយក្រចកដៃរបស់យើងក៏ជាកញ្ចក់ឆ្លុះពីសុខភាពយើងទាំងមូលផងដែរ។ វាត្រូវបានបង្ហាញថាការមានក្រចកដៃរឹងមាំមិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់ការធ្វើម៉ាស្សាក្រចករបស់អ្នកប៉ុណ្ណោះទេ រោគសញ្ញាលើក្រចកអាចជាការចង្អុលបង្ហាញកាន់តែច្រើនអំពីបញ្ហាសុខភាពទៀតផង។ យោងតាមលោក John Anthony អ្នកឯកទេសខាងស្បែកនៅ Clevland Clinic ក្នុង Ohio និង Debra Jaliman MD វេជ្ជបណ្ឌិតជំនាញខាងស្បែកនៅទីក្រុង New York និងជាអ្នកនិពន្ធនៃច្បាប់ស្តីពីស្បែកដែលមានរោគសញ្ញានៃក្រចកមួយចំនួនដែលអ្នកមិនគួរព្រងើយកន្តើយ។ ក្រចកលឿង៖ យោងតាម WebMD ក្រចកពណ៌លឿងគឺជាសញ្ញាព្រមានមួយក្នុងចំណោមសញ្ញាទូទៅដែលអ្នកអាចជួបប្រទះ។ ពួកគេបន្ថែមថាមូលហេតុមួយក្នុងចំណោមមូលហេតុទូទៅនៃក្រចកពណ៌លឿងគឺជាការឆ្លងមេរោគផ្សិត។...