ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថាKey F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
Connect with us

គួរដឹង

ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!

កុំព្យូទ័រមានច្រើនប្រភេទ ដែលអ្នកខ្លះប្រើប្រាស់កុំព្យូទ័រលើតុ ឯអ្នកខ្លះទៀតចូលចិត្តប្រើប្រភេទកុំព្យូទ័រយួរដៃតូចៗ ដើម្បីបានងាយយកតាមខ្លួន។ យ៉ាងណាមិញ បើទោះជាកុំព្យូទ័រប្រភេទណាក៏ដោយ មិនថាទំនើប មានតម្លៃថ្លៃ ឬថោកយ៉ាងណាក្តី អ្នកប្រាកដជាតែងតែឃើញនូវក្តារចុចពី F1 រហូតដល់ F12។ ប្រសិនបើអ្នកជាអ្នកដែលធ្លាប់ប្រើប្រាស់កុំព្យូទ័រញឹកញាប់នោះ តើអ្នកធ្លាប់ដឹងទេថាក្តារចុចទាំងនោះមានន័យដូចម្តេចខ្លះ?

ក្តារចុច F1 ដល់ F12 នេះគឺជាប្រភេទពួក Function Key ដែលវាមានមុខងារផ្សេងៗសម្រាប់សម្រួលឱ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល។

F1

ជាទូទៅ F1 ជាក្តារសម្រាប់បង្ហាញនូវផ្ទាំង Help មិនថានៅក្នុងកម្មវិធីអ្វីនោះទេ។ 

F2

ជាទូទៅ ក្តារ F2 មានតួនាទីសម្រាប់ឱ្យអ្នកធ្វើការកែប្រែ។ អ្នកអាចចុចដូរឈ្មោះឯកសារផ្សេងៗ ដោយគ្រាន់ជ្រើសរើសឯកសារទាំងនោះ រួចចុច F2 នោះវានឹងអាចឱ្យអ្នកកែប្រែឈ្មោះបានបានងាយ។

F3

វាមានមុខងារសម្រាប់ធ្វើការស្វែងរក ឯកសារផ្សេងៗ ឬពាក្យផ្សេងៗ មិនថានៅក្នុងប្រព័ន្ធដំណើរការ Microsoft ឬក្នុងកម្មវិធីអ្វីនោះទេ។

សម្រាប់នៅក្នុង Command Prompt (Ms-DOS) វាមានតួនាទីសម្រាប់ចុចប្រើប្រាស់នូវ Command Line ចុងក្រោយគេបង្អស់មកវិញផងដែរ។

F4

អ្នកអាចចុចបិទកម្មវិធីអ្វីមួយបានយ៉ាងងាយ ដោយគ្រាន់តែចុច Alt + F4។ លក្ខណៈពិសេសមួយទៀត ក្នុងការប្រើប្រាស់ Windows Explorer ឬក៏ Microsoft Edge វាអាចនាំ​ឱ្យមាន Focus ទៅលើ Address Bar។

F5

សម្រាប់នៅក្នុង Browsers ជាទូទៅ F5 គឺមានមុខងារសម្រាប់ធ្វើការ Refresh ឡើងវិញនូវ Web Page ដែលមាននៅលើ Browser។ ការធ្វើ Refresh នេះ គឺទាញយកទិន្នន័យមកពី Server សារជាថ្មីតែម្តង ដោយមិនយកទិន្នន័យដែលមាននៅក្នុង Cache របស់ Browser នោះទេ។

ក្រៅពីនេះ ក្នុងកម្មវិធីរបស់ Ms Office វាមានតួនាទីសម្រាប់រត់នូវ Slide Show និងបង្ហាញនូវផ្ទាំង Find, Replace និង Go ផងដែរ។

F6 

Key នេះមានមុខងារប្រហាក់ប្រហែលទៅនឹង Tab Key ដែរ។ វាអាចឱ្យផ្លាស់ប្តូរ Cursor ទៅ address bar នៅតាម Internet browser បាន។

F7

ជាទូទៅ ក្នុងកម្មវិធី Ms Word គេអាចប្រើ Key នេះដើម្បីធ្វើការ Spell Check និង Grammar Check ទៅលើឃ្លា ប្រយោគរបស់អ្នកដែលបានសរសេរផងដែរ។

F8

ជាទូទៅ សម្រាប់អ្នកជំនាញខាងជួសជុលកុំព្យូទ័រ ប្រាកដជាដឹងពីសារៈសំខាន់នៃ Key មួយនេះ។ គេប្រើវា នៅក្នុង Windows Boot Process ដើម្បីអាចឱ្យចូលទៅដល់ក្នុង Boot Menu បាន។

F9

ប្រសិនបើអ្នកចេះនូវភាសាកូដ អ្នកប្រាកដជាដឹងផងដែរថា Key មួយនេះ សម្រាប់ធ្វើការ Compile និង Run ភាសាកូដរបស់អ្នក។ របៀបប្រើប្រាស់គឺអ្នកគ្រាន់តែប្រើ Ctrl ជាមួយនឹង F9។

F10

នៅក្នុង Browsers ដូចជា Mozilla និង IE, F10 សម្រាប់ចុចឱ្យបង្ហាញនូវ Menu Bars ដែលមាននូវ Options សំខាន់មួយចំនួនសម្រាប់អ្នកជ្រើសរើស។

F11

សម្រាប់ប្រើប្រាស់នៅក្នុង Browsers វានឹងបង្ហាញនូវ Full Screen Mode។ 

F12

នៅក្នុង Ms Word អ្នកអាចធ្វើការ Save As បានយ៉ាងលឿនដោយគ្រាន់តែចុច F12។ ហើយប្រសិនបើអ្នកចុច Ctrl + Shift + F12 នោះវានឹងបង្ហាញនូវផ្ទាំង Print Option នៅក្នុង Office ផងដែរ៕

ចុចអានផ្សេងៗ៖ គន្លឹះងាយៗ ស្វែងរកពត៌មានក្នុង Google កាន់តែមានប្រសិទ្ធភាព

ចុចអានផ្សេងៗ៖ ចំនុចពិសេសៗមួយចំនួនរបស់ Facebook ដែលអ្នកលេងភាគច្រើនមិនសូវចាប់អារម្មណ៍

ដោយ៖ នី អាទិគុណ

ប្រភព៖ Techworm

មតិយោបល់

បែបផែនជីវិត23 mins ago

សញ្ញាទាំង ៨ របស់មនុស្សដែលនឹងត្រូវស្ពាយទុក្ខជាប់មួយជីវិត! បើមានប្រញ៉ាប់ជម្រុះវាចោល!

ថ្មីៗ25 mins ago

ស៊ែរឱ្យពួកគាត់ដឹងផង! អាជ្ញាធរកម្ពុជា កំពុងស្វែងរកមនុស្សទាំងអស់ ដែលជិះយន្តហោះជាមួយបុរសចិនផ្ទុកមេរោគកូរ៉ូណា!

ពីនេះពីនោះ2 hours ago

អបអរសាទរ ! កញ្ញា ជីមមី ទទួលបានពានរង្វាន់ THAILAND DIGITAL AWARDS 2020 លើកទី៣ ពីប្រទេសថៃ

ពីនេះពីនោះ17 hours ago

វីវរហើយ ! ពេលនេះកម្ពុជារក​ឃើញ​វីរុស​ប្រភេទ​ថ្មី​កូរ៉ូណា​លើក​ដំបូង មាននៅក្នុងខ្លួនជនជាតិ​ចិន​ម្នាក់​ នៅខេត្តព្រះសីហនុ…(មានវីដេអូ)

គួរដឹង22 hours ago

​ការ​កម្សាន្ត​ទាំង ៧​ ​ ​ធ្វើ​ឲ្យ​ខួរ​ក្បាល​អ្នក​កាន់​តែ​ឆ្លាត ដោយផ្អែក​តាម​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ​

Trending

Copyright © 2019 ANARCHAK