បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបាន និង កំពុងទទួលរងការវាយប្រហារពីឥទ្ធពលខ្យល់ព្យុះ ដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងស្ទើរថ្ងៃជាប់ៗគ្នា រហូតបង្កជាទឹកជំនន់នៅតាមបណ្ដាខេត្តក្រុងជាច្រើន។ ក្នុងនោះដែរនៅខណ្ឌដង្កោ រាជធានីភ្នំពេញនាពេលប៉ុន្មានថ្ងៃនេះ ក៏កំពុងទទួលរងការប៉ះពាល់ពីទឹកជំនន់ធ្ងន់ធ្ងរ រហូតត្រូវធ្វើការជម្លៀសប្រជាជនច្រើនគ្រួសារ ទៅរកទីកន្លែងមានសុវត្ថិភាពផងដែរ ។ ដោយឃើញផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះធម្មជាតិទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត និង រាជធានីនោះ សកម្មភាពសប្បុរសធម៌ជាច្រើនរបស់បងប្អូនដែលមានធនធាន ក៏បានចាប់ផ្តើមផុលផុសក្នុងការចូលរួមចំណែកជួយសង្គម និង បងប្អូនរងផលប៉ះពាល់ដោយទឹកជំនន់នេះយ៉ាងសស្រាក់សស្រាំផងដែរ ។ ក្នុងចំណោមនោះ គេក៏បានឃើញអ្នកជំនួញអនឡាញល្បី ២ រូបក្នុងប្រទេសកម្ពុជា គឺអ្នកនាង ទ្រី...
ភ្នំពេញ៖ ជាការពិតប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដូចដែលប្រិយមិត្តអ្នកអានបានដឹងរួចមកហើយពីអាកាសធាតុបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដោយពេលនេះ ទឹកភ្លៀងនៅតែបន្តធ្លាក់ជារៀងរាល់ថ្ងៃ ធ្វើឲ្យមានជន់លិចគ្រប់កន្លែងមិនថាក្នុងទីក្រុង ឬនៅតាមបណ្ដាខេត្តនានានោះទេ។ ដោយទឹកជំនន់ឆ្នាំនេះពិតជាបានធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយសារទឹកលិចផ្ទះសម្បែងជាដើម។ យ៉ាងណាមិញ ក្រោយទឹកទំជនន់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គេក៏ឃើញមានកងកម្លាំងជាច្រើនបានចំណាយកម្លាំងកាយ និងចិត្តចុះទៅជួយជម្លៀសបងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាពដោយមិនគិតពីការនឿយហត់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះក៏មានសប្បុរសជន និងសិល្បករ សិល្បការិនីជាច្រើនបាននាំយកនៅថវិកា និងសម្ភារៈប្រើប្រាស់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។ ក្នុងនោះដែរ មុននេះបន្តិចគូស្នេហ៍តារាចម្រៀងដ៏ល្បីប្រចាំប្រទេសលោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស បានសហការគ្នានាំយកនៅ...
ថ្មីៗនេះ មានការចាប់អារម្មណ៍មួយបានកើតឡើង បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជាជាច្រើនបានឃើញ Poster រឿងភាគថៃមួយមានចំណងជើងជាភាសាខ្មែរ «សន្យាស្នេហ៍សន្យាគំនុំ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានរចនាឡើងដោយដាក់រូបប្រាសាទអង្គរវត្តខ្មែរនៅពីក្រោយជាផ្ទាំង Background ដែលប្រការនេះបានធ្វើឱ្យមហាជនខ្មែរផ្ទុះប្រតិកម្មសម្តែងការមិនពេញចិត្ត និង ចង់ដឹងពីចេតនាខាងភាគីទូរទស្សន៍មួយនេះហេតុអ្វីរឿងថៃបែរជាមានដាក់រូបប្រាង្គប្រាសាទខ្មែរដ៏ល្បីល្បាញនេះ? ក្រោយមហាជនខ្មែរបានផ្ទុះប្រតិកម្មចំពោះរូប Poster រឿងថៃដែលមានដាក់រូបប្រាង្គប្រាសាទអង្គរវត្តខ្មែរ គេបានកត់សម្គាល់ឃើញស្ថានីយទូរទស្សន៍ថៃខាងលើក៏បានលុប Poster នោះចេញវិញ ដោយជំនួសនូវផ្ទាំង Poster ថ្មីដែលបានកែតម្រូវដករូបប្រាសាទអង្គរវត្ត ពោលគឺមានតែរូបតួអង្គសម្តែងតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី មហាជនខ្មែរនៅតែសម្តែងការមិនពេញចិត្តដដែលចំពោះទង្វើរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេង ៣...
sនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជន់លិចដល់សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលកងកម្លាំងសង្គ្រោះបន្ទាន់ និងជំនាញផ្សេងៗជាច្រើនទៀត នៅតែបន្តជម្លៀសប្រជាពលរដ្ឋមកកាន់ទីសុវត្ថិភាពផងដែរ។ ដោយលែកបើយោងតាមប្រភពពីហ្វេសបុកផេចរបស់បង Sorn Sopheak-ស៊ន សុភក្រ្ត បានថតជាប់នៅហេតុការណ៍រថយន្តមួយគ្រឿងអណ្តែងតាមទឹក ខណៈពេលម្ចាស់សម្រេចចិត្តចេញពីរថយន្តហើយហែលទៅអោយគេជួយ ក្នុងនោះបងប្រុសបានបញ្ជាក់ថា: ទឹកលិចនៅខណ្ឌដង្កោ រហូតលិចឡាន អណ្តែតឡាន ព្រឹកនេះអាជ្ញាធរបន្តជួយសង្គ្រោះ និងចែកអំណោយជូនប្រជាពលរដ្ឋ៕ សូមទស្សនាវីដេអូខាងក្រោមនេះ ប្រភព៖...
ភ្នំពេញ៖ នៅវេលាមុននេះបន្តិច តារាសម្ដែង ម៉ាក សែនសូនីតា (តូតា) ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយរៀបការ និងពរពោះជាច្រើនខែកន្លងមកនេះ។ ជាមួយនឹងដំណឹងដ៏សែនរីករាយនេះផងដែរ យើងឃើញថា គ្រប់បណ្ដាមហាជន ក៏ដូចជាហ្វេនៗទាំងអស់ បាននាំគ្នាផ្ញើពាក្យអបអរសាទរដល់តារារូបនេះគ្រប់គ្នា។ ពិសេសនោះ គឺអ្នកនៅក្នុងរង្វង់គ្រួសាររបស់តារាស្រីរូបនេះ ពួកគេពិតជាមានក្ដីត្រេកអរជាខ្លាំង ដោយបានឃើញក្មេងតូចដ៏គួរឲ្យក្នាញ់នេះ។ គួរបញ្ជាក់ផងដែរថា តារាសម្ដែង តូតា បានចូលរោងរៀបមង្គលការតាមប្រពៃណីជាមួយស្វាមី កាលពីអំឡុងខែ កុម្ភៈកន្លងទៅ យ៉ាងអធិកអធមនិងមានភ្ញៀវចូលរួមយ៉ាងកុះករផងដែរ៕...
ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ទាំងស្រុង ចាប់ពីចំណុចអូឌឹម រហូតដល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (កំបូល) ដោយសារទឹកហូរកាត់ផ្លូវជាតិកាន់តែខ្លាំង។ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងប្រាប់ឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៥ ខែតុលានេះ ដោយសារស្ថានភាពទឹក នៅបន្ដហូរកាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំង ត្រង់ចំណុចអូឌឹម រហូតដល់ម្ដុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន។ បើតាមសេចក្ដីរាយការណ៍ ប្រមាណជាង១សប្ដាហ៍ហើយ ស្ថានភាពទឹកដែលជន់លិចផ្លូវនៅតំបន់អូឌឹម មិនទាន់ស្រកចុះនៅឡើយទេ ពោលនៅមានសភាពជន់លិចខ្លាំងដដែល...
(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា រយៈពេល២ម៉ោងទៀត ពោលម៉ោង៤ល្ងាច ក្រុងច្បារមនទាំងមូលនឹងជន់លិចខ្លាំង និងមួយចំណែក នៅស្រុកសំរោងទង។ លោក វ៉ី សំណាង តាមរយៈ Facebook បានប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅភូមិរលោង ភូមិព្រៃស្លឹក ភូមិកាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មី...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ចេញថវិកាសប្បុរសធម៌ ដោយផ្តល់ជូនដល់រាជធានី-ខេត្ត ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរចំនួន៦ ក្នុងមួយរាជធានី-ខេត្តចំនួន១០ម៉ឺនដុល្លារ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ នេះបើតាមការបញ្ជាក់របស់លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ។ បើតាមលោកទេសរដ្ឋមន្រ្តី គន់ គីម, រាជធានី-ខេត្តចំនួន៦ ដែលនឹងត្រូវទទួលបានថវិកាដើម្បីដោះស្រាយបញ្ហាចំពោះមុខនាពេលនេះ មានខេត្តបាត់ដំបង...
(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ សូមជំរាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ...
ប្រជាពលរដ្ឋនៅតំបន់មួយចំនួនក្នុងក្រុងតាខ្មៅ កំពុងបង្ហាញក្ដីព្រួយបារម្ភខ្លាំង ចំពោះទីតាំងកសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែងស្ថិតនៅក្នុងភូមិព្រែកសំរោង ៣ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈជំនន់ទឹកភ្លៀងបានធ្វើឱ្យអាងចិញ្ចឹមក្រពើមានទឹកពេញព្រៀបទៅហើយ។ យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះនៅមិនទាន់មានការបញ្ជាក់ពីស្ថានភាពជាក់ស្ដែងចំពោះទីតាំងខាងលើនេះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ តែទោះបីជាយ៉ាងនេះក្ដីប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភបើសិនជាភ្លៀងនៅតែបន្តធ្លាក់ចុះមកទៀតអាចលិចអាងចិញ្ចឹមក្រពើនោះ នឹងនាំឱ្យមានហានិភ័យជាក់ជាមិនខានឡើយ។ នៅចំពោះមុននេះប្រជាពលរដ្ឋសូមសំណូមពរឱ្យអាជ្ញាធរក្នុងមូលដ្ឋានចុះត្រួតពិនិត្យ និងរកវិធីទប់ស្កាត់ជាមុនជៀសវាងសត្វក្រពើទាំងនោះមានឱកាសចេញក្រៅអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋបាន៕ ប្រភព៖ mamaonlinenews.com