ថ្មីៗ
App ខ្មែរមួយកំពុងផ្ទុះ ល្អសម្រាប់អ្នកលក់អនឡាញ ផុសលក់ដោយមិនគិតលុយ

ស្របពេលដែលទំនិញ និងឥវ៉ាន់ជាច្រើនទៀតពិបាកលក់ចេញ អ្នកលក់ស្រែកថាខ្វះទីផ្សារ អ្នកទិញថាឥវ៉ាន់ប្រើប្រាស់មិនកើត បានក្លាយទៅជាបញ្ហា និងមានអតិថិជនជាច្រើនក៏ពិបាកស្វែងរកហាង ក៏ដូចជាកន្លែងលក់ទំនិញមួយដែលទុកចិត្តផងដែរ ។
តួយ៉ាង ថ្ងៃនេះដែរក្រុមការងារ Business Cambodia នឹងលើកយក App ដែលបង្កើតឡើងដោយកូនខ្មែរយើង កំពុងដាក់ចរាចរឲ្យដោនឡូតទាំង App Store និង Play Store ដែលអាចទាញយកដោយឥតគិតថ្លៃ មិនត្រឹមតែប៉ុណ្ណោះ មានមុខងារសំខាន់ៗ ដល់ ៤ធំៗ កំពុងជួយសម្រួលឲ្យអ្នកប្រើឲ្យទទួលបានបទពិសោធន៍ថ្មីផងដែរ ។
តំណរលីង ដោនឡូត App iEbuy ឬចូលទៅកាន់គេហទំព័រ iEbuy: www.iebuyexpress.com
Play Store: iEbuy
App Store: iEbuy
ដើម្បីបង្កើតគណនីក្នុងកម្មវិធី iEbuy
អេប អាយ អ៊ី បាយ មិនត្រឹមតែជាផ្សារអេឡិចត្រូនិច (E-Commerce) តែមួយមុខនោះទេ ថែមទាំងជាបណ្ដាញសង្គមសម្រាប់ឲ្យអ្នកប្រើប្រាស់ អាចធ្វើការផុសលក់ផលិតផលផង និងផុសលេងជាការកំសាន្ដជាច្រើនទៀត ដែលមានលក្ខណៈពិសេស ៤ យ៉ាងដូចជា ៖
១. ជាផ្សារអនឡាញ ឬផ្សារអេឡិចត្រូនិក (E-Commerce) ដែលមានលក្ខណៈងាយស្រួលបំផុតក្នុងការទិញទំនិញតាមអនឡាញប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ។
២. មានប្រព័ន្ធដឹកជញ្ជូនទូទាំងប្រទេស លឿនរហ័ស និងអាចត្រួតពិនិត្យបាន ។
៣. មានប្រព័ន្ធទូទាត់ប្រាក់ច្បាស់លាស់និងសុវត្ថិភាព ហើយមានវិក័យបត្រត្រឹមត្រូវ ។
៤. ជាបណ្ដាញសង្គមដែលយើងអាចផុសរូប និងអាចទាក់ទងគ្នាបានយ៉ាងងាយស្រួល ។
ដូច្នេះមានតែអេប អាយ អ៊ី បាយ ១ក្នុងទូរស័ព្ទដៃយើងអាចប្រើប្រាស់បានមុខងារច្រើនយ៉ាង មិនបាច់ហត់ចេញទៅទិញឥវ៉ាន់ខាងក្រៅ ចំពេលដែលកូវី១៩កំពុងបន្ដ មិនបាច់ព្រួយចិត្តពេលទៅផ្សារ ស្ទះផ្លូវ និងរង់ចាំយូរទៀតនោះទេ មានតែក្នុងទូរស័ព្ទមួយចប់ សម្រួលការងារបានច្រើនណាស់ ។
បញ្ជាក់ផងដែរ សម្រាប់អតិថិជនពេលទិញទំនិញ ក៏អាចចុចត្រួតពិនិត្យបានមុនផងដែរ ព្រោះកុំឲ្យទិញប៉ះរបស់ក្លែងបន្លំ រួចធ្វើការបញ្ជាទិញ និងធ្វើការជ្រើសរើសធម្យោបាយដឹកជញ្ជូនគឺស្រេចបាត់ទៅហើយ មិនពិបាកទិញបានឥវ៉ាន់ហើយ ខ្វះអ្នកដឹក បារម្មណ៍ខ្លាចបាត់ និងរង់ចាំយូរទៀតនោះទេ ។ សូមចុចទីនេះដើម្បីមើលពីរបៀបបង្កើតគណនី
សម្រាប់កម្ពុជាយើងផ្ទាល់បណ្ដាញសង្គមបរទេសកាន់តែច្រើន ហើយអ្នកប្រើប្រាស់ក៏ច្រើនដែរ ផលចំណេញក៏បានទៅលើក្រុមហ៊ុនបណ្ដាក់ទុនបរទេស តែបើយើងងាកមកប្រើប្រាស់ App និងវេបសាយទិញទំនិញ ដែលខ្មែរយើងបង្កើតបានវិញនោះប្រសើរណាស់ វានឹងធ្វើឲ្យវិស័យនេះដើរកាន់តែឆ្ងាយ និងលេចមុខមាត់ទៅទីផ្សារបរទេសថែមទៀត ។ អាយ អ៊ី បាយ ជីវិតងាយស្រួល ទាន់សម័យ និងចំណេញច្រើន ៕
ទំនាក់ទំនងព័ត៌មានលម្អិត : 092 495 049 ឬហ្វេសប៊ុកផេក iEBuy
អត្ថបទ៖ Business Cambodia
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង