ចង់ដឹងទេថា មនុស្សស្រីដែលឆ្លាតគេរើសគូស្រកររបៀបម៉េច?
Connect with us

គ្រួសារ & ស្នេហា

ចង់ដឹងទេថា មនុស្សស្រីដែលឆ្លាតគេរើសគូស្រកររបៀបម៉េច?

ចាស់ៗតែងតែនិយាយថា កូនស្រីបើកាលណារៀនបានខ្ពស់ពេកប្រាកដជារើសច្រើនណាស់។ នេះមានន័យថា កាលណាបើមនុស្សស្រីម្នាក់ទទួលការអប់រំបានទូលំទូលាយ ពួកគាត់តែងតែយកចិត្តទុកដាក់បំផុតនៅពេលដែលគាត់សម្រេចចិត្តក្នុងការរើសគូរស្រករ។

ប៉ុន្តែតើជាទូទៅ ពួកគាន់នឹងជ្រើសរើសមនុស្សបែបណាវិញទៅ? ពេលខ្លះមនុស្សស្រីដែលឆ្លាតមិនមែនជាមនុស្សស្រីដែលមិនធ្លាប់ឆ្លងកាត់រឿងស្នេហានោះទេ ប៉ុន្តែប្រហែលជាមនុស្សដែលធ្លាប់ឆ្លងកាត់ការឈឺចាប់ដោយសាររឿងស្នេហាហើយ ទើបធ្វើអោយគេបង្កើនការប្រុងប្រយ័ត្នជាងមុន។

បើតាមយោបល់ជាច្រើនដែលបានបង្ហាញពីមនុស្សស្រីដែលឆ្លាត និងមានការអប់រំខ្ពស់ ពួកគេតែងតែនិយាយថាអ្វីដែលទាក់ទាញពួកគេមុនគេនៅពេលដែលគេស្គាល់បុរសណាម្នាក់ គឺជាតម្លៃដែលបុរសនោះមាន ហើយពួកគេអោយនិយមន័យតម្លៃនោះដោយចំនេះដឹង និងគំនិតដែលបុរសទាំងនោះមាន។

ពួកគេចូលចិត្តមនុស្សដែលមានការស្រលាញ់ ហើយចេះអាណិតក្នុងពេលតែមួយ ព្រោះប្រសិនជាមនុស្សម្នាក់ចេះតែស្រលាញ់ គេប្រហែលជាមិនចេះគិតពីអារម្មណ៍របស់មនុស្សជុំវិញខ្លួននោះទេ ព្រោះសេចក្តីស្រលាញ់ប្រហែលជាបាំងជិតមុខហើយនៅពេលដែលគេមិនចេះគ្រប់គ្រង។

លើសពីនេះទៅទៀត ពួកគេចូលចិត្តមនុស្សដែលចូលចិត្តរៀនសូត្រពីអ្វីដែលនៅជុំវិញហើយ ចែករម្លែកបទពិសោធន៍ទាំងនោះជាមួយពួកគេ ដោយសារពួកគេយល់ថា ការដែលធ្វើបែបនេះ ពួកគេទាំងពីរអ្នកអាចនឹងលូតលាស់ទៅមុខជាមួយគ្នាបានយ៉ាងប្រសើរ។ អ្វីដែលសំខាន់សម្រាប់ពួកគេក្នុងការជ្រើសរើសនរណាម្នាក់ទៀតនោះ គឺការយល់កាលៈទេសៈ។ គេត្រូវការបុរសម្នាក់ដែលចាំដាស់តឿនគេនៅពេលដែលគេធ្វើអ្វីមិនត្រឹមត្រូវ។

ដូចគ្នានេះដែរ ពួកគេចង់បានមនុស្សម្នាក់ដែលអាចបង្ហាញថាពួកគេអាចទុកចិត្តពឹងពាក់បាន ដោយមិនខ្លាចមានបញ្ហានៅថ្ងៃក្រោយ។ មនុស្សស្រីដែលឆ្លាតនឹងយល់ហើយថានរណាម្នាក់ក៏អាចមានកំហុសដែរ ប៉ុន្តែអ្វីដែលគេចង់បានពីបុរសដែលគេស្រលាញ់គឺតើបុរសម្នាក់នោះធ្វើយ៉ាងណាដើម្បីបង្ហាញថាគេនឹងរៀនពីកំហុសរបស់គេ ហើយព្យាយាមជៀសវាងធ្វើវានៅពេលក្រោយទៀត។

ដូច្នេះសម្រាប់មនុស្សស្រីដែលឆ្លាត គេចេះស្រលាញ់ដូចមនុស្សធម្មតាដែរអញ្ចឹង គ្រាន់តែនៅពេលដែលគេសម្រេចចិត្តជ្រើសរើសនរណាម្នាក់ គេចង់អោយប្រាកដថាការសម្រេចចិត្តរបស់គេគឺត្រឹមត្រូវ ហើយវាមានឳកាសតិចដែលធ្វើអោយគេស្តាយក្រោយចំពោះអ្វីដែលគេបានជ្រើសរើស៕

ចុចអានផ្សេងៗ៖​​ គុណសម្បតិ្តទាំង៧របស់បុរស ដែលស្រ្តីយល់ឃើញថាជាភាពទាក់ទាញ

ចុចអានផ្សេងៗ៖ ៧ចំនុចនេះបង្ហាញថា មនុស្សស្រីដែលល្អស្រលាញ់ចំតែមនុស្សប្រុសខូចខិល

ដោយ៖ វត្តី
ប្រភព៖ Thought Catalog 

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK