គុណសម្បត្តិទាំង៧របស់បុរសដែលស្ត្រីយល់ឃើញថាជាភាពទាក់ទាញ
Connect with us

គ្រួសារ & ស្នេហា

គុណសម្បត្តិទាំង ៧ របស់បុរសដែលស្ត្រីយល់ឃើញថាជាភាពទាក់ទាញ

អ្នកវិទ្យាសាស្ត្របានមានចំងល់ពីអ្វីដែលស្រ្តីចង់បានពីបុរស គេក៏ធ្វើការសិក្សាចេញមកដើម្បីស្វែងយល់ពីស្ត្រីផងដែរ។ ខាងក្រោមនេះគឺជាចំនុចទាំង ៧យ៉ាងដែលអ្នកវិទ្យាសាស្ត្រស្វែងរកឃើញពីអ្វីដែលស្ត្រីចង់បាន៖

១.​ បុរសដែលមានមុខមាត់ស្អាត

អ្នកវិទ្យាសាស្ត្របាននិយាយថាបុរសដែលមានមុខមាត់និងរូបរាងស្អាតបាត គឺជាចំនុចទាក់ទាញមួយសម្រាប់ស្រ្តី ប៉ុន្តែវាមិនសំខាន់ខ្លាំងដូចដែលយើង បានគិតនោះទេ។ ពីព្រោះអ្វីដែលពិតប្រាកដនោះគឺ ស្រ្តីសំលឹងមើលរូបរាងខាងក្រៅតែរយៈពេលខ្លីប៉ុន្នោះ តែសម្រាប់ទំនាក់ទំនងរយៈពេលវែង និងយូរ គឺត្រូវមានអ្វីផ្សេងដែលសំខាន់ជាងមុខមាត់។

២. បុរសដែលចិត្តល្អ មិនអាត្មានិយម

សម្រាប់ទំនាក់ទំនងដែលប្រាកដប្រជាមួយ អ្នកវិទ្យាសាស្ត្រនិយាយថា ស្ត្រីភាគច្រើនគឺអោយតម្លៃទៅលើភាពបរិសុទ្ធមិនអាត្មានិយមច្រើនជាងភាពល្អ ប្រសើរនៃមុខមាត់របស់បុរស។ ពីព្រោះតែភាពមិនអាត្មានិយមនេះជាសញ្ញាមួយនៃភាពល្អនិងគួរអោយគោរពរបស់បុរស។ វាជាចំនុចមួយដែលគួរ អោយភ្ញាក់ផ្អើលបំផុត។

៣. បុរសដែលមានវ័យចំណាស់

នៅពេលដែលអ្នកមានទំនាក់ទំនងជាមួយមនុស្សដែលចាស់ទុំជាងអ្នក វាធ្វើអោយអ្នកមានវេលាច្រើនដើម្បីរកធនធាន ក៏ដូចជាយល់ចិត្តគ្នាផងដែរ។ ដូច្នេះបុរសដែលមានវ័យចំណាស់ឫមានភាពចាស់ទុំ គេអាចនឹងមានឱកាសច្រើនផងដែរ។

៤. បុរសដែលស្រស់ស្រាយ និងកំប្លុកកំប្លែង

សម្រាប់ស្រ្តីយល់ឃើញថាភាពស្រស់ស្រាយ​ កំប្លុកកំប្លែង​របស់បុរស គឺពិតជាទាក់ទាញ និសំខាន់ណាស់ក្នុងទំនាក់ទំនង។ វាដូចជាសញ្ញាបង្ហាញពី ភាពក្រមិុចក្រមើម និងឈ្លាតវៃរបស់គេផងដែរ។

៥. បុរសដែលស្រលាញ់ឆ្កែ

អ្នកវិទ្យាសាស្រ្តនិយាយថាបុរសដែលចូលចិត្តសត្វជារឿងល្អ ព្រោះវាបង្ហាញពីការមើលថែទាំ និងការចិញ្ចឹមបីបាច់ល្អ ពីព្រោះកម្រនឹងមានបុរសដែល ស្រលាញ់សត្វណាស់ ទោះវាស្តាប់ទៅដូចចម្លែក តែវាគឺបែបនឹងឯង។

៦. បុរសដែលមិនចូលចិត្តវិនិច្ឆ័យ

នៅក្នុងទំនាក់ទំនងគ្មានស្ត្រីណាដែលចូលចិត្តបុរសដែលវិនិច្ឆ័យគេផ្តេសផ្តាសឡើយ។

៧. បុរសដែលក្លាហាន

ស្ត្រីភាគច្រើនចូលចិត្តបុរសដែលក្លាហាន ហ៊ានធ្វើអ្វីៗជាច្រើនដើម្បីស្នេហា។

សរុបសេចក្តី៖ ចំនុចទាំងនេះគ្រាន់តែជាចំនុចតូចដែលធ្វើការសិក្សាចេញពីការស្រាវជ្រាវរបស់និស្សិតវិទ្យាល័យនៅក្នុងមន្ទីរពិសោធន៍ ហើយក៏មិន បានពឹងផ្អែកវាទៅលើជីវិតទាំងស្រុងដែរ។ ប៉ុន្តែវាអាចត្រឹមត្រូវខ្លះ មិនត្រឹមត្រូវខ្លះ៕

ចុចអានផ្សេងៗ៖ ចំនុចដែលបង្ហាញថាមនុស្សស្រីស្រលាញ់ចំតែប្រុសខូចខិល

ចុចអានផ្សេងៗ៖ ខ្ញុំចាប់បានថាគេក្បត់ហើយ នៅតែអង្វរគេអោយនៅ ដឹងទេថាហេតុអ្វីី?

ដោយ៖ ស៊ីវម៉ី
ប្រភព៖ BornRealist

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK