ទស្សនៈជីវិត៖ ហេតុអ្វីដំរីមាឌធំ បែរជាមិនអាចទាញផ្ដាច់ចំណងដ៏តូចនៅជាប់ជើងបាន?
Connect with us

បែបផែនជីវិត

ទស្សនៈជីវិត៖ ហេតុអ្វីដំរីមាឌធំ បែរជាមិនអាចទាញផ្ដាច់ចំណងដ៏តូចនៅជាប់ជើងបាន?

ដំណើរជីវិតមនុស្សពោរពេញទៅដោយឧបសគ្គដែលទាមទារនូវការតស៊ូពុះពារ និងទស្សនៈផ្សេងៗជាជំនួយស្មារតីនិងពន្លឺដើម្បីការគិតកាន់តែត្រឹមត្រូវ។ ខាងក្រោមនេះ Anarchak សូមលើកយកមកនិទានឡើងវិញនូវរឿងដ៏ល្បីមួយដែលបង្កប់ដោយគតិអប់រំយ៉ាងជ្រាលជ្រៅ៖

មានបុរសម្នាក់បានដើរតាមសួនសត្វ ហើយក៏ក្រឡេកឃើញដំរីមួយក្បាល។ ដំបូងគាត់គ្រាន់តែចាប់អារម្មណ៍នឹងរូបរាងរបស់ដំរី តែបានបន្តិចគាត់ក៏បានឈប់ភ្លាមហើយសម្លឹងនិងគិតដោយងឿងឆ្ងល់។

គាត់ឆ្ងល់ត្រង់ថា ដំរីនោះមានមាឌធំណាស់ តែវាមិនអាចធ្វើដំណើរទៅណារួចដោយសារជាប់នឹងខ្សែចំណងដ៏តូចមួយ។ វាមិនមែនកំពុងជាប់ច្រវ៉ាក់ដែក ឬក្នុងទ្រុងដែកនោះឡើយ។ ជាការពិតណាស់បើសិនដំរីនោះចង់គេចចេញទៅទីណាផ្សេង វាអាចផ្តាច់ ចំណងខ្សែពួរនោះយ៉ាងងាយគ្រប់ពេលវេលាដែលវាចង់។ ចុះតើមានហេតុផលអ្វីដែលដំរីមិនអាចផ្តាច់ចំណងខ្សែពួរនោះបាន? ឬក៏វាមិនចង់ដើរទៅណា?

ភ្លាមៗនោះដែរ គាត់ក៏បានឃើញគ្រូហ្មរដំរីមា្នក់នៅក្បែនោះហើយក៏ឈ្លៀតសួរថា “ លោកគ្រូហ្ម! ខ្ញុំសូមសួរដូចឆោត! ​ហេតុអ្វីបានជាដំរីមាឌធំមួួយក្បាលនេះមិនផ្ដាច់ខ្សែពួររត់គេច? វាសុខចិត្តនៅជាប់ចំណងធ្វើអ្វី?”

គ្រូហ្មញញឹម ហើយបានតបទៅវិញភ្លាមថា៖ “អ្នកកម្លោះសួរបានល្អ! តាមពិតទៅមិនមែនថាដំរីនេះវាចង់ជាប់ចំណងឡើយ! សត្វវាក៏ចង់មានសេរីភាពដែរ។ រឿងវាអញ្ចេះ! នៅពេលដែលដំរីមួយក្បាលនេះនៅតូច ខ្ញុំបានយកចំណងខ្សែពួរតូចនេះមកចងជើងវា។ កាលវានៅតូចវាព្យាយាមផ្ដាច់ខ្សែពួរនេះដែរតែដោយសារកម្លាំងនៅខ្សោយវាមិនអាចផ្ដាច់បាន។

វាប្រឹងម្ដងៗម្ដងទៀតនៅតែទៅមិនរួច។ ហេតុនេះវាក៏អស់សង្ឃឹម! វាក៏ចាប់ផ្ដើមគិតនិងជឿថាខ្លួនវាគ្មានថ្ងៃអាចរើរួចផ្ដាច់ចំណងខ្សែពួរតូចនេះបានទេ។ វាគិតអញ្ជឹងតាំងពីក្មេង។ ហេតុនេះទោះពេលវាធំឡើង មានមាឌធំ ​មានកម្លាំងខ្លាំងជាងមុនរាប់រយដងអាចកាត់ផ្ដាច់ចំណងនេះយ៉ាងស្រួល ក៏វាមិនដែលសាកល្បងខំផ្ដាច់ទៀតដែរ! ព្រោះក្នុងខួរក្បាលវា វាលែងជឿជាក់លើខ្លួនឯងថាអាចផ្ដាច់បានទៅហើយ។ ហេតុនេះទើបវាមិនដែលព្យាយាមផ្ដាច់ខ្សែរពួររត់គេចទៀតទេ!”

រឿងនេះមានតម្លៃអប់រំពិសេសសម្រាប់ជីវិតយើងរាល់គ្នា! នរណាក៏ធ្លាប់បរាជ័យនឹងរឿងអ្វីមួយដល់ថ្នាក់បាត់បង់ជំនឿចិត្តលើខ្លួនទាំងស្រុង លែងហ៊ានសាកល្បងព្យាយាមម្ដងទៀត បើទោះបីជាខ្លួនមានសមត្ថភាពខ្លាំងជាងមុនក៏ដោយ។ នេះព្រោះតែគេបណ្ដោយឱ្យបរាជ័យ ភាពភ័យខ្លាច ភាពបាក់ស្បាត និងភាពគ្មានជំនឿចិត្តដឹកមុខ!

សូមយើងទាំងអស់គ្នាឈប់ធ្វើខ្លួនជាសត្វដំរី! បរាជ័យពីអតីតកាលក៏ព្រោះកាលណោះយើងនៅខ្សោយ! បើពេលនេះយើងខ្លាំងហើយយើងប្រាកដជាអាចឈ្នះអ្វីដែលយើងធ្លាប់ចាញ់វាពីមុន! ការព្យាយាមប្រឹងប្រែងវាប្រសើរជាងនៅស្ងៀមអង្គុយចាំគេមកជួយ! ដូចសត្វដំរីអញ្ជឹងដែរ គ្មានថ្ងៃដែលគេមកកាត់ផ្ដាច់ចំណងរបស់វាទេ​បើវាមិនផ្ដាច់ខ្លួនឯង! 

ចុចអានផ្សេងៗ៖ ទស្សនៈជីវិត៖ បើនៅឱបក្រសោបទម្លាប់ទាំងនេះ អនាគតអ្នកពិបាករកពន្លឺហើយ (ភាគ ១)

ចុចអានផ្សេងៗ៖ ទស្សនៈជីវិត៖ ចរិតនិស្ស័យដែលអាចនាំឱ្យអនាគតគ្មានពន្លឺ (ភាគ ២)

ប្រែសម្រួល៖ សន្យា

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK