គួរដឹង
ក្រោយត្រូវក្រសួងសុខាភិបាលព្រមានចាត់វិធានការ ពេលនេះគ្រូចាប់សរសៃ ជា សុខហេង ចេញមុខសុំទោសហើយ

ភ្នំពេញ ៖ គ្រូចាប់សរសៃល្បីឈ្មោះ លោកជា សុខហេង បានចេញមុខប្រកាសសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យ ក្រោយពេលដែលក្រសួងសុខាភិបាល បានប្រកាសច្រានចោល និងព្រមានថា ការពិនិត្យព្យាបាលជំងឺរបស់គ្រូចាប់សរសៃរូបនេះ មិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រត្រឹមត្រូវ និងជាការភូតភរ កុហក បោកប្រាស់ ជាមួយនេះ ក្រសួងសុខាភិបាល ក៏បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះគ្រូចាប់សរសៃនេះទៀតផង។គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបដិសេធ និងច្រានចោលទាំងស្រុងចំពោះវិធីព្យាបាលជំងឺភូតភរ កុហកបោកប្រាស់ របស់គ្រូចាប់សរសៃបុរាណ ឈ្មោះជា សុខហេង និងឲ្យគ្រូចាប់សរសៃនេះ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។
ក្រោយការចេញសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ខាងលើនេះ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោកគ្រូចាប់សរសៃ ជា សុខហេង បានចេញមុខសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ខ្លួនតាមបណ្តាញសង្គមហ្វេសប៊ុក ។គ្រូចាប់សរសៃ ជា សុខហេង បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ខ្ញុំបាទ ជា សុខហេង អ្នកចាប់សរសៃ សូមគោរពអភ័យទោសដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលរូបខ្ញុំបាទមានកំហុសធ្វើឱ្យប៉ះពាល់ទៅដល់វិជ្ជាជីវៈរបស់ក្រសួងសុខាភិបាល។ ខ្ញុំបាទសូមសន្យាថា មិនឱ្យមានកំហុសជាលើកទីពីរឡើយ។ សូមឯកឧត្តមមេត្តាប្រោសប្រណីដល់រូបខ្ញុំបាទ ឱ្យបានបន្តជួយដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋបន្តទៀតផង។ សេចក្តីគួរពុំគួរ សូមឯកឧត្តមរដ្ឋមន្ត្រី មេត្តាសន្តោសប្រណីដល់រូបខ្ញុំបាទផង។ សូមឯកឧត្តមរដ្ឋមន្ត្រី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ…នៅថ្ងៃដដែលនោះ គ្រូចាប់សរសៃ ជា សុខហេង ក៏បានថ្លែងតាមវីដេអូឃ្លីបបង្ហោះក្នុគណនីហ្វេសប៊ុកដដែលថា “ថ្ងៃនេះដែរ ខ្ញុំចង់លើកពីចំណុចខ្ញុំមកនិយាយ ដើម្បីជម្រាបដល់បងប្អូន ពុកម៉ែ ឱ្យបានដឹងឱ្យបានជ្រាបថា ខ្ញុំបាទមានឈ្មោះ ជា សុខហេង ជាអ្នកចាប់សរសៃ ឬអ្នកសម្រួលរាងកាយ ថ្ងៃនេះដែរ ខ្ញុំបាទសំណូមពរឱ្យបងប្អូន ពុកម៉ែ មាមីង លោកតាលោកយាយ ឈប់ហៅខ្ញុំថា គ្រូពេទ្យទេវតាទៀតទៅ ឈ្មោះនេះគ្រាន់តែគេហៅតៗគ្នា តែខ្ញុំសំណូមពរឱ្យពុកម៉ែ បងប្អូន លោកតាលោកយាយ ជាពិសេសប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំហៅខ្ញុំថា លោកគ្រូទេវតា តទៅទៀត ខ្ញុំមិនមែនជាទេវតា ហើយខ្ញុំក៏មិនមែនជាពេទ្យអីដែរ ខ្ញុំគ្រាន់តែជាអ្នកចាប់សរសៃម៉ាស្សាធម្មតា និងសម្រួលរាងកាយជូនតែប៉ុណ្ណឹងទេ។ឯចូលដល់រឿងទី២ បានរឿងសំខាន់ ជាដំបូង ខ្ញុំបាទសុំលើកម្រាមដៃ១០ សុំខមាទោស ទៅដល់ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ខ្ញុំបាទ ថ្ងៃមួយខ្ញុំបានមានកំហុសដោយកាន់ហ្វីលមើល ដែលខុសវិជ្ជាជីវៈក្រសួងសុខាភិបាល ទាំងអស់នេះ ខ្ញុំបាទសុំអភ័យទោស ឯកឧត្តមពីចម្ងាយផង សូមឯកឧត្តមលើកលែងទោសឱ្យខ្ញុំបាទ ។ខ្ញុំបាទ ជា សុខហេង សុំសន្យាមិនឱ្យមានលើកទី២ ហើយសូមឯកឧត្តម យោគយល់ អនុគ្រោះដល់ខ្ញុំបាទ ជា សុខហេង ផង ។ សូមឯកឧត្តមប្រោសប្រណីដល់ខ្ញុំបាទផង ឱ្យខ្ញុំបាទបានជួយសម្រួលសរសៃដល់បងប្អូនប្រជាពលរដ្ឋដែលមករកខ្ញុំឱ្យជួយនេះ សូមឯកឧត្តម មេត្តាឱ្យខ្ញុំបាទ ជួយសម្រួលឱ្យប្រជាពលរដ្ឋទៀតផង ខ្ញុំបាទសង្ឃឹមជឿជាក់ថា ឯកឧត្តម នឹងប្រោសប្រណីមេត្តាលើកលែងទោសឱ្យខ្ញុំបាទ ជា សុខហេង ផង…”។នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គ្រូចាប់សរសៃ ជា សុខហេង បានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា “ចាប់ពីថ្ងៃនេះតទៅ សូមពុកម៉ែ បងប្អូន ឈប់មករកខ្ញុំបាទចាប់សរសៃទៀតទៅ ព្រោះខ្ញុំហត់ហើយ ខ្ញុំសង្ឃឹមថា ពុកម៉ែ បងប្អូន នឹងយល់ ហើយឈប់មករកខ្ញុំតទៅទៀត…”៕
ប្រភព៖ mamaonlinenews.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង